28 C
Phnom Penh

អ្នក​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ជួប​ការ​លំបាក​ ក៏​ប៉ុន្តែ​មាន​ការ​រំភើប​ដោយសារការក្បួនស្វាគមន៍​​ មេដឹក​នាំ​គណបក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ធ្វើ​ដំណើរ​ដែល​ជួប​ប្រទះ​នឹង​ការ​យឺត​យ៉ាវ​​នៅ​តាម​ផ្លូវ​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្ត​រ​​​ជាតិ​ភ្នំ​ពេញ​ដោយ​សារ​ការ​កក​ស្ទះចរាចរណ៍​យ៉ាង​​ខ្លាំង​ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ទោះបីជា​មាន​ការ​លំបាក​ខ្លះៗ​ក៏ដោយ​ ក៏​ពួក​គេ​មាន​ការ​រំភើប​ចិត្ត​ខ្លាំង​ណាស់​ដោយសារ​តែ​បាន​ឃើញ​អ្នក​គាំ​ទ្រ​រាប់​ម៉ឺន​នាក់​ ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ស្វាគមន៍​លោក​ សម​ រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រឆាំង។

លោក​ ឌើក ដឺហ្គ្រាហ្វ​ (Dirk de Graaf)​ ជន​ជាតិ​ហូឡង់​ ដែល​បម្រើ​​​ការងារ​​​ក្នុង​វិស័យ​សណ្ឋា​គារ​នៅ​​​​រាជ​ធានី​ភ្នំ​ពេញ​ ហើយ​បាន​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​អាកាស​យានដ្ឋាន​ដើម្បី​​​​ឡើង​​​យន្តហោះ​​​​ទៅ​​​​​ទី​ក្រុង​បាង​កក​​​​នោះ​​​ បាន​លើក​ឡើង​ថា​ “ ​អ្នក​គាំ​ទ្រ​គ្រប់ៗ​រូប​មាន​ការ​រំភើប​ចិត្ត​ខ្លាំង​ណាស់​ វា​គួរ​ឲ្យស្រលាញ់​ចូល​ចិត្ត​ខ្លាំង​​​ណាស់”។​

លោក​ ដឺហ្គ្រាហ្វ​ បាន​និយាយ​ថា​ លោក​បាន​ធ្វើ​ដំណើរ​មក​អាកាស​យានដ្ឋាន​រយៈ​ពីរ​ម៉ោង​​​​​លឿន​​​ជាង​​​សព្វដង​​​​ ប៉ុន្តែ​លោក​នៅ​តែ​ត្រូវ​ដើរ​ស្ពាយ​កាបូប​នៅ​​​ឯកន្លែង​​​​ខ្លះ​​​​​​​ដោយសារ​​​កា​​​រ​​​កកស្ទះ​​​ដដែល​​​​។ លោក​បាន​និយាយ​ទាំង​ទឹក​ម​ុខ​ញញឹម​ថា “ ​ខ្ញុំ​បាន​ហៅ​តាក់ស៊ី​ជិះ​ ប៉ុន្តែ​ដល់​ចំណុច​មួយ​រថយន្ត​តាក់​ស៊ី​មិន​អាច​ធ្វើ​ដំណើរ​បន្ត​ទៀត​បាន​ឡើយ​ ​ហើយ​​​​​​នៅ​​​សល់​​​ចម្លាយ​​​​ផ្លូវ​​​តែ​​​មួយ​​​គីឡូម៉ែត្រ​​​ចុងក្រោយ​​​ក៏​​​នៅ​​​តែ​​​មិន​​​អាច​​​​​​​ទៅ​​​​​​​​រួច​​​​​​​​ទៀត​​​​​ ដូច្នេះ​ខ្ញុំ​ត្រូវ​ដើរ​ស្ពាយ​​​កាបូប​​​របស់​​​​ខ្ញុំ​។​ វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​​ខ្លាំង​​​ណាស់​ អ្នក​គាំទ្រ​គ្រប់ៗ​រូប​គឺ​​​ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​​​​​​​​មែនទែន​​​”។

លោ​ស្រី​ អេលែន​ យី​ (Ellen Yee)​ សាស្ត្រា​ចារ្យ​ច្បាប់​មក​ពី​សហរដ្ឋ​អាមេរិក​ដែល​បាន​មក​រាជ​ធានី​ភ្នំ​ពេញ​អស់​រយៈ​ពេល​បី​សប្តាហ៍​មក​ហើយ​ ដើម្បី​ធ្វើ​ការ​ជា​មួយ​សាលា​ក្តី​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ថា​ លោក​ស្រី​ពិត​ជា​ចាប់​​អារម្មណ៍​ខ្លាំង​​​ណាស់​ចំពោះ​យុទ្ធ​នា​ការ​ឃោសនា​​បោះ​ឆ្នោត​ដ៏​សកម្ម​នេះ​។

លោក​ស្រី​បាន​លើក​ឡើង​ថា​ “ ​អ្នក​មិន​អាច​​មក​ទី​នេះ​ហើយ​មិន​ចង់​ស្វែងយល់​​​​ពី​រឿង​​​​អ្វី​​​ផ្សេង​​​ទៀត​​​នោះ​​​​​ទេ​”​​​។​ លោក​ស្រី​បាន​បន្ថែម​ថា​ លោក​ស្រី​បាន​និយាយ​ជា​មួយ​នឹង​​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​អំពី​​​ការ​បោះ​ឆ្នោត​ដែល​ជិត​មក​ដល់​នេះ​ ហើយ​ដោយសារ​​​មាន​​​គេ​​​ប្រាប់​​​មុន​​​ពី​​​​​​រឿង​​​នេះ​​​ ក៏​​​បាន​ចាក​ចេញ​ពី​រាជ​ធានី​នៅ​ម៉ោង​៦​​​កន្លះ​​​ព្រឹក​​​​ដើម្បី​ទៅ​រង់​ចាំ​ជើង​ហោះ​ហើរ​​​​​ម៉ោង​១១​ព្រឹក​”។

លោក​ស្រី​បាន​និយាយ​អំពី​អ្នក​គាំ​ទ្រ​ជា​ច្រើន​នៅ​មុខ​អាកាស​យាន​ដ្ឋាន​ថា​ “ នៅ​សហ​រដ្ឋ​អាមេរិក​ មាន​ការ​ប្រមូល​ផ្តុំ​គ្នា​​​​​​ ​​​​​ការ​​​បិទ​​​ប័ណ្ណ​ប្រកាស​​ ការ​​​ធ្វើ​​​សន្ទរកថា​និង​ការបង្ហាញ​រូប​ថត​ច្រើន ​​​​​ដូច្នេះ​​​​​គេ​មិន​ចាំ​បាច់​​​​ទៅ​​​​ជួប​ជុំ​គ្នា​​​​ដើម្បី​ទទួល​បាន​ព័ត៌​មាន​​​​​ទេ​​​​”។​ អារម្មណ៍​​​​ពិត​​​របស់​ខ្ញុំ​គឺ​ថា​ ​នៅ​​​​​​​ទី​​​នេះ​​​គឺ​​​ពិត​ជា​មាន​ន័យ​​​​​ណាស់​​​​​។

ភ្ញៀវ​ទេសចរ​​​​អាមេរិក​ម្នាក់​​ដែល​​​​ប្រាប់​ត្រឹម​តែ​​​​​នាម​​​ខ្លួន​​​ថា រ៉ុន​(Ron)​​​​ដោយសារ​​​​កូន​ប្រុស​របស់​​​​ខ្លួន​​​​ធ្វើ​ការ​ជា​មួយ​​​​ស្ថាប័ន​​​​រដ្ឋា​ភិ​​​បាល​​​​​​​នៅ​​​​ភ្នំ​ពេញ​​​នោះ​​​ ថែម​​​ទាំង​​​​​​​បាន​​​​​​​​ជួល​​​​​​​​​ផ្ទះ​​​​សំណាក់​​​​​​នៅទល់​មុខ​​​​អាកាស​យាន​ដ្ឋាន​​​​ ដើម្បី​​​​បញ្ចៀស​​​​ភាព​យឺត​យ៉ាវ​ដែល​អាច​​​កើត​​​មាន​​​​ ដោយ​សារ​​មនុស្ស​​​ច្រើន​នៅ​អាកាស​យាន​ដ្ឋាន​​​​ទៀតផង​​​។

លោក​​​​​និយាយ​​​ថា​  “ ខ្ញុំ​​​​​មកដល់​​​​ទី​នេះ​​​​​នៅ​​​​ម៉ោង​៧​ព្រឹក​​​​​​ ហើយ​​​មិន​​​បាន​​​ជួប​​​បញ្ហា​​​យឺតយា៉វ​​​​​អ្វី​​​ទេ​​​​។​ ពេញ​មួយ​ព្រឹក​នេះ​​​​​ខ្ញុំឃើញ​ថា ​​​ម្នាក់​​​ៗ​​​មាន​​​អារម្មណ៍​​​​ពុះ​កញ្ជ្រោល​​​​​ខ្លាំង​​​​ណាស់​​​”។ អង្គុយ​ក្បែរ​កន្លែង​​​​ចុះឈ្មោះ​​​មុន​ការ​ហោះ​ហើរ​ លោក​ ដានីញែល​ ជីឡាដ​(Daniel Gillard) អ្នក​រាំ​ជន​ជាតិ​អាមេរិក​ ដែល​ធ្វើ​ការ​នៅ​​​​ក្នុង​​​ប្រទេសអាល្លឺ​ម៉ង់​ បាន​​​ឲ្យ​​​ដឹង​​​​ថា​ លោក​និង​ប្អូន​ប្រុស​របស់​លោក​មិន​មាន​សំណាង​​​ដូច​គេ​ឡើយ​ ព្រោះ​គ្មាន​នណា​ម្នាក់​ប្រាប់​ដំណឹង​ព​​​ី​ការ​ប្រមូល​ផ្តុំនេះ​ដល់​ខ្លួន​​​ទេ។

លោក​បាន​​​​និយាយ​​​​ថា​ “ យើង​​​​មិន​​​បាន​​ដឹង​មុន​​​ទាល់​តែ​សោះ​។ ប្អូន​ប្រុស​​​​​ខ្ញុំ​​​​នឹង​ឡើង​​​​ជិះ​​​​យន្ត​ហោះ​មុន​ខ្ញុំ​ ហើយ​​​​វា​​​​ពិត​ជា​​​​​ខ្លាច​ខក​ជើង​យន្ត​​​ហោះណាស់​”​។​ លោក​​បាន​បន្ថែម​ថា​ នៅ​ចំណុច​​មួយ​ ពេល​ចររាចរណ៍​​បាន​ជាប់​គាំង​ទាំង​ស្រុង​នោះ​ លោក​​​​និង​ប្អូន​ប្រុស​របស់​លោក​បាន​ចុះ​ពី​រ៉ឺម៉ក​ម៉ូតូ​ រួច​ដើរ​ឆ្លង​កាត់​ក្រុម​មនុស្ស​​​​កកកុញ​​​​ដោយ​”មិនបាន​​​គិត​ពី​ការ​​​​រលាក​​​បំពង់​​​ស៊ីមុំាង​​​ម៉ូតូ​​​ឡើយ​​​”​។ លោក​ជីឡាដ​​ បាន​​​​​​និយាយ​​​បន្ត​​​​ថា​ “ ​​​ដល់​​​ក​​​ហើយ​​​​ ទាំង​​​ចររាចរណ៍​​​​ ទាំងក្រុម​​​​​​អ្នក​គាំ​ទ្រ​​​​ដែល​​​នាំ​គ្នា​ស្រែក​ហោ​ក​ញ្ជ្រៀវ​ វា​ពិត​ជា​គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស