29 C
Phnom Penh

លោក សម ​រង្ស៊ី មេដឹកនាំបក្សប្រឆាំង​ផ្ញើលិខិត​ចូល​រួម​មរណ​ទុក្ខសព​ឪពុ​ក​​លោកនាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​សុក្រ  លោក សម រង្ស៊ី ​មេដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​​បា​ន​ផ្ញើ​លិខិត​ចូ​ល​​រួមរំ​លែក​​​​​ទុក្ខ​​ជូ​ន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​​ ពី​កា​រ​ទទួល​​អនិច្ច​កម្ម​​របស់​លោក ហ៊ុន នាង ​ជន្មាយុ​៩០ឆ្នាំ​​ ចំ​ថ្ងៃ​​​ដែល​លោក សម រង្ស៊ី បា​ន​​ទទួល​ព្រះ​​រាជ​ទាន​​លើក​លែ​ងទោស​តា​ម​​សំណើ​​​​របស់​លោកនា​យ​ក​រដ្ឋ​មន្ត្រី ​ហ៊ុន សែ​ន ​ពី​បទ​ល្មើស​មួយ​​ចំ​នួ​ន​ ដែល​ត្រូវ​បា​ន​​ចាត់​ទុ​ក​​ទូទៅ​ថា​ ជា​​រឿង​នយោ​​បា​យ​។

លិខិតនេះ​បា​ន​​ឲ្យ​ដឹងថា “ ខ្ញុំ​និង​ភរិ​យា​​សូ​ម​​​​សម្តែង​នូងការសោ​ក​ស្តាយ​ និង​រំ​លែក​ទុក្ខ​ដ៏​ក្រៀមក្រំ​​បំ​ផុត​​ជាមួ​យ ​[សម្តេច ហ៊ុន សែន ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី]  ព្រ​ម​​ទាំ​ង​ក្រុម​គ្រួសារ ​និង​សូ​ម​បួង​សួ​ង​ឲ្យ​វិញ្ញាណក្ខ័ន្ធ​របស់​អ្នក​ឧកញាមហា​​ភក្តី សប្បុរិស​ភោគា​ធិបតី ហ៊ុន នាង បា​ន​ទៅ​សោយ​​សុខក្នុង​សុគតិ​ភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​”។ លោក សម រង្ស៊ី ​នឹង​​ត្រឡប់​ពី​កា​រ​​​និរទេស​ខ្លួន​ឯង​​​នៅ​​ថ្ងៃទី​១៩ ខែ​កក្កដា។

កាល​​ពីថ្ងៃ​សៅរ៍ ​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី និង​សម្តេចម៉ែ នរោត្តម មុនីនាថ ​ក៏​​​​បា​ន​ចូ​ល​​​រួ​ម​​រំលែក​ទុក្ខ​ផង​ដែរ​ក្នុង​ព្រះ​​រាជ​លិ​ខិត​មួ​យ​ថា​ “ អនិច្ចកម្ម​​របស់​លោក ហ៊ុន នាង គឺ​ជា​​​ការ​បាត់​បង់វីរជ​ន​​ដ៏​ឆ្នើម​មួ​យ​រូប​ ដែល​​​បាន​ជួយ​ជាតិ​ ហើយ​​លោក​ក៏​ជា​​អ្នក​ស្នេហាជាតិ​ដ៏​ឆ្នើម​​មួ​យ​រូប ​ដែល​​គោរពព្រះ​ពុទ្ធសាសនា​របស់​ប្រជាពល​រដ្ឋ​​​ជាទីស្រឡាញ់​​របស់​លោក​”។

​លោក ជាម យៀប សមា​​ជិ​ក​​សភា​​ជាន់​ខ្ពស់របស់គ​ណ​បក្ស​ប្រជា​ជន​កម្ពុជាបា​នមា​ន​ប្រ​សាសន៍ថា សព​​របស់លោក ហ៊ុន នាង នឹង​ត្រូវ​រំកិល​​ចេញ​ពី​ភូមិគ្រិះ​​របស់​លោក​​នាយ​ក​​រដ្ឋ​មន្ត្រី​ នៅ​ជិត​វិមា​ន​ឯករាជ្យ​ទៅ​កាន់វត្ត​មួ​យ​​ក្នុ​ង​​ខណ្ឌ​សែនសុខ​នៅ​ព្រឹក​​​ថ្ងៃ​​ពុធ និង​បញ្ចុះ​នៅ​​​ពេល​​រសៀលនោះ​ជិ​ត​​សព​​ភរិ​យា​​​របស់​លោក​៕

ប្រែសម្រួលដោយ ចេវ ប៊ុននី​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស