31 C
Phnom Penh

ខុមហ្វ្រែលចាប់ផ្តើម​​​យុទ្ធនាការ​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​​ផ្ញើសារ​​​​​​​​​​​​​ជា​អក្សរ​សួរ​​​​បេក្ខជន​​អំពី​គោល​នយោបាយ​បក្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​​​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​​សេរី​​​និងយុត្តិធម៌​​​ នៅ​​​កម្ពុជា ​​​ហៅ​​​កាត់​​​ថា​​​ ខុមហ្វ្រែល​​​  បានបើក​​​កម្មវិធីមួយ​​​ក្នុង​​​គោល​​​បំណង​​​ចង់ឲ្យ​​​អ្នក​​បោះ​​​ឆ្នោត​​​មាន​​​ទំនាក់​​​ទំនង​​​ដោយ​​​ផ្ទាល់​​​ជាមួយ​​​បេក្ខជន​​​ឈរ​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​​ទៅ​​​នៅ​​​ក្នុង ខែ​​​នេះ។​​​

គម្រោង​​​ដែល​​មាន​​​ចំណង​​​ជើង​​​ថា “ ​សួរ​​​េបក្ខជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​” ហើយ​​​​ត្រូវ​​​បាន​​​បើក​​​ជា​​​ផ្លូវការ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​អនុ​​​ញ្ញាតឲ្យ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ផ្ញើ​​​សំណួរ​​​តាម​​​រយៈ​​​ការ​​​ផ្ញើសា​​​ទៅ​​​កាន់​​​បេក្ខជនឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រមក​​​ពី​​គណបក្ស​​​ចំនួន​​​បួន​​​ក្នុង​​​ចំណោម​​​​បក្ស​​​ទាំងប្រាំបី  ​​​ដែលចូលរួម​​​​​​ប្រកួត​​​​ប្រជែង​​​​គ្នា​​​នៅក្នុង​​​​​ការ​​​បោះ​​​ឆ្នោតជាតិ​​​​​​នេះ។

លោក ផាត​​​ សុភ័ក្រអ្នក​​​រៀប​​​ចំ​​​គម្រោង​​​នេះ​​​​បាន​​​លើក​​​ឡើង​​​ថា “ នៅ​​​ពេល​​​ប្រជា​​​ពល​​រដ្ឋ​​​ផ្ញើ​​​សារ​​មក សារនេះ​​​​​​នឹង​​​បង្ហាញ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​របស់​​​យើង​​​ ហើយ​​​យើង​​​នឹង​​​បញ្ជូន​​​បន្ត​​​ទៅកាន់​​​គណបក្ស​​​នីមួយៗ”។ លោក​​​បាន​​​បន្ត​​​ថា “ នៅ​​​ពេល​​​អ្នក​​​បោះ​​​ឆ្នោត​​​ឆ្លើយ​​​តប​​​ យើង​​​​ត្រួត​​​ពិនិត្យ​​​មើ​​​​​​ល​​​ការ​​​ឆ្លើយ​​​តប​​​នេះ។ ប្រសិន​​​បើ​​​វា​​​ត្រឹម​​​ត្រូវ​​​ យើង​​​នឹង​​​បញ្ជូន​​​បន្ត”។ លោក សុភ័ក្រ បាន​​​មាន​​​ប្រសាសន៍​​​ថា ​ចាប់​​​​តាំង​​​ពី​​​ថ្ងៃ​​​សុក្រ​មក​​​​​ មាន​​​សំណួរ​​​ប្រហែល​​​ជា​​​៣០​​​ត្រូវ​​​បាន​​​ឆ្លើយ ហើយ​​​សំណួរ​​​ចំនួន​​​១២២​ផ្សេង​​​ទៀត​​​នឹង​​​កំពុង​​​រង់ចាំ​​​ចម្លើយ​​​ពី​​បេក្ខជន​​​ឈរ​​​ឈ្មោះ​​​ជាតំណាង​​​រាស្រ្ត​​​​​​។

គម្រោង​​​នេះ​​​អះអាង​​​នៅពេល​​​ថ្មី​​​ៗ​​​នេះ​​​ថា  មាន​​​បេក្ខ​​​ជន​​​ឈរឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​ចំនួន​​​ប្រាំពីរ​​​រូប ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គណ​បក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជា​​​ធិបតេយ្យ​​​ និងគណ​បក្ស​​​​​​​ខ្មែរ​​​ឈប់​​​ក្រ និង​​​បេក្ខ​​​ជន​​​មួយ​​​រូប​​​ទៀត​​​មក ​​​​​​ពី​​​គណបក្ស​​​សញ្ជាតិ​​​ខ្មែរ ប៉ុន្តែ លោក​​​សុ​​​ភ័ក្រ​​​  រំពឹង​​​ថា នឹងមាន​​​គណបក្ស​​​ជាច្រើនទៀត​​​​​​ចូល​​​រួម​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ថ្ងៃទី​​​២៨ ខែ​​​កក្កដា​​​។

លោក ឈឿយ ប៊ុនធឿន បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិប​​​តេយ្យ ​​​​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា លោក​​​សង្ឃឹម​​​ថា កម្មវិធី​​​នេះ​​​នឹង​​​ជួយ​​​គណបក្ស​​​របស់​​​លោក​​​ ផ្សព្វ​​​ផ្សាយ​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន​​​ដល់​​​អ្នក​​​បោះ​​​ឆ្នោត​​​។

លោក ប៊ុនធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា  “ យើង​​​សង្ឃឹម​​​ថា អ្នក​​​បោះ​​​ឆ្នោត​​ នឹង​​​ស្វែង​យល់​​​ពី​​​គោល​​​នយោបាយ​​​របស់​​​យើង​​​កាន់​​​តែ​​​ច្បាស់​​​តាម​​​រយៈ​​​កម្មវិធី​​​នេះ”។ លោក​​​បាន​​​បន្ត​​​ថា “ នៅ​​​ពេល​​​អ្នក​​​បោះ​​​ឆ្នោត​​​ដឹង​​​ និង​​​ស្វែង​​​យល់​​​ពី​​​គោល​​​នយោ​​​បាយ​​​របស់​​​គណបក្ស​​​យើង​​​​ពួក​​​គាត់​​​នឹង​​​បោះ​​​ឆ្នោត​​ឲ្យ​​​​យើង”។

លោក ឃឹម សុខា បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​តំណាង​​​របស់​​​គណបក្ស​​​ខ្មែរ​​​ឈប់​​​ក្រ​​​ក៏​​​បាន​លើក​​​​ឡើង​​​ដូច្នេះ​​​ដែរ ដោយ​​​បាន​​​ថ្លែង​​​ថា​ លោក​​​​​សង្ឃឹម​​​ថា គម្រោង​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​គណ​បក្ស​​​ដែល​​​គេ​​​មិន​​​សូវ​​ស្គាល់់​​​របស់​​​លោក បង្ហាញ​​​​មុខ​​​​មាត់​​​កាន់​​​តែ​​​ច្រើន​​​នៅ​​​មុន​​​ថ្ងៃបោះ​​​ឆ្នោត។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​ “ គម្រោង​​​នេះ​​​នឹង​​​​ជួយ​​​ផ្ដល់​​​ដំណឹង​​​ដល់​​​សាធារណជន​​​ទូទៅ​​ថា ​គណបក្ស​​​របស់់​​​យើង​​​គឺ​​​ជា​​​គណបក្ស​​​មួយ​​​ដែល​​​នឹង​​​នាំ​​​ប្រជាធិបតេយ្យ​​​ពិត​​​ប្រាកដ​​​ដល់​​​ប្រទេស​​​​កម្ពុជា”។ លោក​​​បាន​​​បន្ថែម​​​ថា សំណួរ​​​ដែល​​​លោក​​​ទទួល​​​បាន​​​ពី​​​មុន​​​មក  ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទៅ​​​​នឹង​​​ការ​​​ចាប់​​​យក​​​ដីធ្លី តម្លៃអគ្គិសនី និង​​​គោល​នយោបាយ​​​យុវជន​​​របស់​​​គណ​​​បក្ស​​​លោក។

នៅ​​​ពេល​​​លោក សុភ័ក្រ​​​ កាលពី​​​ម្សិល  ​មិញ ​បាន​​​ទទួល​​​ស្គាល់​​​ភាព​​​មាន​​​កំណត់​​​នៃការ​​​ពិភាក្សា​​​​​​​​​​នយោបាយ​​​តាម​​​រយៈការ​​​ផ្ញើ​​​សារ  លោក​​​​សង្ឃឹម​​​ថា ការ​​​ផ្តោតទៅ​​​លើ​​​ការ​​​ផ្ញើ​​​សារ​​​តាម​​​រយៈទូរស័ព្ទ​​​ចល័ត​​​ នឹង​​​ផ្ញើ​​​ឲ្យ​​ប្រជាពល​រ​​​ដ្ឋ​​​ជា​​​ច្រើន​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​នានា អាច​​​មាន​​​​ទំនាក់​​​ទំនង​​​ដោយ​​ផ្ទាល់​​​ជាមួយ​​​បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្រ្ត​​​។

លោក​​​បាន​​​គូសបញ្ជាក់​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​សង្ឃឹម​​​ថា នឹង​​​អាច​​​ទំនាក់​​​ទំនង​​​ជាមួយ​​​លោក​នាយក​​​រដ្ឋមន្ត្រី ឬក៏​​​បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្សកាន់អំណាច​​​បាន​​​ផ្សេង​​​ទៀត​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ​​​ក្តី​​​រំពឹង​​​នេះ​ប្រហែល​​​​​ជា​​​មិន​​​សម្រេច​​​ដូច​​​បំណង​​​ឡើយ។

លោក​​​ សុភ័ក្រ​​​ បាន​​​លើកឡើង​​​ថា “ យើង​​​បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​គណ​​​បក្ស​ប្រជា​​​​​​ជន​​​កម្ពុជា​​​ ប៉ុន្តែ ពួកគេ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ជាប់​​​រវល់​​​ខ្លាំង​​​ណាស់​​​ ហើយ​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​គម្រោងនេះ​​​បាន​​​ឡើយ”។ លោក​​​បន្ថែម​​​ថា “ យើង​​​មិន​​​ដឹង​​​ថា តើ​​​នេះ​​​គ្រាន់​​​តែ​​​លេស​​​ឬក៏​​​ហេតុ​​​ផល​​​ពិត​​​ប្រាកដ​​​នោះ​​​​ឡើយ។ យើង​​​សោក​​​ស្តាយ​​​ណាស់​ដែល​​​​​​ពួក​​​គេ​​​មិន​​​អាច​​​ចូល​​​រួម​​​  វា​​​ប្រហែល​​​​ជា​​​ប្រសើរ​​​ប្រសិន​​​បើ​​​ពួកគេ​​​បានមក​​​ចូល​​​រួម​​​នោះ”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស