26 C
Phnom Penh

ឪពុក​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទទួល​មរណភាព​ក្នុង​ជន្មាយុ​៩០ឆ្នាំ ដោយរោគាពាធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ​លោក​ព្រឹទ្ធា​​​ចារ្យ​ ហ៊ុន នាង ឪពុក​របស់​លោក​នាយក​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​ទទួល​​មរណភាព​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សុក្រ​ក្នុង​​​ជន្មាយុ​៩០ឆ្នាំ។

លោក ឈិន កេតនា អគ្គ​លេ​ខា​ធិការ​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ និង​អន្តរ​​​ជាតិ​បាន​មាន​ប្រសាសន៍​ថា “ [លោក​ព្រឹទ្ធាចារ្យ ហ៊ុន នាង] បាន​ទទួល​មរណភាព​នៅ​ម៉ោង​៤និង​​​​១០នាទី​រំលង​អធ្រាត្រ​ក្នុង​ជន្មាយុ​ [៩០ឆ្នាំ]ដោយ​រោគាពាធ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​ទៅ​​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​រសៀល​នេះ”។

លោក​ព្រឹទ្ធាចារ្យ​ ហ៊ុន នាង ប្រសូត​នៅ​ក្នុង​​​​​​​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម​ក្នុងខែ​សីហា ​ឆ្នាំ​១៩២៣។ ​​​លោក​បាន​រៀប​ការ​ជាមួយ​លោកស្រី ឌី ប៉ុក ដែល​បាន​ទទួល​មរណភាព​ហើយ​ដែរ​ ហើយ​​​​​​​មាន​កូនប្រុស​ស្រីប្រាំមួយ​នាក់ ហើយ​លោក ហ៊ុន សែន ជា​កូន​ទី៣។

ជា​អ្នក​មាន​ជំនឿ​ជឿ​ជាក់​ក្នុង​ព្រះ​ពុទ្ធ​​​សាសនា លោក​ព្រឹទ្ធ​ចារ្យ​ ហ៊ុន នាង ​បាន​ចំណាយ​ពេល​ចុងក្រោយ​ក្នុង​ជីវិត​របស់​លោក​រយៈពេល​ច្រើន​ឆ្នាំ​នៅ​វត្ត​បទុម ហើយ​កសាង​សាលារៀន​ជា​ច្រើន​ខ្នង​នៅ​ទូទាំង​ប្រទេស​​ដែល​ដាក់​ឈ្មោះ​របស់​លោក។

កាលពី​ឆ្នាំ ២០១១ ព្រះ​មហាក្សត្រ នរោត្តម សីហ​មុនី បាន​ប្រទាន​គោរម​ងារ​ជា​អ្នក​ឧកញ៉ា​​​​ម​​​ហា​ភក្តី​សប្បុរិស​ភោគា​ធិបតី​។ កាលពី​ខែ​មីនា ឆ្នាំ​មុន លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា ឪពុក​របស់​លោក​ស្ថិ​ត​ក្នុង​សភាព​ធ្ងន់​ ហើយ​ថា ក្រុម​គ្រួសារ​កំពុង​រៀបចំ​ចាត់​ចែង​ពិធីបុណ្យ​សព​របស់​គាត់។

នៅ​ខាងក្រៅ​បរិវេណ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ស្ថិត​ក្នុង​ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ រថយន្ត​ទំនើប​ៗ​ជាច្រើន​គ្រឿង​​ដែល​មាន​បិទ​ផ្ទាំង​ប្រកាស​ឃោស​នា​បោះ​ឆ្នោត​​​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​ចត​ជាជួរ​នៅ​តាម​ដង​ផ្លូវ​។

នៅ​ខាង​ក្នុង​បរិវេណ​ភូមិគ្រឹះ ​រោង​ដ៏ធំ​តុប​តែ​ង​ដោយ​ក្រណាត់​ស​ ត្រូ​វ​បាន​សង់​រួច​រាល់​កាលពី​វេលា​ពេលព្រឹក ហើយ​មាន​ការ​ចាក់​ភ្លេង​បុណ្យ​សព​ផង។
នគរបាល​ចរាចរ កង​រាជ​អាវុធ​ហត្ថ​ និង​អង្គរក្ស​របស់​លោក​ ហ៊ុន សែន​ ឈរ​ជើង​ប្រចាំការ​នៅ​ខាង​ក្រៅ។

លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ប្រសាសន៍​ថា សមាជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ និង​សមា​​​​ជិក​សភា​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អញ្ជើញ​​​​ឲ្យ​ចូល​គោរព​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃអាទិត្យ។ លោក ជាម យៀប បាន​មាន​ប្រសា​សន៍​ថា “ យើង​ត្រូវ​បាន​អញ្ជើញ ហើយ​ខ្ញុំ​នឹង​ទៅ​គោរពវិញ្ញណក្ខន្ធ​នៅ​ថ្ងៃទី១៤”។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា “ គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរ​​​ជាតិ​កំពុង​ជួ​យ​ចាត់ចែង​រៀប​ចំ​ពិធី​បុណ្យ​សព​នេះលោក​បាន​មាន​ប្រសាសន៍​ថា “ ក្នុង​នាម​ជា​កូន​ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​ សម្តេច ហើយ​សូម​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​គ្រា​ចុង​ក្រោយ”។

យោង​តាម​លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ពិធីបុណ្យ​សព​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា នៅ​ពេល​នោះ សព​របស់​លោក​ព្រឹទ្ធា​​​ចារ្យ​ ហ៊ុន នាង ​នឹង​ត្រូវ​បូជា ហើយ​យក​អដ្ឋិ​​​​ធាតុ​​​​របស់​លោក​ទៅ​ទុក​ជាមួយ​អដ្ឋិធាតុ​ភរិយា​របស់​លោក នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ។ លោក​ ជាម យៀប បាន​មាន​ប្រសា​សន៍​បន្ថែម​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹ​ង​មិន​ឲ្យ​ការ​ទទួល​មរណភាព​របស់​ឪពុក​ សម្តេច ហ៊ុន សែន ​ធ្វើឲ្យ​ការ​ធ្វើ​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​ចុះ​ខ្សោយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ឡើយ៕

 ប្រែ​សម្រួល​ដោយ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស