28.4 C
Phnom Penh

លោក​ ប៉ែន​ សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​សង្ឃឹមថានឹង​ក្លាយ​​​​ជា​​​​តំណាង​រាស្ត្រក្រោយ​​​ការ​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​​រដ្ឋ​សភា​បង្កើត​ឡើង​បន្ទាប់​​ពី​ការ​​​​បោះ​ឆ្នោត​នៅ​ខែ​នេះ​នោះ លោក​ ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ត្រី​ដំបូង​នៅ​ប្រទេស​​​​កម្ពុជា​ បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​ត្រូវ​គេ​ចាប់​ដាក់​គុក​នៅ​ក្នុង​ទីក្រុង​ហាណូយ​ចាប់​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ១៩៩១ អាច​អង្គុយ​​ធ្វើ​ការ​ជិត​​បុរស​ម្នាក់​ដែល​លោក​ជឿ​ថា បាន​ក្បត់​លោក​កាល​ពី​​បី​ទស​វត្សរ៍​មុន​។

លោក​  ប៉ែន​  សុវណ្ណ  ដែល​ជីវិត​របស់​លោកបាន​តាម​ដាន​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម័យ​​​​ទំនើប​​​​ពី​ចលនា​ឥស្សរៈ​ប្រឆាំង​អាណា​និគម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០រហូត​ដល់​រ​ណ​សិរ្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ផ្តួ​ល​​រំលំ​ខ្មែរ​ក្រហម​ ក្នុង​ឆ្នាំ​១៩៧៩​ កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ស្ថិត​នៅ​​លើ​គេ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​នៅ​មណ្ឌល​កំពង់​ស្ពឺ។

ហើយ​លោក​រំពឹង​ថា នឹង​ទទួល​បាន​ជ័យ​ជម្នះ​។ លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា “មានអាសនៈ​ចំនួន​ប្រាំបី​ ហើយ​មានតែ​រូប​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ តើ​ខ្ញុំ​មិន​អាច​ឈ្នះ​ដូច​ម្តេច​កើត?”។ លោក​ ប៉ែន​ សុវណ្ណ បាន​មាន​ប្រសា​សន៍​ថា  ចំណាត់​ការ​របស់​លោក​គ្រាន់​តែ​ជា​ការ​បន្ត​អាជីព​នយោបាយ​ដែល​លោក​ធ្លាប់​ប្រឡូក​​​​រួច​មក​ហើយ ហើយ​ថា លោក​ផ្តោត​លើ​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​បញ្ចប់​ការ​ធ្វើ​អន្តោ​ប្រវេសន៍​​ជន​ជាតិ​វៀត​​ណាម​ខុស​ច្បាប់​មក​​កាន់​ប្រទេស​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ ដោយ​សំដៅ​ដល់​ការ​និរទេស​ខ្លួន​​របស់​លោក​ក្នុង​ឆ្នាំ​១៩៨១​ ដែល​លោក​បាន​អំពាវ​នាវ​ឲ្យ​ដក​កង​ទ័ព​វៀតណាម​ចេញ​ បន្ទាប់​ពី​រណសិរ្ស​សង្គ្រោះ​ជាតិបាន​បង្កើត​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៨១​ថា “ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ស្នេហា​ជាតិ ហើយ​ចង់​ការពារ​ទឹក​ដី ពួក​គេ​បាន​ចាប់​ខ្ញុំ​ដាក់​គុក”។ លោក​បាន​មាន​ប្រសា​​​សន៍​ថា  “ឲ្យ​តែ​​ខ្ញុំ​និយាយ​អំពី​ប្រវត្តិ​នេះ ប្រជា​ពល​រដ្ឋ​សម្រក់​ទឹក​ភ្នែក​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “[សព្វ​​​​ថ្ងៃនេះ រដ្ឋាភិបាល​វៀត​ណាម​​]​​ធ្វើ​ឲ្យ​រដ្ឋា​​​ភិ​​​បាល​ផ្តល់​សម្បទាន​ដី​ទៅ​ឲ្យ​វៀត​ណាម​  ហើយ​​​​ពួកគេ​មិន​បាន​ប្រើ​ប្រាស់​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឲ្យ​ធ្វើ​ការ​នៅ​លើ​ដី​សម្បទាន​នោះ​ឡើយ​”។

ចំណែក​​លោក​ ហ៊ុន​ សែន​ ដែល​កូន​ប្រុស​ពៅ​របស់​លោក​ គឺ​លោក​  ហ៊ុន  ម៉ា​នី​  ឈរ​ឈ្មោះ​ ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ស្ពឺ​ដែរ​ ​បាន​ធ្វើ​យុទ្ធនា​ការ​ជា​យូរ​មក​ហើយ​ថា  បាន​ផ្តួល​រំលំ​របប​ខ្មែរក្រហម​នោះ​ លោក​  ប៉ែន​ សុវណ្ណ បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា លោក​គឺជា​ស្ថាបនិក​ពិត​ប្រាកដ​នៃ​ចលនា​ប្រឆាំង​ ប៉ុល​ ពត នេះ​​ ហើយ​​​មាន​ទំនាក់ទំនង​​​គ្នា​​​​រវាង​​​ពេល​នោះ​​និង​ស្ថានភាព​​សព្វ​ថ្ងៃ​នេះ។

លោក​បាន​មាន​ប្រសា​សន៍​ថា “នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ឡើង​ ខ្ញុំ​បាន​ចូល​រួម​ជាមួយ​គណបក្ស​នេះ​ ដើម្បី សង្គ្រោះ​ជាតិ​ម្តង​ទៀត​។ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជួយ​សង្គ្រោះ​ប្រទេស​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ផ្តាច់​ការ ពី​កណ្តាប់​ដៃ​វៀត​ណាម​ និ​ង​ពី​អំពើ​ពុករលួយ​”។

លោក​ ប៉ែន​ សុវណ្ណ បាន​មាន​ប្រ​សា​​សន៍​ថា លោក​ទន្ទឹង​រង់​ចាំ​ធ្វើ​ជា​តំណាង​រាស្ត្រ​​​ឬ​ជា​អភិបាល​ខេត្ត​កំពង់​ស្ពឺ​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក​ក៏បាន​អះអាង​ផង​ដែរ​ថា  ពេល​លោក​​​​​​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៩២​ បន្ទាប់​ពី​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្នុង​ទីក្រុង​ហាណូយ​រយៈ​ពេល​មួយ​​ទសវត្សរ៍​មក​ លោក​ស្ទើរ​តែ​ចូល​រួម​ឡើង​វិញ​ជា​មួ​យ​គណ​បក្ស​ប្រជា​ជន​ទៅ​ហើយ​ បន្ទាប់​ពី​​​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ចំពោះ​​​ប្រជាប្រិយ​ភាព​របស់​លោក​​ បាន​​ទាក់​ទង​លោក​ឲ្យ​ចូល​រួម​។

លោក​ ប៉ែន​ សុវណ្ណ បាន​មាន​ប្រសា​សន៍​ថា “នៅ​ពេល​ខ្ញុំ​មក​ដល់​ដំបូង​[លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា មក​ពី​​គណបក្ស​ប្រជា​​​ជន​កម្ពុជា] បាន​ទាក់ទង​ខ្ញុំ​មុន​គេ​។ លោក​បាន​មាន​ប្រសា​សន៍ថា ខ្ញុំ​សូម​អរគុណ​លោក​ ដែល​បាន​ផ្តល់​តួនាទី​​ជា​អ្នក​ដឹក​នាំ​ដល់​រូប​ខ្ញុំ​នៅ​ក្នុង​រដ្ឋាភិបាល​…ដោយសារ​​លោក​បាន​ចេញ​ពី​គុក​ហើយ ខ្ញុំ​ចង់​ឲ្យ​​លោក​​ចូល​រួម​ជាមួយ​គណ​​​បក្ស​ប្រជាជន​កម្ពុជា”។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​គេ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​សមាជិក​អចិន្ត្រៃ​យ៍ ​ហើយ​ [លោក​ ហ៊ុន​ សែន​]​​ បាន​​បដិសេធ​​ ពី​ព្រោះ​បើ​សិន​ពួក​គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​រួម​ជាមួយ​ ខ្ញុំ​នឹង​តស៊ូប្រឆាំង​វៀតណាម​ម្តង​ទៀត”។

កាល​ពីឆ្នាំ២០០៨​​ លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ជា​ប្រមុខ​រដ្ឋ​ អំឡុង​ការ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រយៈ​ពេល​ខ្លី​របស់ លោក​ ប៉ែន​ សុវណ្ណ​ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​នោះ​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍​លើ​លោក​  ប៉ែន​  សុវណ្ណ  ទេ​។

លោក​ ហេង​ សំរិន​ បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ដោយ​សំដៅ​ដល់​តួនាទី​​លោក​​​​ជា​អតីត​សហ​សេវិក​នៅ​ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស​ថា  “គ្មាន​ប្រយោជន៍​ក្នុង​ការ​ចូល​រួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ​ ប្រសិន​បើ​លោក​ផ្តាច់​ខ្លួននោះ”។

លោក​ ប៉ែន​ សុវណ្ណ បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា ការ​សន្និដ្ឋាន​របស់​លោក​ ហ៊ុន​ សែន​ ដែល​ថា  លោក​នឹង​ងាក​ទៅ​បណ្តេញ​ជន​ជាតិ​វៀត​ណាម​នោះ​ គឺ​ត្រឹម​ត្រូវ​ហើយ ហើយ​បាន​បន្ថែម​ថា លោក​ក៏​នឹង​រៀបចំ​រចនា​សម្ព័ន្ធ​មេដឹកនាំ​គណបក្ស​ និង​គោល​នយោ​​​បាយ​សេដ្ឋកិច្ច​ឡើង​វិញ​ផង​ដែរ។

ប៉ុន្តែ លោក​ក៏បាន​សង្កត់​ធ្ងន់​ផង​ដែរ​​កាល​ពីម្សិលមិញ​ថា បន្ទាប់​ពី​បាន​​រៀបការ​ជាមួយ​ស្ត្រី​វៀតណាម ពេល​លោក​​រស់​នៅ​ក្នុង​ភាព​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ហាណូយ​​នោះ ​លោក​មាន​ការ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ឡូក​ឡំ​រឿង​នយោ​​​បាយ​ និង​ជីវិត​ផ្ទាល់​ខ្លួន​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​បែង​​​ចែក​ច្បាស់​លាស់​។ ប្រទេស​ជាតិ​ និង​ជីវិត​ឯកជន​របស់​ខ្ញុំ​ច្បាស់​លាស់​ណាស់​។ និយាយ​ដោយ​ខ្លី​ទៅ…[ជន​ជាតិ​វៀតណាម​]​​​ ធ្វើ​ម្ហូប​ឆ្ងាញ់​ណាស់ ដូច្នេះ​ខ្ញុំ​សរសើរ​ជន​ជាតិ​វៀត​​​ណាម​។ ខ្ញុំ​មិន​ចូល​ចិត្ត​ជន​ជាតិ​វៀតណាម ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​ម្ហូប​”។ លោក​បាន​បន្ថែម​ថា “ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​អ្នក​និយាយ​អំពី​ការ​មក​ដល់​​របស់​ជន​ជាតិ​វៀតណាម​ក្នុង​ប្រទេស​យើង​ ​នោះ​ជា​រឿង​ផ្សេង​”៕

    ប្រែ​សម្រួល​ដោយ សោម សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស