27 C
Phnom Penh

បក្ស​​​សង្គ្រោះ​​​ជាតិ​​​បង្ហាញ​​​វត្ត​​​មាន​​​ក្នុងខេត្ត​​​កំពង់​​​ចាម​​​ដែល​​​ជា​​​មូល​​​ដ្ឋាន​​​គាំទ្រ​​​របស់​​​បក្ស​​​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​​​កំពង់​​​ចាម​​​-បន្ទាប់​​​ពី​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​តំបន់​​​ភាគ​​​ច្រើន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អស់​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​សប្ដាហ៍​​​​​​ ដោយ​​​ប្ដេជ្ញា​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​ទទួល​​​បាន​​​សន្លឹក​​​ឆ្នោត​​​នោះ​​​ លោក សម រង្ស៊ី បាន​​​ឈប់​​​សំចត​​​​​​​​​ក្នុង​​​ខេត្ត​​​ចុង​​​ក្រោយ​​​​​​ដែល​​​ជា​​​មូ​​​ល​​​ដ្ឋាន​​​គាំទ្រ​​​ដ៏រឹង​​​មាំ​​​​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ នោះ​​​គឺ​​​ខេត្ត​​​កំពង់​​​ចាម​​​។ ការ​​​ឈប់​​​សំចត​​​ដើម្បី​​​ឃោសនា​​​រក​​​សំឡេង​​​ឆ្នោតនេះ​​​ បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដែល​​​ជា​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នៃ​​​យុទ្ធនាការ​​​ឃោសនា​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ បាន​​​ចាក់​​​ឫស​យ៉ាង​​​ជ្រៅ​​​នៅ​​​ក្នុង​​​ខេត្ត​​​ដែល​​​ជា​​​ស្រុក​​​កំណើត​​​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ នេះ​​​​​​ ដោយ​​​បាន​​​កាន់កាប់​​​អាសនៈ​​​សភា​​​​​​ចំនួន​​​១១​​​ក្នុង​​​ចំណោម​​​អាសនៈ​​​ទាំង​​​១៨​​​​​​ប្រចាំ​​​មណ្ឌល​​​នេះ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ចុង​​​​​​ក្រោយ​​​នេះ​​ ហើយយ៉ាង​​​ហោច​​​ណាស់​​​​​​នឹង​​​ព្យាយាម​​​​​​រក្សា​​​អាសនៈ​​​ទាំ​​​ង​​​នេះ​​​ឲ្យ​​​បាន​​​​​​​​​ប្រសិន​​​បើ​​​មិន​​​អាច​​​បង្កើន​​​វា​​​បាន​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ថ្ងៃ​​​អាទិត្យ​​​។

ទង់​​​និង​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឃើញ​​​មាន​​​បិទ​​​នៅ​​​គ្រប់​​​របង​​​នៃ​​​ផ្ទះ​​​ភាគ​​​ច្រើន​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជន​​​បទ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ហើយ​​​លោក ហ៊ុន ណេង ដែល​​​ត្រូវ​​​​​​ជា​​​បង​​​ប្រុស​​​របស់​​​លោក ហ៊ុន សែន និង​​​ជា​​​​​​អតីត​​​អភិបាល​​​ខេត្ត​​​កំពង់​​​ចាម​​​​​​ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​​​​ជា​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ មាន​​​ផ្ទះ​​​វីឡា​​​កម្ពស់​​​បី​​​ជាន់​​​យ៉ាង​​​ស្កឹម​​​ស្កៃ​​​នៅ​​​ចំ​​​កណ្ដាល​​​ក្រុង​​​កំពង់​​​ចាម​​​​​​តែ​​​ម្ដង​​​។

ប៉ុន្តែ​​​ គឺ​​​ទីនេះ​​​ហើយ​​​​​​ដែល​​​​​​ការ​​​​​​សន្យា​​​របស់​​​គណ​​​ប​​​ក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​ ​​​ក្នុង​​​ការ​​​បញ្ចប់​​​អំពើ​​​ពុក​​​រលួយ​​​ ការ​​​ចាប់​​​យក​​​ដី​​​ធ្លី និង​​​ប្រាក់ខែ​​​ទាប​​​ បាន​​​​​​ទាក់​​​ទាញ​​​ប្រជា​​​ជន​​​រាប់​​​ពាន់​​​នាក់​​​ឲ្យ​​​ចេញ​​​មក​​​តាម​​​ដង​​​ផ្លូវ​​​​​​ដើម្បី​​​សម្ដែង​​​ក្តី​​​ស្រឡាញ់​​​ពេញ​​​ចិត្ត​​​ដែល​​​ពេល​​​ខ្លះ​​​ហាក​​​់​​ដូច​​​ជា​​​ផ្ទុយ​​​​​​ពី​​​ទិដ្ឋ​​​ភាព​​​​​​​​​​​​នៃ​​​ការ​​​ប្រមូល​​​ផ្ដុំ​​​​​​​​​គ្នា​​​គួរ​​​ឲ្យ​​​ធុញ​​​ទ្រាន់​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

ព្រះតេជគុណ​​​ សុខ សុផល ​​​ជា​​​ព្រះ​​​សង្ឃ​​​មក​​​ពី​​​​​​វត្ត​​​អង្គរ​​​បាន​​​ជ័យ​​​ ក្នុង​​​ព្រះ​​​ជន​​្ម​​​​​​២៣​​​ព្រះ​​​វស្សា​​​​​​ បាន​​​ឈរ​​​លើ​​​វេទិកា​​​​​នៅ​​​កន្លែង​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ជាមួយ​​​នឹង​​​​​​អាចារ្យ​​​វ័យ​​​ក្មេង​​​ប្រាំបួន​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ដើម្បី​​​ផ្ដិត​​​យក​​​​​​រូប​​​ភាព​​​​​​​​​អ្នក​​​គាំទ្រ​​​​​​​​​​​​ដែល​​​មាន​​​ចិត្ត​​​ពុះ​​​កញ្ជ្រៀល​​​​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​ដៃ​​​ដែល​​​មាន​​​បិទ​​​ស្លាក​​​សញ្ញា​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​។

ព្រះ​​​តេជគុណ​​​មាន​​​សង្ឃដីកា​​​ថា “ អាត្មា​​​រីក​​​រាយ​​​ណាស​​់​​​ដែល​​​បាន​​​ឃើញ​​​មនុស្ស​​​យ៉ាង​ច្រើន​​​​​​នៅ​​​ទីនេះ​​​​​​​​​។ អាត្មា​​​នឹង​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​​​​អាទិត្យ​​​នេះ​​​ ព្រោះ​​​អាត្មា​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​​​​ ព្រោះ​​​សព្វ​​​ថ្ងៃ​​​នេះ ​​​មេដឹក​​​នាំ​​​ខ្មែរ​​​ត្រួត​​​ត្រា​​​ប្រជា​​​ជន​​​ដែល​​​គ្មាន​​​សិទ្ធិ​​​គ្រប់​​​គ្រាន់​​​”។

​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ទាំង​​​នោះ​​​បាន​​​ស៊ូទ្រាំ​​​​​​រង់​​​ចាំ​​​ក្រោម​​​កម្ដៅ​​​ថ្ងៃ​​​ក្ដៅ​​​ហែង​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ម៉ោង​​​ ប៉ុន្តែ​​​បាន​​​​​​​បង្ហាញ​​​ភាព​​​ពុះ​​​កញ្ជ្រោល​​​ ពេល​​​លោក សម រង្ស៊ី និង​​​លោក កឹម សុខា ដែល​​​បាន​​​ចេញ​​​ឃោសនា​​​រក​​​សំឡេង​​​ឆ្នោត​​​យ៉ាង​​​សស្រាក់​​​សស្រាំ​​​ អំឡុង​​​យុទ្ធនាការ​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ពេញ​​​នេះ​​​ បាន​​​ធ្វើ​​​ដំណើរ​​​យឺត​​​ៗ​​​កាត់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​តាម​​​រថយន្ត​​​ពីរបាំង​​​កន្លះ​​​មួយ​​​គ្រឿង​​​​​​ដោយ​​​ដៃ​​​អ្នក​​​ទាំង​​​ពីរ​​​លើក​​​ឡើង​​​ទៅ​​​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​​​សញ្ញា​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​និមិត្ត​​​រូប​​​នៃ​​​ចលនា​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​របស់​​​គណបក្ស​​​នេះ​​​។

ដូច​​​ជា​​​ទិដ្ឋភាព​​​ដែល​​​គេ​​​បាន​​​ឃើញ​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​ដែរ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​​​​បាន​​​ស្ទុះ​​​មក​​​ចោម​​​រោម​​​​​​មេ​​​ដឹក​​​នាំ​​​ទាំង​​​ពីរ​​​ ខណៈ​​​ពួក​​​គេ​​​ធ្វើ​​​ដំណើរ​​​ឡើង​​​លើ​​​វេទិកា​​​ តែ​​​ចំនួន​​​មនុស្ស​​​​​​មើល​​​ទៅ​​​គឺ​​​​​​មិន​​​ច្រើន​​​កុះករ​​​​​​​​​​​​​​​ដូច​​​ពេល​​​លោក​​​ សម រង្ស៊ី វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​​​​បន្ទាប់​​​ពី​​​បាន​​​បញ្ចប់​​​ការ​​​និរទេស​​​ខ្លួន​​​រយៈ​​​ពេល​​​ជិត​​​បួន​​​ឆ្នាំ​​​​​​​​​ដោយ​​​មាន​​​ការ​​​ស្វាគមន៍​​​ពី​​​មនុស្ស​​​យ៉ាង​​​តិច​​​១០​​​ម៉ឺន​​​នាក់​​​ទេ​​​។

លោក សម រង្ស៊ី បាន​​​ប្រាប់​​​​​​ក្រុម​​​អ្នក​​​គាំ​​​ទ្រ​​​ជា​​​សកម្ម​​​ជន​​​ក្នុង​​​ក្រុង​​​កំពង់​​​ចាម​​​ឲ្យ​​​​​​រក្សា​​​ស្មារតី​​​ប្រុង​​​ប្រយ័ត្ននៅ​​​ពេល​​​កា​​​រ​​​​ិយា​​​ល័យ​​​​​បោះ​​​ឆ្នោត​​​បើក​​​ទ្វារ​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​មួយ​​​ដែល​​​ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​ព្រួយ​​​បារម្ភ​​​ថា នឹង​​​ពុំ​​​មាន​​​លក្ខណ​​​ៈ​​​យុត្តិធម៌​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ ​​​បង​​​ប្អូន​​​ជា​​​សកម្មជន​​​​​​ទាំង​​​ឡាយ​​​សូម​​​​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​។ សូម​​​ត្រៀម​​​ខ្លួន​​​ឲ្យ​​​បាន​​​រួច​​​រាល់​​​​​​​​​​​​”។

នៅ​​​ក្នុង​​​ផ្សារ​​​ព្រៃឈរ​​​ដែល​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​បីគីឡូម៉ែត្រ​​​ពី​​​ទីនោះ​​​​​​​​​​​​​​​​​​ លោក​​​បាន​​​ប្រាប់​​​ប្រជា​​​ជន​​​ប៉ុន្មាន​​​​​​ពាន់​​​នាក់​​​ផ្សេង​​​ទៀត​​​ថា លោក​​​​​​បាន​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​ “ ដើម្បី​​​​​​​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ឆ្ពោះ​​​ទៅ​​​រក​​​ជ័យ​​​ជម្នះ​​​” និង​​​ដើម្បី​​​បញ្ចប់​​​អំពើ​​​ពុក​​​រលួយ​​​​​​ដែលបណ្ដាល​​​ឲ្យ​​​​​​មាន​​​ការ​​​លក់​​​ដី​​​ធ្លី​​​ជា​​​ច្រើន​​​ឲ្យ​​​ក្រុមហ៊ុន​​​បរទេស​​​។ ​​​លោក​​​​​​ថ្លែង​​​ថា “​​​ នៅ​​​សល់​​​តែ​​​ពី​​រ​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​ យើង​​​នឹង​​​យក​​​ដី​​​ធ្លី​​​មក​​​វិញ​​​”។

រាល់​​​ពេល​​​ឈប់​​​សំចត​​​ម្ដង​​​ៗ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នេះ​​​ នគរបាល​​​ចរាចរ​​​ក្នុង​​​​​​មូលដ្ឋាន​​​​​​​​​បាន​​​ប្រឹង​​​ប្រែង​​​គួរ​​​ឲ្យ​​​​​​កត់​​​សម្គាល់​​​ក្នុង​​​ការ​​​ធានា​​​ឲ្យ​​​បាន​​​ថា ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​គ្មាន​​​អ្វី​​​ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​។ នេះ​​​ជា​​​សញ្ញា​​​បង្ហាញ​​​ពី​​​ឆន្ទៈ​​​ល្អ​​​ដែល​​​ក៏​​​បាន​​​ស្ដែង​​​ចេញ​​​​​​ឲ្យ​​​ឃើញ​​​ពេល​​​ក្រុម​​​អ្នក​​​គាំទ្រ​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ធ្វើ​​​យុទ្ធនាការ​​​របស់​​​ខ្លួន​​​។

វា​​​មិន​​​ខុ​​ស​​​ពី​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​​​​ដែល​​​ផ្លូវ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​បិទ​​​នៅ​​​កណ្ដាល​​​ក្រុង​​​ ដើម្បី​​​ទុក​​​កន្លែង​​​សម្រាប់​​​ការ​​​ប្រមូ​​​ល​​​ផ្ដុំ​​​គ្នា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​​​​​​​ដើម្បី​​​ឲ្យ​​​វា​​​ស្ថិត​​​​នៅ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ធ្វើ​​​ឡើង​​​ក្នុង​​​ពេល​​​តែ​​​មួយឡើយ​​​​​។

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ពន្យាពេល​​​ប៉ុន្មាន​​​លើក​​​ក៏​​​ពិត​​​មែន​​​ ប៉ុន្តែ​​​គ្មាន​​​អ្វី​​​អាច​​​រារាំង​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពី​​​ការ​​​ឈ្មុសឈ្មុល​​​​​​តាម​​​តំបន់​​​ជន​​​បទ​​​ទេ​​​​​​​​​​​​។ ពេល​​​ក្បួន​​​ឃោសនា​​​របស់​​​គណ​​​បក្ស​​​នេះ​​​ធ្វើ​​​ដំណើរ​​​ដល់​​​ផ្សារ​​​ស្គុន​​​​​​ដែល​​​មាន​​​ភ្លៀង​​​ធ្លាក់​​​យ៉ាង​​​ជោគ​​​ជាំ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នោះ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​នៅ​​​ទីនោះ​​​ត្រូវ​​​បា​​​ន​​​ប្រាប់​​​​​​ឲ្យ​​​​​​     “ ការ​​​ពារ​​​សន្លឹក​​​ឆ្នោត​​​”។

លោក វ៉េង វុធ អាយុ​​​៥២​​​ឆ្នាំ​​​មាន​​​គោល​​​បំណង​​​ធ្វើ​​​ដូច្នេះ​​​ឯង​​​។ លោក​​​បាននិយាយ​​​ថា “ ខ្ញុំ​​​រីក​​​រាយ​​​ខ្លាំង​​​ណាស់​​​​​​ដែល​​​គាត់​​​​​បាន​​​វិល​​​មក​​​វិញ​​​។ យើង​​​នឹង​​​ឈ្នះ​​​ខ្ញុំ​​​គាំទ្រ​​​គាត់​​​ជា​​​​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ ហើយ​​​ប្រជា​​​ជន​​​នៅ​​​ទីនេះ​​​ជឿជាក​​់​​​លើ​​​គាត់​​​១០​​​០​​​ភាគ​​​រយ​​​”។

ប្រសិន​​​បើ​​​គណបក្ស​​​ប្រជាជន​​​ទទួល​​​បាន​​​អាសនៈ​​​ច្រើន​​​លើស​​​លុប​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​ដូច​​​ដែល​​​មជ្ឈដ្ឋាន​​​ជា​​​ច្រើន​​​បាន​​​ព្យាករ​​​ទុក​​​មែន​​​នោះ​​​ លោក​​​ វុធ បាន​​​ប្រាប់​​​អំពី​​​ការ​​​ព្យាករណ៍​​​របស់​​​ខ្លួន​​​ផ្ទាល់​​​ថា ប្រទេស​​​កម្ពុជា​​​នឹង​​​មាន​​​អនាគត​​​ខ្មៅ​​​ងងឹត​​​​​​។ លោក​​​​​​និយាយ​​​ថា “ ប្រសិន​​​បើ​​​​​​គណ​​​បក្ស​​​ប្រជាជន​​​​​ឈ្នះ​​​ ទឹក​​​ដី​​​​​​​​កម្ពុជា​​​នឹង​​​ត្រូវ​​​បាន​​​បំផ្លិច​​​បំផ្លាញ​​​​​​ទាំង​​​ស្រុង​​​”។

អាជីវករ​​​លក់​​​ដូរ​​​នៅ​​​ផ្សារ​​​ម្នាក់​​​ឈ្មោះ​​​ ត្រី វិចិត្រ អាយុ​​​៣៧​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា ប្រទេស​​​កម្ពុជា​​​ពុំ​​​មាន​​​ភាព​​​ចម្រុង​​​ចម្រើន​​​ទេ​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា។លោក​​​​និយាយ​​​ថា “ ​​​​​​កម្ពុជា​​​បាននិង​​​កំពុង​​​​​​រង​​​ទុក្ខ​​​។ អ្វី​​​ៗ​​​សុទ្ធ​​​តែ​​​ឡើង​​​ថ្លៃ​​​ ហើយ​​​ប្រសិន​​​បើ​​​យើង​​​ប្រៀប​​​ធៀបជាមួយ​​​នឹង​​​​​​ប្រទេស​​​ដទៃ​​​ទៀត​​​ ឃើញ​​​ថា ប្រទេស​​​យើងគឺ​​​​​​មិន​​​មាន​​​​​​ការ​​​អភិវឌ្ឍ​​​ន៍​​​ដូច​​​ប្រទេស​​​គេ​​​ទេ​​​​​​។ ​​​ពេល​​​លោក សម រង្ស៊ី ជាប់​​​ឆ្នោត​​​​​​ភ្លាម​​​ ខ្ញុំ​​​ចង់​​​ឲ្យ​​​គាត់​​​ដឹក​​​នាំ​​​ប្រទេស​​​នេះ​​​តាម​​​មាគា៌​​​ត្រឹម​​​ត្រូវ​​​​​​”។

សម្រាប់​​​អាជីវករ​​​ឈ្មោះ ម៉ាង ចន្ថា ក្នុង​​​វ័យ​​​៤៧​​​ឆ្នាំ​​​វិញ មាគ៌ា​​​ត្រឹម​​​ត្រូវ​​​នោះ​​​គឺ​​​សម្ដៅ​​​លើ​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​មុន​​​។ លោក​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​ពេញ​​​ចិត្ត​​​ណាស់​​​ពេល​​​គាត់​​​និយាយ​​​អំពី​​​រឿង​​​ហិរញ្ញវត្ថុ​​​ ព្រោះ​​​សេដ្ឋកិច្ច​​​នឹង​​​រីក​​​ចម្រើន​​​ ហើយ​​​តម្លៃ​​​អង្ករ​​​នឹង​​​កើន​​​ឡើង​​​។ ប្រជា​​​ជន​​​លែង​​​ស្រឡាញ់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ហើយ​​​ ព្រោះ​​​គណបក្ស​​​នេះ​​​​​​ពុក​​​រលួយ​​​ពេក​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស