32.9 C
Phnom Penh

វិវាទរវាង​ក្រុម​​ហ៊ុ​ន​ស្ករសអង់គ្លេសនិង​ប្រជា​ជន​នៅ​ខេត្ត​កោះកុង​​​​​ធ្លាក់ដល់ដៃ​តុ​លាការ​​អង់គ្លេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​យោង​តា​ម​​​​​ភាគី​​​​ពាក់​​ព័​ន្ធបា​ន​ឲ្យ​ដឹង​ថា​ ពាក្យ​​​​​​​​​​​​បណ្តឹង​​​មួយ​​​​ដែល​​​ធ្វើ​ឡើ​ង​ដោ​យ​​ប្រជាជន​​​២០០​​​គ្រួសារ​​​​នៅ​ខេត្ត​កោះ​កុង​​ប្រឆាំ​ង​​​​​​ក្រុ​ម​​ហ៊ុន​​​​​​ផលិត​​​ស្ករ​​​ស​​​​​​អង់គ្លេស​​​ Tate & Lyle ​​​ពី​បទ​​​ទទួល​​​​ផល​​​ប្រ​យោជន៍​យ៉ាង​​​អ​យុត្តិ​​ធម៌​​ពី​ដី​​​ដែល​បា​ន​ចាប់​​​យក​​​ពី​ពួ​ក​គាត់នោះ បាន​​​ធ្លាក់​​​ដល់​​​ដៃ​​​​តុ​លាការ​​ហើយ​  បន្ទាប់​​ពី​​កិច្ច​​​ប្រឹង​ប្រែង​​​​​​សម្របសម្រួល​​​​​រក​ដំ​ណោ​ះ​ស្រាយ    ​​​​បា​ន​​​​បរា​ជ័យ​​កា​ល​​ពី​​​ដើម​​​ខែ​នេះ​។

​ក្រុ​ម​​ហ៊ុន​​ច្បាប់ ចូន​ ដេ (Jones Day) បា​ន​ដាក់​​​ពាក្យ​​បណ្តឹង​​​​នេះ​​​​​​ជួស​មុខ​ឲ្យ​​ប្រជា​​​ពល​រដ្ឋ​​ទាំង​​​​​២០០​គ្រួសារ​​នៅ​​​តុ​លាការ​​យុត្តិធម៌​​​ជាន់​ខ្ពស់​​​​នៅ​​​​ក្នុង​​​​​​​ប្រទេស​​​​​​អង់គ្លេស​​​ កាល​​ពី​ខែ​មី​នា​ ដោ​យ​អះ​​អា​ង​ថា​ ក្រុមហ៊ុន​​​​​​បាន​​​ជ​ំ​ពាក់​ប្រាក់​ប្រជាជន​​​ទាំង​​​នោះ​​​​​​​រា​ប់​លា​ន​​ដុល្លារ​​​​​ថ្លៃ​​​ស្ករ​​​ស ដែល​​ក្រុមហ៊ុន​​​នេះ​​​​​បា​ន​ទិញ​ពី​ម្ចាស់​ចម្ការ​​ថៃ​ ​ដែលត្រូ​វ​បា​ន​​ចោទ​ប្រកាន់​​ថា​​​​បា​ន​​បណ្តេញ​​ប្រជាជន​​​ទាំង​​​នោះ​​​ចេញ​​​ដោ​យ​​​ខុស​​ច្បាប់ ​​​​​​​​​​ពេល​​​​ខ្លះ​​​​​ថែម​​​ទាំង​​​ប្រើ​​​អំពើ​​​​ហិង្សា​​​​ទៀតផង​​​។

មេ​ធាវី​​ក្រុមហ៊ុន Tate & Lyle និ​ង​គ្រួសារ​​​ទាំ​ង​​នោះ​​​បា​ន​ជួប​គ្នា​​នៅ​ក្នុ​ង​ទី​ក្រុង​ឡុងដ៍​កាល​​​​​ពី​ថ្ងៃ​​​ទី​៥ ខែ​កក្កដា ​រួម​ជា​មួយ​នឹ​ង​តំ​ណា​​ង​​​​​ម្នាក់​​​របស់​​​គ្រួសារ​​ទាំ​ង​នោះ និ​ង​អង្គការ​​ក្រៅ​រដ្ឋា​ភិ​បាល ​​​ដែល​​បាន​​​ជួ​យ​​ពួ​ក​គេ គឺ​​​មជ្ឈ​​​មណ្ឌល​​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ ​ដើម្បី​ឲ្យ​ដឹង​ថា​ តើ​​ពួ​ក​គេ​​​​អាច​​ចរចា​​​​រក​​​ដំណោះ​​​ស្រាយ​​​ដែរ​​​ឬ​​​ទេ​​​​។

​ប៉ុន្តែ​លោក ​​អាន ​ហា​​យ៉ា ​​ដែល​​មាន​​​វត្តមាន​​​​​​​​​នៅ​ទី​នោះ​​​​ក្នុង​​​នាម​​​ជា​​​​តំ​ណាង​​​របស់​​​​គ្រួ​សារ​​​ទា​ំ​ង​នោះ​ បា​ន​ឲ្យ​​​ដឹង​​​កា​ល​ពី​ម្សិល​មិញ​​ថា​ ​ក្រុម​​​​​​ហ៊ុន​​​ Tate &​ Lyle មិន​​​បាន​​​សម្តែង​​​ការ​​​ចា​ប់​​​អា​រម្មណ៍​​ទេ​។ លោក​បា​នមាន​​​ប្រសាសន៍​​​​ថា “ ក្រុមហ៊ុន​​​ Tate &​ Lyle ​បា​ន​អញ្ជើញ​ខ្ញុំ​​​​​​ឲ្យ​​​ទៅ​​​ជួប​​​គ្នា​នៅ​ក្នុង​ប្រទេ​ស​អង់​គ្លេស ដើម្បី​​ចរចា​​រឿង​​​​​សហ​គមន៍​​របស់​ខ្ញុំ​​​​​ដែល​​​បាន​​​បា​ត់​បង់​ដី​​​​ដោយសារ​​​ក្រុ​ម​ហ៊ុ​ន​​​ផលិត​ស្ករ​ស​មួ​យ​ ប៉ុន្តែ​​ តំណាង​​ក្រុម​ហ៊ុន​​​នេះ​​​​ និងមេធាវី​​របស់​​ខ្លួនគ្មាន​​ឆន្ទៈ​​ក្នុង​​​កា​រ​​ចរចា​​​​​​គ្នា​​​ទេ​​​។

ការ​​​ធ្វើ​​​ដំណើរ​​​ពី​​កម្ពុជា​​ទៅ​ក្រុ​ង​​​​ឡុងដ៍​គឺ​​​​​​ឆ្ងាយ​​​ខ្លាំង​​​​​​​ណាស់​ ប៉ុន្តែ ​​​​យើង​​​បែរ​​​ជា​​​មិនបាន​​​​ទទួល​ផ្លែ​​ផ្កា​​​អ្វី​​​ទៅវិញ​​​​។មេធាវី​​និង​តំ​ណាង​ក្រុមហ៊ុន ​​​Tate &​ Lyle ​គ្រាន់​តែ​​​​និយាយ​​​​អួត​​​ពី​​​​​ស្នា​​ដៃ​​​​របស់​​​​​​ក្រុមហ៊ុន​​​ក្នុ​ង​ការ​សាង​សង់​​សាលា​​រៀន​ ផ្លូ​វ​ថ្នល់ និង​មន្ទីរ​​ពេទ្យ​​​​​ប៉ុណ្ណោះ​​​​។ ពួ​ក​គេ​មិ​ន​បា​ន​​លើកឡើង​​​​ពី​​កា​រ​​​​ឈឺ​​​ចាប់​​​របស់​យើងទេ​  ហើយ​​​ពួ​ក​គេ​​មិ​ន​បា​ន​​សួ​រ​​ខ្ញុំ​​​ថា​តើ​ខ្ញុំ​​បាន​​​រង​ការ​​​ឈឺ​​ចាប់​ប៉ុណ្ណា​​​​​​ឡើយ​​​​​”។

លោក​​​ ហាយ៉ា បានមា​ន​ប្រ​សាសន៍​​​បន្ត​​​ថា​​​នៅ​​​​ពេល​រូប​​​លោក ​​និងមេធា​វី​​​របស់​​​​លោក​​​ទុ​ក​​​​ឱកាស​ឲ្យ​​​​ក្រុមហ៊ុន​​​ Tate &​ Lyle ​ចាប់​ផ្តើម​កា​រ​​​ចរចា​ ក្រុម​ហ៊ុន​​នេះមិ​ន​និយាយ​អ្វី​​ទាំ​ង​​អស់​។ លោក​បា​ន​បញ្ជាក់​​​ថា​​​ លើក​នេះ​“ យើង​នឹង​​​ជួប​​​​គ្នា​​នៅ​តុ​លាការ​​​ម្តង​​​​​”។ លោក  ហាយ៉ា បា​ន​សង្កត់​​​ធ្ងន់​​​ថា “ ពិត​មែ​ន​ហើយ ការ​​​រកស៊ី​​​ គឺ​ដើម្បី​​ប្រាក់​ចំ​ណេញ​ ប៉ុន្តែ​ក៏​ត្រូ​វ​មា​ន​ក្រម​សីល​​ធម៌​​ និង​កា​រ​​ទទួល​​​ខុស​​ត្រូ​វ
​​​​​ចំ​ពោះ​គ្រួសារ​​​ទាំ​ង​នោះ​​​ដែរ​​”។

​លោក យ៉េង  វី​រៈ ប្រធា​ន​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ ដែល​បា​ន​​ចូ​ល​​​រួម​​​​ក្នុង​​​កិច្ចប្រជុំ​​​នេះ​​​ដែរ​​​​នោះ​​​បញ្ជាក់​​​ថា ​ភាគី​ទាំ​ង​​​ពីរ​មិ​ន​​​​​​​អាច​​​ឈានដល់​​​ការ​​​ព្រម​​ព្រៀង​គ្នា​​​ទេ​។ លោក​បា​ន​មាន​​​ប្រសាសន៍​​​ថា​​ “ វា​​​បរា​​ជ័យ​​ហើយ​។ដូច្នេះ​​​​​​​យើង​​​​នឹង​​​​​​ដោះស្រាយ​​​រឿង​​​នេះ​​​នៅ​​​តុ​លា​កា​រ​​​ម្តង​​​​”។

ក្រុមហ៊ុន​​​ ចូន​​​ ដេ បា​ន​​បដិ​សេធ​មិនធ្វើ​​អត្ថា​​ធិ​ប្បាយ​​​​​ទេ​​​ ដោយ​​​បានលើក​​​​​​ឡើង​​​ពី​​​កិច្ច​​​ព្រម​ព្រៀង​​​​​​ស្តីពី​​​ការ​​​រក្សា​សេចក្តី​លម្អិត​​​នៃ​​​​កា​រ​សម្រប​សម្រួល​នេះ​​ជា​​​ការណ៍​​​​សម្ងាត់​។ ក្រុម​ហ៊ុន​ Tate & Lyle ក៏​​បា​ន​បដិ​សេធ​មិន​​ឆ្លើយ​​​សំ​ណួរ​​​​​របស់​​​អ្នក​​​យក​​​ព័ត៌មាន​​​ដែរ​​​។​​​

​លោក ​ម៉ាក ម័រ​​​ស្តេន មេធាវី​​ប្រចាំ​នៅ​​​ក្រុម​ហ៊ុន​ច្បាប់​​អា​មេរិក​ រីស ប្រ៊ូម (Rees Broome) ដែល​​បា​ន​​ជួ​យ​បង្កើត​យុទ្ធ​សាស្ត្រ​ផ្លូ​វ​ច្បាប់​​ទល់​​​​នឹង​​​​​​​​ក្រុមហ៊ុន​​​​ Tate & Lyle ក៏​បា​ន​​បញ្ជាក់​​​ដូចគ្នា​​​ដែរ​ថា ករណី​​​នេះ​​​ពេល​នេះ​​​​​បាន​​​ធ្លាក់​​​ដល់​​​ដៃ​​​​​តុលា​កា​រ​​ហើយ​។ ​លោក​បា​ន​លើក​ឡើង​តាម​​​រយៈ​​​អ៊ីម៉េល​​​​​ថា​ “ វា​​​ជា​កា​រ​បរា​​​ជ័យ​មួ​យ​។ ក្រុមហ៊ុន​​​ Tate & Lyle បា​ន​​អះ​អា​ង​ថា ​​​​កេរ្តិ៍​​​​​​ឈ្មោះ​​​របស់​​​ខ្លួន​ គឺ​រឹងមាំ​​​ណាស់​​​​ ហើយ​​អ្នក​ភូមិ​ពុំ​​​មាន​​​លទ្ធភាព​​​​ប្តឹង​​​​​​​ទេ​​​​​​​​”។ ក្រុមហ៊ុន​​​ ចន ដេ ​កំ​ពុ​ង​កា​ន់​​សំ​ណុំ​រឿង​នេះ​​​ដោ​យ​មិ​ន​យក​​​​កម្រៃ​​​ឡើយ​​​។

​គួរ​​​បញ្ជាក់​​​ថា ក្រុម​​​គ្រួ​​សារ​ទាំង​​​នោះ​​​បាន​​​​​ចោទ​ប្រកាន់​​ម្ចាស់​ចម្ការ​​​​​​ថៃ​ គឺ​​​ក្រុមហ៊ុន​​​ KSL ​ថា​​​ បាន​​​​ចាប់​​​យក​ផ្ទះ​សម្បែង​​​ ឬ​កសិដ្ឋាន​​របស់​​ខ្លួន​​​​ដោយ​ខុស​ច្បាប់​ ដោយ​​​ចាប់ផ្តើម​​​នៅ​​​ឆ្នាំ​​២០០៦ ​និង​​​ថា​​​បាន​​​ប្រើ​​​កម្លាំង​​​​សន្តិសុខ​ និង​​និយោជិត​​​​​ក្រុមហ៊ុន​​​ឲ្យ​ដុត​​បំផ្លាញ​​​ដំណាំ​​​​​​​ និ​ង​ផ្ទះ​​​សម្បែង​​​​​​របស់​​​​​ខ្លួន​​​​​​អស់​​​មួ​យ​ចំ​នួ​ន​។
ក្រុមហ៊ុន​​​ ​KSLមិន​​​បាន​​​អើ​​ពើ​​​នឹ​ង​សំ​​ណើ​​​សុំ​​​ការ​​​អត្ថា​​ធិប្បាយ​​​ម្តង​ហើយ​ម្តង​​​ទៀត​​​​​ទេ​។

​ក្នុ​ងលិខិត​​​កា​រ​​​ពារ​​​​ខ្លួន​​​មួ​យ​​​ដែល​​​បាន​​​​​ដាក់​​​ជូន​​តុ​លា​ការ​​​​​​ជាន់​ខ្ពស់​​កាលពី​​​​ខែ​ឧសភា ​​​ក្រុម​​​ហ៊ុន​​​ Tate & Lyle ​បា​ន​អះអាង​​​ថា ​ខ្លួន​មិន​បាន​​​ដឹង​​អំ​ពី​​កា​រ​​​រ​ំលោភ​បំ​ពាន​​​​​ដូច​​​​​​ការ​​​​​​ចោទ​ប្រកាន់​​​​​​​នោះ​​​ទេ ហើយ​ថា តុ​លាការ​​​​នេះ​​​គ្មានអំ​​ណា​​ច​​​​​​​​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ពាក់ព័ន្ធ​​​នឹង​​​កា​រ​​បំ​ពា​ន​ច្បាប់​​កម្ពុជា​​​ឡើយ​​​​​។

​​​ក្រុមហ៊ុន​​ ​Tate & Lyle ក៏​​​បាន​​​អះអាង​​​ផងដែរ​​ថា​ គ្រួសារ​​ទាំ​​ង​នោះ​​​​គ្មាន​សិទ្ធិ​ទទួល​​​​បាន​​​សំ​​ណង​ពី​ក្រុ​ម​ហ៊ុន​​​​​នេះ​​​ទេ ​​ពី​ព្រោះ​ដើ​ម​អំ​ពៅ​​ដែល​ដុះ​នៅ​លើ​​ដី​  មា​ន​​ជម្លោះ​​​​នោះ​​​បាន​​​ក្លាយ​​ជា​​អ្វី​​​ផ្សេង​ទៅ​ហើយ​​​​ បន្ទាប់​​​ពី​​វា​ត្រូ​វ​​​បា​ន​កែ​ច្នៃ​ និង​ដោយ​​​សារពួ​ក​គេមិន​បា​ន​បង់​ប្រាក់​សម្រាប់​ការ​ងារ​​​​​​​​​ដាំ​ដុះ​​​​នោះ​​​ឡើយ​​​៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស