30 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ប្រាំមួយ​នាក់​នៅក្នុងខណ្ឌចំការមន​​រាជ​ធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃ​ពុធ​ នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ចោរ​ប្លន់​ប្រដាប់​អាវុធ​ប្រាំមួយ​នាក់​នៅ​ក្នុង​រាជ​ធានី​។

យោង​តាម​លោក​ ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា ក្រុម​​ចោរ​ប្លន់​ទាំង​ប្រាំមួយ​នាក់​នេះ​ត្រូ​វ​បាន​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ពុធ បន្ទាប់​ពី​នគរ​បាល​បាន​ប្រទះ​ឃើញ​ពួកគេ​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​នៅ​ក្នុង​ខណ្ឌ​ចំការ​មន។

លោក ជួន ណារិន បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​យើង​ប្រទះឃើញ​ពួកគេ​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​លេខ​​២៧១ យើង​បាន​ចាប់​ខ្លួន​ពួកគេ​ និង​ដក​ហូត​បាន​ម៉ូតូ​ពីរ​គ្រឿង​ និង​កាំភ្លើង​ខ្លី​មួយ​ដើម។ ពួកគេ​បាន​សារ​ភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទូទាំង​រាជ​​ធានី​ភ្នំពេញ​”។

លោក ជួន ណារិន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ជន​ទាំង​នេះ​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន ហើយ​ថា ពួកគេ​ជិះ​ម៉ូតូ​នៅ​ក្នុង​​រាជ​ធានី​នៅ​ពេល​យប់​ដើម្បី​រក​មើល​ជន​រង​គ្រោះ​​ណា​ដែល​អាច​ប្លន់​បាន”។

លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​ណា​ដែល​ពួកគេ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ពួកគេ​ព្យាយាម​រក​មើល​អ្នក​ណា​ ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជាមួយ​នឹង​របស់​របរ​មាន​តម្លៃ​ ហើយ​បន្ទាប់​មក​ឃាត់​ប្លន់​យក​តែ​ម្តង​”។

ជន​ទាំង​ប្រាំមួយ​នាក់​នេះ​ត្រូវ​គេ​ជឿ​ថា បាន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ប្លន់​ម៉ូតូ​បាន​ជាច្រើន​គ្រឿង​លក់​បាន​ប្រាក់​សរុប​៤.០០០​ដុល្លារ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក កាល​ពីថ្ងៃទី ១៥ ខែ​កក្កដា។ ជនទាំង​ប្រាំមួយ​នាក់​នេះ​គ្រោង​ធ្វើការ​ចោទប្រកាន់​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​នៅ​ថ្ងៃ​នេះ៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស