26 C
Phnom Penh

ចាប់​​​ខ្លួន​អ្នក​​​ជួញ​ឈើ​​​ប្រណីត​​​ម្នាក់ពី​​​បទ​​​លួច​​​ប្រាក់​​​២៥០​​​.០០០​​​ដុល្លារ​​​ នៅ​សង្កាត់​វាលវង់​ខណ្ឌ៧​មករា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា កង​​​រាជ​​​អា​​​វុធ​​​ហត្ថ ​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​នៅ​​​តាម​​​​​​មហាវិថី​​​ព្រះមុនីរ៉េត​​​ក្នុងរាជធានី​​​ភ្នំពេញ​​​ កាល​​​ពីព្រឹក​​​ម្សិល​​​មិញដោយ​​​សង្ស័យ​​​ថា​​​បាន​​​លួច​​​​​​ប្រាក់​​​២៥០.០០០​​​ដុល្លារ​​​ពី​​​ដៃ​​​គូ​​​​​​ជំនួញ​​​របស់​​​ខ្លួន ​​​ដែល​​​បាន​​ព្រម​​​​​​ព្រៀង​​​រកសុី​​​ឈើប្រណីត​​​ជាមួយ​​​​​​គ្នា។

លោក​​​ឧត្ដមសេនីយ៍​​​ត្រី ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​អាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថបាន​​​ចាប់​​​​​ខ្លួនជន​​​ល្មើសឈ្មោះ​​​ ខែក វិទូ  ​​​ជា​​​អ្នក​​​ជំនួញ​​​កាល​​​ពី​​​ព្រឹក ​​​[ថ្ងៃ​​​ព្រហស្បតិ៍] នៅ​​ក្នុង​​​​សង្កាត់ ​​​វាលវង់ ​​​​ខណ្ឌ​​​៧​​​មករា ពីព្រោះ​​​គាត់​​​ត្រូវ​​​បាន​​​​​​អ្នក​​​ជំនួញ​​​ម្នាក់​​​ទៀត​​​ចោទ​​​​​​​​​ប្រកាន់ថា បាន​​​លួច​​​ប្រាក់​​​២៥០.០០០​​​ដុល្លារ។ លោកបន្ថែម​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​សៀមរាប​​​​​​បាន​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​រូប​​​នេះ ។

លោក​​​ឧត្ដមសេនីយ៍​​​ត្រី ខេង ទីតូ បាន​​​មាន​​​ប្រសាស​​​ន៍ថា លោក ​​​ស៊ុន ប៊ុន​​​ហេង ​​​អតីត​​​​​​ដៃ​​​គូ​​​​​​រក​​​សុី​​​ជា​​​មួយ​​​​​​​​​ ខែក វិទូ បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​មួួយ​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ ខេត្តសៀមរាប ​​​ដែល​​​គាត់ បាន​​​ចោទ​​​ខែក វិទូ​​​ ថា​​​ បាន​​ជំពាក់​​ប្រាក់២៥០.០០០​​​ដុល្លារ​​​ពី​​​គាត់។

លោក ខេង ទីតូ បានមាន​​​ប្រសាស​​​​​​ន៍​​​ថា ​​​ខែក វិទូ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់ បាន​​​អះ​​​អាង​​​ថា មាន​​​លិខិតអនុញ្ញាត​​​ឲ្យ​​​កាប់​​​ឈើ និង​​​លក់​​​ឈើ​​​ប្រណីត​​​នៅ​​​ប្រទេស​​​កម្ពុជា ​​​នោះ ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើកិច្ច​​​ព្រមព្រៀង​​​ជា​​​​​​មួយ​​​នឹងលោក ស៊ុន ប៊ុនហេង ដោយ​​​សន្យា​​​ផ្គត់​​​ផ្គត់​​​ឈើ​​​ប្រណីត​​​ឲ្យបាន​​​ទៀង​​​ទាត់។

ដើម្បី​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ការជួញ​​​ដូរ​​​ឈើ​​​ប្រណីត​​​នេះ លោក ស៊ុន ប៊ុនហេង បាន​​​ប្រគល់​​​​​​ប្រាក់​​​លើក​​​ដំបូង​​​ចំនួន២០០.០០០​​​ដុល្លារ​​​ដល់ ​​​ខែក វិទូ ហើយ​​​ក្រោយ​​​មក​​​ ​​​បាន​​​ប្រគល់​​​ប្រាក់​​​៥.០០០​​​ដុល្លារ​​​ថែម​​​ទៀត​​​ដល់រូប​​​​​​គាត់។ លោក​​​ឧត្ដមសេនីយ៍ត្រី ខេង ទីតូ បាន​​​មាន​​​​​ប្រសាសន​​​៍ថា “ ជន​​​សង្ស័យ​​​រូប​​​នេះត្រូវ​​​​​​បាន​​​បញ្ជូន​​​ខ្លួនទៅ​​​តុលាការ ខេត្ត​​​សៀម​​​រាប បន្ទាប់​​​ពី​​​​​​​​​យើង​​​​​​ចាប់​​​ខ្លួន​​​គាត់​​​បាន”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស