33 C
Phnom Penh

​​​រដ្ឋាភិបាល​​​​​​ប្រហែល​​​ជា​ខ្វល់​​​ពី​​​ជំនួយ​​​អាមេរិក​​​​​​ជាងការ​អះអាង​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​​​សមាជិក​​​សភា​​​អាមេរិក​​​មួយ​​​ចំនួន​​​តូច​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ក្នុង​​​រដ្ឋធានីវ៉ាស៊ីនតោន​​​ កាលពីថ្ងៃអង្គារ​​​​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​របស់​​​អាមេរិក​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅក្នុង​​​ខែ​​​នេះ​​​ ប្រសិន​​​បើ​​​វា​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ថា មិន​​​អាច​​​​​​ “ ទុក​​​​​​ចិត្ត​​​បាន​​​” និង​​​គ្មាន “ ​​​លក្ខណៈ​​​​​​ប្រកួត​​​ប្រជែង​​​” នោះ​​​ ពួកគេ​​​​​​ធ្វើ​​​ត្រូវ​​​ហើយ​​​ដែល​​​បាន​ថ្លឹង​ថ្លែង​ថា  ការ​​​កាត់​​​ផ្ដាច់​​​ជំនួយនេះ​​​​​មាន​ប្រយោជន៍​ឬអត់​នោះ​​​។

ក្នុង​​​ចំណោម​​​ជំនួយ​​​ជាង​​​១ពាន់​​​លាន​​​ដុល្លារ​​​ ដែល​​​សហ​​​គមន៍​​​អន្តរជាតិ​​​បាន​​​ផ្ដល់​​​ឲ្យ​​​ប្រទេស​​​​​​​​​​​​កម្ពុជា​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​ ជំនួយ​​​របស់​​​អាមេរិក​​​មាន​​​មិន​​​ដល​់​​​៨០​​​លាន​​​ដុល្លារ​​​ផង​​​ទេ ក្នុង​​​​​​នោះ​​​​​​សមាជិក​​​សភា​​​អាមេរិក​​​គិត​​​ថានឹង​​​កាត់​​​ត្រឹម​​​​​តែ​​​មួយ​​​ចំណែក​​​តូច​ដែល​​​ត្រូវ​​​បាន​​​ទៅ​​​លើ​​​
រដ្ឋា​​​ភិបាល​​​ និងយោធាកម្ពុជា​​​​ដោយ​​​ផ្ទាល់​​​តែ​​​ប៉ុណ្ណោះ​​​។

របាយការណ៍​​​របស់​​ទីភ្នាក់​​​ងារ​​​ស្រាវ​​​ជ្រាវ​​​សភា​​​ (Congressional Research Service) ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាលពី​​​ខែ​​​មុន​​​នេះ បាន​​​ឲ្យ​​​ដឹង​​​​​​ថា មាន​ការ​​​យល់​​​ស្រប​​​គ្នា​​​​​កាន់​​​តែ​​​ខ្លាំង​ឡើង​​​​​​ថា រដ្ឋាភិបាល​​​ក្រុង​​​វ៉ាស៊ីនតោន​​​ នឹងជួប​​​ការ​​​លំបាក​​​កាន់​​​តែ​​​ខ្លាំង​​​​​​ក្នុងការផ្ដល់​​​​​​ប្រាក់​​​ជំនួយ​​​ដើម្បី​​​ពង្រឹង​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ស្រប​​​ពេល​​​មានការ​​​ផ្ដល់​​​ជំនួយ​​​ និង​​​ប្រាក់​​​កម្ចី​​​យ៉ាង​​​ងាយ​​​ស្រួល​​​ពី​​​រដ្ឋា ភិបាល​​​ក្រុង​​​ប៉េកាំង​​​។​​​

ក្រុម​​​អ្នក​​​វិភាគ​​​និយាយ​​​ថា អ្វី​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ខាត​​​បង់​​​ពិត​​​ប្រាកដ​​​នោះ​​​ គឺ​​​មិន​​​មែន​​​ការ​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​ឡើយ ផ្ទុយ​​​ទៅ​​​វិញ​​​គឺ​​​​​​បញ្ហា​​​សតិ​​​អារម្មណ៍នៅ​​​ពេល​ប្រទេស​នេះ​​​​រង​​​ទណ្ឌកម្ម​​​របស់​​​ប្រទេស​​​មហាអំណាច​​​ធំ​​​បំផុត​​​លើ​​​លោក​​​នេះ​​​ទៅវិញ​​​ទេ។

លោក​​​ ឡៅ ម៉ុងហៃ អ្នក​​​វិភាគ​​​នយោ​​​បាយ​​​ឯក​​​រាជ្យ​​​ បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “ ប្រាក់​​​គឺ​​​ជា​​​រឿ​​ង​​​តូ​​ច​​​តាច​​​ទេ អ្វី​​​ដែល​​​សំខាន់​​​នោះ​​​គឺ​​​ថា តើ​​​អ្នក​​​នឹង​​​មាន​​​អារម្មណ៍​​​យ៉ាង​​​ម៉េច ​​​ប្រសិន​​​បើ​​​ប្រទេស​​​ដ៏ធំមួយ​​​សម្រេច​​​ចិត្ត​​​ដាក់​​​ទណ្ឌកម្ម​​​លើ​​​ប្រទេសរបស់​​​​​​អ្នក​​​?”។ មន្ត្រី​​​រដ្ឋាភិបាល​​​​​​បាន​​​សម្ដែង​​​ភាព​​​ព្រងើយ​​​កន្តើយ​​​ចំពោះ​​​ការ​​​ព្រមាន​​​អំពី​​​ការ​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​នោះ​​​មែន​ ប៉ុន្តែលោក ឡៅ ម៉ុង​​​ហៃ​​​ ជឿថា វា​​​គ្រាន់​​​តែ​​​ជាការ​​​សម្ដែង​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​គិត​​​ថា របប​​​នេះនឹង​​​បាត់​​​បង់​​​ភាពគួរ​​​ឲ្យ​​​ជឿជាក់​​​ និង​​​ភាព​​​​​​ស្រប​​​ច្បាប់​​​នៅ​​​ជុំវិញ​​​ពិភព​​​លោក​​​ ហើយ​​​សម្រាប់​​​ប្រទេស​​​តូច​​​មួយ​​​ដូច​​​ជា​​​កម្ពុជា​​​ ចំណុច​​​នេះ​​​គឺ​​​ជា​​​រឿង​​​សំខាន់​​​ណាស់​​​”។

អំឡុង​​​​​​សម័យ​​​ប្រជុំ​​​សភា​​​​​​ក្នុង​​​រដ្ឋធានី​​​វ៉ាស៊ីន​​​តោន​​​កាលពីថ្ងៃ​​​អង្គារ​​​ នៅ​​​ចំពោះ​​​មុខ​​​អនុ​​​គណៈ​​​កម្មាធិការ​​​សភា​​​ទទួល​​​បន្ទុក​​​តំបន់​​​អាស៊ី​​​ និង​​​​​​ប៉ាស៊ីហ្វិក លោក ចន ស៊ីហ្វតុន (John Sifton) ប្រធាន​​​ផ្នែក​​​តស៊ូ​​​មតិ​​​របស់​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​ បាន​​​លើក​​​ឡើង​​​ថា  លោក​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន នឹង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​រឿង​​​កាត់​​​​​​​​​ផ្ដាច់​​​​​​ជំនួយរបស់​​​​​​​អាមេរិក​​​ ជា​​​ពិសេស​​​ប្រសិ​​ន​​​បើ​​​​​​ប្រទេស​​​ប្រជា​​​ធិបតេយ្យ និង​​​ម្ចាស់​​​ជំនួយ​អន្តរជាតិ​​​​​​ផ្សេង​​​ទៀត​​​ធ្វើ​​​តាម​​​​សហ​រដ្ឋ​អាមេរិក​ដែរ​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រសិន​​​បើ​​​ប្រទេស​​​ជប៉ុន​​​ បែលហ្ស៊ិក បារាំង​​​ និង​​​អង់គ្លេស​​​ ព្រម​​​ទាំង​​​ប្រទេស​​​ផ្សេងៗ​​​ទៀតរួម​​​គ្នា​​​ទាម​​​ទារ​​​​​​​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​អនុវត្ត​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ជំហាន​​​បន្ទាប់​​​​​​​​​ និង​​​ប្រសិន​​​បើ​​​ប្រទេស​​​ទាំង​​​នោះ​​​​​​​​​ធ្វើ​​​ការ​​​ព្រមាន​​​ច្បាស់​​​ៗអំពី​​​ផល​​​វិបាក​​​នៃ​​​កា​​រ​​​មិន​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​នោះ ​​​លោក​​​​​​ ហ៊ុន សែន ​​​​​​នឹង​​​ចុះ​​​ញ៉ម​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ គាត់​​​បានស្ដែង​​​ចេញ​​​​​​​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​នូវ​​​ចំណុច​​​ខ្សោយ​​​ផ្នែក​​​ចិត្ត​​​សាស្ត្រ​​​។ នៅ​​​ពេល​​​ត្រូ​វបាន​​គាប​​​​​​ខ្លាំង​​​ពេក​​​ គាត់​​​នឹង​​​រកច្រក​​​ចេញ​​​​​​។ គាត់​​​មិន​​​មែន​​​ជា​​​​​​មេ​​​ដឹក​​​នាំ​​​ហ្នឹង​​​នរ​​​ប៉ុន្មាន​​​ទេ​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​​​​ត្រូវ​​​គេ​​​គាប​​ គាត់​​​ចេះ​​​និយាយ​​​ហេតុ​​​ផល​​​ ហើយ​​​មិន​​​ធ្វើ​​​អ្វី​​​ផ្ដេស​​​ផ្ដាស​​​ទេ​​​”។

លោក ម៉ុងហៃ បាន​​​លើក​​​ឡើង​​​ថា បឹងកក់​​​គឺ​​​ជា​​​ឧទាហរណ៍​​​ល្អ​​​បំផុត​​​មួយ​​​។ នៅ​​​ពេល​​​លោក​​​ ឡៅ ម៉េង​​​ឃិន សមាជិក​​​ព្រឹទ្ធសភា  ចាប់​​​ផ្ដើម​​​លុប​​​បឹង​​​កក់​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ ដើម្បី​​​យក​​​ន្លែង​​​សាង​​​សង់​​​​​​អចលន​​​ទ្រព្យ​​​លំដាប់​​​ខ្ពស់​​​នៅ​​​កណ្ដាល​​​រាជធានី​​​ភ្នំពេញ​​​ប្រជា​​​ជន​​​រាប់​​​ពាន់​​​គ្រួសារ​​​ដែល​​​ត្រូវ​​​គេ​​​គ្រោង​​​បណ្ដេញ​​​ចេញ​​​​​​បាន​​​ក្លាយ​​​ជា​​​រឿង​​​ក្ដៅ​​​គគុក​​​​​​ក្នុង​​​ចំណោ​​ម​​​អង្គការ​​​សិទ្ធិមនុស្ស​​​ជាច្រើន។​​​​​​ នៅ​​​ពេល​​​ការ​​​បណ្ដេញ​​​​​​ចេញចាប់​​​ផ្ដើម​​​ដំណើរ​​​ការ​​​​​ទៅ​​​មុខ​​​ នគរ​​​បាល​​​ឧស្សាហ៍​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដើម្បី​​​បង្ក្រាប​​​​​​ការ​​​តវ៉ា​​​ដោយ​​​សន្តិ​​​វិធី​​​ណាស់​​។ រឿង​​​ក្ដៅ​​​គគុក​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ក្នុង​​​ទំព័រ​​​មុខ​​​របស់​​​សារព័ត៌មា​​​ន​​​នានា​​​ ទាំង​​​នៅ​​​ក្នុង​​​ស្រុក​​​និង​​​នៅ​​​ក្រៅ​​​ប្រទេស​​​។

ពី​​​ដើម​​​ដល់​​​ចប់​​​ លោក ហ៊ុន សែន បាន​​​រក្សា​​​​​​ភាព​​​ស្ងាត់​​​ស្ងៀម​​​រហូត​​​ សូម្បី​​​តែ​​​ពេល​​​ដែល​​​ធនាគា​​​រ​​​ពិភពលោក​​​ ដែល​​​ជា​​​អ្នក​​​វិនិយោគ​​​ដ៏​​​ធំមួយ​​​ក្នុង​​​គម្រោង​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ដីធ្លី​​​​នៅ កម្ពុជា​សម្រេច​​​ចិត្ត​​​បង្កក​​​ប្រាក់​​​កម្ចី​​​ថ្មីៗ​​​ទាំង​​​អស់​​​សម្រាប់​​​​​​កម្ពុជា​​​នៅដើម​​​ឆ្នាំ​​​២០១១​​​ដោយ​​​​​​មិន​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​ក៏ដោយ​​​។

ប៉ុន្តែ​​​នៅ​​​ពេល​​​ដែល​​​ព័ត៌មាន​​​អំពីការ​​​បង្កក​​​ប្រាក់​​​កម្ចី​​​នេះ​​​បាន​​​បែក​​​ធ្លាយ​​​នៅ​​​ទីបំផុត​​​ក្នុង​​​ខែ​​​សីហា​នោះ  លោក​​​ ហ៊ុន សែន បាន​​​លូក​​​ដៃ​​​ចូល​​​ដោយ​​​ផ្ទាល់​​​តាម​​​រយៈ​​​ការ​​​ប្រកាស​​​អំពី​​​ផែន​​​ការ​​​អនុញ្ញា​​ត​​​ឲ្យ​​​ប្រជា​​​ជន​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​ប្រជា​​​ជន​​​ទាំង​​​ប្រហែល​​​៧០០​​​គ្រួសារ​នៅ​បឹង​កក់​​​​​​​​​​​​​រក្សា​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​​​​នៅ​​​កន្លែង​​​ដើម​​​ដដែល​​​​​​។ ទី​​​បំផុត​​​​​​ ពួកគេ​​​ភាគ​​​ច្រើន​​​ក៏បាន​​​ទទួល​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិដី​​​ធ្លី​​​ ដែល​​​ខ្លួន​​​ទន្ទឹង​​​រង់ចាំ​​​ជាយូ​​​មក​​​ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ខែ​​​ប៉ុណ្ណោះ​។

លោក ឡៅ ម៉ុង​​​ហៃ បាន​ថ្លែង​បន្ត​​​ទៀតថា ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​តវ៉ា​​ពី​​​ឥទ្ធិពល​​​ហួស​​​ហេតុ​​​របស់​​​គណ​​​​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​លើការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​ពេល​​​ខាង​​​មុខ​​​នេះ​​​​វិញ​​​ ការ​​​អំពាវ​​​នាវ​​​របស់​​​សហ​​​​រដ្ឋ​​​អាមេរិក​​​​​​​​ ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​ដោយ​សេរី និង​​​យុត្តិធម៌​​​កំពុងតែ​​​មាន​​​ប្រសិទ្ធ​​​ភាព​​​បណ្ដើរៗ​​​​​​ហើយ​​​។

លោក សម រង្ស៊ី មេដឹកនាំគណបក្ស​​​ប្រឆាំង​​​ កំពុង​​​បន្ត​​​រស់​​​នៅ​​​ដោយ​​​ការ​​​និរទេស​​​ខ្លួន​​​ដោយ​​​​​​ខ្លួន​​​ឯង​​​ ដើម្បី​​​គេចពី​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ក្រោម​​​បទ​​​ចោទ​​​ប្រកាន់​​​ដែល​​​មជ្ឈដ្ឋាន​​​ទូទៅ​​​ចាត់​​​ទុក​​​ថា មាន​​​ហេតុផល​​​នយោបាយ​​​។ រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​ នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​​​​​​​អំពី​​​ការ​​​បាត់​​​បង់​​​សិទ្ធិ​​​របស់​​​អ្នក​​​បោះឆ្នោត​​​យ៉ាង​​​ច្រើន ដោយសារ​​​បញ្ជី​​​ឈ្មោះ​​​​​​​​​រៀប​​​ចំ​​​ដោយ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​(គ.ជ.ប.) ដែល​​​ពោរពេញ​​​ដោយ​​​សមាជិក​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​ដែល​​​មិន​​​ទាន់​​​មានការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​។ ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​នៅ​​​តែ​​​លេង​​​ល្បែង​​​បំភិត​​​បំភ័យ​​​អំពី​​​ការ​​​ផ្ទុះ​​​សង្គ្រាម​​​ស៊ីវិល​​​សាជាថ្មី​​​ប្រសិន​​​បើ​​​​​​ការ​​​ក្ដោប​​​ក្ដាប​​​់​​​អំណាច​​​រយៈ​​​ពេល​​​ជិត​​​បី​​​ទសវត្សរ៍​​​របស់​​​ខ្លួន​​​ឈាន​​​ដល់​​​ទីបញ្ចប់​​​នៅ​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ខាង​​​មុខ​​​នេះ​​​។

ប៉ុន្តែ​​​លោក​​​ ឡៅ ម៉ុង​​​ហៃ​​​ ​​​លើកឡើង​​​ថា ​​​ការ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ទូទាំង​​​ប្រទេស​​​ក្នុងរដូវ​​​​​​​បោះឆ្នោត​​​អាណត្តិ​​​នេះ​​​គឺ​​​មិន​​​សូវ​​​រង​​​ការ​​​គាប​​​សង្កត់​​​ដូច​​​កាលពី​​​ឆ្នាំ​​​២០០៨​​​ទេ ហើយ​​​នៅពេល​​​ក្រសួង​​​ព័ត៌មាន​​​បាន​​​បញ្ជា​​​ឲ្យ​​​ស្ថានីយវិទ្យុទាំង​​​អស់ផ្អាក​​​ការ​​​ចាក់​​​ផ្សាយកម្មវិធី​​​​វិទ្យុ​​​បរទេស​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ពេញ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​ឆ្នោត​​​ ក្រសួង​​​នេះ​​​បាន​​​ដក​​​បម្រាម​​​នេះ​​​វិញ​​​បន្ទាប់​​​ពី​​​​​​មានការ​​​រិះ​​​គន់​​​ខ្លាំង​​​ៗ​​​ភ្លាមៗ​​​ពី​​​អាមេរិក​​​។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​​​​បាន​​​យក​​​ការ​​​ដាក់​​​សម្ពាធ​​​នេះ​​​ទៅ​​​ពិចារ​​​ណា​​​​​​”។ លោក​​​ កឹម ឡី ទីប្រឹក្សា​​​ផ្នែក​​​ស្រាវ​​​ជ្រាវ​​​នៅ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​  ក៏បាន​​​យល់​​​ស្រប​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​លោក ស៊ីហ្វតុន​​​ ប្រធាន​​​ផ្នែក​​​តស៊ូមតិរបស់​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​តំបន់​​​អាស៊ី​ ដែល​​​ថា​​​ រឿង​​​ធំ​​​អាច​​​ចាប់​​​ផ្ដើម​​​ពី​​​តូច​​​នៅ​​​ក្នុង​​​សហគមន៍​​​ផ្ដល់​​​ជំនួយ​​​ផង​ដែរ​។

លោក កឹម ឡី មាន​​​ប្រសាសន៍​​​ថា “ ប្រទេស​​​​​​មួយ​​​អាច​​​ចាប់​​​ផ្ដើមមុន​​​​ ហើយ​​​ប្រទេស​​ផ្សេង​​​ៗ​​​ទៀត​​​នឹង​​​គាំទ្រ​​​”។ នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៨​​​ គឺ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​បន្ទាប់​​​ពីលោក ហ៊ុន សែន បាន​​​ប្រើ​​​កង​​​កម្លាំង​​​ផ្ទាល់​​​របស់​​​ខ្លួន​​​ដើម្បី​​​ទម្លាក់​​​សហ​​​នាយក​​​រដ្ឋ​​​មន្ត្រី គឺ​​​ព្រះ​​​អង្គម្ចាស់​​​ នរោត្តម រណឫទ្ធិ ពី​​​អំណាច​​​ សហរដ្ឋអាមេរិក​​​បាន​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​យោ​​​ធា និង​​​ជំនួយ​​​​​​ដោយ​​​ផ្ទាល់ទាំង​​​អស់​​​សម្រាប់​​​កម្ពុជា​​​​​​ អស់​​​រយៈ​​​ពេល​​​ប្រាំ​​​បួ​​​ន​​​ឆ្នាំ​​​។ លោក កឹម ឡី ដែល​​​បានធ្វើការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​គម្រោង​​​ជាច្រើននៅ​​​​​​ក្នុ​​​ង​​​ជំនាន់​​​​​​​​​នោះ បាន​​​​​​រំឭក​​​ឡើង​​​វិញ​​​ថា ​ទោះ​​​បី​​​ជា​​​ជំនួយ​​​អភិវឌ្ឍន៍ និង​​​ជំនួយ​​​មនុស្ស​​​ធម៌​​​​​​បាន​​​​​​បន្ត​​​ហូរ​ចូលមក​​​កម្ពុជា​​​ដោយបាន​​​​​​ធ្លាក់​​​ទៅ​​​លើ​​​​​​​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​ក៏ពិតមែន​​​​​​​​ ប៉ុន្តែ​​​​​​ម្ចាស់​​​ជំនួយ​​​មួយ​​​ចំនួន​​​ដូច​​​​​​ជា​​​​​​ធនាគារ​​​ពិភព​​​លោក និង​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី​​​ ក៏​​​បាន​​​ចាប់​​​ផ្ដើម​​​ដក​​​ខ្លួន​​​ចេញ​​​ដែរ​​​។

លោក​​​​បាន​​​ថ្លែង​​​ថា “ គម្រោង​​​ជា​​​ច្រើន​​​ត្រូវ​​​បាន​​​ផ្អាក​​​នៅ​​​ពេលនោះហើយ​​​រដ្ឋា​​​​​​ភិបាល​​​បាន​​​សង​​​ប្រាក់​​​មួយ​​​ចំនួន​​​ទៅ​​​ធនា​​​គារ​​​ពិភព​​​លោក​​​វិញ​​​។ ស្ថាន​​​ភាព​​​នៅ​​​ពេល​​​នោះ​​​ គឺ​​​យា៉ប់​​​​​​​​​យ៉ឺន​​​ខ្លាំង​​​ណាស់​​​។​​​ កម្ពុជា​​​បាន​​​បាត់​​​បង់​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​នៅ​​​ពេល​​​នោះ ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា វា​​​មិន​​​មែន​​​ជា​​​រឿង​​​តូច​​​សម្រាប់​​​កម្ពុជា​​​​​​​ទេ”។

ក្រោយ​​​ពេល​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​បាន​​​ប៉ុន្មាន​​​ខែ​​​ ព្រះ​​​អង្គម្ចាស​​​់ រណឫទ្ធិ ដែល​​​បាន​​​ភៀស​​​​​​ខ្លួន​​​​​​ពី​​​ប្រទេស​​​កម្ពុជា​​​ក្រោយ​​​រដ្ឋប្រហា​​​​រ​​​នោះ​​​ក៏បាន​​​វិល​​​ត្រឡប់មក​​​ប្រទេស​​នេះ​​​វិញ​​​ ហើយ​​​បាន​​​ឈរ​​​ឈ្មោះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​១៩៩៨ ។ លោក ឡៅ ម៉ុងហៃ បាន​​​មាន​​​ប្រសាសន៍​​​ថា ដោយសារ​​​ទណ្ឌកម្មទាំង​​​នោះ “ កម្ពុជា​​​ក៏​​​បាន​​​ដើរ​​​ចូល​​​គន្លង​​​ប្រជា​​​ធិបតេយ្យ​​​វិញ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បីជាការ​​​បោះ​​​ឆ្នោត​​​នេះ​​​នៅមិន​​​ទាន់​​​សុក្រឹត​​​ក៏ពិតមែន​​​​​​ ប៉ុន្តែ​​​យា៉ង​​​ហោចណាស់​​​ក៏វា​​​បាន​​​ជួយ​​​កម្ពុជា​​​មិន​​​ឲ្យ​​​ធ្លាក់​​​ក្នុង​​​គន្លង​​​របស់​​​ប្រទេស​​​ផ្ដាច់ការ​​​មួយ​​​ចំនួន​​​ ដូចជា​​​ប្រទេស​​​ភូមា​​​ដែរ​។ លោក ចាន់​ សុផល អតីត​​​ប្រធាន​​​សមាគម​​​សេដ្ឋកិច្ច​​​កម្ពុជា ​​​លើក​​​ឡើង​​​ថា លោក ហ៊ុន សែន អាច​​​ធ្វើ​​​សម្បទាន​​​ដោយសារ​​​ការ​​​រង​​​សម្ពាធ​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ប្រសិន​​​បើ​​​សហរដ្ឋអាមេរិក​​​ពិត​​​ជា​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​មែន​​​។ ប៉ុន្តែ​​​លោក​​​បាន​​​បន្ថែម​​​ថា “ ស្ថាន​​​ភាព​​​នៅ​​​ពេល​​​បច្ចុប្បន្ន​​​នេះ ​​​គឺ​​​ខុស​​​ពីមុន​​​បន្តិច​​​ ដោយ​​​សារ​​​ប្រទេស​​​ចិន​​​” ។

នេះ​​​ជា​​​អ្វី​​​ដែលបាន​​​ធ្វើ​​​ឲ្យ​​​​​​សមាជិក​​​សភា​​​អាមេរិក​​​ ដែល​​​គំរា​​​ម​​​កា​​​ត់​​​ផ្ដាច់​​​ជំនួយ​​​ ព្រួយ​​​បារម្ភ​​​ ពោល​​​គឺ​​​លោក ហ៊ុន សែន ដឹង​​​ថា ចិន​​​ប្រាកដ​​​ជា​​​នឹ​​ង​​​ចូល​​​ខ្លួន​​​មក​​​បំពេញ​​​អ្វី​​​ដែល​​​កម្ពុជា​​​បាត់​​​បង់​​​។ លោក ខាឡាយ ថេយើ (Carlyle Thayer) អ្នក​​​​​​ជំនាញ​​​ខាង​​​តំបន់​​​អាស៊ីអាគ្នេយ៍​​​​​​នៅ​​​​​​សាលា​​​បណ្ឌិត​​​សភា​​​កង​​​កម្លាំង​​​ការពារ​​​ជាតិ​​​អូស្ត្រាលី​​​​លើក​​​ឡើង​​​ថា សមាជិក​​​សភា​​​ទាំង​នោះ​មាន​​​មូល​​​ហេតុ​​​​​​​​ដែល​​​ត្រូវ​​​បារម្ភ​​​អំពី​​​រឿង​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រទេស​​​ចិន​​​ទំនង​​​ជា​​​នឹង​​​ចូល​​​ខ្លួនមក​​​ជំនួស​​​​​​សហ​​​រដ្ឋ​​​អាមេរិក។ ចិន​​​មិន​​​ទំនង​​​ថានឹង​​​បំពេញ​​​ចន្លោះ​​​ទាំ​​ង​​​អស់​​​​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​បោះ​​​ឆ្នោត​​​ដែ​​ល​​​មិន​​​យុត្តិធម៌​​​ក៏ពិត​​​មែន​​​ ប៉ុន្តែ​​​ប្រទេស​​​នេះ​​​​​​នឹង​​​ធ្វើ​​​យ៉ាង​​​ណា​​​ធានា​​​ឲ្យ​​​បាន​​​ថា រដ្ឋាភិបាល​​​របស់​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន នឹង​​​មិន​​​បាត់​​​បង់​​​លំនឹង​​​៕

ប្រែសម្រួល​​​ដោយ ភួន ច័ន្ទ​​​សេរីវុធ​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស