28 C
Phnom Penh

ក្មេងស្រីពីរនាក់​​​​​​លង់​​​ទឹក​ស្លាប់ពេល​​​ហែល​​​លេង​​​​ក្នុង​ស្រះ​​​ដ៏ធំ​​​មួយ​​​នៅស្រុក​​​ពាម​​​រក៍ ក្នុង​​​ខេ​​​ត្ត​​​ព្រៃ​​​វែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​​​​​​​ម្សិល​​​មិញ​​​ថា ក្មេង​​​ស្រី​​​ពីរ​​​នាក់ បាន​​​លង់​​​ទឹក​​​ស្លាប់ ខណៈ​​​​​​ពេល​​​កំពុង​​​ហែល​​​ទឹក​​​លេងនៅ​​​ក្នុងស្រះ​​​ទឹកដ៏​​​ធំ​​​មួយ​​​នៅ​​​ស្រុក​​​ពាម​រក៍​​​ក្នុង​​​ខេត្ត​​​ព្រៃវែង ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ។

យោង​​​តាម​​​លោក ប៉ម សាំម៉ន នាយ​​​បុស្ដិ៍​នគរបាល​​​ឃុំ បាន​​​ឲ្យ​​​ដឹង​​​ថា ក្មេង​​​ស្រី​​​ឈ្មោះ​ចិត្រ​ ម៉ី  អាយុ​​​៩​​​ឆ្នាំ​​​ និង​​​ឈ្មោះ ផន សោភា ​អាយុ​​​១១ឆ្នាំ​​​បាន​​​ហែល​​​ទឹក​លេង​​​ក្នុង​​​ស្រះ​​​មួយ​​​នៅ​​​ក្បែរ​​​ភូមិ​​​ព្រែក​​​ខ្សាយ ក្នុង​​​ឃុំ​​​ព្រែក​​​ខ្សាយ​​​ “ ខ” ពេល​​ពួកគេ​​ទៅឃ្វាលពពែ​​​​ជា​មួយ​​​​​​ក្មេងៗ​​​មួយ​​​ក្រុម​​​ទៀត។

លោកមេភូមិ​​​   ប្រាក់  សាមុត  បាន​​​មាន​​​ប្រសា​សន៍​​​​ថា ផន សោភា បាន​​​ហែល​​​ទឹក​​​ឆ្ងាយ​​​​​​​ពី​​​មាត់​ស្រះ​​​​​​ ​ហើយ​​​អស់​​​កម្លាំង​​​។លោក​​​បន្ថែម​ថា “ នាង​​​អស់​​​កម្លាំង​​​ ហើយ​​​មិន​​​អាច​​​ហែល​​​ត្រឡប់​​​មក​​​ស្រះ​​​វិញបាន”។ លោក​​​បាន​បន្ថែម​​​​​​ទៀត​​​ថា ចិត្រ ម៉ី  បាន​​​ហុច​មែក​​​ឈើ​​​​​​ ដើម្បី​​​ជួយ ​​​ផន សោភា ​ប៉ុន្តែ ​​​​​​​ផន​​​  សោភា ស្រវា​​​ចាប់​​​មែ​​​ក​​​​​​ឈើ​​​ ហើយ​ទាញ​ ​ចិត្រ​ ម៉ី​ ទម្លាក់ទឹកដែរ​​។​

លោក ប្រាក់ សាមុត បាន​​​មាន​​​ប្រសាសន៍​ថា ក្មេង​​​ដទៃ​​​ទៀត​​​ក្នុង​​​ក្រុម​​​នេះ​​​បាន​​​រត់​​​ទៅ​ភូមិ​​​​​​​ដើម្បី​​​ហៅ​​​ឲ្យ​​​គេ​​​ជួយ​​​ ប៉ុន្តែ​​​រយៈ​​​ពេល​​​មួយ​​ម៉ោង​​​បានកន្លង​​​ផុត​​​ទៅហើយ​​​នៅ​​​មុន​​​ពេល​​​អ្នក​​​ភូមិ​​​ប្រហែល​​​២០នាក់ ​​​ដែល​​​រួម​​​ទាំង​​​គ្រួសារ​​​ក្មេងស្រី​​​ទាំង​​​ពីរនាក់នេះ​​​ផង​​ បាន​​​មក​​​ដល់​​​ស្រះ​​​នេះ​​​ ប៉ុន្តែ ​​​ក្មេង​​​ស្រី​​​ទាំង​​​ពីរនាក់​​​នេះ បាន​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ​​​។លោក​​​បន្ថែម​​​​ថា“ អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​ព្យាយាម​​​ជួយ​​​ជីវិត​​​ក្មេង​​​ស្រី​​​ទាំង​​​ពីរនាក់​​​នេះ​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ចលនា​​​​​​បេះដូង។ ​ប៉ុន្តែ ​ក្មេង​ស្រី​​​​រង​​​គ្រោះ​​​ទាំង​​​​​ពីរ​​​នាក់នេះ​​​បាន​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ​​​”។

ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​អំឡុង​​​ពេល​​​រដូវ​​​វស្សា​មាន​ក្មេងៗជាច្រើន​​​បាន​​​លង់​​​ទឹក​​ស្រះ ​និង​ទន្លេ​​​​​​​ស្លាប់​​​នៅ​​​ក្នុង​​​​ប្រទេស​​​កម្ពុជា​​​ ​ដោយ​​​អង្គការ​​​យូនី​សេហ្វ​​​បាន​​​រាយការណ៍​​​ឲ្យ​​​ដឹង​​​កាលពី​​​ឆ្នាំ​​​មុន​​​ថា ការ​​​លង់​​​ទឹក​​​គឺ​​​ជា​​​ដើម​​​ហេតុ​​​ចម្បង​​​នៃ​​​ការ​​​ស្លាប់​​​របស់​​​កុមារ​​​ដែល​​​មាន​​​​អាយុ​​​ចន្លោះ​​​ពី១ឆ្នាំ ​ដល់​៤​​​ឆ្នាំ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស