35 C
Phnom Penh

នគរបា​ល​​វិភាគ​​​គ្រាប់​​កាំ​ភ្លើង​​​​​​​បាញ់​លើទី​​​ស្នាក់​ការ​​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​កំ​ពុ​ង​​វិភាគ​​​គ្រាប់​កាំ​ភ្លើង​មួយ​គ្រាប់​​ដែល​​​ត្រូ​វ​បាន​​​បាញ់​​ទៅលើ​​ទីស្នាក់​ការ​​​​​​គណ​បក្ស​​សង្គ្រោះជាតិ​​​​នៅ​វេលា​​​ទៀប​ភ្លឺ​​ឈាន​​ចូ​លព្រឹក​​​​​ថ្ងៃ​សៅរ៍​​​ ក្នុង​​​ហេតុការណ៍​​​មួយ​​​ដែល​​គ​ណ​​បក្ស​​នេះ​​​ជឿ​ថា​ ជា​​រឿ​ង​នយោ​​បាយ​​​។

គ្រាប់​កាំ​ភ្លើង​​នេះបា​ន​​​ទម្លុះ​ទ្វារ​កញ្ចក់​ក្នុង​​​​​អគារ​​​​ទីស្នាក់ការ​​​នេះ​​​នៅ​ម៉ោ​ង​ប្រហែល​៤​ទៀប​​ភ្លឺឈាន​​​​ចូល​​​ព្រឹក​​​​​​ថ្ងៃ​​សៅរ៍ គឺ​​​រយៈពេល​​​មិន​​​ដល់​​​​​២៤​​​ម៉ោង​​​ផង​​​បន្ទាប់​​​​ពី​លោក សម រង្ស៊ី ​បា​ន​វិល​មក​កាន់​មាតុ​​ប្រទេស​វិញ​​​​​​​​ដោយមាន​កា​រ​​ស្វាគមន៍​​​​​យ៉ាង​​​អធិកអធម​​​ពី​អ្នក​គាំ​​ទ្រ​ប្រហែល​​​១០០.០០០​​នាក់​ ​ខណៈ​​លោក​ធ្វើ​​ដំ​ណើរ​​ពី​​​​អា​កា​ស​យាន​​ដ្ឋាន​​អន្តរជាតិភ្នំ​ពេញ​​​ឆ្ពោះ​​​​​ទៅ​កាន់​សួ​ន​សេរីភាព។​

​​វរ​សេ​នីយ៍ឯក ​​ប៉ុល ដា​វី ​មេ​បញ្ជា​​​កា​រ​​​​រង​​កង​រាជ​អា​​​វុធ​ហត្ថ​​​រាជ​ធា​​​នី​​​ភ្នំពេញ​​​ ​បា​នឲ្យ​​​ដឹង​​​កាល​​ពី​ម្សិល​មិញ​ថា ​ក្រុម​​​ការ​ងារ​មួ​យ​​ដែល​​​មានសមាសភាព​​​មក​​​​​​ពី​​​​កង​រាជ​អា​​​វុ​ធ​ហត្ថ នគរ​បាល​​​ជាតិ​ និង​“ ​អ្នក​​​ជំនាញ​​​​​ខាង​​​កាំភ្លើង​​​​” កំ​ពុ​ង​​​តែ​វិភាគ​​​​​​គ្រាប់​កាំ​ភ្លើង​និង​ទ្វារ​​កញ្ចក់​​​​នោះ​​​​​​​ដើម្បីវា​ស់​​ស្ទង់​​​​​​ឲ្យ​​​បាន​​​ដឹង​​​ថា​​​ តើ​​​​​ខ្មាន់​​​កាំភ្លើង​​​ឈរ​​​​​​​នៅ​​​​កន្លែង​​​ណា​​​​ពេល​​​ធ្វើ​​​សកម្មភាព​​​​ ប៉ុន្តែ​​​នៅ​​​មិន​​ទាន់​កំ​ណត់​មុខសញ្ញា​​​ជ​ន​​សង្ស័យ​បា​ន​នៅ​ឡើយ​ទេ​។

​​លោកវរ​​សេនី​យ៍​ឯក​ ដា​វី ​​បា​ន​មាន​ប្រ​សាស​ន៍​ថា​ “ ​យើង​កំ​​ពុ​ង​​​​ស្វែងយល់​​​​​ថាតើ​​ជ​ន​​សង្ស័​យ​​បាន​​​បា​ញ់​​​​ដោយ​​​​​របៀប​ណា​ តើ​​​​​ក្នុង​​​​​រ​យៈចម្ងាយ​​​​​ឆ្ងាយ​ ឬ​ក៏​​​​ជិត​។ ក្បាល​​គ្រាប់​បា​ន​បែក ដូ​ច្នេះ​យើង​មិន​ដឹង​ថា​​ តើ​​គេ​​​បាន​​​​ប្រើ​កាំភ្លើង​​ម៉ាក​​អី​​​ទេ​​”។  លោក​បា​ន​បញ្ជាក់​​​ថា​ “ យើង​​ជឿ​​ថា​ កា​រ​​បាញ់​នេះ​​​មាន​​​​ហេតុ​ផលនយោបា​យ​​”។

​លោក យឹម សុ​វណ្ណ ​អ្នកនាំ​ពាក្យ​​គ​ណ​​​បក្ស​​សង្គ្រោះ​​ជាតិ​ ​បា​នឲ្យ​​​ដឹង​​​ថា​ ​​ខាង​​​លោក​​​​​​នៅ​​​​មិ​ន​ទា​ន់​​​បាន​​​​​ឮ​ដំ​​​ណឹង​ណា​មួ​យ​​​អំ​ពី​កា​រ​ស៊ើប​អង្កេត​​នេះ​ទេ ​​ហើយ​​​បាន​​​សម្តែង​​​មន្ទិល​​​មិន​​​ជឿ​​​​ថា ​​​កា​រ​ស៊ើប​អង្កេត​​​​​នេះ​​​នឹង​​​ទទួល​​​បាន​​​លទ្ធផល​​​អ្វី​​​ឡើយ​។

​លោក​​​បា​ន​​​មា​ន​​ប្រសាស​ន៍​សំដៅ​​​​​លើ​​​កា​រ​វា​យ​​ប្រ​ហា​រ​​​ដោ​យ​គ្រាប់បែក​ឆ្នាំ​​១៩៩៧ ​លើ​​កា​រ​​ជួ​ប​​ជុំ​​​​​គ្នា​​​មួ​យ​​នៅ​​សួន​​វត្ត​បទុ​ម ​ដែល​​​បា​ន​ធ្វើ​​ឲ្យ​មនុស្ស​ស្លាប់​​ចំ​នួន​​១៦​នាក់​​​និង​រង​​​របួស​​​ជា​ង​១០០នាក់​ថា“ឲ្យ​​តែ​រឿង​គ​ណ​បក្ស​ប្រឆាំ​ង គឺ​​​កា​រ​​ស៊ើប​​​​អង្កេត​​​​​ដំណើរការ​​​យឺត​​បំ​ផុត​។ ​​ពេល​ខ្លះ កន្លង​​​ផុត​​​ជិ​ត​២០ឆ្នាំ​​​​ទៅ​ហើយ​​​ ​​ពួក​គេ​​​នៅ​​តែ​និយា​យ​​ថា​ ខ្លួន​​​​​រក​​​មិន​​​​ឃើញ​​​អ្នក​​​​ប្រព្រឹត្ត​​បទ​ល្មើស​​​​ទៀត​​​​”។

ស្ថានភាព​​​មុន​​​​កា​រ​បោះ​ឆ្នោ​ត​ថ្ងៃ​​ទី​​២៨ ​កក្កដា ភាគ​​ច្រើន​​​​គឺ​​​ស្ងប់ស្ងាត់​​​ ​ហើយ​ហេតុ​ការណ៍​​​​​​​​​​ដែល​​​បាន​​​កើត​ឡើង​​កាល​​ពី​​​​វេលា​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​សៅរ៍​​​នេះ​​​គឺ​ជា​ហេតុការណ៍​​​​​បាញ់​បោះ​​​លើ​ក​ដំ​បូ​ង​ហើយ ដែល​​​បាន​​​កើតឡើង​​​​​​​​មុន​កា​រ​​​បោះ​ឆ្នោត​​​​​នេះ​​​៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស