40.6 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ផ្ដោត​​​លើ​​​ការ​​​បង្ហាញ​​​​​​ពី​​​សាមគ្គី​​​ភាព​​​អំឡុង​​​សប្ដាហ៍​​​ចុង​​​ក្រោយ​​​នៃ​​​យុទ្ធនាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាត់ដំបង/បន្ទាយមានជ័យ-ខណៈ​​​លោក សម រង្ស៊ី ថ្លែង​​​ទៅ​​​កាន់​​​ប្រជា​​​ជន​​​ និង​​​អ្នក​​​គាំ​​​ទ្រ​​​រាប់​​​រយ​​​នាក់​​​នៅ​​​ក្រុង​​​សិរីសោភ័ណ​ លោក កឹម សុខា បាន​​​ឈរ​​​​​​​ថត​​​រូប​​​​ជាមួយ​​​យុវវ័យ​​​ដែល​​​មាន​​​ចិត្ត​​​រំភើប​​​រីករាយ​​​នៅ​​​ក្បែរ​​​គ្នា​​​នោះ​​​។​​​​​

អំឡុង​​​ការ​​​ថ្លែង​​​សុន្ទរកថា​​​នៅ​​​រង្វង់​​​មូល​​​ប្រចាំ​​​ក្រុង​​​បាត់​​​ដំបង​​​ ដោយ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​អ្នក​​​គាំ​​​ទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រហែល​​​មួយ​​​ម៉ឺន​​​នាក់​​​ លោក កឹម សុខា បាន​​​ថ្លែង​​​ត្រឹម​​​​​​តែ​​​ប្រហែល​​​ប្រាំ​​​នាទី​​​ប៉ុណ្ណោះ​​​​​​មុន​​​ពេល​​​ហុច​​​ឧគ្ឃោសនសព្ទ​​​ទៅ​​​លោក សម រង្ស៊ី ដែល​​​បាន​​​ថ្លែង​​​អស់​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ម៉ោង​​​។

វា​​​ជា​​​ការ​​​ផ្លាស់​​​ប្ដូរ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​មួយ​​​បើ​​​​​ធៀប​​​នឹង​​​សប្ដាហ៍​​​មុន​​​ ពេល​​​លោក​​​ កឹម សុខា ដែល​​​ជា​​​ប្រធាន​​​ស្ដីទី​​​នៃ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ម​​​ុន​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​លោក សម រង្ស៊ី កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ដើរ​​​តួនាទី​​​ស្នូល​​​ក្នុង​​​យុទ្ធ​​​នាការ​​​ឃោសនា​​​​​​រក​​​សំឡេ​​​ង​​​ឆ្នោត​​​​​​ ដោយ​​​បាន​​​ចេញ​​​ឃោសនា​​​​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​ និង​​​បាន​​​ទាក់​​​ទាញ​​​​​​ប្រជា​​​ជន​​​ច្រើន​​​គួរ​​​សម​​​តាម​​​រយៈ​​​សារ​​​​​​​​​​​​ដែល​​​​​​សំដៅ​​​ទាក់​​​ទាញ​​​ប្រជា​​​​​​ប្រិយភាព​​​​​​ និង​​​ការ​​​ថ្លែង​​​សុន្ទរកថា​​​ដែល​​​មាន​​​ខ្លឹម​​​សារ​​​វាយ​​​​​​ប្រហារ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក កឹម សុខា និង​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​​ជាតិ​​​ផ្សេង​​​ៗទៀត បាន​​​ឲ្យ​​​ដឹង​​​ថា សេចក្ដី​​​សម្រេច​​​​​ក្នុង​​​ការ​​​ឲ្យ​​​លោក កឹម សុខា​​​ អម​​​ដំណើរ​​​លោក សម រង្ស៊ី អំឡុង​​​សប្ដាហ៍​​​ចុង​​​ក្រោយ​​​មុន​​​កា​​រ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត​​​្យ​​​នេះ​​​ ជា​​​ជាង​​​ឲ្យ​​​លោក កឹម សុខា ធ្វើ​​​យុទ្ធនា​​​ការ​​​​​​ដាច់​​​ដោយ​​​ឡែក​​​ គឺ​​​ជា​​​រឿង​​​ចាំ​​​បាច់​​​ ដើម្បី​​​បង្ហាញ​​​ប្រាប់​​​អ្នក​​​បោះ​​​ឆ្នោត​​​ថា អ្នក​​​នយោ​​​បាយ​​​ដែល​​​ធ្លាប់​​​ជា​​​គូ​​​បដិ​​​បក្ខ​​​​​​យ៉ាង​​​​​ជូរ​​​ចត់​​​ទាំង​​​ពី​​​ររូប​​​នេះ គឺ​​​ពិត​​​ជា​​​បាន​​​រួប​​​រួម​​​គ្នា​​​ជា​​​ធ្លុង​​​មួយ​​​ប្រាកដ​​​មែន​​​។

លោក កឹម សុខា បាន​​​និយាយ​​​ពេល​​​លោក​​​សម រង្ស៊ី កំពុង​​​ថ្លែង​​​សុន្ទរកថា​​​​​​ថា “ យើង​​​ចង់​​​បង្ហាញ​​​ប្រាប់​​​ប្រជា​​​ជន​​​ថា យើង​​​មាន​​​ការ​​​រួម​​​គ្នា​​​។ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​របស់​​​គណបក្ស​​​​​កាន់​​​អំណាច​​​​​​​​​ថា យើង​​​កំពុង​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​នៅ​​​ឡើយ​​​​​​ ដូច្នេះ​​​យើង​​​ចង់​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ដឹង​​​ថា យើង​​​មាន​​​ការ​​​រួប​​​រួម​​​គ្នា​​​ជា​​​ធ្លុង​​​មួយ​​​។ ប្រសិន​​​បើ​​​យើង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កន្លែង​​​ផ្សេងៗ​​​គ្នា​​​ ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​និយាយ​​​ថា កឹម សុខា និយាយផ្សេង​​​​​​នៅ​​​ទី​​​នេះ​​​ ប៉ុន្តែ​​​ សម រង្ស៊ី និយាយ​​​ផ្សឹង​​​នៅ​​​ទីនោះ​​​មិន​​​ខាន​​​។ ធ្វើ​​​ដូច្នេះ​​​ទើ​​​ប​​​ប្រជា​​​ពល​​​រដ្ឋ​​​មើល​​​ឃើញ​​​ច្បាស់​​​ថា យើង​​​មាន​​​ការ​​​រួប​​​រួម​​​គ្នា​​​មែន​​​”។

កាល​​​ពី​​​ជាង​​​មួយ​​​ឆ្នាំ​​​មុន​​​នេះ​​​ ការ​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​ដែល​​​គេ​​​បាន​​​ទន្ទឹង​​​រង់​​​ចា​​​ំយ៉ាង​​​យូរ​​​​​​រវាង​​​គណ​​​បក្ស​​​ សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​​​​របស់​​​លោក កឹម សុខា ត្រូវ​​​បាន​​​សម្រេច​​​ជា​​​ផ្លូវ​​​ការ​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​នៅ​​​ក្នុង​​​​​រដ្ឋ​​​​​ធានី​​​ម៉ានីល​​​នៃ​​​ប្រទេស​​​ហ្វីលីពីន​​​។ ទោះ​​​បី​​​ជា​​​យ៉ាង​​​ណា​​​ វិធី​​​សាស្ត្រ​​​មួយ​​​ក្នុង​​​ចំណោម​​​វិធី​​​សាស្ត្រ​​​ចម្បង​​​ៗ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​គណបក្ស​​​ប្រឆាំង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ គឺ​​​ការ​​​គាស់​​​រំលើង​​​រឿង​​​អតីត​​​កាល​​​ជូរ​​​ចត់​​​រវាង​​​អ្នក​​​នយោបាយ​​​ទាំង​​​ពី​​​រ​​​ ដែល​​​ឧស្សាហ៍​​​វាយ​​​ប្រហារ​​​​​​គ្នា​​​​​​អំឡុង​​​យុទ្ធ​​​នាការ​​​ឃោសនា​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០០៨​​​ ក្នុង​​​បំណង​​​ទទួល​​​បាន​​​អាសនៈ​​​កាន់​​​តែ​​​ច្រើនឡើង​​​​​​សម្រាប់​​​គណបក្ស​​​រៀង​​​ៗ​​​​​​ខ្លួន។

ក្នុង​​​​​​ខែ​​​ឧសភា អង្គភាព​​​ព័ត៌មាន​​​និង​​​ប្រតិ​​​កម្ម​​​​​​រហ័ស​​​របស់​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ និង​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​ដែ​​​ល​​​គាំ​​ទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​​​​ បាន​​​ចាក់​​​ផ្សាយ​​​​​​ខ្សែ​​​អាត់​​​​​​ជា​​​បន្ត​​​បន្ទាប់​​​ដែល​​​​​​បង្ហាញ​​​ពី​​​ការ​​​វាយ​​​ប្រហារ​​​គ្នា​​​​​​​​​រវាង​​​លោក សម រង្ស៊ី និង​​​លោក កឹម សុខា អំឡុង​​​យុទ្ធនា​​​ការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​។

ការ​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ជន​​​​​​​​​យល់​​​ឃើញ​​​ថា ការ​​​រឹត​​​ចំណង​​​សាមគ្គី​​​​​​រវាង​​លោក កឹម សុខា និង​​​លោក សម រង្ស៊ី ដែល​​​មាន​​​រូប​​​ភាព​​​លើក​​​ដៃ​​​គ្នា​​​ឡើង​​​លើ​​​​​​នៅ​​​លើ​​​ផ្ទាំង​​​ឃោសនា​​​ទូទាំង​​​ប្រទេស​​​ គឺ​​​ជា​​​ការ​​​រឹត​​​ចំណង​​​ក្លែង​​​ក្លាយ​​​នោះ​​​ គឺ​​​ជា​​​អាវុធ​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ប្រើ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​នេ​​​ះ​​​​​។

ក្នុង​​​រយៈ​​​ពេល​​​​​មួយ​​​ខែ​​​ចុង​​​ក្រោយ​​​​​​នេះ​​​ ប្អូន​​​ប្រុស​​​របស់​​​លោក កឹម សុខា គឺ​​​ឧត្ដម​​​សេនីយ៍​​​​​​ទោ កឹម សុខុន ដែល​​​បានចុះ​​​ចូល​​​ជា​​​មួ​​យ​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជានៅ​​​​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​នោះ​​​ បាន​​​និង​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ទូទាំង​​​ប្រទេស​​​ និង​​​លេច​​​មុខ​​​​​​ប្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​តាម​​​កញ្ចក់​​​ទូរទស្សន៍​​​ថា លោក​​​ សម រង្ស៊ី និង​​​លោក កឹម សុខា គឺ​​​ជា​​​អ្នក​​​នយោបាយ​​​​​​ដែល​​​គិត​​​តែ​​​ពី​​​ផល​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​​​​​​​។

ខណៈ​​​អ្នក​​​មាន​​​ភក្ដី​​​ភាព​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ដង្ហែ​​​ក្បួន​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​នានា​​​ពេញ​​​ស្រុក​​​បន្ទាយ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​នោះ​​​ ឧបករណ៍​​​បំពង​​​សំឡេង​​​ដែល​​​ត្រូវ​​​បាន​​​ដំឡើង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បន្លឺ​​​សំណួរ​​​ទៅ​​​កាន់​​​អ្នក​​​ជិះ​​​កាត់​​​ថា “ពី​​​មុន​​​ សម រង្ស៊ី និយាយ​​​ថា កឹម សុខា គឺ​​​ជា​​​អាយ៉ង​​​របស់​​​ ហ៊ុន សែន។ តើ​​​ឥឡូវ​​​គាត់​​​មាន​​​អ្វី​​​និយាយ​​​ទៀត​?”។

នៅ​​​ចំពោះ​​​មុខ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​យល់​​ឃើញ​​​ពី​​​ការ​​​បែក​​​បាក់​​​ និង​​​ការ​​​មិន​​​ទុក​​​ចិត្ត​​​គ្នា​​​រវាង​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ទាំង​​​ពី​​​ររូប​​​នេះ​​​ លោក សុន ឆ័យ បាន​​​លើក​​​ឡើង​​​ថា វា​​​គឺ​​​ជា​​​រឿង​​​ចាំ​​​បាច់​​​ដែល​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បង្ហាញ​​​ពី​​​ការ​​​រួប​​​រួម​​​សាមគ្គី​​​គ្នា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ យើង​​​ដឹង​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ណាស់​​​អំពីការ​​​សាមគ្គី​​​គ្នា​​​ក្នុងជួរ​​​​​​គណបក្ស​​​នេះ​​​។ នេះ​​​ហើយ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​អ្នក​​​ទាំង​​​ពីរ​​​បង្ហាញ​​​វត្តមាន​​​ជាមួយ​​​គ្នា​​​អំឡុង​​​យុទ្ធនាការ​​​រយៈ​​​ពេល​​​ប៉ុន្មា​​​ន​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នេះ​​​​​​ ដើម្បី​​​ផ្ដល់​​​សញ្ញា​​​ច្បាស់​​​ៗ​​​​​​ទៅ​​​សាធារណជន​​​ថា [ចំណង​​​សាមគ្គី​​​] នេះ​​​ពុំមាន​​​បញ្ហា​​​អ្វី​​​ឡើយ​​​”។

ទោះ​​​ជា​​​យ៉ាងណា លោក ឡៅ ម៉ុងហៃ អ្នក​​​វិភាគ​​​នយោបាយ​​​ឯករាជ្យ​​​ បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ទទួល​​​បាន​​​ប្រយោជន៍​​​ច្រើន​​​ជាង​​​ ប្រសិន​​​បើ​​​គណបក្ស​​​នេះ​​​ឲ្យ​​​លោក កឹម សុខា ​​​ចេញ​​​ធ្វើ​​​យុទ្ធនាការ​​​ដាច់​​​ដោយ​​​ឡែក​​​​​​ពី​​​លោក សម រង្ស៊ី ដើម្បី​​​ទាក់​​​ទាញ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​អាច​​​មិន​​ទាន់​​​ធ្វើ​​​ការ​​​សម្រេច​​​​​ចិត្ត​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​ដ៏​​​សំខាន់​​​បំផុត​​​​​​មុន​​​ពេល​​​បោះ​​​ឆ្នោត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពួ​​​ក​​​គេ​​​គួរ​​​តែ​​​បំបែក​​​គ្នា​​​ចេញ​​​ធ្វើ​​​យុទ្ធនាការ​​​​​​​​​ ហើ​​​យ​​​ឲ្យ​​​លោក​​​ កឹម សុខា ចុះ​​​ទៅ​​​តាម​​​តំបន់​​​ជន​​​បទ​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​ ហើយ​​​ឲ្យ​​​លោក សម រង្ស៊ី ប្រមូល​​​ផ្ដុំ​​​កម្លាំង​​​នៅ​​​តាម​​​តំបន់​​​ក្រុង​​​វិញ​​​”។

លោក ឡៅ ម៉ុងហៃ​​​ បាន​​​បន្ថែម​​​ថា ការ​​​ផ្ដោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើការ​​​ប្រមូល​​​ផ្ដុំ គ្នា​​​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​​​តាម​​​តំបន់​​​ក្រុង​​​ គឺ​​​ជា​​​ការ​​​គិត​​​ខុស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រជា​​​ជន​​​នៅ​​​តាម​​​តំបន់​​​ក្រុង​​​គាំទ្រ​​​គណបក្ស​​​នេះ​​​ស្រាប់​​​ទៅ​​​ហើយ​​​។ ដោយ​​​សារ​​​គ្មាន​​​ឱកាស​​​ផ្សព្វ​​​ផ្សាយ​​​តាម​​​​​​វិទ្យុ​​​ និង​​​ទូរទស្សន៍​​​ វា​​​ជា​​​រឿង​​​សម​​​ហេតុ​​​ផល​​​ជាង​​​​​​ ប្រសិន​​​បើ​​​ឲ្យ​​​លោក កឹម សុខា ចុះ​​​ទៅ​​​តាម​​​តំបន់​​​ជន​​​បទ​​​ និង​​​ឲ្យ​​​គាត់​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​បោះ​​​ឆ្នោត​​​ថ្មីៗ​​​”។

ប៉ុន្តែ អ្នកស្រី​​​ កឹម មុនីវិទ្យា កូន​​​ស្រី​​​របស់​​​លោក កឹម សុខា ​​​និ​​​ង​​​ជា​​​អ្នក​​​នាំពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​និយាយ​​​ថា សប្ដាហ៍​​​ចុង​​​ក្រោយ​​​​​​នៃ​​​យុទ្ធនាការ​​​នេះ​​​​​​ គឺ​​​ជា​​​និមិត្ត​​​រូប​​​នៃ​​​ការ​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​ដែល​​​បាន​​​​​​ជួយ​​​​​​ឲ្យ​​​មាន​​​ការ​​​គាំទ្រ​​​កាន់​​​តែ​​​ច្រើន​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​។ លោក កឹម សុខា និង​​​លោក សម រង្ស៊ី កំពុង​​​ធ្វើ​​​យុទ្ធនាការ​​​រួម​​​គ្នា “ ដោយ​​​សារ​​​តែ​​​វា​​​គឺ​​​ជា​​​អ្វី​​​ដែល​​​ប្រជាពល​​​រដ្ឋ​​​ចង់​​​ឃើញ​​​​​​។ គណបក្ស​​​នេះ​​​បាន​​​ទទួល​​​​​​​​​​​​សន្ទុះ​​​ខ្លាំង​​​​​​ដោយ​​​សារ​​​ការ​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​ និង​​​ការ​​​សាមគ្គី​​​គ្នា​​​ មិន​​​មែន​​​ដោយ​​​សារ​​​លោក សម រង្ស៊ី ឬ​​​ឪពុ​​​ក​​​របស់ខ្ញុំ​​​ទេ​”៕​​

ប្រែ​​​សម្រួល​​​ដោយ ភួន ចាន់សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស