28 C
Phnom Penh

cam-photo-front

Latest

លោក សម រង្ស៊ី ថា​ពលរដ្ឋ​ថៃ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ថៃ​មិន​ពេញ​ចិត្ត​នឹង​លោក ហ៊ុន សែន ចំពោះ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ព្រៃផ្សៃ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ពលរដ្ឋ​ថៃ​គ្រប់​មជ្ឈដ្ឋាន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ថៃ​ទើប​នឹង​ឈ្នះ​ឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ដោយសារតែ​ពួកគេ​បាន​ចាត់ទុក​ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើ​ផ្ដាច់ការ និង​ព្រៃផ្សៃ​លើ​ពលរដ្ឋ​ខ្លួនឯង។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ មិថុនា ថា បណ្ដាញ​សង្គម​ព័ត៌មាន​របស់​ប្រទេស​ថៃ បាន​នាំគ្នា​ចុះផ្សាយ​ថា មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​រឿង​មិន​ត្រឹមត្រូវ​ក្នុង​ការ​ព្យាយាម​កម្ចាត់​រូបលោក​ដោយ​ប្រើ​កាំភ្លើង​ធុន...