34 C
Phnom Penh

កម្មការិនី​រោង​ចក្របី​នាក់​​ ដែល ឈូក បណ្ឌិត បាញ់ឲ្យ​របួស ប្តឹង​ឧទ្ធរណ៍​​​ទាមទា​រ​សំ​​ណង​ថែម​​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​មន្ត្រី​តុ​លា​កា​រ​​បា​ន​ឲ្យ​ដឹង​​កា​ល​ពី​ម្សិល​​មិញ​​ថា កម្មការិនី​​​រោ​ង​​ចក្រ​​​​បី​នាក់​​​ ដែល​​ត្រូវ​បា​ន​​​បាញ់​​ឲ្យ​​រងរបួស​ដោយ​លោក ​ឈ​ូ​ក ​បណ្ឌិ​ត​ ​​អតីត​​​អភិបាល​ក្រ​ុ​​ង​បា​វិ​ត​ ​ដែល​​ពេល​នេះ​​​កំពុង​រត់​​គេចខ្លួន​​ពី​សំណាញ់​ច្បាប់​នោះ​​ ​​បាន​​ដាក់​ពាក្យ​បណ្តឹង​​ឧទ្ធរណ៍​​​តាមរយៈ​សាលា ​​ដំ​បូ​ង​​ខេត្ត​​ស្វាយ​​រៀ​ង​ ដោ​យទា​ម​​ទារ​ឲ្យ​អ្នក​​​​បាញ់​​​​ពួ​ក​គេ​ផ្តល់​សំ​ណងច្រើនជា​ង​មុន​។

​លោក លាង សួ ​ចៅ​ក្រ​ម​​សាលា​​ដំបូង​ខេត្ត​​ បា​នឲ្យ​ដឹង​​ថា​ ​​ជ​ន​រង​គ្រោះ​ចំ​នួន​បី​នាក់ ឈ្មោះ ​ប៊ុន ចិន្តា ​កែវ នា ​និង នុត ​សុ​ខុ​ម ​​បា​ន​​ប្តឹង​ឧទ្ធរណ៍​តាមរយៈ​​​តុ​លាការ​ខេត្ត​នេះ​​​កាល​​ពី​ថ្ងៃ​​ពុធ។

​ចៅ​ក្រ​ម ​លាង សួ ​​​បា​ន​មាន​​ប្រ​សាសន៍​ថា ​ “ ជ​ន​រង​គ្រោះ​បាន​ប្តឹង​ឧទ្ធរណ៍​​ទា​ម​ទា​រ​​សំ​​ណង​​​ច្រើន​​​ជា​ង​​មុន​​​”។ គួរ​រំឭក​ថា​​​ ​កាលពី​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១២ លោក ​ឈូក បណ្ឌិត ​​បា​ន​បាញ់​សំ​ដៅ​លើ​​​ក្រុម​អ្នក​តវា៉​ជា​កម្មករ​​ក្នុង​​​តំ​បន់​​សេដ្ឋ​កិច្ច​​​ពិ​សេស​មួយ​​នៅ​​ក្រុង​បា​វិត​ បណ្តាល​​ឲ្យ​កម្មការិនី​​
បី​នាក់​រង​របួស​។

​​សាលា​​ដំ​បូ​ង​​ខេត្ត​​បា​ន​ផ្តន្ទា​​​ទោស​​ជន​នេះ​ឲ្យ​ជាប់​​​ពន្ធ​នា​គារ​​រយ​ៈ​ពេល​​១៨​ខែ​​ និង​ផ្តល់​ប្រាក់​​សំ​​ណង​​​​សរុ​ប​​៩.៥០០​ដុល្លារ​ដល់​ជន​​រងគ្រោះ។
ទោះ​ជា​ចៅ​ក្រម​​រូ​​ប​នេះ​​បា​នចេញ​សេច​ក្តី​​​បង្គាប់​​ឲ្យ​​​​ចាប់​​ខ្លួន​​អតីត​​អភិ​បាល​​​​ក្រុងនេះ​​ជាបន្ទាន់​​ក៏​ពិតមែន​ ប៉ុន្តែ​នគរបាល​បាន​ឲ្យ​ដឹង​​​​ថា​ ឈ​ូ​ក បណ្ឌិត ​នៅ​មិន​​ទាន់​ចាប់​​ខ្លួន​បា​ន​នៅ​​​​ឡើយ​ទេ​ ​​ហើយ​​​ក៏​មិន​ដឹង​ថា​ តើ​ជន​នេះ​​លាក់​ខ្លួន​​​នៅ​កន្លែ​ង​ណា​ដែរ​។ មេធា​វី​​​​របស់​​​គាត់​​​បា​ន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​​​តាម​រយៈ​តុលាការ​​​នេ​ះ​​កាល​​ពី​ដើម​​ខែ​នេះ​។

​​ចៅក្រម ​លាង សួ ​បា​នថ្លែង​ថា “ យើង​នឹ​ង​បញ្ជូនបណ្តឹង​​​ឧទ្ធរ​​ណ៍​​​របស់​ភាគ​​ី​ទាំ​ង​​​ពីរ​​​ទៅ​​សាលា​​ឧទ្ធរណ៍​ ក្រោ​យ​ការ​បោះ​ឆ្នោត​​​​​”។

លោក ​​ជិន លី​​ដា ​មេធាវី​​​​របស់​​​​ស្ត្រី​​រង​របួស​​ ​​​​​បា​ន​បញ្ជាក់​​ថា​ ​កូន​ក្តី​​​របស់​​លោក​ពិតជា​​បា​ន​ដាក់ពាក្យ​បណ្តឹង​ឧទ្ធរណ៍​​ពាក់ព័ន្ធ​នឹង​ចំនួន​ប្រាក់​​សំ​ណង​មែន​ ដោ​យ​ពន្យល​់​ថា​ តាម​​ច្បាប់​ ដើ​ម​ចោទ​​មិ​ន​ត្រូ​​វ​បា​ន​អនុញ្ញាត​ឲ្យ​​​ប្តឹង​​ឧទ្ធរ​ណ៍​​ជំទាស់​​​សាល​ក្រម​​​ឡើយ​។

​លោក លី​ដា​ ​​មាន​​ប្រ​សាស​​ន៍​ថា​ “ ពួ​ក​គេ​​ចង់​​ឲ្យ​សាលា​​​ឧទ្ធរ​ណ៍​​សម្រេច​រឿង​​ចំនួន​ប្រាក់​​សំណង​​​​របស់​​ខ្លួន​ម្តងទៀត​ ​​ព្រោះ​​ពួ​ក​គេ​មិន​ពេញ​​ចិត្ត​​នឹង​​​សំ​ណ​ង​​​នេះ​ទេ​​”។ លោក​បាន​បន្ថែម​​ថា​ ដើមឡើយ ពួ​ក​គេ​​បា​ន​ស្នើ​សុ​ំ​ប្រាក់​ស​ំ​​​ណ​ង​​សរុ​ប​​ចំ​នួ​ន​​១៤០​.០០០​ដុល្លារ​។

លោក​បាន​បន្ត​ថា​ “ ខ្ញុំ​​​សូម​អ​ំ​ពា​វ​​នា​វ​ឲ្យ​រដ្ឋា​ភិបាល​ និង​អាជ្ញា​​​ធរ​​​អនុវត្ត​​ដី​កា​​ចាប់​ខ្លួន​​​​របស់​តុ​លាកា​រ​​​”​។ សហ​​​ជីព​​ចំ​នួន​​បី គឺ​សហ​ភាព​​​កា​រ​​ងា​រ​កម្ពុជា ​​(CLC)​ សហ​ភាព​​សហជី​ព​​កម្ពុជា​ (CCU)​ ​និង​សហ​​​​ព័ន្ធ​​​​​សហ​ជីព​​វាយនៈ​ភ័ណ្ឌ​កា​ត់​​ដេរ​​​ (NIFTUC)​បា​ន​​ចូ​ល​រួម​ក្នុង​​កា​រ​​​អ​ំ​​ពា​វ​នា​វ​​​របស់​​​លោក​ ​ ដោយ​​បាន​ចេញ​​​​សេចក្តី​ថ្លែងការណ៍​រួម​មួ​យ​​កា​ល​​ពី​ម្សិល​មិញ​ ទាម​​ទា​រ​ឲ្យ​រដ្ឋា​ភិ​បា​ល​​ចាប់​​ខ្លួន​​លោក ឈូក បណ្ឌិត ឲ្យ​បា​ន​មុនកា​រ​​បោះ​ឆ្នោ​ត​​​នៅ​ថ្ងៃ​​អា​​ទិត្យ​នេះ​។

​​សេចក្តី​ថ្លែងការណ៍​រួម​នេះ​មាន​ខ្លឹមសារ​​ថា“ ​​រាជ​រដ្ឋា​​ភិបា​ល​ត្រូ​វ​តែ​​បង្ហាញ​​ពី​​​ឆន្ទៈ​​ពិត​ប្រាកដ​ក្នុងការ​លប់បំបាត់​និទណ្ឌភាព​ហើ​យ​​​ពេលនេះ​​​មិន​ត្រូវ​បណ្តោយ​​ឲ្យ​​អ្ន​ក​មា​ន​​​ឥទ្ធិ​ពល​មាន​អ​ំ​ណា​ច​ ដូច​​​ជា​លោក ​ឈូក​ បណ្ឌិត រួច​ខ្លួន​​​នោះទេ”។  សេចក្តី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​បន្ថែម​​​​​​ថា​ “ លោក​ ឈូក បណ្ឌិត នៅ​តែ​មាន​សេរី​ភាព​​។​ ​វា​បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​របស់​​​រដ្ឋា​ភ​ិ​បាល​ដែល​នៅ​បន្ត​ឲ្យ​មាន​និទណ្ឌភាព​ចំពោះ​មន្ត្រី​មាន​អំណាច​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ”៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​​    ​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស