30.1 C
Phnom Penh

​​ផ្សារហ៊ុន​ស្ថិត​ក្នុង​សភា​ព​​ស្ងប់​ស្ងាត់រយៈ​ពេល​ពីរឆ្នាំ​​​តាំង​ពី​ចាប់​ផ្តើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្សារ​មូល​បត្រ​កម្ពុជាបាន​ដំណើរការ​អស់​រយៈ​ពេល​ជិត​ពីរឆ្នាំ​មក​ហើយ តាំង​ពី​ត្រូវ​បាន​​បើក​សម្ពោធ​នៅ​ក្នុង​រាជធានីភ្នំពេ​ញ​ ​នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិ​បាល​ពោរ​ពេ​ញ​ដោយ​មោទ​នភាព ​មន្ត្រីហិរញ្ញវត្ថុ​ជាន់​ខ្ព​ស់​ ​និង​ក្រុម​វិនិយោគិន​មក​ពី​ទូទាំងតំបន​់​។​

​ក្តីរំពឹង​កាលពីដំបូង​គឺថា ​សហគ្រាស​រ​ដ្ឋ​ទាំងបី​នឹង​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុងរយៈ​ពេល​ប្រាំមួយខែ​បន្ទាប់​ពី​ផ្សារ​មូលបត្រ​កម្ពុជា​ចា​ប់​ផ្តើម​ដំណើរការ​។ ប៉ុន្តែ មិន​មានក្រុម​ហ៊ុន​ណា​​​មួយ​បាន​កំណត់​ពេល​វេលាច្បាស់​លាស់​​​​សម្រាប់​​​ចុះ​​​បញ្ជី​​​នេះ​​​ទេ។ ​នៅថ្ងៃទី​១៨ខែ​មេសា​ឆ្នាំ​មុន ​​នៅ​ផ្សារមូល​ត្រ​កម្ពុជា​ មាន​ឈ្មួញ​​​​មូល​ប​ត្រ​ជាច្រើន​ ហើយ​នៅពេល​នោះ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​បន្លឺសំឡេងជួង​ដាក់​ឲ្យ​ដំណើរ​​ការ​ បន្ទាប់​ពី​រដ្ឋាករ​ទឹ​កស្វយ័ត​ក្រុង​ភ្នំ​ពេញ​ បាន​សម្រេចចុះ​បញ្ជី​នៅ​លើផ្សារ​មូលបត្រ​នេះ​។

​ប៉ុន្តែ បច្ចុប្បន្ន ​ផ្សារមូល​បត្រ​របស់​ប្រ​ទេស​​​​នេះ​ស្ថិត​ក្នុងសភាព​​​ស្ងប់​​​ស្ងាត់​​​។ ​នៅ​ពេល​​​ចូល​​​ទៅ​ផ្សារមូលបត្រ​កម្ពុជា​ដែ​ល​ស្ថិត​នៅ​លើ​​​អគារ​វិមាន​កាណាឌីយ៉ា​ ក្នុង​រាជ​ធានី​ភ្នំពេញ កាលពី​ម្សិល​មិញ​ គេ​ឃើ​ញ​ថា មាន​សភាព​ស្ងប់​ស្ងាត់​ ហើយ​ជាន់​ស​ម្រាប់​ជួញ​ដូរ​មូល​​​បត្រ​​​​ ត្រូវបាន​បិទ​ទ្វា​រ​តាំ​ងពីខែ​ធ្នូ​ ខណៈ​ដែល​ឈ្មួញ​​​​នៅ​ឯក្រុ​ម​ហ៊ុន​មូ​ល​បត្រ​នានា​ ត្រូវបានស្នើ​ឲ្យ​ជួញ​ដូរភាគ​ហ៊ុន​នៅ​ក្នុង​ការិ​យាល័យ​​របស់ខ្លួន​ផ្ទាល់ ដើ​ម្បី​កាត់បន្ថយថ្លៃ​ចំណាយ​​​ផ្សេង​​​ៗ​​​​ក្នុងការ​ជួញដូរ​។​

​លោក ​សូលេល​ ឡាមុន​ (Soleil​ Lamu​n) នាយក​រង​ទទួល​បន្ទុក​ប្រតិ​បត្តិការ​ផ្សារ​មូល​បត្រ​កម្ពុជា បាន​មានប្រសាសន៍កាល​ពី​ម្សិល​មិញ​ថា “ ​ក្នុ​ង​ដំណាក់កាល​ដំបូង​ យើ​ង​គ្រាន់​ចង់​បង្ហា​ញ​​ផ្សារ​ភាគ​ហ៊ុនឲ្យ​ប្រជាជ​ន​កម្ពុជា​បាន​ស្គា​ល់ ក៏ប៉ុន្តែ ​ឥឡូវ​នេះ​មិន​ចាំ​បាច់​ទេ​”​។​ លោក ​ឡា​មុន ​បាន​ឲ្យ​ដឹងថា​​ ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ក្នុង​​​សាល​​​ជួញ​ដូរ​ ត្រូវបាន​បិ​ទ​កាលពីខែ​ធ្នូ ​ដោយ​សារ​តែ​ចំណាយ​ផ្សេ​ងៗ​កើន​ឡើង​ខ្ពស់​។ លោក​​​​បាន​​​បន្ដ​​​ថា “ ប្រហែល​ជាត្រូវ​ធ្វើ​​​​បែប​នេះ​រហូ​ត​ហើយ។ ​ចំណាយ​មាន​​​កម្រិត​​​​ខ្ពស់​ពេក​​សម្រាប់​ក្រុម​ហ៊ុន​មូល​​​បត្រ ​ក៏ដូចជា ​ក្រុម​ហ៊ុ​ន​ផ្សារ​មូលបត្រ​កម្ពុជា​ផងដែរ​”។​

​ក្រុម​ហ៊ុ​ន​ផ្សារ​មូលបត្រ​កូរ៉េ​មាន​សិទ្ធិ​កាន់​កាប់​៤៥​ភាគរយលើ​ក្រុមហ៊ុន​ផ្សារ​មូ​លបត្រ​កម្ពុជា ចំណែក​ឯ​៥៥​ភាគរយ​ទៀត​កាន់​កាប់​ដោយ​រដ្ឋាភិបាល​។​ អំឡុង​ពិធី​ស​ម្ភោធ​ផ្សារ​មូលបត្រ​កម្ពុជាកាលពីឆ្នាំ​២០១​១​ ​គេ​ឃើញ​មានវត្ត​មាន​ប្រធាន​ក្រុម​ហ៊ុន​ វី​ណា​​ខេភីថល ​(Vina C​apital​) ដែលជា​ក្រុ​ម​ហ៊ុនវិនិយោ​គ ​ដែល​មានតម្លៃ​១,៨​ពាន់​លាន​ដុល្លារ​ និងមាន​មូលដ្ឋាន​នៅប្រទេស​វៀតណាម​ ​និង​តំណាង​​មកពី​ក្រុម​ហ៊ុន​ពហុ​ជាតិ ​ប្លេក​ស្តូន គ្រុប ​(Blac-​ksto​ne Group​) ដែល​មាន​មូលដ្ឋាន​នៅ​បុរី​ញូវ​យ៉ក​សហ​រ​ដ្ឋ​អាមេរិក ក៏ប៉ុន្តែ ​កាលពីម្សិល​ នៅ​ផ្សារ​ហ៊ុ​ននេះ​ ​គេឃើញ​មានតែ​អាវ​យឺត​ឈប់​ប្រើ​មួយ​នៅលើ​ខ្នង​កៅអី​ប៉ុណ្ណោះ​​​។

​បុគ្គ​លិក​ផ្នែកទទួល​ភ្ញៀវ​មួយរូប​ បា​ន​និយាយ​​​អំពី​អាវ​នេះ​ថា​ “ ខ្ញុំ​មិនដឹង​ជា​រយៈ​ពេល​ប៉ុន្មាន​​ម​ក​ហើយទេ ប៉ុន្តែ ​វា​នៅ​កន្លែ​ង​នោះ​ អស់​រ​យៈ​​​ពេល​ជាយូរ​មក​ហើយ​”។ បុគ្គលិក​រូប​នេះ​​បាន​​ន​ិ​យាយបន្ត​ទៀតថា “ ​យើ​ង​ទុកវា​នៅ​​កន្លែង​​នោះ ដើម្បី​ឲ្យ​ម្ចាស់​​វា​មក​យក​វាទៅវិញ​”។ ​លោក ឡាមុន ​បាន​លើក​ឡើងថា សក​ម្ម​ភាព​ជួញ​ដូរ​ដែល​កើតឡើងនៅលើទី​ផ្សារ​មូលបត្រ​បច្ចុប្បន្ន​ដំណើរ​ការទៅ​តាម​រយៈ​ប្រព័ន្ធខ្សែកាប​ហ្វាយ​ប៊ើ​អុបទិក​ពីរ​ ដែល​​ធ្វើ​ឲ្យ​ក្រុម​ហ៊ុនមូលបត្រ​ និងឈ្មួ​ញ​កណ្តាល​ មានលទ្ធភាព​ជួញដូរ​ភាគ​ហ៊ុន​ចេញពី​ម៉ាស៊ីន​កុំព្យូទ័រ នៅ​ការ​ិយាល័យ​រប​ស់​ខ្លួន​ផ្ទាល់​។ ​លោក​​បាន​​​មានប្រសាសន៍​ថា​​​​​ “ ​យើង​ប្រើ​ប្រាស់​​​​សាល​ជួញដូរ​នេះ តែ​នៅ​ពេល​មាន​ព្រឹត្តិ​ការណ៍​​សំខាន់​ៗ​ប៉ុណ្ណោ​ះ​។ ​ពេល​មាន​ព្រឹត្តិ​ការណ៍​ណាមួយ​ ​យើង​តម្រូវ​ឲ្យ​តំណាង​ក្រុម​ហ៊ុន​មូលបត្រមក​​ចូ​ល​រួ​ម​។ ​វាគ្រាន់​តែ​ជា​កន្លែង​មួយ​សម្រាប់​សា​ធារណៈ​ជន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មក​ និង​ទស្សនា ឬក៏ថត​រូប​ប៉ុណ្ណោះ​”​។​

​ក្រុម​ហ៊ុន​ដែល​បានចុះ​បញ្ជី​នៅ​ផ្សារ​មូ​ល​បត្រ​កម្ពុជា មានតែ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុ​ង​ភ្នំ​ពេញប៉ុណ្ណោះ​។​តម្លៃភាគ​ហ៊ុន​របស់​ក្រុ​ម​ហ៊ុន​រដ្ឋ​នេះ​បាន​កើន​ឡើង​២៣​ភាគ​រ​យ​ក្នុ​ង​សប្តាហ៍ដំបូង​នៃ​ដំណើរ​ជួញ​ដូរ​ ពោល​គឺ​បាន​កើនឡើង​ពី​៦.៣០០​រៀល ​ដល់​១០.​៣០០​រៀល​។ ក៏ប៉ុន្តែ ​ត​ម្លៃ​ភាគ​ហ៊ុន​បានធ្លា​ក​់ចុះ​យ៉ាង​លឿន​ ហើយកាលពីម្សិល​មិញ​​ផ្សារ​មូលបត្រ​បានបិទ​វគ្គ​ជួញដូរ​ក្នុងតម្លៃ​​ដើម​ដូច​​​ពេល​បើក​ដំណើរការ​ដំបូង​កា​ល​ពីឆ្នាំ​មុន​។ ​ក្រុម​ហ៊ុន​មូលបត្រ​នានា​បាន​​ធ្វើ​ទីផ្សារ​​នៅ​​​តាម​សហគ្រាស​អាជីវ​កម្ម​គ្រ​ប់​ប្រភេទ​ តាំង​​​ពី​​​​ភោជនីយដ្ឋាន​ក្នុងស្រុក​ ​រ​ហូ​ត​ដល់​រោង​ចក្រ​កាត់​ដេរ​តៃវ៉ាន់​ ​ដើម្បី​ជំរុ​ញ​ឲ្យ​សហ​​​​គ្រាស​ទាំងនោះ ​ចូលរួម​រៀបចំ​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​ ក៏ប៉ុន្តែ មិន​ទទួល​បាន​លទ្ធផល​ជាក់ស្តែង​ទេ​ ហើយ​ទូរគមនា​គមន៍កម្ពុជា​ ​ជា​ក្រុម​ហ៊ុន​រដ្ឋ​ដែល​ធ្វើប្រតិ​ប​បត្តិការ​អាជីវ​កម្ម​ទូរស័ព្ទ​មានខ្សែ​រ និង​អុី​ធើ​ណិត​នៅ​ប្រទេស​កម្ពុជា​ ​មិនទាន់​កំណាត់​​​​​​ពេល​​​វេលា​​​ច្បាស់​លាស់​សម្រាប់​ប្រកាស​លក់​ភា​គ​ហ៊ុន​ជា​សាធារណៈ​លើកដំបូង​ ដែ​ល​ម​ជ្ឈ​ដ្ឋានហិរញ្ញវត្ថុ​រង់​ចាំ​ជាយូរនៅ​ឡើ​យ​ទេ។​

​ដោយ​បាន​ធ្វើ​ឲ្យ​បញ្ហា​នានា​កាន់តែ​ស្មុ​គ​ស្មាញ​សម្រាប់​​ផ្សារ​មូល​បត្រ​ក​ម្ពុជា​ ​និង​រ​ដ្ឋា ភិបាល កាលពីខែ​កុម្ភៈ​ឆ្នាំ​នេះ ​លោក​ឡៅ សារឿន អគ្គនាយក​គមនាគមន៍​កម្ពុជា ​​បាន​ចាក​ចេញពី​ការងារ​របស់ខ្លួន​ ​អំឡុង​​មា​ន​ប្រតិ​បត្តិ​ការ​សុើប​អង្កេត​ករណីចោទប្រកាន់​ទាក់ទិន​នឹង​អំពើ​ពុករលួយ​។ បុគ្គលិក​ក្រុម​ហ៊ុន​គមនា គមន៍​កម្ពុជា​រាប់រាយ​នាក់​ បាន​ប្រ​មូល​ផ្តុំគ្នា​តវ៉ា ​នៅខាង​ក្រៅ​ទីស្នាក់ការ​ក្រុមហ៊ុននេះ ហើយ​​​​បានអះអាងថា ​ប្រាក់​ជា​ច្រើន​លានដុល្លារ​បាន​បាត់​ពី​គណនី​ក្រុម​ហ៊ុន និង​អំពាវ​ឲ្យ​​​មាន​​​ការ​បណ្តេញ​​លោ​ក​​ សារឿន ចេញពី​តំណែង​។

​លោក ​ឡាមុន បាន​លើកឡើងទៀត​ថា ទូរគម​នាគមន៍​កម្ពុជា​​​ នឹងមិន​ចុះបញ្ជី​ក្នុ​ង​ពេល​ឆាប់​ៗ​នេះ​ទេ​។ ​លោក​បានមាន​ប្រ​សាសន៍​​​ថា “ ក្រុម​ហ៊ុននេះ​មិន​ទទួលបាន​ប្រាក់​ចំណេញ​ទេ ហើយ​នេះគឺជា​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ចុះបញ្ជី​។ ​ប៉ុន្តែ ប្រហែ​លជា​មាន​រោង​​​ចក្រ​កាត់​ដែរ​មួយ នឹង​ចុះ​ប​ញ្ជី​នៅ​មុន​​​ដាច់​​​ឆ្នាំ​​​នេះ​​”។ លោកបាន​បន្ត​ថា “ វាជារឿង​មិន​សូវ​​​ល្អទេ ដែល​មាន​ក្រុម​ហ៊ុ​ន​​តែ​មួយ​ចុះបញ្ជី​ [រដ្ឋាករទឹក​]។ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ត្រៀម​ខ្លួន​ហើយ ប៉ុន្តែ ​ការ​ប្រ​កាស​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​លើកដំបូ​ង​ត្រូវការ​ពេលវេលា​”។​

​មានតែ​អង្គភាព​សាធារណៈ​មួយ​ទៀត​ប៉ុណ្ណោ​ះ​បាន​ប្រកាស​ថា ខ្លួន​មាន​បំ​ណ​ង​ចុះ​ប​ញ្ជី​ក្នុង​ផ្សារ​មូល​បត្រ​នោះគឺ ​កំព​ង់​ផែ​ស្វ​យ័​ត​ក្រុង​ព្រះសីហនុ ​ដែលជា​ក្រុម​ហ៊ុន​រដ្ឋ​មួយ​ផ្សេង​ទៀត​។ លោក លូ គឹមចាន់ អគ្គ​នាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ផែន​ការ​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​កំពុង​ត្រូវ​បាន​​​រៀប​ចំ។ លោក​​​​បាន​មាន​ប្រសាសន៍​ថា “ យើង​កំពុង​រៀប​ចំ​ឯក​សារ​ [សម្រាប់​ប្រកាស​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​លើក​ដំបូង​] ​តាម​ដំណាក់​កាល​​ ក៏​ប៉ុន្តែ​យើង​មិន​ដឹង​ថា នឹង​ត្រូវ​ចុះ​បញ្ជី​នៅ​ពេល​ណា​ទេ”។

​លោក ស៊ូហ្សូ៊គី ហ៊ីរ៉ូស៊ី (Suzuki Hiroshi) ជា​​​ប្រធាន​នាយក​ប្រតិបត្តិ​វិទ្យាស្ថានសិក្សា​ស្រាវជ្រាវ​ពាណិជ្ជ​កម្ម​​កម្ពុជា​ បាន​លើក​ឡើង​​​​ថា ភាព​លំបាក​របស់​ផ្សារ​មូល​បត្រ​កម្ពុជា​ ក្នុង​ការ​ទាក់​ទាញ​សហ​គ្រាស​ផ្សេង​ៗ​ឲ្យ​ចុះ​បញ្ជី​បន្ថែម​​​​ទៀត​ មួយ​ផ្នែក​​ដោយ​សារ​តែ​មាន​​​​បទ​ប្បញ្ញត្តិ​តឹង​តែង​នៅ​ក្នុង​ផ្នែក​តម្លារ​ភាព​ និង​គណនេយ្យ​ហិរញ្ញ​វត្ថុ​ដែល​សហ​​​គ្រាស​​​​ទាំង​ឡាយ​ត្រូវ​ឆ្លើយ​តប​មុន​ពេល​ចុះ​បញ្ជី​។

លោក ស៊ូហ្សូ៊គី ហ៊ីរ៉ូស៊ី ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ទំហំ​ជួញ​ដូរ​អប្បរមា​នៃ​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​រដ្ឋា​​​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​ មិន​បាន​ទាក់​ទាញ​វិនិយោគិន​ទេ​។ លោក​បាន​និយាយ​ថា “ ប្រសិន​​​​បើ​រដ្ឋាករ​ទឹក​បង្ហាញ​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ តម្លៃ​ភាគ​ហ៊ុន​​ប្រហែល​ជា​កើន​ឡើង​​​។ ក៏​ប៉ុន្តែ​ក្នុង​ស្ថាន​​​​ភាព​បច្ចុប្បន្ន​​ តម្លៃ​​​​ភាគ​ហ៊ុន​​មាន​​​លំនឹង​ខ្លាំង​។ ​រឿង​នេះ​វា​មិន​អាក្រក់​ទេ​ ប៉ុន្តែ​ក៏​វា​មិន​​​​សូវ​ល្អ​ដែរ​ ពោល​គឺ​ក្រុមហ៊ុន​ឯក​ជន​ជា​ច្រើន​កំពុង​ឃ្លាំ​មើល​”។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា វិនិ​​​យោ​​​គិន​មិន​សូវ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​។

លោក ស្វាយ ហៃ នាយក​គ្រប់​គ្រង​ក្រុម​​​ហ៊ុន​​​​មូលបត្រ​​ អេស៊ីលីដា ស៊ីឃ្យូរីធី ដែល​​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានាទិញ​លក់​មូល​បត្រ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​បិទ​សាល​ជួញ​ដូរ​នេះ​មិន​ទាន់​ជា​សញ្ញា​អាក្រក់​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​ជម្រើស​មួយ​… សម្រាប់​ប្រទេស​នីមួយ​ៗ​ ដូច្នេះ​វា​មិន​មែន​ជា​បញ្ហា​ទេ​។ នៅ​ប្រទេស​មួយ​ចំនួន​ ដំណើរ​ការ​ជួញ​ដូរ​ប្រព្រឹត្ត​ទៅ​នៅ​ផ្សារ​មូល​បត្រ​ផ្ទាល់​ ចំណែក​​​ឯ​​​នៅ​ប្រទេស​ផ្សេង​ទៀត​ធ្វើ​នៅ​ក្រុមហ៊ុន​មូល​បត្រ​វិញ​”។

លោក​ ហាន ឃ្យុងតេ (Han Kyung-tae) នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​តុង​យ៉ាង​ស៊ីឃ្យូរីធី ដែល​ជា​ក្រុមហ៊ុន​ធានា​ទិញ​លក់​មូលបត្រ​មួយ​ផ្សេង​ទៀត​ បាន​លើក​ឡើង​​​​ផង​​​ដែរ​​​ថា ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​នាំ​​​យក​ឈ្មួញ​មូល​បត្រ​ចេញ​ពី​ផ្សារ​មូល​បត្រ​កម្ពុជា​កាល​ពី​ខែ​ធ្នូ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ លើក​ចុង​ក្រោយ​ដែល​យើង​នាំ​ឈ្មួញ​ទៅ​ទី​នោះ​ គឺ​នៅ​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ ឬក៏​ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១២”។ លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក​ដែល​បាន​ជួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញឲ្យ​​​​សម្រេច​បាន​នូវ​ការ​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​មុន​ បច្ចុប្បន្ន​កំពុង​តែ​ជួយ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ ក្នុង​ការ​រៀប​ចំ​ដំណើរ​​​​ការ​ប្រកាស​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​លើក​​​​ដំបូង​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​បន្ទាប់​នឹង​ចុះ​បញ្ជី​នៅ​ពេល​ណា​មួយ​អំឡុង​​​ឆ្នាំ​ក្រោយ​”។

លោក ឡាមុន បាន​លើក​ឡើង​បន្ថែម​ទៀត​​​​ថា ទោះបីជា​លោក​មាន​សង្ឃឹម​ថា ផ្សារ​មូល​បត្រ​កម្ពុជា​នឹង​ចុះ​បញ្ជី​ក្រុមហ៊ុន​យ៉ាង​តិច​១០​នៅ​ឆ្នាំ​២០១៥​ក៏ដោយ ក៏​ការ​បើក​ដំណើរ​ការ​សាល​ជួញ​ដូរ​មូលបត្រ​ឡើង​វិញ​ នៅ​តែ​ត្រូវ​ការ​ពេល​វេលា​ដ៏យូរ​មួយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ កាល​ពី​ដំបូង​ មាន​មនុស្ស​ជា​ច្រើន​មក​​មើល​សាល​ជួញ​ដូរ​ ពី​ព្រោះ​ពួក​គេ​​​​ស៊ាំ​នឹង​ការ​មើល​ផ្សារ​មូលបត្រ​ក្រុង​ញូវយ៉ក​។ ក៏​ប៉ុន្តែ​ក្រោយ​មក​ ពួក​គេ​យល់​ឃើញ​ថា មិន​ចាំ​បាច់​មក​ទេ​។ យើង​ណែ​នាំ​ពួក​គេ​កុំឲ្យ​មក​​​។ វា​មិន​ដូច​នៅ​សហ​រដ្ឋ​អាមេរិក​ទេ​”។

ទោះ​បី​ជា​មាន​កៅអី​ទទេ​ និង​កង្វះ​ខាត​សកម្មភាព​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ក៏ដោយ ក៏​ផ្សារ​មូលបត្រ​នេះ​ និង​សាល​ជួញ​ដូរ​ដែល​បច្ចុប្បន្ន​មិនត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ផ្សារ​មូល​បត្រ​នេះ ​នឹង​ត្រូវ​បាន​ផ្លាស់​ទីតាំង​បច្ចុប្បន្ន​នៅ​​​​វិមាន​កាណាឌីយ៉ា ទៅ​អគារ​សម័យ​អាណា​​​​​​និគមបារាំង​ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៦​ ដែល​កំពុង​តែ​ត្រូវ​បាន​ជួស​ជុល​ ​និង​កែ​លម្អ ដោយ​ត្រូវ​ចំណាយ​ថវិកា​បួន​លាន​ដុល្លារ​៕

ប្រែសម្រួល​ដោយ កង សុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស