28.4 C
Phnom Penh

កូន​ប្រុស​លោក ហ៊ុន សែ​ន ត្រូ​វ​​​បា​ន​​ដំឡើង​​ផ្កាយ​​​បន្ថែមទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូ​ន​ប្រុស​​ច្បង​​​​​ពី​រ​នាក់​របស់​លោក ​ហ៊ុន សែ​ន​ ស្ថិត​នៅ​​​ក្នុ​ង​ចំ​​ណោម​​មន្ត្រី​​យោ​ធាចំ​នួន​៩០​រូប​​​ដែល​​​បាន​​​ទទួល​​​កា​រ​​​​ដំ​ឡើ​ង​​​ឋាន​ន្តរ​ស័ក្តិ​​​​​​​​​ក្នុង​​​ជុំ​​​ថ្មី​​​បំផុត​​​​ ​ហើយ​​អ្នក​​​ទាំ​ង​​​ពីរ​នេះ​មើល​​ទៅ​​ដូចជា​​​បាន​​​ត្រៀម​​​ខ្លួន​​​រួច​​​ជាស្រេច​​​ហើយ​​​សម្រាប់​​​ការ​​​​​​​​បន្ត​​​ឡើង​​​ឋានន្តរ​ស័ក្តិ​ក្នុង​​​ជួរ​​​កង​កម្លាំ​ង​​ប្រដាប់​​អា​​​វុធ​​​​នេះ​​​ទៀត​។

យោង​តា​មសៀវ​ភៅ​​រាជ​កិច្ច​​​​ លេខ​​​ថ្មី​​​បំផុត​​​​​​បា​ន​ឲ្យ​ដឹង​ថា លោក ហ៊ុន ​ម៉ា​​ណែត ​​ដែល​​​ជា​កូ​ន​​​​ប្រុស​​ច្ប​ង​​​​​​​ត្រូ​វ​បាន​​ដំឡើង​ឋាន​ន្តរ​ស័ក្តិ​​​ជា​​ឧត្ត​ម​​សេនី​យ៍​ឯក ​ក្នុង​ជួរ​​​កង​​យោធ​​ពល​​ខេមរ​ភូមិន្ទ​​កា​ល​​ពី​ថ្ងៃ​ទី​​​១៩ ខែ​មិថុ​នា ចំណែក​​​​លោក ​​​ហ៊ុន ម៉ា​​និត ​​ដែល​​​ជា​កូន​ប្រុស​​ច្បង​ទី​​២​​​វិញ​​​ ​ត្រូ​វ​​​​បា​ន​​ដំ​ឡើង​ឋាន​ន្តរ​ស័ក្តិ​​​ជា​​ឧត្តម​​សេនី​យ៍​ត្រី​​កា​ល​ពី​​ថ្ងៃ​ទី​​១២ ខែ​មិថុនា​។

ព្រះរា​ជ​ក្រឹត្យ​​​​ដែល​ឡាយ​​​ព្រះ​ហត្ត​លេខា​​ដោ​យ​ព្រះ​​​មហា​ក្សត្រ​ នរោត្តម សី​ហ​មុនី ​​​នេះ​​​​មា​ន​ខ្លឹមសារ​ថា “ យើង​​​ត្រាស់​​​បង្គាប់​​​ដំឡើង​​​ឋាន​ន្តរ​ស័ក្តិ​​​​​​​​​ថ្នាក់​​​ឧត្ត​ម​​សេនី​យ៍​ឯក ជូន​​​ឧត្តម​​សេនីយ៍ទោ​​​ ហ៊ុន ម៉ា​​ណែត ​​​នាយ​​​ទាហាន​​​ជាន់​ខ្ពស់​​​​​​នៃ​​​កង​​យោធ​​ពល​​ខេម​រ​ភូមិន្ទ​”។ ចំណែក​​​ព្រះ​​រាជ​ក្រឹត្យ​​​​លេខ​​​​​មុន​​​នេះ​​​​​វិញ​​​មាន​​​ខ្លឹមសារ​​​ថា “ យើង​​​ត្រាស់​​​​​បង្គាប់ដំឡើង​​​ឋាន​ន្តរ​ស័ក្តិ​​​​​​​​​ថ្នាក់​​​ឧត្ត​ម​​សេនី​យ៍​ត្រី​​​ជូន​​​លោក​​​វរ​​សេនីយ៍​ឯក​​​ ហ៊ុន ម៉ា​និត​ ​នាយ​​​ទាហាន​​​នៃ​​​កង​យោធ​ពល​​ខេម​​រភូមិន្ទ​​”។

​លោក ​​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួ​ង​ការ​​​ពា​រ​​ជាតិ​​ បា​ន​បដិសេធ​មិនធ្វើ​​​អត្ថា​​​ធិ​ប្បាយ​​អំ​ពី​កា​រ​​​ដំ​ឡើង​​ឋានន្តរស័ក្តិ​​​​​ជុំ​​​ថ្មី​​​បំផុត​​​នេះ​​​ដល់​​​​កូ​ន​ប្រុស​​របស់​លោក ហ៊ុន ​សែ​ន​​​ ទេ​។ ​មន្ត្រី​​កង​យោធ​​ពល​​ខេម​​រភូមិន្ទ​​និង​មន្ត្រី​​​ក្រ​សួ​ង​កា​រ​​​ពារ​​​ជាតិ​ផ្សេងៗ​​​ទៀត​​ក៏​បា​ន​បដិសេធ​​មិនធ្វើ​​​អត្ថា​​​ធិ​ប្បាយ​​​ដែរ។

​​កា​រ​​ដំឡើ​ង​​​ឋាន​ន្តរ​ស័ក្តិ​​​​​​​​​ជុំ​​​នេះ​​ក៏​រា​ប់​​​បញ្ចូល​​​​ឧត្ត​ម​​សេនីយ៍​ទោ​​ចំនួ​ន​​១៦​​រូប​​ផ្សេង​​​ទៀត​​​ដែល​​​ត្រូវបាន​​​ដំឡើង​​​​​​ទៅ​​​ជា​ឧត្ត​ម​​សេនីយ៍​ឯក​​និ​ង​​​​ឧត្តម​​សេនី​យ៍​​ត្រី​​ចំ​នួន​​៣៨​រូប​​​ដែល​ត្រូវបាន​​​ដំឡើង​​​ទៅ​​​ជា​ឧត្ត​​ម​​សេនីយ៍​​​ទោ ព្រមទាំង​​​​​​វរ​​សេនី​យ៍​ឯក​​៣៤​រូប​​​​ផ្សេងទៀត​​​​​ រាប់​​​​​ទា​ំង​លោក​ ហ៊ុន ម៉ា​និត ដែល​​​ត្រូវបាន​​​ដំឡើង​​​​​ឋានន្តរ​ស័ក្តិ​ទៅ​​ជា​​ឧត្តម​​សេនីយ៍​​ត្រី​​​​ផងដែរ​​​។

​កា​រ​​ដំឡើង​​ជុំ​​​នេះ​​ស្តែង​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​​ឡើង​​​​​​ឋានន្តរ​ស័ក្តិ​​​​​​​យា៉ង​​​​លឿន​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​​​​របស់​​​ឧត្តម​​សេនីយ៍​ឯក​​​ ហ៊ុន ​ម៉ា​​ណែត ​​​ក្នុង​​​វ័​យ​​៣៥​ឆ្នាំ​​​​ ដែល​បា​ន​ចូល​​​បម្រើ​​​ការ​​ងារ​​​នៅ​​​​ក្រសួ​ង​​កា​រ​​​ពារ​​​ជាតិ​​ក្នុង​​ឆ្នាំ​​២០០៩។ ​ហើយ​បើ​ទោះ​ជា​លោក ហ៊ុន សែ​ន ​ដែល​​​ជា​​ឧត្ត​ម​​សេនីយ៍​ផ្កាយ​មាស​​​៥​ បា​ន​បញ្ជាក់​​ថា ​កូ​ន​ប្រុស​​ច្បង​​​​របស់​ខ្លួន​​​​ នឹង​​​មិន​​​​ចូល​​​ប្រឡូក​​​ក្នុង​​​ឆាក​​​នយោបាយ​​​​តា​ម​លោកនោះ​​​ ក្រុម​​​​​អ្នក​វិ​ភា​គ​​ជឿ​​ថា ឧត្តម​សេនីយ៍​ឯក​​ ម៉ា​​​ណែត កំ​ពុង​​ត្រូវ​បា​ន​​បណ្តុះបណ្តាល​​ឲ្យ​ដើរតា​ម​គន្លង​​​​​របស់​​​ឪពុ​ក​​ខ្លួន​​​​​​នៅ​ថ្ងៃ​ណា​មួ​យ។

យោងតាម​​ក្រសួង​​​​​កា​រពា​រ​​​ជាតិ​បា​ន​ឲ្យ​ដឹង​ថា កា​រ​ដំឡើង​​ឋា​នន្តរ​ស័ក្តិ​​ជា​ឧត្តម​សេនីយ៍​​ក្នុង​​​ជួរ​​​​យោ​ធាបាន​​​កើន​​ឡើង​​​​​៦០ភាគ​​រយ​​រវា​ង​​ឆ្នាំ​​​២០១០​និង​ឆ្នាំ​​២០១១​​​។​​​ការ​​​កើនឡើង​​​ខ្ពស់​​​នេះ​​​បាន​​​ជុំរុញ​​​​​​ឲ្យ​​​មាន​​​ការ​​​ផ្អាក​​​ការ​​​​​ដំ​ឡើង​ឋាន​ន្តរ​ស័ក្តិ​​​​​ចំ​ណោម​​​នាយ​ទាហានជា​ន់​ខ្ពស់។​​​ កា​រដំឡើង​​ឋា​នន្តរ​ស័ក្តិ​​​នេះ​​​​បា​នបន្ត​​​​​​វិញ​​​តាំ​ង​​​ពីពេលនោះ​មក​ ហើយ​​​​ថ្មីៗ​​​នេះ​​​ក្រសួ​ង​​ការ​​​​ពា​រ​​ជាតិ​មិ​ន​​​ផ្តល់​​​តួលេខ​​​មន្ត្រី​​​កងទ័ព​​​​​​ទេ​។ ​យោធា​កម្ពុជា ​មា​ន​ឧត្ត​ម​​សេនីយ៍​​​ជា​ង​២.០០០​​នាក់​​ក្នុង​​ឆ្នាំ​២០១០​ បើ​ធៀប​នឹង​សហ​រដ្ឋ​​​អា​មេ​រិក​​​ដែល​​​មាន​​​ឧត្ត​ម​​សេនីយ៍​​​​​​​​​​​​ក្នុង​​​ជួរ​​​កងកម្លាំង​​​ប្រដាប់​​​អាវុធ​​​​​​គ្រប់​​​ប្រភេទ​​​មិន​ដល់​​​​​​​​​៥០០​​​នាក់​​​ផង​​​នោះ​​​។​​​ ​​​គួរ​​​បញ្ជាក់​​​ថា​អាមេរិកមាន​​​រចនា​សម្ព​ន្ធ​​យោធា​​ធ​ំ​បំ​ផុត​​ក្នុ​ង​​ពិ​ភពលោក ​។

​លោក ឡៅ ម៉ុ​ង​ហៃ អ្នក​វិភាគ​​​នយោ​បាយ​​ឯក​រាជ្យ​​ បា​នឲ្យ​​​ដឹង​​​ថា ការ​​​កើនឡើង​​​យ៉ាង​​​​ឆាប់​​រ​ហ័ស​​​នូវ​​​​​ចំនួន​​​មន្ត្រី​​យោ​ធា​​កម្ពុជា​​​បា​ន​​ចាប់​ផ្តើម​​នៅ​ដើម​​ទស​វត្ស​​រ៍​​​​​ឆ្នាំ​​​១៩៩០​ ដោយសារ​​​​ផែ​ន​កា​រមួយ​​​​​​​​ដែល​​​រៀបចំ​​​​ឡើង​​​ដោយ​​​អ​ង្គកា​រ​ស​ហ​ប្រជា​​ជាតិ​​ ​ដើម្បី​​ជួ​យ​​​បញ្ចប់​​សង្គ្រាម​ស៊ី​វិលដ៏​​អូស​បន្លាយ​នៅ​ក្នុង​ប្រទេ​ស​នេះ​​​​តាមរយៈ​​​ការ​​​​ធ្វើ​​សមា​​ហ​រណ​កម្ម​ភាគី​​​ផ្សេង​ៗ​​​គ្នា​​​​ទៅ​​​​ក្នុ​ង​​ជួរ​​​កង​កម្លាំ​ង​រដ្ឋា​ភិ​បាល​។

ក៏ប៉ុន្តែ​​​ ​លោក ឡៅ ម៉ុ​ង​ហៃ ​បា​នបញ្ជាក់​​​ថា ចាប់​តាំ​ង​​ពី​ពេល​​​នោះ​មក កា​រ​​ដំឡើង​ស័ក្តិ​​ភាគច្រើន​​​គឺ​​​បាន​​​ក្លាយ​​​​​​ជា​​​វិ​ធី​មួ​យ​របស់​​​​រដ្ឋា​​ភិ​បាល​ក្នុង​ការ​​​បណ្តុះ ក៏​​​ដូចជា​​​រក្សា​ភក្តី​​​ភាព​​​​​ក្នុង​​​ជួរ​​​យោ​ធា។ លោក​បា​ន​មាន​​​ប្រសាសន៍​​​ថា​ “ មេ​ដឹក​នាំរំ​ពឹងថា ពួ​ក​គេ​ [មន្ត្រី​​​ដែល​​​ត្រូវបាន​​​ដំឡើងឋា​នន្តរ​ស័ក្តិ​​​]ជំពាក់​​​គុណ​​​ខ្លួន​​​ ​ដូច្នេះ​​​នឹង​​​​​​​ពង្រឹង​​ភក្តី​​ភាព​​​​​ចំពោះ​​​​​ខ្លួន​​ជា​​​ការ​​​តបស្នង​​​។​កង​ទ័ព​​គឺ​​ជា​​​​ឆ្អឹង​​​ខ្នង​​​​មួ​យ ហើយ​​ភក្តី​​​ភាព​​​របស់​​ពួ​ក​​គេគឺសំ​ខាន់​​​​​ខ្លាំង​​​ណាស់​។​​​​​វា​​​ជា​​​​​​​កម្លាំង​​​មិន​​​អាច​​​ខ្វះបាន​​​មួយ​​​សម្រាប់​​​របប​នេះ​”។

​ពាក់ព័ន្ធ​​​នឹង​​​ការ​​​​​​ដំ​ឡើង​​ឋាន​ន្តរ​ស័ក្តិ​ថ្មីៗ​​នេះ​​​ដល់​​​កូ​ន​ប្រុស​​​​​​​របស់​លោក​​ ហ៊ុន សែន វិញ​​​លោក ម៉ុងហៃ ​​បា​ន​លើកឡើង​​​​ថា កា​រ​​ដំ​ឡើង​​​​​ឋានន្តរ​ស័ក្តិ​​​​​ពួ​ក​គេ គឺ​ជាការ​​​ពង្រឹង​​​បណ្តាញ​គ្រួ​សារ​ក្នុ​ង​ជួរ​​​យោធា​​​។

លោក​ ម៉ុងហៃ បា​ន​មាន​​​ប្រសាសន៍​​​អំពី​​កា​រ​​ដំឡើង​ឋា​នន្តរ​​​ស័ក្តិ​​​​​នេះ​​​ថា“ វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​ទេ​”។ ​កូ​ន​​ប្រុស​ទាំ​ង​​​​​​បី​នាក់​​​របស់​លោក​ ហ៊ុន ​សែ​ន យ៉ាង​​​ហោចណាស់​​​ក៏​​​បា​ន​​ទទួ​ល​​កា​រ​​ហ្វឹក​ហ្វឺន​​​​​​ផ្នែក​​​យោ​​ធា​​​ពី​​​សហរដ្ឋ​​​អា​មេរិក​ខ្លះ​​ដែរ​។

ឧត្តម​​សេនីយ៍ឯក ម៉ា​​ណែត ដែល​​លេច​​​ធ្លោ​​​ជាងគេ​​​ ​​បា​ន​​​បញ្ចប់​ការ​​សិក្សា​​​​​ពី​សាលា​​​បណ្ឌិត​សភា​​យោ​ធា​​ វ៉េសភ័ញ​​​ (West Point) នៅ​សហ​រដ្ឋ​អា​មេរិក​​ក្នុងឆ្នាំ​១៩៩៩។ មុខ​តំណែង​​​​​ផ្សេងៗទៀត​​​របស់​​​ ​លោក ម៉ា​​ណែត រួមមាន​​​មុខតំណែង​​​​ជា​នាយ​រង​សេនា​​​ធិ​ការ​​ចម្រុះ​​នៃ​កង​​យោធ​ពល​ខេម​រ​ភូមិន្ទ ប្រធា​ន​​នា​​យកដ្ឋាន​​​​ប្រឆាំ​ង​​​ភេរវកម្ម​​នៃ​​​​ក្រសួ​ង​កា​រ​​​​ពា​រ​​​ជាតិ​ ប្រធា​ន​កងកម្លាំង​ពិសេស​​ជាតិ​ប្រឆាំ​ង​​​​​ភេរ​វ​កម្ម​ និង​​​ជាមេ​បញ្ជា​​​កា​រ​រង​នៃ​កង​អង្គ​រក្ស​​​​​របស់​នា​​យក​​រដ្ឋ​មន្ត្រី​។

​ឧត្តម​​សេនីយ៍​​ត្រី ម៉ានិត ​​ក្នុង​​​វ័យ៣១ឆ្នាំ​ ក៏​ជា​​អនុប្រធា​ន​​​អង្គ​ភាព​​ចារ​កម្ម​​យោ​ធា​​ដ៏​មា​ន​​អំណា​ច​​​ដែរ។ លោកក៏​​​​មាន​​​តួនាទី​​​ជា​​​អគ្គ​លេខា​​​ធិ​កា​រ​​រង​នៃ​​អាជ្ញា​​ធរ​​​ជាតិ​​ដោះ​ស្រាយ​​​វិវាទ​ដីធ្លី​​ផង​ដែរ។ ​កូ​ន​ប្រុស​​ពៅ គឺលោក ហ៊ុន ​ម៉ានី ក្នុង​​​វ័យ​​៣០​ឆ្នាំ ​​គឺជា​ប្រធា​ន​​ចលនា​​យុវ​​ជន​​ស្ម័គ្រ​ចិត្ត​​ដ៏​សំ​ខាន់​​​​របស់​​គ​ណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​។ ពេល​នេះ លោក​កំ​​ពុង​ឈរឈ្មោះ​​ជា​​​បេក្ខ​ជន​​​​តំ​ណា​ង​​រាស្ត្រ​​​​ មណ្ឌល​​​​កំ​ពង់ស្ពឺ​​​ ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​​ជ្រើសតាំង​​​តំ​ណាង​រាស្ត្រ​​នៅ​ថ្ងៃ​​​អា​ទិត្យ​នេះ​​។​​​ លោក​ជា​កូ​នដំ​បូ​ង​គេ​ហើយ​​​របស់លោក​នា​យ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​​កំពុង​​​ស្វះស្វែង​​​​​​​​​​​​​ក្នុងការ​​​ទទួល​​​បាន​​​តំណែង​​​សាធារណៈ​​​៕

(រាយ​កា​រ​ណ៍​បន្ថែម​ដោ​យ Zsombor Peter)
    ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស