26 C
Phnom Penh

​ក្រុម​ហ៊ុន​អូស្ត្រាលី​​អះ​អាង​ថា​គ​ម្រោ​ង​រុក​រក​រ៉ែ​មាស​នៅតែ​ដំណើរ​ការ​ ទោះ​​ជា​មាន​ព័​ត៌​មា​ន​មិនល្អក៏ដោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​មួយដែ​លមាន​មូលដ្ឋាន​ ​នៅ​ប្រទេស​អូស្ត្រាលី​ បាន​ប្រកាស​គម្រោង​រុក​រក​រ៉ែ​មាស​នៅ​ខេត្ត​រតន​គីរី​ កាល​ពី​ពេ​ល​ក​ន្លង​ ហើយ​កាលពីម្សិលមិញ​ ក្រុម​ហ៊ុន​នេះ​បាន​បញ្ជាក់​ជាថ្មីម្តង​ទៀតថា ​គម្រោ​ង​រប​ស់​​ខ្លួន​នៅប្រទេស​កម្ពុជា​​ នៅតែ​ដំណើរការ​​​ ទោះបី​​​​ជា​មាន​ការ​ចោទប្រកាន់​​ខ្លួន តាមរយៈ​សា​រព័​ត៌​មាន​​ថា ខ្លួន​បាន​កៀង​គរការ​​​​វិនិយោគ​ដោយ​​​​ផ្អែក​លើ​ព័ត៌​មាន​មិន​ពិតក៏ដោយ​។​

​ក្រុម​ហ៊ុន អាស្ត្រា រីហ្សស​ (Astr​a Res​ources​) ដែល​មាន​សម្ពន្ធ​ក្រុម​ហ៊ុនទាំង​នៅ​ប្រទេស​អូស្ត្រាលី ​និង​ចក្រភពអង់​គ្លេស បា​ន​ចេញ​សេចក្តីប្រកាស​ជាសាធារណៈ​ជា​ច្រើន​ អំពីគ​ម្រោ​ង​របស់ខ្លួន​ បើ​គិត​តាំង​ពី​ឆ្នាំ​២០១១​​មក​។ ​គម្រោង​ទាំង​នេះ​ផ្តោ​ត​​សំខាន់​ ទៅ​លើ​​ការ​ទិញ​អាជ្ញា​ប័​ណ្ណ​រុករក​រ៉ែ​ នៅ​លើ​ផ្ទៃទំហំ​២២២​គីឡូ​ម៉ែត្រ​ក្រឡា​ ក្នុ​ង​ស្រុក​ អូ​រយ៉ា​ដាវ​ ក៏ប៉ុន្តែ អាជ្ញា​ប័ណ្ណ​នេះ​​បច្ចុប្បន្ន​ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​កាន់​កា​ប់​ដោ​យ​ក្រុម​ហ៊ុនវៀត​ណាម​​មួយ​។

​កាលពីថ្ងៃសៅរ៍​សប្តាហ៍​មុន ​អត្ថ​បទ​សា​រ​ព័ត៌មាន​អូស្ត្រាលី​មួយ ដែល​មាន​ចំ​ណ​ង​ជើង​​ថា “ អតីត​នាយក​បញ្ជាក់ថា ​ក្រុម​ហ៊ុ​នអាស្ត្រា​កៀងគរមូល​និធិ​ ដោយ​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត​”​ ត្រូវ​បាន​ចេញ​ផ្សាយ​ស​ម្រា​ប់​ចុង​សប្តាហ៍​។​ ​ក្រុ​ម​ហ៊ុន​ អាស្ត្រា​ បាន​​បដិសេធ​យ៉ាង​ខ្លាំង​ក្លា ចំពោះ​សេចក្តី​អះ​អា​ង​នៅ​ក្នុង​អត្ថ​បទ​សារ​ព័ត៌មាន​នេះ​។

សេច​ក្តីបដិសេធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ​នៅ​ក្នុង​សេចក្តី​ប្រកា​ស​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ កា​ល​ពីម្សិល​មិ​ញ​ តាមរយៈ​ក្រុម​ហ៊ុន​ច្បាប់អូ​ស្ត្រាលី​មួយ​។ គួរ​បញ្ជាក់ថា ​អត្ថ​បទ​សារព័​ត៌មាន​នេះ​បានដកស្រង់​ខ្លឹមសារ​នៃ​សេច​ក្តី​​អះ​អាង​តាមផ្លូវ​ច្បាប់​របស់​អតីត​នាយក​ផ្នែ​ក​មួយ​រូប​ ​និង​បទ​សម្ភាស​ជាមួយ​អតីត​​ទី​ប្រឹ​ក្សា​ផ្នែក​ច្បាប់​មួយរូប ដែល​បាន​បញ្ជាក់​ថា​​ក្រុម​ហ៊ុន​ អាស្ត្រា​ ​បាន​កៀងគរ​មូល​និធិ​បា​ន​​៤៦​លានដុល្លារ​ ពី​វិនិយោគិន​នានា​ នៅ​ប្រទេស​អូស្ត្រាលី​ ដោយ​ផ្អែក​លើ​សេចក្តី​​ប្រកាស​ជាសាធារណៈ​មិន​ពិត​។

ក្រុម​ហ៊ុន​នេះបាន​ចេញ​សេចក្តីប្រកា​​ស​ចុង​ក្រោយ​ ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ ​អំពី​​ស​ម្ពន្ធ​ក្រុម​ហ៊ុន​របស់ខ្លួន ​នៅប្រ​ទេ​ស​កម្ពុ​ជា​​។​​ សេចក្តី​​ប្រកាស​នេះ​បានបញ្ជាក់ថា កា​រ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ នៅ​ស្រុកអូរយ៉ាដាវ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ឆ​មា​ស​ដំបូង​នៃឆ្នាំ​នេះ​ ពីព្រោះ​ក្រុម​ហ៊ុន​បា​នទូទាត់​ប្រាក់​ថ្លៃ​ជួល​ដីគម្រោង​រួចហើយ​។​

​កាលពីដំបូង​ ​ក្រុម​ហ៊ុននេះ​បាន​ចូលរួ​ម​ជាមួយ​ក្រុម​ហ៊ុន​អូស្ត្រាលី​មួយឈ្មោះ ផិ​តូន​ ម៉ាញ​នីង (Petone ​Mining​)​​​ បង្កើត​​ក្រុ​មហ៊ុន​វិនិ​យោគរួម​មួយ ដើម្បី​ទិញ​អាជ្ញា​ប័​ណ្ណ​រុករករ៉ែ​នេះ​ ក៏ប៉ុន្តែ ​គម្រោង​នេះ​មិន​បា​ន​ទ​ទួ​ល​ជោគ​ជ័យ​ទេ​ ដោយសារ​តែ​​ភាគីទាំ​ង​ពី​រ​បាន​អះ​អាង​ថា ​ភាគីម្ខាង​ទៀត​បាន​រំលោភ​កិច្ច​សន្យា​។     លោក ​ណារ៉េន ​រ៉ាច (Nare​n Raj) ​នាយក​ក្រុម​ហ៊ុន​ច្បាប់ ​រ៉ាយ ឡ​យ័រ ​(Raj La​wyer​s) ​បាន​លើក​ឡើងក្នុ​ង​អ៊ីម៉េល​កាលពីម្សិល​មិញ​ថា ​ក្រុម​ហ៊ុន អា​ស្ត្រា​ រ៉ីហ្សស កំពុង​ដំណើរ​ការ​សកម្មភាព​ទិ​ញ​អាជ្ញា​ប័ណ្ណ​រុករក​រ៉ែ​ ពី​ក្រុម​ហ៊ុន ណាម​ហៃ​ មីនើរ៉ល​ ជ័ញ ​ស្តក់ ​ខំផេនី ​(Nam​hai M​in​eral Jo​int St​ock Co​mpany​) នៅឡើយ​។​

លោក រ៉ាច បានលើកឡើងថា “ ក្រុ​ម​ហ៊ុន​អាស្ត្រា ​រីហ្សស​ នឹង​បង់​ប្រាក់​លើ​ក​ចុង​ក្រោយ​ បន្ទាប់​ពី​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​អតិថិជនរបស់​យើង​”។ ​លោក​​​បាន​ពន្យល់​តាម​ទូរស័ព្ទ​ថា “ ​វិធាន​កម្មសិទ្ធិ​ក្រៅ​ប្រទេស” នៅក្នុង​ប្រទេស​កម្ពុជា​ បានធ្វើ​ឲ្យ​មាន​ការ​ពន្យា​ពេល​នេះ​។ លោកបាន​មាន​ប្រសា​​​​សន៍​បន្ត​ទៀត​ថា “ ដូច្នេះ ច្បាស់​ណាស់​ថា ​អតិថិជនរបស់​យើ​ង​កំពុង​ចូលរួម​ក្នុង​គម្រោង​នេះ​”។​

​អត្ថបទសារព័ត៌មាន​​អូស្ត្រាលី​ សម្រា​ប់​ចុង​សប្តាហ៍​ ដែល​​ត្រូវបាន​ចេញ​ផ្សាយ​តា​ម​គេហ​ទំព័រកាលពីម្សិល​មិញ​​នៅឡើយ​នេ​ះ​ ​បាន​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​រុករក​រ៉ែ​មា​ស​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ស្ថិត​ក្នុង​ចំ​ណោម​​គម្រោង​ទាំងឡាយ​ ដែល​ក្រុម​ហ៊ុន​អាស្ត្រា​បាន​ប្រកាស​។​

អត្ថបទ​សារព័ត៌មាន​នេះ​បាន​លើក​ឡើង​ថា “ សេចក្ដី​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ និង​សេចក្ដី​ប្រកាស​របស់​ក្រុម​ហ៊ុន​នានា​ចេញ​ផ្សាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បង្ហាញ​ពី​គម្រោង​វិនិយោគ កិច្ច​ព្រម​ព្រៀង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​រួម”។​

អត្ថបទ​សារព័ត៌មាន​ដដែល​មាន​ខ្លឹម​សារ​បន្តទៀត​ថា “ ​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​​គ្នា​​ដែល​អាច​នឹង​​សម្រេច​បាន​ក្នុង​ពេល​​ឆាប់​ៗ​ខាង​មុខ​​​​ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​របៀប​ដែល​ក្រុម​ហ៊ុន​នេះ​ប្រមូល​មូលនិធិ​ ដើម្បី​អនុវត្ត​គម្រោង​​វិនិយោគ​​នេះ​ មិន​ដែល​ត្រូវ​បាន​លាត​ត្រដាង​​ទេ​”។

អត្ថបទ​សារព័ត៌មាន​ដដែល​នេះ​បាន​បង្ហាញ​ពី​គម្រោង​ផ្សេងៗ​ទៀត​ដែល​ក្រុម​ហ៊ុន​ អាស្ត្រា​ បាន​ប្រកាស​ផង​ដែរ​ ដូច​ជា គម្រោង​រុក​រក​រ៉ែ​ដែក​នៅ​ប្រទេស​ឥណ្ឌា​​ គម្រោង​​រុក​រក​រ៉ែ​ធ្យូង​ថ្ម​​នៅ​ប្រទេស​នីហ្សេរីយ៉ា​ និង​គម្រោង​​រុក​រក​រ៉ែ​មាស​នៅ​ប្រទេស​វៀតណាម​​ជា​ដើម​។ អត្ថបទ​សារ​ព័ត៌មាន​នេះ​បាន​ដក​ស្រង់​ចម្ងល់​ទាក់​ទង​នឹង​សុពលភាព​នៃ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​របស់​ក្រុមហ៊ុន អាស្ត្រា ចេញ​ពី​សេចក្ដី​អះអាង​របស់​​អតីត​នាយក​ក្រុមហ៊ុន​នេះ គឺ​លោក​ រីឆាដ វ៉កឃ័រ (Richard Walker)។

សេចក្ដី​អះអាង​របស់លោក​ត្រូវ​បាន​ដាក់​ទៅ​តុលាការ​សហព័ន្ធ​អូស្ត្រាលី​ នៅ​ទីក្រុង​អាដ​ឡេត​​កាល​ពី​ឆ្នាំ​មុន​។ សេចក្ដី​អះអាង​នេះ​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​មួយ​ដែល​ក្រុម​ហ៊ុន​អាស្ត្រា​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​ចោទ​ប្រកាន់​ចាង​ហ្វាង​​ការ​ផ្សាយ​គេហទំព័រ​ wikifrauds.net ថា​ បាន​​ផ្សព្វ​ផ្សាយ​សេចក្ដី​អះអាងអំពី​ក្រុមហ៊ុន​នេះ​ ​​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ខុស​ ឬ​ក្នុង​បំណង​បោក​បញ្ឆោត​ផ្សេង​ៗ​។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​សារព័ត៌មាន​អូស្ត្រាលី​ប្រចាំ​ចុង​សប្ដាហ៍​ ដែល​ទទួល​បាន​កាល​ពី​ម្សិល​​មិញ​ ក្រុមហ៊ុន​រ៉ាច ឡយ័រ​ តំណាង​ក្រុម​ហ៊ុន​អាស្ត្រា​ រ៉ីហ្សស​ បាន​អះអាង​ថា រឿង​នេះ​ជា​រឿង​មិន​ពិត បរិហាកេរ្តិ៍ និង​​ធ្វើ​ឲ្យ​ខូ​ច​កេរ្តិ៍​ឈ្មោះ​។

ហើយ​បាន​ទទូច​ឲ្យ​លោក វ៉ក​ឃ័រ​ លុប​ចោល​សេចក្ដី​អះអាង​របស់​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ក្នុង​សំណុំ​ឯកសារ​ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ​​ក្នុង​ខែ​នេះ​។ លិខិត​នេះ​មាន​​ខ្លឹម​សារ​គំរាម​កំហែង​ថា ក្រុមហ៊ុន​អាស្ត្រា​ នឹង​ទាម​ទារ​ប្រាក់​សំណង​សម្រាប់​ការ​​ខាត​បង់​ទាំង​ឡាយ​ ពី​​សារព័ត៌មាន​នេះ​ ប្រសិ​បើ​​​មិន​មាន​ការ​បោះ​ពុម្ព​ផ្សាយ​សេចក្ដី​កែ​តម្រូវ​ និង​មិន​មាន​ការ​ដក​អត្ថបទ​​ផ្សព្វ​ផ្សាយ​តាម​អ៊ីន​ធើណិត​ ឲ្យ​បាន​មុន​ថ្ងៃ​សុក្រ​នេះ​ទេ​។

លោក រ៉ាច បាន​ផ្ដល់​នូវ​ច្បាប់​ថត​ចម្លង​សេច​ក្ដី​អះអាង​ចុះ​ថ្ងៃ​ទី​៥ ខែ​កក្កដា។ ​នៅ​ក្នុង​​ច្បាប់​ថត​ចម្លង​នេះ​ លោក​ វ៉កឃ័រ​ ដក​សេចក្ដី​អះអាង​អំពី​ក្រុមហ៊ុន​អាស្ត្រា​ ដែល​បាន​លើក​​ឡើង​ថា លោក​ “ មិន​បាន​ដឹង​អំពី​អង្គ​ហេតុ​ពិត​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ទេ​” នៅ​ពេល​ដែល​លោក​ចេញ​សេចក្ដី​អះអាង​កាល​ពី​ដំបូង​ ដោយ​​បាន​ស្បថ​ស្បែ​ កាល​ពី​ខែ​ឧសភា​៕

ប្រែសម្រួល​ដោយ កង​ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស