33 C
Phnom Penh

បេក្ខជន​តំណាង​​​​បក្ស​ប្រជាជន​​មណ្ឌល​ខេត្ត​​សៀម​រាប ប្រកាស​ផ្តល់​ជំនួយ​មនុស្ស​ធម៌​មុន​ការបោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​មន្ត្រី​មូលដ្ឋាន​មួយ​រូប​បាន​ឲ្យ​ដឹងថា បេក្ខជន​ឈរ​ឈ្មោះ​ជាតំណាង​មកពី​គណបក្សប្រជាជនកម្ពុជា នៅ​មណ្ឌល​ខេត្ត​សៀម​​រាប​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​​​នឹង​​ផ្តល់ជំនួ​យ​មនុស្ស​ធម៌ ក្នុង​ទឹក​ប្រាក់​ចំនួ​ន​​៧៥ដុល្លារ​ ក្នុង​ម្នាក់ៗ ទៅ​ឲ្យ​ប្រជា​ពលរ​ដ្ឋ​​ដែល​ជួបការ​លំបាក​ នៅក្នុងឃុំ​​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​នាថ្ងៃអាទិត្យចប់សព្វគ្រប់​​។

​ក្នុង​សកម្មភាព​មួយ​ ដែល​ធ្វើ​តាម​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ដែល​កាល​ពី​ដើមសប្តាហ៍នេះ បាន​ប្រកាស​ផ្តល់​ជំនួយ​ផ្ទាល់ខ្លួន​ ទៅឲ្យ​ប្រជាពល​រដ្ឋ​ដែល​ជួប​ការ​លំបាក​ទាំង​អស់​នៅក្នុងខេត្ត​ព្រៃ​វែង​ ដោយ​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ចាត់​ទុក​ថា​ជា​ការ​ទិញ​សន្លឹកឆ្នោត​នោះ​ លោក សៀង ណាំ​ ស​មា​ជិក​សភា​ នៅ​ខេត្តសៀម​រាប​ នៅ​ក្នុង​​​​សប្តាហ៍នេះ​ ក៏​បាន​ប្រកាស​ផ្តល់ជំនួយ​មនុស្សធម៍​ផ្ទាល់​ខ្លួន​ទៅ​ឲ្យប្រជាពលរដ្ឋ​ដែល​ជួបការ​លំបាកផងដែរ​។

លោក សៀង​ ណាំ​ មិនអា​ច​ទាក់​ទង​​សំធ្វើ​អត្ថា​ធិប្បាយ​បាន​ឡើយ​ ប៉ុន្តែ​ មាន​មន្ត្រី​មួយ​រូប​​​​មកពី​គណៈកម្មាធិ​ការ​រៀប​ចំ​ការ​ឆ្នោត​នៅខេត្តសៀមរាប​ បាន​បញ្ជាក់​ពីការ​ប្រកាស​ផ្តល់ជំនួយ​ផ្ទាល់ខ្លួន​នេះ។

យោងតាម​លោក​ សុង​ ម៉េង​ នាយរង​នគរ​​បាល​ស្រុក​ ស្វាយ​ លើ​ ដែល​បាន​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍​ប្រកាសផ្តល់​ជំនួយ​មនុស្ស​ធម៌​ផ្ទាល់​ខ្លួន​នេះ​ កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យដឹងថា លោក​ គុច លីណា​ ប្រធាន​ក្រុម​ការ​ងារ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅក្នុង​ឃុំ​ខ្នង​ភ្នំ បាន​​លើក​ឡើងថា​ បន្ទាប់​ពីការ​បោះ​ឆ្នោតរួច​ ​លោក​ ​​សៀង​ ណាំ នឹង​ផ្តល់​ប្រាក​់​ចំនួន​ ៣០០.០០០​​​​​រៀល​ ឬក៏ស្មើនឹង​៧៥ដុល្លារ​ ទៅ​ឲ្យ​ស្ត្រី​ដែល​ទើបតែ​​សម្រាល​កូន​រួច​ និង​ក្រុម​គ្រួសារ​ណា​ដែលមាន​សមាជិក​ស្លាប់​នៅក្នុង​ឃុំនេះ។

លោក​លើកឡើងថា “ អ្នក​ក្រោម​បង្គាប់​របស់​​លោក សៀង​ ណាំ​ បាន​សន្យាថានឹង​ផ្តល់​​​ជំនួយ​មនុស្សធម៌​ ហេតុ​​ដូច្នេះ​ពួកគេ​មិនអាច​លេបសម្ដីបានឡើយ​ ពី​ព្រោះឥឡូវនេះ​ ប្រជា​​​ពលរដ្ឋ​រាប់រយ​នាក់​ បាន​ដឹង​ពីដំណឹង​នេះ​ហើយ”។ លោកបាន​មានប្រសាសន៍បន្តថា មានអ្នក​​ភូម​ិ​ប្រមាណ​៣.០០០​គ្រួសារ​ នៅ​ក្្នុង​ឃុំនេះនឹង​ត្រូវ​មក​ចុះឈ្មោះ​ដើម្បីទទួល​​​បាន​ជំនួយ​មនុស្សធម៌​ ដែលមាន​ចំនួនសរុប​គឺ​២២៥.០០០ដុល្លារ​។

លោក សុង​ ម៉េង​  បានបដិសេធ​ ចំពោះ​អ្វី​ដែលបាន​លើកឡើង​ថា ជាអំណោយ​ដើម្បី​ទិញ​សន្លឹកឆ្នោត។ លោក សុង ម៉េង​ និយាយបន្តថា “ នេះ​​មិន​មែន​ជាទង្វើ​ទិញសន្លឹ​ក​ឆ្នោត​ទេ​”។ លោក​ បាន​បន្តថា “ លោក [លោក សៀង​ ណាំ​] តែង​តែ​ចង​់ជួយ​អ្នកក្រ​ ហើយ​លោក​មិនដែល​គិតចង់​ទទួលបាន​សំឡេង​ឆ្នោត​​បន្ថែម​ពី​ប្រជាពលរដ្ឋ​ឡើយ។

លោក នុន វណ្ណ​សំ ប្រធា​ន​គណៈ​កម្មា​ធិការ​​រៀប​ចំការ​បោះ​ប្រចាំ​ខេត្ត​សៀម​រាប​បាន​មាន​​​ប្រសាសន៍ថា លោក​បាន​ដឹង​ពី​កា​រប្រកាស​របស់លោក ​សៀង ណាំ​ នេះ​ហើយបាន​ជំទាស់​​​ថា ការផ្តល់នេះ​គឺស្រ​បច្បាប​់​។ លោកបាន​លើកឡើង​ដោយ​ប្រៀប​ធៀប​​​ពីជំនួយ​មនុស្ស​ធម៌នេះ​ ទៅនឹង​គោល​នយោ​បាយ​របស់​គណ​បក្សស​ង្គ្រោះជាតិ​ ដែល​នឹង​ផ្តល់​ប្រាក់​សោធននិវត្សរ៍​ ចំនួន​១០ដុល្លារ​ក្នុង​មួយ​ខែ​នៅទូទំាង​ប្រទេស​ថា​ “ នេះ​មិន​មែន​ជា​​សកម្មភាព​​ដើម្បី​ទាក់ទាញ​អ្នក​បោះ​ឆ្នោត​ឲ្យ​បាន​កាន់តែ​ច្រើននោះទេ​ ប៉ុន្តែ​វា​ជា​សកម្ម​​​ភាព​មនុស្ស​ធម៌​ច្រើនជាង​”។​

លោក គល់​ បញ្ញា ប្រធាន​​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ហៅកាត់ថា​ ខុម​ហ្វ្រែល​ បាន​មាន​ប្រសាសន៍ថា សកម្មភាព​នេះគឺជា​ការ​ទិញ​សន្លឹក​ឆ្នោត​ ហើយ​បាន​ជំរុញ​ឲ្យ​គណបក្ស​ផ្សេង​ៗ​ទៀត​ ដាក​់ពាក្យ​បណ្តឹង​ និង​ទាម​ទារ​ឲ្យមាន​ការ​ចាត់វិធានការ​ពី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅកាត់​ថាគ.ជ.ប.​។

លោកក៏បាន​ចង្អុល​បង្ហាញដែរថា​ ខេត្ត​សៀមរាប​​ ក៏ដូចជា​ខេត្តព្រៃវែង​ដែរ​ គឺជា​ខេត្ត​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​គេ​រំពឹងថា​ នឹងទទួលសំឡេង​គាំទ្រ​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា។​ លោកបានថ្លែងថា “ សព្វថ្ងៃ​ ព្រឹត្តិការណ៍​​របស់​គណបក្ស​ប្រឆាំង​ទទួល​បានការ​​គាំ​ទ្រ​ច្រើន​ណាស់​[នៅក្នុង​ខេត្តសៀមរាប​]៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស