អំពើហិង្សាបានផ្ទុះឡើងនៅការិយាល័យបោះឆ្នោតមួយកន្លែងក្នុងវត្តស្ទឹងមានជ័យ ក្នុងនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ ពេលអ្នកបោះឆ្នោតមួយចំនួនតវា៉ថា ខ្លួនរកឈ្មោះមិនឃើញក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គ.ជ.ប.។
ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនីតិកាលទី៥បានបិទនៅវេលាម៉ោង៣រសៀលនៅថ្ងៃអាទិត្យនេះដោយមានការតវា៉ជាច្រើនអំពីការរកឈ្មោះមិនឃើញក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឬបើមិនដូច្នេះទេ បានមកដល់។
ការិយាល័យបោះឆ្នោតហើយ ប៉ុន្តែបែរជាត្រូវអ្នកដទៃប្រើឈ្មោះរបស់ខ្លួនបោះឆ្នោតរួចហើយទៅវិញ នេះបើយោងតាមអ្នកសង្កេតការណ៍បោះឆ្នោតក្នុងមូលដ្ឋាន។ លទ្ធផលបឋមនៃការបោះឆ្នោតនៅថ្ងៃអាទិត្យនេះត្រូវបានរំពឹងថា នឹងប្រកាសនៅល្ងាចថ្ងៃអាទិត្យនេះ។