28 C
Phnom Penh

នាយករដ្ឋ​មន្ត្រីថៃ និង​នាយក​រដ្ឋមន្ត្រី​ឡាវ អញ្ជើញ​មក​​​គោរពវិញ្ញាណក្ខន្ធសព​លោ​ក ហ៊ុន នាង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បា​ន​​​ឲ្យ​​​ដឹង​​​​ថា ​នាយករដ្ឋមន្ត្រី​​​ថៃ ​លោកស្រី​​​ យីងឡាក់ ស៊ី​ណា​វ៉ាត្រា​ និ​ង​សម​ភាគី​​​​​ឡាវ​​​​របស់​លោកស្រី ​​បា​ន​អញ្ជើញ​​​​មក​​​ដល់​​​ប្រទេស​កម្ពុជា​​កា​ល​​ពី​ម្សិល​មិញ ដើម្បី​​ចូ​ល​​រួ​ម​​​គោ​​រព​វិញ្ញា​​ណ​ក្ខ​ន្ធ​​សព​លោក​ ហ៊ុន នាង​ ដែល​​​​ត្រូ​វ​​ជា​ឪ​​ពុក​​លោក​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន ។

លោក​ ហ៊ុន នាង ​​បា​ន​​ទទួល​​មរ​ណ​ភាព​​ក្នុង​​​​ជន្មា​យុ​៩០ឆ្នាំ ​នៅ​​វេលា​​​​ទៀប​ភ្លឺ​​ឈាន​​​ចូល​​​ព្រឹក​​​​ថ្ងៃ​​សុក្រ។ ​​ពិ​ធី​​បុណ្យ​​​សព​​​របស់​លោកនឹង​​ធ្វើ​​​​​​ឡើង​​​នៅព្រឹក​នេះ​ នៅ​​បរិ​វេណ​​ភូមិ​គ្រិះ​​របស់​លោក ហ៊ុ​ន សែ​ន ក្នុង​ខណ្ឌ​​ដូន​ពេញ​ រាជ​​ធា​​នី​ភ្នំ​ពេញ​​​​។​​​ ​បន្ទាប់​មក​​​ សព​របស់​​​លោក​​​​នឹង​ត្រូ​វយក​​​ទៅ​​​​បញ្ចុះ​​នៅ​វត្ត​​ វង្កដ្ឋបុរី ​ក្នុ​ង​ខណ្ឌ​ សែ​ន​​សុខ ​ជាមួ​យ​​សព​​​ភរិយា​​​​​របស់​​​លោក​​​។

លោក ឈិន កេតណា អគ្គ​លេខាធិ​ការ​​នៃ​​​​​គ​ណៈ​កម្មាធិ​កា​រ​ជាតិ​រៀប​ចំ​បុណ្យ​​ជាតិ​និ​ង​អន្តរ​ជាតិបា​​ន​មា​ន​ប្រ​សាស​ន៍​ថា “ នាយក​រដ្ឋ​មន្ត្រី​ថៃ គឺ​​​លោកស្រី​​​ យីង​ឡាក់ និង​​​នា​យករដ្ឋ​មន្ត្រី​​ឡាវ គឺ​​​លោក​​​ ថុ​ងស៊ីង ​ថាំ​ម៉ា​វង្ស ​​បា​ន​អញ្ជើញ​មក​​​​​​​គោ​​រព​វិញ្ញា​​ណ​ក្ខ​ន្ធ​​នៅ​ម៉ោង​ប្រហែល​៣​រសៀល​ ហើយ​ពេល​​នេះ​​នា​យ​ក​​រដ្ឋ​មន្ត្រី​​​ទាំ​ង​​​​ពីរ​​​បា​ន​​ចាក​ចេញ​​ពី​​​ប្រទេស​​​កម្ពុជា​​​វិញ​ហើយ​​​”។

លោក កេតណា បា​នឲ្យ​​​ដឹង​​​​​ថា អតីត​នា​យក​​រដ្ឋមន្ត្រី​ថៃគឺ​​​លោក ថាក់​ស៊ីន ស៊ី​ណា​​វ៉ាត្រា ​​ដែល​​​ត្រូវ​​​ជា​បង​ប្រុស​​​​របស់​​​​លោក​ស្រី យីង​ឡាក់ និង​​​ជា​​សម្ពន្ធ​មិត្ត​​​​ហើយ​​​ក៏​​​​​​ជា​​​​​​​អតី​ត​​​ទី​ប្រឹក្សា​​​សេដ្ឋ​កិច្ច​​របស់​លោក ហ៊ុន សែ​ន បា​ន​​មក​គោ​​រព​វិញ្ញា​​ណ​ក្ខ​ន្ធ​​កា​ល​​​​ពីថ្ងៃ​​​អា​ទិត្យ ​ចំណែក​​​នា​យក​​រដ្ឋ​មន្ត្រី​វៀត​ណាម ​ ​ង្វៀន តាន់​យុង ​បា​ន​មក​គោ​​រព​វិញ្ញា​​ណ​ក្ខ​ន្ធសព​លោក ហ៊ុន នាង ​​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​​​​ រួច​​​ហើយ​​​។

សាលា​​រាជ​ធា​​នី​ភ្នំពេញ​បា​ន​​ចេញ​សេចក្តី​ប្រកាស​​​មួយ​​​​​​ចុះ​ថ្ងៃ​​​​​​​​ទី១៣​​​ ខែ​​​កក្កដា​​​ ដោយ​ស្នើ​ឲ្យ​គ​ណ​​​ៈ​កម្មាធិ​កា​រ​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​ប្រាប់​​គ​ណ​​បក្ស​​នយោ​បា​យ​​​ទាំ​ង​អស់ថា​​​ យុទ្ធ​នា​ការ​​​ឃោស​នា​បោះ​ឆ្នោត​នឹ​ង​មិន​ត្រូ​វ​បាន​​​អ​នុញ្ញាត​​​​ឲ្យ​​​ធ្វើ​​​នៅ​តា​ម​ផ្លូ​វ​មួ​យ​ចំ​នួន​​ជុំ​វិញ​​បរិវេណ​​ភូមិគ្រឹះ​​​​​របស់​លោក ហ៊ុន សែន ​និង​តា​ម​ផ្លូវ​ដង្ហែ​សព​​​​ទេ​​​។

​សេចក្តី​ប្រកាស​​ដែល​​​ចុះ​​ហត្ថលេខា​​​ដោ​យលោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​ធានី​​​​ភ្នំពេញ​​​នេះ​​​ មាន​​​ខ្លឹមសារ​​​​ថា “ ចាប់​ពី​​ថ្ងៃ​​​ទី​១៣​​​​ដល់​ថ្ងៃ​​ទី​​១៧​ខែ​កក្កដា ​​​គឺ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​ជួ​​ប​ជុំ ​​ការ​ដង្ហែ​​​​ក្បួន​​​ធ្វើ​​​យុទ្ធនាការ​​​ឃោស​នា​​​បោះ​ឆ្នោត​ និង​ការ​​​បង្ក​​​សំឡេង​អូ៊អរនៅ​ជុំ​​វិញ​​​​​កន្លែង​​​រៀបចំ​​​ពិធី​​​​​បុណ្យ​​​សព​​​​​​​​​ក្នុង​​​ភូមិគ្រឹះ​​​​​របស់លោក​នា​យក​រដ្ឋ​មន្ត្រី​ឡើយ​”។

​សេចក្តី​ប្រ​កាស​​​នេះ​​​​​មាន​​​ខ្លឹមសារ​​​បន្ត​ថា ផ្លូ​វ​​ដង្ហែ​​សព ​​​​​គឺ​​​រាប់​ទាំង​មហា​​វិ​ថី​​សហ​ព័ន្ធ​រុស្ស៊ីផង​ដែរ។​លោក​ ទេព នី​ថា ​​អគ​្គ​លេខាធិ​កា​រ​នៃ​​គណៈ​​​កម្មា​ធិការ​​​ជាតិ​រៀប​ចំ​កា​រ​​បោះ​ឆ្នោត ​​បា​នឲ្យ​​​ដឹង​​​​ថា លោក​មិន​​​ទាន់​បា​ន​​ចេញ​​​បម្រាម​​​​​​ជាក់លាក់​​​លើ​ការ​​ធ្វើ​យុទ្ធ​នា​ការ​​នៅ​​ជុំ​​វិញ​​​​​កន្លែង​​​រៀបចំ​​​ពិធី​បុណ្យ​សព​ទេ​។ ​ពិ​ធី​​​នេះ​​ត្រូ​វ​​​បា​ន​​រំ​ពឹង​ថា​ នឹង​មា​ន​​​កា​រ​ចូល​រួ​ម​ពី​សំណា​ក់​ឥស្សរជ​ន​​​ជាន់​ខ្ពស់​ជា​ច្រើន​រូ​ប​ក្នុង​​ជួរ​​​រដ្ឋា​ភិ​បាល​ និង​​គណបក្ស​​ប្រជា​​ជន​កម្ពុជា​៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស