27 C
Phnom Penh

អង្គការ​ ខុម​ហ្វ្រែល ចេញ​កម្មវិធី​ពិសេសពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​សម្រាប់​ទូរស័ព្ទ​ស្មាត​​ហ្វូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​​​​​​​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុម​​​ហ្វ្រែល​ បានចេញ​​​​​​​កម្ម​វិធី​ទូរស័ព្ទ​ថ្មី​​​​មួយ​​​​​​ដែល​នឹង​​​​ផ្តល់​​​លទ្ធភាព​​​ដល់​​​អ្នក​បោះ​​​ឆ្នោត​ក្នុង​​​​​​​​​ការ​​​​អាន​និង​មើល​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​តាម​​​​ទូរស័ព្ទ​​ស្មាត​​ហ្វូន​របស់​ខ្លួន។​

កម្ម​វីធី​​ដែល​អាច​ទាញ​យក​មក​​​បញ្ចូល​​​ក្នុង​​​ទូរស័ព្ទ​​​បាន​​​ដោយ​​​មិន​​​អស់​​​ប្រាក់​​​នេះ​​ មាន​ទាំង​អត្ថបទ​និង​វីដេអូ​​​​ពាក់​ព័ន្្ធ​នឹង​​ព័ត៌មាន ដែល​​ប្រមូល​​​មក​​​​ពី​គេហ​ទំព័រ​ ​​​នានា​​​ ហើយ​នឹង​​​​​ត្រូវ​បាន​​​​ធ្វើ​​​បច្ចុប្បន្ន​​​ភាព​​​​​​ជាប្រចាំ។ កម្ម​វិធី​ដែល​មាន​ជា​ភាសា​ខ្មែរ​និង​​អង់គ្លេស​សម្រាប់​ទូរស័ព្ទ​ដែល​ដើរ​ដោយ​​ប្រព័ន្ធប្រតិបត្តិការ​ អ៊ែន​​ដ្រយ​​​(Android)ត្រូវ​បាន​ចេញ​ឲ្យ​ប្រើ​ប្រាស់​​កាល​ពី​ខែ​ធ្នូ​  ប៉ុន្តែ​​​​ត្រូវបាន​​​ធ្វើ​​​បច្ចុប្បន្ន​​​ភាព​​​ដើម្បី​​​ឲ្យ​​​វា​​​​​​ចេញ​​​​ដំណាល​​​គ្នា​​​នឹង​​​​កម្ម​វិធី​ជា​ភាសា​ខ្មែរ​សម្រាប់​ទូរស័ព្ទ អាយ​ហ្វូន​(Iphone)​នៅ​ក្នុង​សប្តាហ៍​​នេះ​។

អង្គការ​ខុមហ្វ្រែល​ បាន​​​​ឲ្យ​​​ដឹង​​​តាម​​​​​​រយៈ​​​សេច​ក្តី​​​​​​​ប្រកាស​​​​​​​​ថា “ កម្មវិធី​ពិសេស​សម្រាប់​ទូរស័ព្ទចល័ត​នេះនឹង​​​ផ្តល់​​​លទ្ធភាព​​​ឲ្យ​អ្នក​​ប្រើ​​​​ប្រាស់​​​ អាន​និង​​​ទស្សនា​​​វីដេអូ​​​​ព័ត៌មាន​ថ្មី​ៗ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោតលទ្ធផល​និង​របាយ​​​ការណ៍​។ គោល​​​​​​​​​​បំណង​​​​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ គឺ​ដើម្បី​បំពេញ​​​គម្លាត​​​​រវាង​អ្នក​បោះ​​ឆ្នោត​​​​និង​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​​​​ការ​​​​អភិ​វឌ្ឍន៍​​​​និង​​​​លទ្ធិ​​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​”៕
ប្រែ​សម្រួល​ដោយ​​ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស