33.3 C
Phnom Penh

អង្គការ​​​សុខភាព​​​ពិភពលោក​​​​​​ធ្វើ​​​សិក្ខាសាលា​​​ស្ដី​​​ពី​​​​ការ​ប្រើប្រាស់​មួក​សុវត្ថិភាពដល់​​​អ្នក​រត់​​​​រ៉ឺម៉ក​ម៉ូតូនិង​អ្នក​រត់​ម៉ូតូ​ឌុប​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំ​ពេល​មាន​​ការ​កើន​ឡើង​នូវ​ការ​ស្លាប់​​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក្នុង​ប្រទេស​កម្ពុជា​ និង​​​​ច្បាប់​តម្រូវ​ឲ្យ​​​អ្នក​ធ្វើ​ដំណើរ​តាម​​ម៉ូតូ​ទាំង​អស់​​​ពាក់​មួក​សុវត្ថិភាព​នោះ ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ និង​អ្នក​រត់​ម៉ូតូ​ឌុប​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ចូល​សិក្សា​​ស្ដី​ពី​ការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ ដោយ​មិន​គិត​ថ្លៃ​នៅ​ក្នុង​សិក្ខាសាលា​មួយ​​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិល​មិញ​។

ទោះ​បី​ជា​​ការ​ស្លាប់​នៅ​​តាម​ផ្លូវ​​នៅ​ប្រ​ទេស​​​​​​​កម្ពុជា ភាគ​ច្រើន​​បណ្ដាល​មក​ពី​រថយន្ត​ទំនើបៗ​​បើក​បរ​លើស​ល្បឿន​កំណត់​និង​​បើកបរ​ទាំង​ស្រវឹង​ក៏​ដោយ ​ក៏​ម្ចាស់​​យាន​យន្តប្រ​ហែល​៦០០​នាក់​មក​ពី​ទូទាំង​រាជ​ធានី​​ ​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​​ ដែល​បាន​បង្រៀន​ពួក​គេ​​​អ្វីៗ​គ្រប់​យ៉ាង​​រហូត​ដល់​​​ការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ ​ដូចជា​ការ​ជ្រើសរើស​​ទំហំ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ព្រម​ទាំង​ដាក់​ខ្សែ​ចង្ការ​ឲ្យ​បាន​ត្រឹម​​​ត្រូវ​ផង​ដែរ​។

លោក​ ភា គីមវង្ស​ ជា​អ្នក​ជំនាញ​ផ្នែក​សុវត្ថ​​​ិ​​​ភាព​ផ្លូវ​​គោក​មក​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា “អ្នក​បើកបរ​​ភាគ​ច្រើន​មិន​ដឹង​ពី​ការ​​ប្រើប្រាស់​មួក​សុវត្ថិ​​​ភាព​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​​។ នៅ​ពេល​យើង​​ស្នើ​​​​​​​ឲ្យ​ពួក​គាត់​​បង្ហាញ​ពី​ការ​ពាក់​មួក​​​សុវត្ថិភាព​នោះ​ ​ពួក​គាត់​បែរ​ជា​​ដាក់​ខ្សែ​​ពាក់​​ចង្កា​នៅ​​ក្រោម​​​​​​​​​​ថ្គាម​​ទៅ​វិញ”។

លោក​ថ្លែង​បន្ត​​ថា  “បន្ទាប់​ពី​​​យើង​បាន​បង្ហាញ​​​​រួច​​ហើយ យើង​​ឃើញ​ថា​​ឥឡូវ​នេះ​ពួក​គាត់​​ជា​ច្រើននាក់​​​​អាច​ប្រើប្រាស់​មួក​សុវត្ថិ​​​ភាព​បាន​ត្រឹមត្រូវ​ ហើយ​នេះ​នឹង​ធ្វើឲ្យ​ផ្លូវ​ថ្នល់​មាន​​សុវត្ថិភាព​ជាង​មុន”។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​ និង​​ដឹក​ជញ្ជូន​បាន​​ឲ្យ​ដឹង​ថា​កាល​ពី​ឆ្នាំ​មុន​ មាន​ប្រជាពលរដ្ឋ​ចំនួន​១.៩៦៦​​​​នាក់​បាន​ស្លាប់​ហើយ​ចំនួន​៥.៣៤៩​នាក់​ទៀត​​​បាន​រង​របួស​ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​នៅ​​​​ក្នុង​ប្រទេស​កម្ពុជា​​ហើយ​​ក្នុង​ចំណោម​នោះ​​​ប្រជា​ពលរដ្ឋ​ចំនួន​៦៨​​​ភាគ​​​​រយ​​ជា​​អ្នក​បើកបរ​ម៉ូតូ​ ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ។​

ង​តាម​របាយ​ការណ៍​នេះ​ផង​ដែរ​បាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​បរ​ម៉ូតូ​​​​ពាក់​មួក​សុវត្ថិភាព​​ត្រឹម​តែ​​៦៥​ភាគរយ​ប៉ុណ្ណោះ  ហើយ​​​អ្នក​ជិះ​ជា​មួយ​​​​មាន​​​ចំនួន​​៩ភាគរយ​ពាក់​មួក​សុវត្ថិភាព​។ ប៉ុន្តែ​លោក​ អៀ ចរិយា មន្ត្រី​កម្មវិធី​សុវត្ថិ​​​ភាព​ផ្លូវ​ថ្នល់​ប្រចាំ​អង្គការ​ជន​ពិការ​អន្តរជាតិ​​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព ការ​​បើកបរ​លើស​ល្បឿន​កំណត់​ និង​​​បើក​បរ​ទាំង​ស្រវឹង​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​បន្ត​ថា “ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា មូលហេតុ​សំខាន់​ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ ការ​បើក​បរ​លើស​ល្បឿន​កំណត់​ និង​ការ​​បើក​បរ​ទាំង​ស្រវឹង​។ការ​ផ្តោត​លើ​ការ​ពាក់​មួក​​សុវត្ថិភាព​អាច​កាត់​បន្ថយ​ការ​រង​របួស​ក្បាល​បាន​​​ប៉ុន្តែ​​វា​មិន​អាច​​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​បានទេ​​ “លោក​បាន​បន្ថែម​ទៀត​ថា អ្នក​បើកបរ​មួយ​ចំនួន​​មក​​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ​​ដើម្បី​ទទួល​បាន​មួក​សុវត្ថិភាព​ដោយ​មិន​គិត​ថ្លៃ​តែ​ប៉ុណ្ណោះ​​”។ លោក​បាន​ថ្លែង​បន្ត​ថា “ខ្ញុំ​មិន​អាច​ស្វែងរក​វិធី​​សុវត្ថិភាព​​ដើម្បី​​អន្តរាគមន៍​លើ​ការ​ប​បើក​​​បរ​​​​លើស​​ល្បើន​កំណត់​បាន​ទេ។ហើយ​វា​ស្ទើ​តែ​​​​គ្មានការ​អនុវត្ត​ច្បាប់​ពី​​​មន្ត្រី​នគរបាល​ឡើយ​”។

លោក​  សុក  ឈុននឿង  អនុប្រធាន​សមា​​​គម​លទ្ធិប្រជាធិបតេយ្យ​​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​​​​តំណាង​​ឲ្យ​អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​ម៉ូតូ​ជាង​​៤.០០០​នាក់​នៅ​​ក្នុង​ផ្នែក​ដឹកជញ្ជូន​​ក្រៅ​ផ្លូវ​ការ​​​​បាន​ថ្លែង​​​​ថា សមាជិក​របស់​លោក​​​​ប្រហែល​ជា​អាច​សួរ​​សំណួរ​​នៅ​ក្នុង​វគ្គ​សិក្សា​នោះ​៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស