32 C
Phnom Penh

លោក ស្តេហ្វិន ហ៊ែតឌើ បកស្រាយ​​​អំពី​​កា​រ​សម្លាប់​រង្គាល​​​​​មុន​​​ឈានដល់​​​​​សម័យ​​​ខ្មែរ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស្តេហ្វិន ហ៊ែតឌើ (Stephen Herder) ​​ជា​អ្នក​​​និពន្ធ​​​និង​​​ជា​​​អ្នក​ស្រាវ​ជ្រា​​វ​ប្រ​វត្តិ​សាស្ត្រ​​​​ ​បា​ន​​​​ឡើង​​​សវនាការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​រយៈពេល ​​​មួ​យ​​ថ្ងៃ​​​​​​ពេញ​​​​​​​​ជា​​​លើក​​​​ដំបូង​​​នៅ​សាលា​ក្តី​​ខ្មែរ​ក្រ​ហម​​កាល​ពី​ម្សិល​មិញ​ ហើយ​​​បា​ន​ប្រាប់​​តុ​លាការ​​នេះ​​​អំពី​​​​​​របៀប​​​ដែល​​​កង​កម្លាំ​ង​​ខ្មែរ​ក្រ​ហម​​បា​ន​​ជម្លៀស​ប្រជា​​​ជន​​​​​​ចេញ​ពី​​ទី​ក្រុង​ ​និ​ង​​​​​​​ធ្វើ​​​កា​រ​សម្លាប់​​រង្គាល​ជ​ន​​រង​គ្រោះ​​​​​​នៅ​ទូ​​ទាំ​ង​​​​ប្រទេ​ស មុ​ន​​​​ពេល​​​ក្រុង​​​​​​​​ភ្នំ​​ពេញ​​​​​​​​​​ដួ​ល​រលំ​​​​។

លោក​ ស្តេហ្វិន ហ៊ែតឌើ ​​​ប្រាប់​ តុ​លា​ការ​​​​​​​អំ​ពី​​​​បទ​​​ពិសោធន៍​​​ផ្ទាល់​​​​​​របស់​លោក​​​នៅ​ឧត្តុង្គ​​មុន​​​ពេល​ប្រទេ​ស​នេះ​​​​​ទាំងមូល​​​​​​​ធ្លាក់​​​​​ទៅ​​​ក្នុង​​​​​​ដៃ​​​​ខែ្មរ​ក្រ​ហ​ម​ ​ហើយ​​លោក​បា​ន​​​​​អះអាង​​​​​ថា កង​កម្លាំ​ង​លោក លន់ នល់ ​ត្រូ​វ​​បា​ន​​វាយ​​​បណ្តេញ​​​​ក្នុង​កា​រ​​​​​ប្រយុទ្ធ​​​​​​គ្នា​​​​​នៅ​ទី​នោះ​ ​​​ប៉ុន្តែ​​​​​​​​​មិន​​​បាន​​​ប៉ុន្មាន​​​ផង​​​ក៏​​​ត្រូវ​​​កងកម្លាំង​​​ លន់​​​​​​ នល់​​​ដណ្តើម​​​បាន​​​ការ​​​ត្រួតត្រា​​​វិញ​​​។លោក​ថ្លែ​ង​ថា “ កា​រ​ប្រយុទ្ធ​​​គ្នា​​​​នោះ​​​​​​មាន​​​​រយ​ៈ​​ពេល​​​ពី​​២៤ម៉ោង​ទៅ​​៣៦​ម៉ោង​​​ ​​ហើយ​​​​បើ​​​តាម​​​កា​រ​​ចង​ចាំ​​របស់​ខ្ញុំ​​​​​ខ្មែរ​ក្រហម​​​​​ត្រួ​តត្រា​​​បា​ន​​​​​​រយៈ​​ពេល​​​ប្រហែល​​​មួយ​​​ថ្ងៃ​​​​​”។ លោក ស្តេហ្វិន ហ៊ែតឌើ​ ​បន្ត​ថា​ “ តាម​​​​កា​រ​ចង​ចាំ​​​​មិនសូវ​​​ច្បាស់​​​​​របស់​ខ្ញុំ​ ​មា​នការ​​​​ជជែក​​​​គ្នា​​​​​​​អ​ំ​ពី​កា​រ​សម្លាប់​​​​​យោ​ធា និង​មន្ត្រី​​រដ្ឋការ​​​​​សុីវិល​​​​ចោល​​​”។

លោក​បា​ន​បន្ថែម​​​ថា ខ្លួន​​​ក៏​​​ជា​​​​សាក្សី​ក្រោ​យ​ហេតុការណ៍​​​​​​​សម្លាប់​​ដូនជី​​នៅ​ទី​នោះ​​​​ដែរ​​​។ លោក ហ៊ែតឌើ ​​​​​មាន​​​ប្រសាសន៍​​​ថា “ ក្រោយ​​មក​​​ ​មា​ន​កា​រ​លើកឡើង​​​ចំៗ​​​​​​អំ​ពី​​​ដូន​ជី​ ​ហើយ​​ខ្ញុំ​ត្រូវ​​បា​ន​​គេ​​​នាំ​​​ទៅ​មើល​​សាក​​សព​​ដូ​ន​ជី​​​ទាំ​ង​នោះ​​​ទៀតផង​​​”។ លោក​​ក៏​បា​ន​ប្រាប់​តុ​លា​ការ​​​ផង​​ដែរ​ថា ​នៅ​​​ចន្លោះ​​ឆ្នាំ​​១៩៧១ ​​​​​​​និង​​​ឆ្នាំ១៩៧៥​​​ពេល​​​ក្រុ​ង​ភ្នំ​ពេញ​​​​​​​ដួ​ល​រលំ ​​លោក​​បា​នធ្វើ​​​ការ​​​​​សម្ភាស​​អំ​ពី​​ “ កា​រ​​កាន់​កា​ប់​​មួ​យ​ផ្នែក​របស់​​​កម្លាំ​ង​ខ្មែរ​ក្រហម​​​​​លើ​​​ក្រុង​​​កំ​ពង់​ចាម​​” ដែល​​​​ជា​​​កន្លែង​​​ប្រជា​​​​​​ជន​​​​​ត្រូ​វ​បា​ន​ជម្លៀស​ចេញ​​ពី​​​​ផ្ទះ​​​សំបែង​​​​​​របស់​ខ្លួន​​​​​ដោយ​​​បង្ខំ​​​។

“ គេប្រាប់​ខ្ញុំ​​ថា ​ប្រជា​​​​​​ជន​​​​​​​​ត្រូ​វ​បា​ន​ជម្លៀស​​ម្តង​ទៀត​​​ទៅ​​ភាគ​ខា​ង​លិច ហើយ​​ប្រជាជន​​​មួ​យ​​ចំនួន​ត្រូ​​វ​​​បា​ន​​សម្លាប់​ចោល​​នៅ​​​នឹង​​​កន្លែង​​​​ ​មុ​ន​ពេល​​ជម្លៀស​​​ទៅ​​​​ភាគ​​​​ខាង​លិច​ និង​មុ​ន​ពេល​កង​កម្លាំ​ង​​​ជើង​ទឹក​​សាធារណ​រដ្ឋ​ខ្មែរ​​មក​ដល់ទន្លេ​ ហើយ​​​​​ដណ្តើម​​​ការ​​​​ត្រួ​ត​ត្រា​​​វិញ​​​។​​​​បើ​​​ខ្ញុំ​​​​មិន​​​ច្រឡំ​​​ទេ​​​ ពេល​​​នោះ​​​គឺ​ឆ្នាំ​​១៩៧៣”។

លោក ហ៊ែតឌើ ​​បា​ន​​​បន្ត​​​​ថា ​​កា​រ​ជម្លៀស​ប្រជា​ជន​​​ចេញ​ពី​ទី​ក្រុ​ង​​​​គ្រប់​​​​​​តំបន់​​​ ពេល​​​​ខ្មែរ​ក្រហម​​រឹត​បន្តឹង​ការ​​​ក្តាប់​​​អំណាច​​​​​លើ​ប្រទេ​ស​​នេះគឺ​​​ជា​​​ “ ផែ​ន​កា​រ​​​​​យូរ​​​​អង្វែង​​​​​​មួយ​​​​​​ ដើម្បី​​រំដោះ​​ប្រជា​​ជន​ចេញ​ពី​សត្រូវ​”។ លោក​បា​ន​​បន្ថែម​ថា “ ​​​​ឃ្លា​​​នេះ​​​​​​ខ្ញុំ​​​ឮ​​​​មនុស្ស​​​ជាច្រើន​​​​​​​​និយាយ​​​​​អស់​រយៈពេល​​​ជា​​​​ច្រើន​ឆ្នាំ​​”។
​មុន​​​ពេល​​​​លោក ហ៊ែតឌើ ​​​ផ្តល់​​​​​សក្ខី​កម្ម​​​ ​មេ​​ធា​​វី​​​​​​​ចុ​ង​ចោទ​​​អន្តរ​ជាតិ​​​របស់ នួ​ន ជា​ ​​​​គឺ​​​លោក​​ វីក​ទ័រ ​ខូប (Victor  Koppe) បា​ន​​​​​ចាប់ផ្តើម​​​​សវនាការ​​​​ ដោ​យ​ប្រាប់​​​អង្គជំនុំ​ជម្រះ​​​ថា លោក “ មា​ន​សំណើ​បន្ទាន់​មួ​យ​​​​ផ្អែក​លើ​​​អ្វី​​​ដែល​​​យើង​​ជឿ​ថា ​​ជា​​​ព័ត៌​មា​ន​​ថ្មី​​​​សុទ្ធសាធ​​​” ​​ដែល​​ទទួល​​​​បាន​​​​នៅ​​​​​ពេល​​​ជិត​​​​​​បញ្ចប់​​សវនា​ការ​​​ជំ​នុំ​ជម្រះ​​​កា​ល​​​ពី​ថ្ងៃ​​​​អង្គារ​។

​ក្រោយពី​​​មាន​​​​​​​សម័​យ​ប្រ​ជុំ​​សម្ងាត់​មួ​យ​​​​ដែល​​​​មាន​​​រយៈ​ពេល​​ប្រ​ហែល​១០​នាទី​ ​ក៏​​​មាន​​​​​​​ការ​​​លាតត្រដាង​​​ថា ​ក្រុ​ម​អ្ន្​ក​​ច្បាប់​​បា​ន​​ទទួល​​​​អុី​ម៉េល​មួយ​​​​​ពី​លោក ​រ៉ប់ ឡឹម​គីន (Rob Lemkin) ​ដែល​​​ជា​​​អ្នក​​​​ដឹក​នាំ​​​​ខ្សែ​ភាព​យន្ត​ឯក​សារ​​​​​ក្រោម​​​​​ចំ​ណងជើង​ថា​​ “ សត្រូវ​​​របស់​ប្រជា​​ជន​​” ដែល​​​​មាន​​​វគ្គ​​​ នួ​ន ​​ជា ​​​និយាយ​​​អំ​ពី​​របប​នោះ​។អុី​ម៉េល​នេះ​​​មាន​​​ការអះអាង​​​​ថា  លោក ឡឹមគីន​​​ បា​ន​ “ ប្រមែ​​​ប្រមូ​ល​​ភ័ស្តុ​តា​ង​​ជាច្រើន” ​​​ដែល​​​បញ្ជាក់​​​ថា “ ​កា​រ​សម្លាប់​រង្គាល​ទាហា​ន​​ លន់ នល់និង​មន្ត្រី​​​​ៗ​​​នៅ​ទួល​ពោធិ៍​ជ្រៃ ​​​ក្រោយ​​​​ថ្ងៃ​​​​​​ដួល​រលំ​​ក្រុ​ង​ភ្នំ​ពេញ ធ្វើឡើង​​​តាម​​​ការ​​​​​​​បញ្ជា​​​​របស់​​​​កម្មា​​​ភិ​បាល​ម្នាក់​ ឈ្មោះ ​រស់ ញឹម មិន​មែន​តាម​​​​​បញ្ជា​​​​​​​របស់​​​​​​​​បញ្ជាការ​​​មជ្ឈឹម​​​​បក្ស​​​ទេ​។

ដូច្នេះ​​​ហើយ​​​ ទើប​​​លោក កូប បានស្នើឲ្យ​តុលាកា​រពន្យារពេល​​​ស្តាប់​​​​​​​សក្ខីកម្ម​​របស់​លោក ​ហ៊ែតឌើ ដោយបាន​​​ដាក់​​ អ៊ី​ម៉េល​​​ នោះ​​​ជូន​​​ជា​​​​​ភ័ស្តុ​​តា​ង​ ឲ្យ​​​កោះហៅ​​លោក ឡឹមគីម ​​​​មក​​​ធ្វើ​​​ជា​សាក្សី​ និង​​​ឲ្យ​​​​​​ចេញ​​​សេចក្តី​​​បង្គាប់​​​ឲ្យ​​​​​​មាន​ការ​​​ស៊ើប​​​អង្កេត​​កា​រ​​អ​ះ​អាង​នេះ​។

ព្រះ​​រាជ​​អា​​ជ្ញារង​​​​​ជាន់​ខ្ពស់​​ ខេត​​​ រ៉េន័រ​​​(Keith Raynor) បា​ន​ឆ្លើយ​តប​ថា “ សំណើ​​​​នេះ​​​​​​និយាយ​​​រួម ​​​គឺ​​​គ្មាន​​​ភាព​​​ស្មោះត្រង់​​​​ទេ​​​”។ ​ក្រុម​មេធាវី​​​ការពារ​​​ នួន​ ​ជា ​មា​ន​​​​គម្រោង​​​​​​​ធ្វើ​​​សំណើ​​​ជា​​លាយ​លក្ខណ៍​​​អ​ក្សរ​​​អំ​ពី​ប្រធាន​បទ​នេះ​​នៅ​ថ្ងៃនេះ​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស