33 C
Phnom Penh

ការ​​​និយាយ​​​ឡក​​​ឡាយ​​​​​​ដាក់​​​គ្នា​​​​​​​​​ប្រែ​​​ក្លាយ​​​ជាអំពើ​​​ហិង្សា​​​ ខណៈ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​កាន់​​​តែ​​​ខិត​​​ជិត​​​មក​​​ដល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​និយាយ​​​ឡក​​​ឡាយ​​​ដាក់​​​គ្នា​​​​​​​​​រវាង​​​អ្នក​​​គាំទ្រ​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រែក្លាយ​​​ទៅ​​​ជាអំពើ​​​ហិង្សា​​​កាល​​​ពីម្សិល​​​មិញ​​​ ខណៈ​​អ្នក​​​គាំទ្រ​​​មក​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​ខណ្ឌ​​​ប្ញស្សី​​​កែវ ដោយ​​​បណ្តាល​​​ឲ្យ​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​រង​​​របួស​​​ក្បាល​​​ដោយសារ​​​គេ​​​គប់​​​ដុំថ្ម​​​មក​​​ត្រូវ​​​​​​​​​​​​។

ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ​​​​​​បាន​​​កើត​​​ឡើង​​​​​​មួយ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​ យុវជន ហែម វុត្ថា អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចូល​សម្រាកនៅ​​​​​​មន្ទីរ​​​ពេទ្យ​​​​​​កា​​​ល​​​ពី​​​យប់​​​ថ្ងៃ​​​​អង្គារ​​​ បន្ទាប់ពី​​​រូប​គេ​រងការ​​​​​​វាយប្រហារ​​​ដោយ​​​ដំឥដ្ឋ​​​​​​ចំ​​​ក្បាល​​​ផ្នែក​​​ខាង​​​ក្រោយ​​​​​​​​​​​​​​​ក្នុង​​​ហេតុ​​​ការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួ​​​យ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ។

លោក​​​ ខាំ ហ៊ុន អាយុ​​​៥៣​​​ឆ្នាំ​​​​​​ នាយ​​​រង​​​ប៉ុស្តិ៍​​​​​​បាន​​​ចាក​​​ចេញ​​​ដោយ​​​មាន​​​ស្នាម​​​រង​​​របួស​​​នៅ​​​លើ​​​ថ្ងាស​​​កាល​​​ពីម្សិល​​​មិញ​​​ បន្ទាប់​​​​​​ពីមានការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​មួយរវាង​​​ស្ត្រី​​​វ័យ​​​ក្មេង​​​ពីរ​​​នាក់​​​ដែល​​​ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ដ៏ស្មោះ​​​ស្ម័គ្រ​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ប្ញស្សី​​​កែវ​​​។

កញ្ញា ស៊ុន​​​ ហារ៉ានី អាយុ​​​២៣​​​ឆ្នាំ​​​ជាស្ត្រី​​​វ័យ​​​ក្មេង​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​វ័យក្មេង​​​ដែល​​​ស្មោះ​​​ស្ម័គ្រ​​​​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នោះ ​​​បាន​​​និយាយថា ក្បួន​​​ដង្ហែ​​​របស់​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​របស់​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​សង្កាត់​​​ច្រាំង​​​ចម្រេះ​​​​​​​​​​២ ដែល​​​ជាសង្កាត់​​​ពោរពេញ​​​ទៅ​​​ដោយ​​​​​​ការ​​​តុប​​​តែង​​​ស្លាក​​​សញ្ញា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​មាន​​​បងប្អូន​​​ខ្មែរ​​​អីុស្លាម​​​ជា​​​ច្រើន​​​​​​រស់​​​នៅ​​​​​​ ហើយ​​​នៅ​​​ពេល​​​នោះ​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​​ប្រឆាំង​​​បាន​​​ញុះញង់​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​និយាយ​​​​ពាក្យ​​​ថា “ យួន” ។

កញ្ញា ស៊ុន ហារ៉ានី​​​ បាន​​​រៀប​រាប់​ថា នៅ​​​ពេល​​​​​​នាង​​​ និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​គេ​​​មិន​​​ស្គាល់​​​ បាន​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​នៅ​​​លើ​​​ផ្លូវ​​​ខាង​​​មុខ​​​ប៉ុស្តិ៍​​​នគរបាល​​​សង្កាត់​​​ច្រាំង​​​ចម្រេះ​​​២​​​ នៅ​​​ពេល​​​នោះ​​​មាន​​​មនុស្ស​​​ជា​​​ច្រើន​​​​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​​​ ហើយ​​​មាន​​​វត្ថុ​​​ផ្សេង​​​ៗ​​​បាន​​​ចាប់​​​ផ្តើម​​​ហោះឡើង​​​ពាសពេញ​​​ទី​​​នោះ​​​ដោយ​​​មាន​​​វត្ថុ​​​មួយ​​​បាន​​​ហោះទៅ​​​​​​ត្រូវ​​​ក្បាល​​​ លោក​​​ ខាំ  ហ៊ុន​​​ ខណៈ​​​លោក​​​មាន​​​បំណង​​​ចូល​​​ទៅ​​​ជួយ​​​ធ្វើ​​​អន្តរាគមន៍​​​​​​។

លោក​​​ ខាំ ហ៊ុន បាន​​​និយាយ​​​នៅ​​​ប៉ុស្ដិ៍​​​នគរ​​​បាល​​​សង្កាត់​​​ ខណៈ​​​លោក​​​កំពុ​​​ងព្យាបាល​​​របួស​​ស្រាលនៅ​​​​លើក្បាល​​​របស់​​​លោក​​​ កាល​​​ពី​​​ល្ងាច​​​​​​​​​ម្សិលមិញ​​​ថា “ ខ្ញុំ​​​បាន​​​ព្យាយាម​​​ចូល​​​ទៅ​​ឃាត់​​​​​​ស្ត្រី​​​វ័យ​​​ក្មេង​​​ទាំង​​​ពីរ​​​នាក់​​​ឲ្យ​​​ឈប់​​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​ស្តាប់​​​ឡើយ”​​​។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ មាន​​​ដប​​​ទឹក​​​សុទ្ធ​​​ត្រូវ​​​គេគប់​​​មក​​​ ហើយ​​​បន្ទាប់​​​មកមាន​​​ដំុថ្ម​​​មួយ​​​ដុំ​​​​បាន​​​ហោះ​​​មក​​​ត្រូវ​​​ក្បាល​​​ខ្ញុំ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ដុំថ្មនោះ​​​ហោះ​​​មកពីទីណា​​​នោះ​​​ទេ​​​”។ ​​​បន្ទាប់​​ពី​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​បាន​​​កើត​​​ឡើង​​​​​​ អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចាក​​​ចេញ​​​ពីកន្លែង​​​កើត​​​ហេតុ​​​​​​ភ្លាមៗ។

លោក​​​ យឹម​​​ សុវណ្ណ​​​ អ្ន​​​កនាំពាក្យគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ហេតុ​​​ការណ៍​​​ដែល​​​បាន​​​កើត​​​ឡើង​​​នោះ​​​ឡើយ​​​ ប៉ុន្តែ អ្នកគាំទ្រ​​​គណបក្ស​​​របស់​​​លោក​​ត្រូវ​​​បាន​​​អប់​​​រំយ៉ាង​​​ល្អ​​​ឲ្យ​​​ដឹង​​​ពី​​​គ្រោះ​​​ថ្នាក់​​​នៃ​​​ការ​​​ប្រើ​​​ពាក្យ​​​ថា យួន​​​ ដែល​​​ជាពាក្យ​​​រិះគន់​​​ដ៏​​​ធ្ងន់​​​ធ្ងរ​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ​​​រាល់​​​ថ្ងៃ​​​មុន​​​ពេល​​​ក្បួន​​​យុទ្ធនាការ​​​ឃោសនា​​​របស់​​​យើង​​​​បាន​​​ចាប់​​​ផ្តើម​​​ យើង​​​បាន​​​ណែនាំ​​​អ្នក​​​គាំ​​​ទ្រ​​​របស់​​​យើង​​​កំុ​​​ឲ្យ​​​ប្រើ​​​ពាក្យ​​​នេះ ​​​​​​ពីព្រោះ​​​​​​យើង​​​​​​ដឹង​ថា អាច​​​នឹង​​​មាន​​​គ្រោះ​​​ថ្នាក់​​​”។

យុវជន​ វុត្ថា ដែល​​​ឥឡូវ​​​មាន​​​ស្នាម​​​ថ្នេ​​​រ​លើ​​​ក្បាល​​​ចំនួន​​​បួន​​​ថ្នេរ​​​បាន​​​អះអាង​​​ថា បាន​​​​​​ចូល​​​រួម​​​ជាមួយ​​​​​​សកម្ម​​​ជន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​នាំ​​​គ្នា​​​ដង្ហែក្បួន​យ៉ាង​​​ប្រញាប់​​​ប្រញាល់​​​ទៅ​​​កាន់​​​​​​ផ្លូវ​​​​​លេខ​​​២ ក្នុង​​​ខណ្ឌ​​​​​​មាន​​​ជ័យ បន្ទាប់​​​ពី​​​បាន​​​ទទួល​​​ដំណឹង​​​ថា យុវជន​​​របស់គណបក្ស​​​ប្រជាជនកម្ពុជា​​​បាន​​​វាយ​​​ដំ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង នៅក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​កាលពីថ្ងៃ​​​អង្គារ​​​​​​។

វុត្ថា បាន​​​លើកឡើង​​​ថា “ យើង​​​បាន​​​ជិះ​​​ម៉ូតូ​​​របស់​​​យើង​​​ទៅ​​​ទីនោះ​​​ដែល​​​មាន​​​អ្នក​​​គាំទ្រ​​​សរុប​​​ប្រហែល​​​៥០​​​នាក់​​​ ហើយ​​​បាន​​​ឃើញ​​​អ្នក​​​គាំទ្រ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បួន​​​ទៅ​​​​​​ប្រាំនាក់​​​កំពុង​​​វាយ​​​តប់​​​គ្នា​​​ជា​​​មួយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ចំនួន​​​បីនាក់​​​”។ វុត្ថា​បាននិយាយ​​​បន្ថែម​​​ថា “ យើង​​​បាន​​​ទៅជួយ​​​ ប៉ុន្តែ មាន​​​កង​​​រាជអាវុធហត្ថ​​​​​​បាន​​​ឃាត់​ពួកយើង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​កាន់​​​កន្លែង​​​ប៉ះ​​​ទង្គិច​​​គ្នានោះ​​​ឡើយ​​​។ ពួក​​​គេបាន​​​ឈរ​​​ជា​​​ជួរ​​ ហើយ​​​បាន​​​រុញ​​​យើង​​​ឲ្យ​​​ទៅ​​​ឆ្ងាយ​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​បញ្ឈប់​​​ការប៉ះ​​​ទង្គិច​​​នោះឡើយ​​​”។

យុវជន​ វុត្ថា បាន​​​និយាយ​​​បន្ត​​​ទៀតថា អ្នក​​​​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​បីនាក់​​​​បាន​​​​​​រក​​​ផ្លូវ​​​​​​រត់ចូល​​​ទៅក្នុង​​​វត្ត​​​ ដើម្បី​​​សុវត្ថិភាព​​​ ប៉ុន្តែ​​​ នៅ​ពេល​​​ខ្ញុំ​​​​​​​ជិះ​​​​​​ម៉ូតូ​​​បក​​​ក្រោយ​​​ ដើម្បីចាក​​​​​​ចេញ​​​ នៅ​​​ពេល​​​នោះ​​​មាន​​​ដុំថ្ម​​​បាន​​​ហោះ​​​មក​​​ត្រូវ​​​ផ្នែក​​​ខាង​​​ក្រោយ​​​ក្បាល​​​របស់​​​ខ្ញុំ ហើយ​​​​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​ដួល​​​ទៅលើ​​​ដី​​​។មន្ត្រីកង​​​រាជ​​​អាវុធ​​​​​​ហត្ថ​​​ គឺ​​​បាន​​​តែ​​​ឈ​​​រ​​​មើល​​​ប៉ុណ្ណោះ”។

លោក ស៊ន ផានិត​​​ ជាសន្តិសុខ​​​សង្កាត់​​​ចាក់​​​​​​អង្រែលើ​​​ ដែលកំពុង​​​បំពេញ​​​ការ​​​ងារ​​​នៅ​​​ការិ​​​យាល័យ​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជា​​​ និង​​​ដែល​​​បាន​​​ឃើញ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​បាន​​​និយាយ​​​ថា អ្ន​​​កគាំទ្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចាប់​​​ផ្តើម​​​ការ​​​វាយ​​​ប្រហារ​​​នេះ​​​នៅ​​​ថ្ងៃ​​​អង្គារ។ លោក​​​បាន​​​និយាយថា “ ពួក​​​គេ​​​បាន​​​ជិះ​​​ម៉ូតូ​​​សំដៅ​​​មក​​​យើង​​​ ហើយ​​​បាន​​​ស្រែក​​​ពាក្យ​​​ថា “ យួន” ។លោក​​​បាន​​​បន្ត​​​ថា “ បន្ទាប់​​​ពី​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​បាន​​​ផ្ទុះ​​​​​​ឡើង​​​​​​ភ្លាមៗ​​​នោះ មាន​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រមាណ​​​​​​៤០០ទៅ​​​៥០០នាក់​​​បាន​​​ជិះ​​​ម៉ូតូ​​​មក​​​ដល់​​​”។

លោក​​​ ជំុ​​​ សាវុធ នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​ចាក់​​​អង្រែលើ​​​​​​ដែល​​​បាន​​​លើក​​​ឡើង​​​ពី​​​ហេតុ​​​ការណ៍​​​ស្រដៀង​​​នឹង​​​លោក​​​ ផានិត​​​ បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​គ្មាន​​​អន្តរាគមន៍​​​របស់​​​កង​​​​​​រាជអាវុធ​​​ហត្ថ​​​នោះទេ​​​ ម៉េ្លះ​​​មនុស្ស​​​ជាច្រើន​​​អាច​​​បាត់​​​បង់​​​ជីវិត​​​ទៅហើយ​​​។ លោក​​​មាន​​​ប្រសាសន៍ថា “ យើង​​​មាន​​​​​​​​​នគរបាល​​​ប៉ុស្តិ៍​​​តែ​​​មួយក្រុម​​​តូច​​​ប៉ុណ្ណោះ​​​ ហេតុ​​​ដូច្នេះពួក​​​គេ [ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​]​​​  ត្រូវ​​​តែ​​​ឃាត់​ក្រុម​​​អ្នក​​​គាំទ្រ​​​របស់​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ជួយ​​​ក្រុម​​​អ្នក​​​គាំទ្រ​​​មួយ​​​ក្រុម​​​តូចនោះ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​នឹង​​​មាន​​​អ្នក​​​រងរបួស​​​ និង​​​អ្នក​​​ស្លាប់​​​ជាច្រើន​​មិន​ខាន​”៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស