30.7 C
Phnom Penh

ម្ចាស់​​​ស្ថានីយ​​​វិទ្យុ អេប៊ីស៊ីដែល​ទើប​​ជួប​រឿង​ចម្រូង​ចម្រាស ​បិទ​កម្មវិធី​ធ្វើ​អត្ថាធិប្បាយ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​​​ស្ថាន​​​ីយ​​​វិទ្យុ អេប៊េស៊ី​​​ ដ៏​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព ដែល​​​កាល​​​ពីថ្ងៃអង្គារ​​​ និង​​​ថ្ងៃ​​​ពុធ​​​ បាន​ព្រមាន​​​តាម​​​វិទ្យុ​​​ថា នឹង​​​មាន​​​ការ​​​ធ្វើ​​​រដ្ឋ​ប្រហារ​​​យោធា​​​ ប្រសិន​​​បើ​​​គណ​​​បក្ស​​​ប្រឆាំ​ង​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​​​​នា​​​​​​ថ្ងៃ​​​អាទិត្យ​​​ នោះ កាល​​​ពីម្សិល​​​មិញ​​​ បាន​​​យក​​​កម្ម​​​វិធី​​​ផ្សាយ​​​ពេល​​​ព្រឹក​​​របស់​​​លោក​​​រៀប​​​រាប់​​​ពីអ្វី​​​ដែលខ្លួន​​​បាន​​​ចាត់​​​ទុក​​​ជា “កូដកម្ម​​​” ​​​ប្រឆាំង​​​នឹង​​​ការ​​​អំពាវ​​​​​​​​​នាវ​​​របស់​​​អាជ្ញាធរ​​​​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ផ្សាយ​​​ដ៏ចម្រូង​​​ចម្រាសរបស់​​​លោក​​​។

លោក​​​ សេង​​​ ប៊ុនវ៉េង ដែល​​​បាន​​​បង្កើត​​​ស្ថានីយ​​​វិទ្យុ ​​​អេប៊ី​​​ស៊ី​​​ កាល​​​ពីឆ្នាំ២០០៨​​​ និង​​​មាន​​​ឈ្មោះ​​​ហៅក្រៅ​​​ថា “អាចារ្យ​​​អេ​​​” បាន​​​​​​លើក​​​​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារថា  យោធា​​​នឹង​​​បណ្តេញ​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចេញ​​​ពី​​​អំណាច​​ ប្រសិន​​​បើ​​​​​​គណបក្ស​​​នេះ​​​ឈ្នះ​​​ឆ្នោត​​​ ហើយ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​លោក​​​បាន​​​ព្រមាន​​​ថា     “ នឹង​​​មាន​​​ឈាម​​​ហូរដាប​​​តាម​​​ផ្លូវ​​​” ប្រសិន​​​​​​បើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈ្នះ​​​ឆ្នោត​​​។

លោក​​​ ប៊ុន​​​វ៉េង​​​ បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តីថ្លែង​​​ការ​​​ណ៍​​​ខ្លីមួយ​​​កាល​​​ពីព្រឹក​​​ម្សិល  ​​​មិ​​​ញ បន្ទាប់​​​ពី​​​ស្ថានីយ​​​វិទ្យុ​​​ អេប៊ីស៊ី ​​​​​​​​​នេះ​​​បាន​​​បញ្ឈប់​​​ការ​​​ផ្សាយ​​​បទ​​​អត្ថាធិប្បាយ​​​ ហើយ​​​​​​ចាក់​​​តែ​​​បទ​​​ចម្រៀង​​​ថា “ យើង​​​​​​ធ្វើ​​​កូដ​​​កម្ម​​​ទុក​​​ជា     ​​​មុន​​​ មុន​​​​​​ពេល​​​គេចេញ​​​បទបញ្ជា​​​ឲ្យ​​​យើង​​​បិទ​​​​​​ស្ថានី​​​យ​​​វិទ្យុ​​​របស់​​​យើង​​​”។

ចំណាត់ការ​​​នេះ​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី លោក​​​ អ៊ឹម​​​ សួស្តី ប្រធាន​​​គណៈកម្មា​​​ធិការ​​​ជាតិ​​​​​​រៀបចំ​​​ការបោះ​​​ឆ្នោត​​​ ហៅ​​​កាត់​​​ថា គ.ជ.ប. ​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួ​​​យ​​​​​កាល​​​ពីយប់​​​ថ្ងៃ​​​ពុធ ​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក​​​ ប៊ុនវ៉េង​​​  បញ្ឈប់​​​ការ​​​​​​ព្រមានអំ​​​ពី​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​យោធា​​​នេះ​​​។

​​​លោក​​​ អ៊ឹម​​​ សួស្តី បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​សេចក្តីថ្លែង​​​ការណ៍នេះថា  “ ស្ថានីយ​​​វិទ្យុ អេ​​​ប៊ី​​​ស៊ី​​ បានល្មើស​​​នឹង​​​បទ​​​បញ្ជា​​​ និង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​នៃ​​​អាណត្តិ​​​ទី​​​៥​​​នេះ​​​។មន្ត្រី​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀបចំការ​​​បោះ​​​ឆ្នោត​​​បាន​​​ទាក់​​​ទង​​​ទៅ​​​ស្ថានី​​​យ​​​​​​វិទ្យុ​​​ អេប៊ីស៊ីហើយ​​​ ​​​ ប៉ុន្តែ​​​ ស្ថានីយ​​​វិទ្យុ​​​នេះ​​​នៅ​​​តែ​​​ចាក់​​​ផ្សាយ”។

សេចក្តីថ្លែង​​​ការណ៍​​​នេះ​​​បាន​​​បន្ថែម​​​ថា     “ គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការ​​​បោះ​​​ឆ្នោត​​​​​​បាន​​​ព្រមាន​​​ស្ថានីយ​​​វិទ្យុ​​​ អេប៊ី​​​ស៊ី  FM107.5MHz ឲ្យ​​​ឈប់​​​​​​ផ្សាយ​​​ព័ត៌មាន​​​ណា​​​​ដែល​​​បំភិត​​​ភ័យ​​​អ្នក​​​បោះ​​​ឆ្នោត​​​ជាបន្ទាន់​​​​។ ប្រសិន​​​បើ​​​ស្ថានីយ​​​វិទ្យុ​​​ អេប៊ីស៊ី​​​ នៅតែ​​​បន្ត  គណៈកម្មា​​​ធិ​​​ការ​​​​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​នឹង​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​ព័ត៌មាន​​​បញ្ឈប់​​​ការ​​​ផ្សាយ​​​នេះ​​​មួយ​​​រយៈ​​​”។

អ្នក​​​នាំពាក្យ​​​ម្នាក់​​​របស់​​​ស្ថានិយ​​​វិទ្យុ អេប៊ី​​​ស៊ី ដែល​​​បាន​​​បញ្ជាក់​​​ប្រាប់​​​​​​​​​ត្រឹម​​​​​​ឈ្មោះ​​​ថា រ៉ូបឺត (Robert)  បាន​​​លើកឡើង​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញថា លោក​​​ សេង ប៊ុនវ៉េង​​​ ឥឡូវ​​​នេះ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ទៅប្រទេស​​​ថៃ។ លោក​​​បាន​​​និយាយ​​​ដោយ​​​​​​មិន​​​រៀប​​​​​​រាប់​​​ច្រើន​​​ថា “ គាត់​ប្រហែល​​​ជា​​​នឹង​​​ធ្វើ​​​​អត្ថា​ធិប្បាយ​ម្តង​​​ទៀត​​​ បន្ទាប់​​​ពីការ​​​បោះ​​​ឆ្នោត​​​រួច​​​”។

លោក​​​ សុន ឆ័យ អ្នក​​​នាំពាក្យ​​​គណបក្ស​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​ម្សិល​​​មិញថា ក្រសួង​​​ព័ត៌មាន​​​ និង​​​ គណៈកម្មា​​​ធិការ​​​​​​​​​​​​ជាតិ​​​​​​រៀប​​​​​​ចំការ​​​បោះ​​​ឆ្នោត​​​​​​​​​ គួរតែ​​​ចាត់​​​វិធាន​​​ការ​ឲ្យ​បានលឿន​ជាង​នេះ​ដើម្បី​​​ដោះ​ស្រាយ​​​ការរំលោភ​​​បំពាន​​​បែបនេះ​​។ លោក​​​បាន​​​ថ្លែង​​​ថា “ នៅពេល​​​លោក​​​និយាយ​​​អំពី​​​ការធ្វើ​​​រដ្ឋប្រហារយោធា​​​ វា​​​គឺ​​​ជា​ការ​​​គំរាម​កំហែង​​​​ដល់​​​​​​ប្រទេស​ជាតិ​​។ ​​​​​​ប្រសិ​ន​បើ​គណ​​​បក្សប្រឆាំង​​​បាន​​​​​​ធ្វើ​​​អ្វី​​​ស្រដៀង​​​​​នេះ​​​វិញ​ ម៉្លេះ​​​​​ស្ថានីយ​​​វិទ្យុ​​​សម្បុក​​​ឃ្មុំ​​​​ត្រូវ​គេ​បិទ​ភ្លាមៗ​​​ពីរ​​​ ឬ​​​បីលើក​​​​បាត់​ទៅ​​​​ហើយ”​​​។

ស្ថានីយ​​​វិទ្យុ​​​សម្បុក​​​ឃ្មុំ​​​ គ្រប់​​​គ្រង​​​ដោយ​​​ លោក ម៉ម សូណង់​​​ដូ​​​​​​ ជាបុគ្គល​​​រិះ​​​គន់​​​រដ្ឋាភិ​​​បាល​​​ឥត​​​សំចៃ​​​មាត់​​​ ដែល​​​ត្រូវ​​​បាន​ដោះ​​​លេង​​​​​​ពីពន្ធនាគារកាល​​​ពីខែមីនា បន្ទាប់​​​ពីបាន​​​​​អនុ​វត្ត​​​ទោស​​​ប្រាំបីខែ​​​​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​​ពេល​​​​២០ឆ្នាំ​​​ ដែល​​​​​​មជ្ឈដ្ឋានទូទៅ​​​ចាត់​​​ទុក​​​ថា ជា​​​​រឿង​​​នយោបាយ​​​។ លោក​​​ ម៉ម​​​ សូណង់​​​ដូ​​​​​​ ត្រូវ​​​​​​បាន  ​​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​ពីបទ​​​ផ្តល់​​​ការ​​​គាំទ្រ​​​ផ្នែក​​​ស្មារតី​​​តាម​​​រយៈ​​​ការ​​​លើក​​​ឡើង​​​របស់​​​​​​លោក​​​ដល់​​​ចលនា​​​អបគមន៍​​​មួយ។

កាល​​​ពីម្សិល​​​មិញ លោក​​​ ផៃ ស៊ី​​​ផាន​​​ អ្នក​​​នាំពាក្យ​​​ទីស្តីការ​​​គណៈ​​​រដ្ឋមន្ត្រី​​​ បាន​​​ច្រាន​​​ចោល​​​ការ​​​ប្រៀប​​​ធៀប​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នោះ​​​គឺ​​​ជា​​​រឿង​​​អតីតកាល​​​។ សូម​​​កុំ​​​រស់​​​នៅ​​​ជាមួយ​​​អតីត​​​កាល​​​អី​​​។ ប្រទេស​​​កម្ពុជា​​​បាន​​​អភិវឌ្ឍ​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ពីមួយ​​​ថ្ងៃ​​​ទៅមួយ​​​ថ្ងៃ”។

លោក​​​ គៀត​​​ ច័ន្ទថារិទ្ធិ អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា នគរបាល​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​ភ្លាម​​​ ប្រសិន​​​បើ​​​មាន​​​ការ​​​អះ​​​អាង​​​ថា លោក ប៊ុន​​​វ៉េង​​​ បាន​​​រំលោភ​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​។ លោក​​​មាន​​​ប្រសាសន៍ថា  “ ប្រសិន​​​​បើ​​​គាត់​រំលោភបំពាន​​​ច្បាប់​​​បោះ​​​ឆ្នោត​​​  គ​.ជ.ប.​​នឹង​​​ចាត់​​​វិធានការ​​​ទៅតាម​​​ច្បាប់​​​”។

លោក​​​​​​បាន​​​បន្ថែមថា  “ ពួកគេអាច​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​តុលាការ​​​ ​​​ ហើយ​​​បន្ទាប់​​​មក​​​នគរ​​​បាល​​​នឹង​​​អាច​​ចាត់​​​វិធាន​​​ការ​​​របស់​​​ខ្លួន​​​។ ប្រសិន​​​បើ​​​គាត់​រំលោភបំពាន​​​ច្បាប់​​​ នគរ​​​បាល​​​នឹង​​​ចាត់​​​វិធានការ​​​ទៅ​​​តាម​​​ច្បាប់​​​”។

កាល​​​ពីថ្ងៃ​​​ពុធ អង្គការ​​​សង្គម​​​សីុវិល​​​ និង​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជំរុញ​​​ឲ្យ​​​មេបញ្ជា​​​ការ​​​ជាន់​​​ខ្ពស់​​​កង​​​យោធាខេមរភូមិន្ទ​​​ចេញ​​​សេចក្តីថ្លែង​​​ការណ៍​​​មួយ​​​ ដើម្បី​​​ធានា​​​ចំពោះ​​​សាធារណជន​​​ថា ពួក​​​គេ​​​នឹង​​​គោរព​​​តាម​​​លទ្ធ​​​ផល​​​នៃការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃអាទិត្យ​​​ ធ្វើ​​​ដូច្នេះ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​អាចប្រើ​ប្រាស់​សិទ្ធិ​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ដោយ​​​គ្មាន​​​ការភ័យ​​​ខ្លាច​​​។

លោក​​​ ផៃ​​​ ស៊ី​​​ផាន​​​ បាន​​​អះអាង​​​កាលពី​​​ថ្ងៃ​​​ម្សិល​​​មិញថា កង​​​យោធពល​​​ខេមរភូមិន្ទ​​​បាន​​​​​ព្រាង​​​ច្បាប់​​​ចម្លង​​​នៃ​​​សេចក្តីថ្លែង​​​ការណ៍​​​នេះ​​​រួច​​​ហើយ​​​ ដោយ​​​ធានា​​​ពី​​​ឯករាជភាព​​​ផ្នែក​នយោ​​​បាយ​​​របស់​​​ខ្លួន​​​ ប៉ុន្តែ លោក​​​បាន​​​ថ្លែងថា លោក​​​​​​គ្មាន​​​សិទ្ធិ​​​ចេញ​​​ផ្សាយ​​​សេចក្តី​​​ថ្លែងការណ៍​​​នេះ​​​ឲ្យ​​​សាធា​​​រណជន​​​បាន​​​ដឹង​​​ឡើយ​​​៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស