33 C
Phnom Penh

អ្នកនេសាទម្នាក់​​​លង់​​​ទឹក​​​ស្លាប់ម្នាក់​​​ទៀត​​​ជួយសង្គ្រោះ​​​​​ទាន់​​​ពេល នៅ​​​ឆ្នេរ​​​សមុទ្រ​​​ខេត្ត​​​ព្រះ​​​សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានឲ្យ​​​ដឹង​​​ថា  ​​​អ្នក​​​នេសាទ​​​ម្នាក់ ​បាន​​​លង់​​​ទឹក​​​ស្លាប់ ហើយ​​​អ្នកនេសាទ​​ម្នាក់​ទៀត​​​​ត្រូ​​​វ​​​បាន​​​គេ​​​ជួយ​​​សង្គ្រោះទាន់​​​ពេល​​​បន្ទាប់​​​ពី​​​ទូក​​​របស់​​​ពួក​​​គេ​​​បាន​​​លិច​​​នៅ​​​ក្នុង​​​សមុទ្រ​​អំឡុង​​​ពេល​​​​​​មាន​​​ព្យុះ​​​យ៉ាង​​​ខ្លាំង នៅ​​​ចន្លោះ​​​ខេត្ត​​​ព្រះសីហនុ និង កោះ​​​រ៉ុង កាល​​​ពី​​​ព្រឹកព្រលឹម​​​ថ្ងៃ​​​សៅរ៍។

លោក លន់ សួន នាយ​​​​​​ប៉ុស្ដិ៍​នគរ​បាល ​សង្កាត់​​​​លេខ​​​១ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​នេសាទ​​​ពីរ​​​នាក់ បាន​​​សាមង​​​របស់​​​ពួក​​​គេ​​​ហើយ​​​រៀប​​​ចំ​​​ត្រឡប់​​​មក​​​កាន់​​​កំពង់​​​ដវិញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​​​​៣ និង​​​៣០​​​នាទី​​​ព្រឹក នៅ​​​ពេល​​នោះ មាន​​​ខ្យល់ ​​និង​​​រលកយ៉ាង​​​ខ្លាំង បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​បាត់​​​បង់​​​ការ​​​គ្រប់​​​គ្រង​​​ទូក​​​របស់​​​ខ្លួន ហើយ​​​នៅ​​​ទី​​​បំផុត​​​ទូក​​​របស់​​​ពួក​​​គេ បាន​​​លិច​​​តែ​​​ម្ដង។

លោក​​​បន្ត​​​ថា “ អ្នក​​​រួច​​​ជី​​​វិត ឈ្មោះ​ វី ​វ៉ែន​ ​ជា​​​អ្នក​​​បើក​​​ប​​​រ​​​ទូក អាច​​​មាន​​​លទ្ធភាព​​​តោង​ពោង បាន​​​រយៈ​ពេល​​​ជាង១ម៉ោង​​​នៅ​​​ក្នុង​​​រលក​​​យ៉ាង​​​ខ្លាំង​​​មុន​​​ពេល​​​គាត់​​​ត្រូវ​​​បាននាវា​​​មួយ​​​គ្រឿង​​​ផ្សេង​​​ទៀត​​​ជួយសង្គ្រោះ​​​”។

នគរបាល​​​សង្កាត់​​​កោះរ៉ុង បាន​​​ឲ្យ​​​ដឹង​​​កាល ​​​​​ពី​ម្សិល​​​មិញ​​​ថា សាក​​​សព អ្នក​​​លង់​​​ទឹក​​​ស្លាប់ ​ឈ្មោះ ​ញ៉ ដុល ត្រូវ​​​​​​គេប្រទះ​​​ឃើញ​​​អណ្ដែត​​​​​​​​​​នៅ​​​​ក្នុង​​​សមុទ្រ។ហើយ​​​ទូក របស់​​​ពួក​​​គេមិន​​​ទាន់​​​រក​​​ឃើញ​​​នៅ​​​ឡើយ​​​ទេ ។

ព្យុះ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ជា​​​លទ្ធផល​​​នៃ​​​ប្រព័ន្ធ​​​​សម្ពាធ​​​ទាប ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​ភ្លៀង​​​និង​​​ខ្យល់​​​យ៉ាង​​​ខ្លាំង នៅតំបន់​​​ភាគ​​​កណ្ដាល​​​ និង​​​ភាគ​​​ខាង​​​ត្បូង​​​នៃ​​​ប្រទេស​​​​កម្ពុជាក្នុង​​​រយៈ​​​ពេល​​​​​ប៉ុន្មាន​​​ថ្ងៃ​​​មក​​​នេះ ។ យោង​​​តាម​​​ក្រសួង​​​ធន​​​ធាន​​​ទឹក និង​​​ឧតុ​​​និយមបាន​​​ឲ្យ​​​ដឹង​​​ថា អាកាស​​​ធាតុ​​​ នឹង​មាន​​​ភាព​​​​​ល្អប្រសើរ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​ពុធ​​​ខាង​​​មុខ​​​នេះ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស