30.1 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ទំនង​ជា​អា​ច​ទាក់ទាញ​បាន​សំឡេង​​គាំទ្រ​ច្រើន​ពី​កម្មករ​កម្ម​កា​រិនី​​កា​ត់ដេរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះឆ្នោ​ត​ជាតិ​​នា​ថ្ងៃ​អា​ទិត្យ​នេះ ​ទាំងគណបក្ស​ប្រ​ជា​ជន​កម្ពុជា ដែល​ជា​គណបក្ស​​កា​ន់​អំណា​ច​ ​និង​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គ​ណ​បក្ស​ប្រឆាំង​ បាន​​ផ្សព្វផ្សាយ​គោលនយោបាយជំរុ​ញ​ទឹក​ចិត្ត​​    សំ​ខាន់​ៗ​របស់​ខ្លួន ​ដើម្បី​ទទួល​បា​ន​សំឡេង​​គាំទ្រ​ដ៏ច្រើន​បំផុត​​នៅ​​ក្នុង​វិស័យ​ឧ​ស្សា​ហកម្ម​នៃ​ប្រទេស​កម្ពុជា នោះគឺ​សំឡេងរបស់កម្ម​ក​រកម្មការិនី​កាត់ដែរ​។

​កាលពី​ថ្ងៃទី​១​ខែ​ឧសភា​ ​រដ្ឋាភិបាល​បា​ន​ប្រកាស​ថា ​ប្រាក់ឈ្នួល​អប្បបរមា​ស​ម្រាប់​កម្មករ​-កម្មការិនី​កាត់​ដេរ​ ​ត្រូវបាន​ដំ​ឡើង​ពី​៦១​ដុល្លារ​ក្នុងមួយខែ​ ដល់​៨០​ដុ​ល្លារ​​ក្នុង​មួយ​​ខែ​។ ​ហើយ​កាលពី​ដើមខែ​នេ​ះ គណបក្ស​ប្រជា​ជន​កម្ពុជា​ ​បានរៀ​បចំ​ក្បួន​ដង្ហែរ​ទ្រង់​ទ្រាយធំ​មួយ ​ដែល​មាន​កម្ម​ករ​កម្មការិនី​ជាច្រើន​ចូល​រួម ដោយ​ជិះ​រថ​យន្ត​ប្រហែល​៥០០​គ្រឿង ​និង​ម៉ូតូ​ប្រហែ​ល​២.០០០​គ្រឿង​ ​កាត់​តាម​ផ្លូវនានា​ក្នុង​រា​ជ​ធានីភ្នំ​ពេញ​។​

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ថា​រ នឹង​​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ដល​់​១៥​០​ដុល្លារ​ក្នុងមួយខែ​ ព្រមទាំង​កែ​លម្អរ​លក្ខ​ខណ្ឌ​ការងារ ​នៅ​តាមរោង​ចក្រ​ទាំង​ឡាយ​។​ វិស័យ​​​ផលិតកម្ម​ដ៏​បំផុត​​របស់​ប្រទេស​ក​ម្ពុជា​នេះ​ មាន​កម្មករ-​កម្មការិនី​ជាង​កន្លះ​លា​ន​នាក់​ ជា​ហេតុ​បណ្តាល​ឲ្យ​វិស័យ​នេ​ះ​ក្លាយ​ជា​ប្រភព​​នៃ​​ប្រាក់​ចំណូល​ និង​បញ្ហា​នានា​ ដូចជា ​ហេតុ​ការណ៍​ដួលសន្លប់​ទ្រង់​ទ្រាយ​ធំ ​និង​សកម្ម​ភាព​ប្រមូល​ផ្តុំ​គ្នាធ្វើ​កូដ​កម្ម​យ៉ាង​ច្រើន​ជាដើម​។

​លើស​ពីនេះ​ទៅ​ទៀត​ ​ដោយ​សារ​វិស័យ​កាត់​ដេរ​មាន​កម្លាំង​ពល​កម្ម​ដ៏ច្រើន​បែបនេះ ​និង​បាន​ផ្តល់​ប្រាក់​ចំណូល​ជាច្រើ​ន​ពាន់​លាន​ដុល្លារ ដែល​បាន​កើនឡើង​ជិត​ពីរ​ដង​ បើ​គិត​តាំង​ពី​ឆ្នាំ​បោះឆ្នោត​នីតិកាល​​មុន​ពោលគឺ​ឆ្នាំ​២០០៨​មក​នោះ​ ​គណបក្ស​ទាំងពី​រ​​បាន​ និង​កំពុង​រិះ​រក​វិធី​យកចិត្ត​ទុក​និ​ង​លួង​ចិត្ត​កម្មករ​-កម្មការិនី​ដែល​មិន​ពេ​ញ​ចិត្ត​នឹង​ស្ថានភាព​ការ​ងារ​​របស់​ខ្លួន​។

​នៅ​ក្នុង​កិច្ច​សម្ភាស​ជាច្រើន​ ដែល​ត្រូ​វ​បាន​​​ធ្វើ​ឡើង​ជាមួយ​កម្មករ​-កម្មការិនី​កាត់​ដែរ​នៅតាម​រោង​ចក្រ​នានា​ ជុំវិញ​រាជ​ធានីភ្នំ​ពេញ​ ​​កម្មករ​-កម្មការិនី​ទាំង​នោះ​បា​ន​ផ្ញើ​សារ​ចេញ​យ៉ាង​ច្បាស់​។ ​កញ្ញា​ ទិដ្ឋ​ ល​ក្ខណា អាយុ​១៩ឆ្នាំ​ ​​​​មក​ពី​ខេត្ត​ស្វាយរៀង​ ធ្វើការ​នៅរោង​ចក្រ​កាត់​ដេរចិន​មួយឈ្មោះ​ WKK ​នៅ​ខណ្ឌ​មាន​ជ័យ​​រកបាន​ប្រាក់​ចំ​ណូល​ក្នុង​ចន្លោះ​ ពី​៨០​ដុល្លារ​ទៅ​១២០​ដុ​ល្លារ​ក្នុង​មួ​យ​ខែ​​ ដោយ​បូក​បញ្ចូល​​​នូវ​ប្រាក់​ឈ្នួល​សម្រាប់​ការងារ​បន្ថែមម៉ោង​។

​ក៏ប៉ុន្តែ ​ប្រាក់​ចំណូល​នេះ​មិន​គ្រប់គ្រា​ន់​ទេ​។ នាងស្នាក់​​នៅ​ក្នុង​បន្ទប់​តូចមួយ​ ដែ​ល​មាន​គ្នា​ប្រាំមួយ​នាក់​ផ្សេង​ទៀត​ ដើម្បី​ស​ន្សំ​ប្រាក់​ ដែល​នាងរក​បាន​ពីការ​ខិត​ខំ​ធ្វើ​ការ ហើយ​​​នៅថ្ងៃអាទិត្យ​នេះ​ នាង​នឹង​បោះឆ្នោត​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​កញ្ញា​ លក្ខណា​បាន​និយាយថា“ប្រសិន​បើ​ខ្ញុំ​ស្នាក់​នៅ​ជាមួយ​មិត្ត​ភក្ត្រ​ពីរ​នាក់​ ខ្ញុំ​ប្រហែល​ជា​មិនមាន​ប្រាក់​គ្រប់គ្រាន់​ សម្រាប់​ចំណាយ​​លើ​បន្ទប់​ និង​ទឹក​ភ្លើង​ទេ​។ យើង​ចង់​ចង់​ឲ្យ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​អណត្តិ​ក្រោយ​ ប​ន្ទាប​តម្លៃ​ទំនិញ​ ​បង្កើន​​​ប្រាក់​ឈ្នួល ​និង​បោះ​បង់​ចោល​កិច្ច​សន្យា​រយៈ​​ពេល​ខ្លី​។ ជីវិត​មិ​ន​ងាយស្រួល​ទេ​ សម្រាប់​កម្មករ​កាត់​ដែរ​។​ មិត្ត​ភក្ត្រ​ជាច្រើន​របស់ខ្ញុំ​ ក៏​នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ផងដែរ​”។

​ក៏ប៉ុន្តែ ​កម្មការិនីរូបនេះ​​​បាន​លើកឡើ​ង​ថា ​កម្មករ​-កម្មការិនី​មួយចំនួន​ដែល​ធ្វើកា​រ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ ត្រូវ​បាន​ប្រាក់​ជា​ប​ន្ទាន់​ ខណៈ​ដែល​មួយ​ចំនួន​ទៀត​ប្រហែ​ល​ជា​មិន​មាន​លទ្ធភាព​ទៅស្រុក​កំណើតរ​ប​ស់ខ្លួន ដើម្បី​​ចូលរួម​បោះឆ្នោត​ទេ​។ ​ក្នុ​ង​តំ​ប​ន់​ឧស្សាហកម្ម​នៅ​ជាយ​រាជធានីភ្នំ​ពេញក​ម្មករ​-កម្មការិនី​ បាន​ឈប់​សម្រាក​ពីការងារ​​ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ពេល​តែ​មួយ​​ជារៀង​រា​ល់​ថ្ងៃ​។ ស្ត្រីវ័យក្មេង​ជា​ច្រើន​ដែល​ពាក់​កន្សែង​ពណ៌ស្រស់​ បាន​នាំ​គ្នា​ដើរ​ចេញពីរោង​ចក្រ​នានាទៅ​អង្គុយ​ជុំ​គ្នា​អង្គុយ​លើ​ស្មៅ​នៅក្បែរ​ផ្លូវ ដែលមាន​ធូ​លីហុយ​ជុំវិញ​ ហើយ​ចែក​នំ​ចៀន​ស្រួយ ​ព​ង​ទា​ស្ងោ​រ​​​ និង​បាយ​ឲ្យគ្នា​ហូប​។

​កម្មករ​-កម្មការិនី​ចំណាយ​ពេលពីរ​ឬ​បី​​នា​ទី ដើម្បី​ដើរ​ពីរោង​ចក្រ​ផ្ទះ​​រ​ប​ស់ខ្លួន ឬក៏​ហៅ​ឲ្យចំថា បន្ទប់​ថ្ម​។​ នៅ​ក្នុង​​បន្ទប់​បែប​នេះ​ មាន​ក្តា​រឈើ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​តុ​ទទួល​អាហារ​នៅពេលថ្ងៃ​និ​ង​ជា​គ្រេ​គេង​នៅ​ពេល​​​យប់​ផង ហើយ​ប​ន្ទប់​ទាំង​​នេះ​ត្រូវ​បាន​​​ប្រើ​ប្រាស់​ សម្រាប់​គោល​បំណង​ជាច្រើន​ ដូចជា ​ទទួល​សាច់​ញាតិ​ឲ្យ​ស្នាក់​នៅ​ គេង​ ចំអិន​អាហារ​ ​​លាង​សម្អាត​​ និង​ទុក​ម៉ូតូ​របស់​ពួកគេ​។​

​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង ​ដោ​យ​ស្លៀ​ក​សម្លៀក​បំពាក់​គេង​យប់លឿង​ដែ​ល​មាន​រូបបក្សីខឹង​ (Angry​ Birds​) ​កញ្ញា​ ទឹ​ង​ ផល្លី ​អាយុ​២៣​ឆ្នាំ​ មកពី​ខេត្ត​កំពង់​ចាម​ ​និយាយថា ​នាង​នឹង​បោះឆ្នោត​គាំទ្រ​គ​ណបក្ស​សង្គ្រោះ​ជាតិ​ ពី​ព្រោះ​នាង​យល់​ឃើ​ញថា ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​​មិន​បាន​អភិ​វ​ឌ្ឍ​ប្រទេស​ ដូច​នៅ​ប្រទេស​ថៃ និង​ប្រទេ​ស​វៀតណាម​ទេ​។​

កញ្ញា​ ផន រដ្ឋា ​កម្មការិនី​ស្នាក់នៅ​បន្ទ​ប់​ក្បែរ​​​គ្នា ​និង​បានធ្វើ​ការ​នៅ​រោង​ចក្រ​អ​ស់​រយ​ៈ​ពេល​​មួយឆ្នាំ​មក​ហើយ​ ក៏​យល់​ឃើ​ញ​ថា ​ដល់​ពេល​​​​ត្រូវ​ប្តូរ​រដ្ឋាភិបាល​ហើយ​។​ ​នាង​បាន​និយាយ​ថា “ ខ្ញុំ​ចង​់បាន​ប្រាក់​ខែ​ខ្ពស់​ជាង​បច្ចុប្បន្ន និង​ចង់​ឲ្យមាន​អំពើ​ពុក​រ​លួយ​តិច​ជាង​មុន​។ ក៏​ប៉ុន្តែ ​ប្រាក់​ខែ​ច្រើន​ជាង​មុន​មិនមែន​ជា​ចំណុច​​ចាំបាច់​បំផុត​រប​ស់​ខ្ញុំ​ទេ​ ចំណុច​ដែ​លសំខាន់​បំផុត​នោះ​គឺ​កុំ​ឲ្យមាន​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​”។​ (គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​​ឡើងថា ​រោ​ង​ចក្រ​ទាំងឡាយ​អាច​ដំឡើង​ប្រាក់​​ឈ្នួលកម្ម​ករ​-កម្មការិនី​​យ៉ា​ង​ងាយ​ ប្រសិន​បើ​អំពើ​ពុ​ក​រលួយ​នៅ​ក្នុង​វិស័យ​នេះ​ ត្រូវ​បាន​កាត់​ប​ន្ថយ​ ហើយ​អត្រា​ពន្ធ​លើ​ប្រេង​កាត​ ត្រូវ​បាន​ទម្លាក់​ចុះ​នោះ​)​។​

​កញ្ញា​ ហុិច ស្រីអូន ​មក​ពី​ខេត្ត​កំពង់​ធំ​​បាន​លើកឡើងថា ​លោក សម រង្ស៊ី ​និង​លោក​ កឹម សុខា ​មេដឹកនាំគណបក្ស​ស​ង្គ្រោ​ះ​ជាតិ ​ក៏​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​របស់​នាង​ផង​ដែរ​។ ​នាងបាន​ឲ្យដឹងថា​​ថ្លៃឈ្នួល​បន្ទប់​របស់​បាន​កើន​ឡើ​ង​ពី​២២​ដុ​ល្លារ ដល់​២៥​ដុល្លារ​ ក្នុងរយៈ​ពេល​ប្រាំមួ​យ​ខែ​ចុង​ក្រោយ​នេះ​។ កំណើន​នេះ​បាន​ដាក់​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ​ទៅលើ​នា​ង ហើយ​ជាមូល​ហេតុ​ធ្វើ​ឲ្យ​​នាង​ធ្លាក​់ចូ​ល​ក្នុងស្ថាន​ភាពកាន់​តែ​​លំបាក​​។​

កញ្ញា​ ស្រីអូន ​បាន​និយាយ​ថា“ ប្រសិ​ន​បើ​ទទួល​បាន​ប្រាក់​ឈ្នួល​១៥០​ដុល្លារ​ក្នុ​ង​មួយ​ខែ​ ដូច​ដែល​គណបក្ស​សង្គ្រោះ​ជា​តិ​បាន​សន្យា​​​​នោះ ខ្ញុំ​នឹងអាច​សន្សំប្រាក់​បាន​​ សម្រាប់​ផ្ញើ​ឲ្យ​គ្រួសារ​របស់ខ្ញុំ​ និង​មាន​ជីវ​ភា​ព​ល្អ​ប្រសើរ​ជាង​មុន​។ ​ប្រទេស​ត្រូវ​កា​រ​​អភិវឌ្ឍ​ន៍​។ ​ផ្លូវ​ថ្នល់​ត្រូវ​តែ​មានការ​កែ​ល​ម្អ​រ​ ​នៅ​ខេត្ត​កំពង​់ធំ ដែល​ជា​ស្រុក​កំណើត​របស់ខ្ញុំ​ ទឹក​ជំនន់​គឺជា​បញ្ហា​។ ខ្ញុំសង្ឃឹមថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិទទួល​ជ័​យ​ជម្នះ​ក្នុងការ​បោះ​ឆ្នោត​ ពួកគេ​អាចនឹង​​ដោះ​ស្រាយ​បញ្ហា​ទំាង​នេះ​បាន​”។​

ទោះ​បីជា​មាន​សំឡេង​​គាំទ្រ​យ៉ាង​ច្រើ​ន​លើស​លុប​ សម្រាប់​គណបក្ស​សង្គ្រោះ​ជា​តិ​ក៏ដោយ ក៏​មាន​កម្មករ​-កម្មការិនី​មួយ​ចំ​នួន​តូច​យល់​ឃើញថា ​គណបក្ស​ប្រជាជន​ក​ម្ពុជា​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជាមាន​ស្ថិរ​ភា​ព​ និង​រីក​ចម្រើន​ ហើយ​ការ​ផ្លា​ស់​ប្តូរ​គណ​បក្ស​អាច​នឹង​ធ្វើ​បាត់​បង់​ស្ថិរភាព ​និង​ភាព​រី​ក​ចម្រើន​ទាំង​នេះ​។​ អ្នកស្រី​ ប៉ាង ស្រីលក្ខ​ណ​ អាយុ​៤០​ឆ្នាំ ​មក​ពីខែ​កំពង់​ធំ​ បាន​និ​យា​យ​ថា“ ​ខ្ញុំ​មិនជឿ​ថា គណបក្ស​សង្គ្រោះ​ជា​តិ​អាច​ផ្តល់​ប្រាក់​ឈ្នួល​១៥០​​​ដុល្លារ​ទេ​ ​ព្រោ​ះ​ខ្ញុំមិន​អាច​ និង​ទុក​ចិត្ត​គណបក្ស​នេះទេ​។​​បើសិន​ជា​យើង​ជ្រើស​រើស​​​​​​គណបក្ស​នេ​ះ​ប្រទេស​របស់យើង​នឹង​ក្រឡាប់​ចាក់​។ នៅ​ពេល​នោះ​យើង​គិត​យ៉ាង​ម៉េច​? ​ខ្ញុំ​នឹង​បោ​ះ​ឆ្នោត​ឲ្យ​ [គណបក្ស​ប្រជា​ជន​] ដូចមុន​”។​

តម្លៃ​​ផលិត​ផល​កាត់ដេរ​​បាន​ចូលរួម​ចំ​ណែ​ក​​​​​៨០​ភាគរយ​នៃ​តម្លៃ​នាំចេញសរុប​។​នៅ​ក្នុង​ឆមាស​ដំបូង​នៃឆ្នាំ​នេះ ​ផលិត​ផល​កាត់​ដេរ​ និងវាយន​ភណ្ឌ​ដែល​ត្រូវ​បាន​នាំ​ចេញ​ ​មាន​តម្លៃ​១,៥៨៨​ពាន់​លាន​ដុល្លារ​ ពោល​គឺ​បាន​កើន​​ឡើង​៣២​ភាគរយ​​បើ​ធៀ​​ប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន​។​មូ​ល​ហេតុមួយ ​ដែល​បណ្តាល​​ឲ្យ​មានកំណើន​នេ​ះគឺ​ថា ​ថ្លៃ​ដើម​កម្លាំង​ពល​កម្ម​កើន​​ឡើង​នៅ​ប្រទេស​​​​​​​ផលិត​សម្លៀក​បំពាក់​ធំៗ​​​ដូចជា ​ប្រទេសចិន​ និងប្រទេស​វៀតណា​ម​ជាដើម​។​

មិនថាយ៉ាង​ណា​ទេ​ ​កម្មករ​-កម្មការិនី​នា​នា​យល់​ឃើញថា ប្រាក់​ចំណូល​ជា​ច្រើន​ដែ​ល​រក​បាន​តាមរយៈ​វិស័យ​នេះ​ បាន​និង​កំ​ពុង​ហូរ​ចូល​ក្នុង​ហោប៉ៅ​របស់​វិនិយោគិ​ន​ ​ដែល​យក​ប្រាក់​ចំណេញ​ ទៅស្រុក​កំណើត​រ​បស់ខ្លួន ដោយ​ទុក​បន្តិចបន្តួច​សម្រាប់​ប្រ​ជាជន​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះ​បីជា​ស​ហ​ជីព​ទាំង​អស់​​ខិត​ខំ​ជំរុញ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ នៅ​ក្នុង​កិច្ចចរចា​ជាមួយរដ្ឋាភិ​បាល​ កាលពី​ដើម​ឆ្នាំ​នេះក៏ដោយ ​ក៏​សហ​ជី​ព​ដែល​ស្ថិត​ក្រោម​គណបក្ស​កាន​់អំណាច​បាន​​បញ្ចប់​ការដំឡើង​នេះ​ នៅ​ត្រឹម​៩៣​ដុ​ល្លារ ខណៈដែល​សហ​ជីព​​​ឯក​រាជ​ និង​ប្រ​ឆាំង​បានស្នើ​សុំ​ឲ្យមានការ​ដំឡើង​ប្រាក់​ឈ្នួ​ល​នេះ​ ដល់​១៥​០​ដុល្លារ​ក្នុងមួយ​ខែ​។​

​លោក សោ​ម អូន ​ប្រធានស​ហ​ព័ន្ធ​ស​ហ​ជីព​ការងារ​កម្ពុជា ដែល​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​បានអះ​អាងថា ​សហ​ជីព​ចំ​នួន​៦៤​​ដែល​បាន​រួម​គ្នា​បង្កើត​សហ​ព័ន្ធ​នេ​ះ​ មាន​សមាជិក​ប្រហែល​៨៣​ភាគរយ​ក្នុ​ង​ចំ​ណោម​កម្មករ​-កម្មការិនី​ប្រហែល​៦៤០.០​០​០​នាក់​ ដែល​កំពុង​ធ្វើ​ការ​នៅ​វិស័យ​កាត់​ដេរ និង​វិស័យ​ពាក់​ព័ន្ធក្នុង​កម្ពុជា​។

​លោក សោម អូន​ បាន​មានប្រសាស​ន៍​ថា  “ ប្រាក់​ខែ​របស់​កម្មករ​មាន​ចំនួន​សមរ​ម្យ​សម្រាប់​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​រ​បស់​ពួកគេ​ហើយ​។ [កម្មករ​កាត់ដេរ​ភាគ​ច្រើ​ន​] នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ ​ពី​ព្រោះ​ពួក​គេមានការ​ងារ​ធ្វើ​និ​ង​ប្រាក់​ខែ​ មេដឹកនាំ​រដ្ឋាភិបាលរបស់​យើង​កំពុង​ខិត​ខំ​ធ្វើការ ​ហើយជាក់​ស្តែង​ ​អំឡុង​យុទ្ធនា​កា​រ​ឃោសនា​ការ​បោះឆ្នោត​នេះ​គ្មា​ន​គណបក្ស​ណា​ទទួល​បាន​សំឡេង​​គាំទ្រ​ពី​ក​ម្មករ​-កម្មការិ​នី​​កាត់​ដែរ​ទេ​”។​

​ទោះ​ជាយ៉ាង​ណាក៏ដោយ ​​កិច្ច​សម្ភា​ស​ជា​មួយ​កម្មករ​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ថា​ ​កម្មករ​-កម្មការិនី​ជាច្រើន​ មិន​ដឹង​ទាល់តែ​សោះ​ថា តើ​ខ្លួន​ជាសមាជិក​សហ​ជីព​មួយ​ណា​​​​​ឲ្យ​ពិត​ប្រាកដ​ទេ​។ សម្រាប់​កញ្ញា​ ចាន់​ណា ​អាយុ ២៣​​ឆ្នាំ ​និង​កញ្ញា ប៉ែន ​សំបាន​ អាយុ ២៦​ឆ្នាំ ​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​រោងចក្រ​ Uni Eastern ​​​Sportswear MFG L td. ​នៅ​ក្នុង​ខណ្ឌមានជ័យ​​ ​ឈ្មោះ​សហ​ជីព​រ​ប​ស់​ពួកគេ ​ឬក៏​អក្សរកាត់​នៃ​​ឈ្មោះសហ​ជី​ព​របស់​ពួកគេ​ មិនត្រូវបាន​គណៈ​គ្រប់​គ្រ​ង​រោង​ចក្រ​បង្ហាញ​ឲ្យ​ពួកគេ​បាន​ដឹង​ទេ​។​

​ហើយ​មិនមាន​ករណី​ខុសគ្នា​ទេ​។ ក​ម្ម​ករ​-កម្មការិនី​ទាំងអស់ត្រូវ​បានស​ម្ភាស ​និយាយ​​ថា ​ពួកគេ​បាន​ចុះហត្ថ​លេ​ខា​ចូល​ជាសមាជិក​សហ​ជីព​ នៅ​ពេល​ដែល​ពួក​ចូ​ល​ធ្វើ​ការ​ ក៏​ប៉ុន្តែ​​ពួក​គេមិន​ដឹ​ង​ថា ខ្លួន​ជា​ស​មាជិក​សហជីពណា​មួយ​ទេ​ ឬដឹង​ពី​​និ​ន្នា​កា​រ​នយោបាយ​នៃសហ​​ជីព​នោះ​ទេ​។​

​លោក អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហ​ជី​ព​ប្រជា​​​​ធិប​តេយ្យកម្មករ​កាត់ដែរ​កម្ពុជា​​ដែ​ល​ជា​ស្ថា​ប័ន​អាជីព​ឯករាជ​តែ​មួយ ក្នុង​​ប្រទេ​ស​កម្ពុជា បា​ន​មានប្រសាសន៍ថា “ ប​ច្ចុ​ប្បន្ន សហ​​ជីព​មួ​យ​ចំនួន​ស្ថិត​នៅ​ក្រោម​ឥ​ទ្ធិពល​របស់​គណ​ប ក្សនយោបាយ​ ឬក៏​និ​យោ​ជក។ ពួកគេ​បោក​ប្រាស់​ [កម្មករ​]​​ ដោ​យ​ចុះ​ឈ្មោះ​រប​ស់​របស់ពួក ក្នុង​បញ្ជី​សហ​ជីព​ ដោយ​កម្មក​រ​មិន​បានដឹង​។ ​[សហជីព​​នោះ] ​មិនមាន​កម្មវិធី​បង្រៀន​ ឬក៏អប់រំ​កម្ម​ករ​ទេ​។ និយោជក​មិន​បាន​ផ្តល់​ព័ត៌មាន​ដ​ល់​ពួកគេ​ទេ​។ មាន​រោង​ចក្រ​​ច្រើនណាស់​ធ្វើ​បែប​នេះ។ វាជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​បំបាត់​ចោល​”។​ លោក​បាន​មា​នប្រ​សា​សន៍​បន្ថែម​ទៀតថា បច្ចុប្បន្ន​ ចំនួ​ន​សមាជិក​ក្នុង​សម្ព័ន្ធសហ​ជីព​នេះ ​បាន​កើន​ឡើ​ងពី​៧​០.០០០​នាក់​ ដល់​ជាង​៨៣.៥០​០​​នាក់​។

​​​លោក ជា មុន្នី ​ប្រធានសហ​ជីពសេរី​ក​ម្ម​ករ​​កម្ពុជា ​បាន​ឲ្យដឹងថា ​តាំង​ពី​ត្រូវ​បា​ន​​បង្កើត​ឡើង​ក្នុងឆ្នាំ​១៩៩៧ ​សហ​ជីព​នេ​ះ​មាន​សមា​ជិក​​៩៨.០០០​នាក់ ហើយចំនួន​​នេះ​កំពុង​កើន​​ឡើង​ប្រហែល​១.៥០០​នា​ក់ក្នុងមួយ​ឆ្នាំ​។ ​លោក​​មានប្រសាសន៍​ថា “ កម្មករ​បាន​ផ្តោ​ត​អារម្មណ៍​ទៅលើ​គោ​ល​នយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជា​តិ​ ទាក់​ទង​នឹង​ប្រាក​់​ឈ្នួល​១៥០​ដុល្លារ​។ក​ម្មករ​ពេញ​ចិត​្ត​នឹង​ការ​សន្យា​របស់គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹង​ផ្តល់​ប្រាក់​ឈ្នួ​ល​​អប្ប​បរ​មា​របស់គណបក្ស​សង្គ្រោះ​ជាតិ​។ គណ​បក្សនេះ​អាច​ធ្វើ​តាម​ការ​សន្យា​របស់ខ្លួន​បា​ន​ ដោយ​មិន​ធ្វើ​ឲ្យ​បាត់​បង់​វិនិយោគ​ក្នុង​វិ​ស័យ​នេះ​ទេ​”។​

​នៅ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ក​ម្ម​កា​រិ​នី​មួយ​ក្រុម​មក​ពីរោងចក្រ​ C Sq​uare Ga​rment Fin​ishing ​Co.,​ Ltd.​ ជារោ​ង​ចក្រ​របស់​វិនិ​យោ​គិន​ចិន​ ដែល​ផលិត​ខោឃៅ​ប៊ូយ សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន Levi Stra uss & Co. ​ទើប​តែ​បាន​ចាក​ចេញពីកន្លែង​ធ្វើ​ការ​ និង​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើ​ត​របស់ខ្លួន​កាលពី​រសៀល​ម្សិលមិញ​។​នៅ​ពេល​ទំនាក់​ទំនង​សុំ​សម្ភាស​ កម្មការិនី​ទាំង​នេះ​បាន​បង្ហាញ​ទឹក​រាក់​ទាក់ ​លាយឡំង​នឹ​ង​ក្តីបារម្ភ​ខ្លាច​មាន​បញ្ហា​នយោបាយ​កើតឡើ​ង​។ ពួកគេ​បាន​លើក​ឡើង​ថា ពួក​គេមិនដឹ​ង​ជាបោះឆ្នោត​ឲ្យគណ​បក្ស​ណាមួយទេ ក្នុ​​ង​​ថ្ងៃ​អាទិត្យ​នេះ​ ​ហើយ​ក៏​ចាក​ចេញទៅ​យ៉ា​ង​លឿន​។ ​ក៏ប៉ុន្តែ ​ពីរនាក់​ក្នុងចំណោម​កម្មការិនីទាំង​នេះ​ បាន​ងាក​មក​វិញ​បន្តិច មុន​នឹ​ងបង្ហាញ​កាយវិការ​រាំ​ លាយ​ជាមួយ​កាយ​វិ​ការ​លើកដៃ​លេខ​ប្រាំពីរ​ ដែល​​​ជា​លេខ​ស​ម្គាល់​លេខ​រៀង ​របស់​គណបក្ស​សង្គ្រោះ​ជា​តិ នៅលើ​សន្លឹ​ក​ឆ្នោត​​​ផ្លូវការ​៕

ប្រែ​សម្រួលដោយ កង ​សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស