28 C
Phnom Penh

ប្រជាជន​នាំគ្នា​ទប់​ស្កាត់​ជន​ជាតិ​ភាគតិច​វៀ​ត​ណាម​មិន​ឲ្យ​ចូល​រួម​បោះ​ឆ្នោត​នៅ​ខេ​ត្ត​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ស្រុកស្អាង​, ខេត្ត​កណ្តាល-​លោក លីវ​ យ៉ាង​ប៊ីន ​(Liv Ya​ng Bin​) ​អាយុ​៦៦​ឆ្នាំ​ បា​ន​ចូលរួម​បោះ​ឆ្នោត​បួន​លើក​មក​ហើយ​ ក៏​ប៉ុន្តែ ​កាលពីម្សិល​មិញ​ លោក​មិន​អាច​ចូល​រួម​ជា​​​លើក​ទី៥ទេ​។ ​កាលពីម្សិល​មិញ​​នេះ​ លោក យ៉ាង​ប៊ីន បាន​ទៅកាន​់ការិយាល័យ​បោះ​ឆ្នោត​​​​បីលើក​ នៅ​ខេត្ត​កណ្តាល​ ក៏ប៉ុ​ន្តែ​  នៅ​ពេល​លោក​ទៅ​ដល់​ម្តង​ៗ​ លោក​បាន​ជួប​ប្រជាជន​មូលដ្ឋាន​ប្រហែល​៥​០០​នាក់​ ដែល​បាន​ស្រែក​​​​មិន​ឲ្យ​លោក​ចូល​រួម​បោះឆ្នោត​ ដោយ​ប្រើ​​​ពាក្យ​ពេជន៍​ប្រឆាំង​នឹ​ង​ជន​ជាតិ​វៀត​ណាម​។

​លោក ​យ៉ាង​ប៊ីន បាន​និយាយថា  “​ខ្ញុំ​បា​ន​ទៅកាន់​​ការិយាល័យ​បោះ​ឆ្នោត​ ប៉ុន្តែ ពេ​ល​ទៅ​ដល់​ម​្តង​ៗ​ ប្រជាជន​បាន​ស្រែក​ថា ‘​មិន​អនុញ្ញាត​ឲ្យ​យួន​ចូល​បោះឆ្នោត​ទេ​’។ពួ​ក​គេ​បាន​រុញ​ខ្ញុំ​ចេញ ​ហើយ​ពួកគេ​មានគ្នា​ច្រើន​ណាស់​។ ខ្ញុំ​ភ័យ​ខ្លាច​តែ​ពួកគេ​វាយ​ខ្ញុំ​ទេ​”។ គ្រួសារ​របស់​​លោក  ​យ៉ាង​ប៊ីន  ​មាន​​ដើម​កំណើត​​​​នៅ​ប្រទេស​វៀតណាម ​ក៏ប៉ុ​ន្តែ​លោក​បាន​​​កើត​នៅ​​ប្រទេស​កម្ពុជា​។​

​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​ជន​ជាតិ​រៀ​ត​ណាម​៥០​គ្រួសារ​ ​នៅ​ឃុំត្រើយ​ស្លា លោ​ក​ យ៉ាង​ប៊ីន ​បាន​ឲ្យដឹងថា ​មានប្រជាជន​តែ​១៥​នាក់​ប៉ុណ្ណោះ​នៅ​ក្នុងឃុំ​នេះ ដែល​មាន​សិទ្ធិ​បោះឆ្នោត​។ ហើយ​ភាគ​ច្រើន​ដូ​ច​ជាលោក យ៉ាង​ប៊ីន​ ​ជាដើម ​មិន​អាច​បោះ​ឆ្នោត​បាន​ទេ​កាលពីម្សិល​មិញ​ ក៏ប៉ុន្តែ ​ភាគ​ច្រើន​ក្នុង​ចំណោម​​​​ពួក​គេ​ បាន​រស់​នៅ​ដោ​យ​ប្រកប​មុខរបរ​ជា​អ្នក​​​​នេ​សាទ​ នៅ​ក្នុង​ប្រ​ទេ​ស​កម្ពុជា​ អស់រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ​។​ លោក​បាន​និយាយបន្តថា  ​មា​ន​តែ​ប្រាំ​​​នាក់​​​​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ជន​ជា​តិ​ភាគ​តិច​​វៀត​ណាម​ទាំង​១៥​​​​នាក់​​​នេះ​​​ ​អាច​ទ្រាំ​នឹង​សម្រែក​​​​របស់​ប្រជាជន​ ដើម្បី​​​ដើរ​ឆ្លង​ផុត​ក្រុម​ប្រជា​​​ជន​​​​ពោរ​ពេញ​កំហឹ​ង​ទាំង​​​នោះ​​​ហើយ​​​ចូល​ទៅ​​​ក្នុង​​​ការិ​យាល័យ​បោះ​ឆ្នោត​បាន​។

​លោក​បាននិយាយ​​​ថា “ ពួក​យើង​យល់​ថា ពួក​យើង​ជា​ប្រជាជន​កម្ពុជា​។ ភាគ​ច្រើ​ន​ក្នុ​ង​ចំណោម​​​​ពួក​យើង​ បានរស់​នៅ​ទីនេះ​ អ​ស់​រយៈ​ពេល​បីជំនាន់​មក​ហើយ​។ ខ្ញុំ​មាន​អ​ត្ត​​​សញ្ញា​ណ​ប័ណ្ណ​ ហើយឈ្មោះ​របស់ខ្ញុំ​មាន​នៅ​ក្នុង​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​។ ខ្ញុំ​ជា​ព​ល​រដ្ឋ​ម្នាក់​ដែរ”។ លោក​​​ យ៉ាងប៊ីន បាន​​​សួរ​​​ថា “ចឹង ហេតុ​​​​អ្វី​ខ្ញុំ​មិនអាច​បោះ​ឆ្នោ​ត​បាន​?”​ ក៏ប៉ុន្តែ ​ប្រជា​​​ជន​​​ប្រហែល​៥​០​០​នាក់​ដែល​បាន​នៅប្រ​ចាំការ ​នៅ​​​​​ការ​ិ​យា​ល័យបោះឆ្នោត​នេះ ​មិន​យល់​ស្រប​​​​នឹង​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ទេ​។​

​អ្នក​ស្រី​ លាង មុចលីម ​អាយុ​៣៧ឆ្នាំ​ ជា​កសិករ​ បាន​និយាយ​ដោយ​ប្រើពាក្យ​ពេ​ជន៍​បែប​ប្រមាថ​ ដើម្បី​សំ​ដៅ​ចំពោះ​ប្រជា​ជន​ជន​ជាតិភាគ​តិចវៀត​ណាម​ថា “ពួក​យើ​ង​មិន​ចង់​ឲ្យ​ពួក​អាយួន​បោះឆ្នោត​ទេ”។ អ្ន​ក​ស្រី​បាន​​​​លើក​ឡើង​បន្ថែម​ទៀតថា “ពួក​យើង​បាន​​​​ឃ្លាំ​មើល​១០នាក់​ក្នុង​ចំណោម​ពួ​ក​គេ​ហើយ ​ហើយ​​​​បន្ទាប់​មក​ ពួក​គេ​ក៏លែ​ង​ហ៊ាន​មក​បោះ​ឆ្នោត​ ពីព្រោះ​ពួក​​​យើង​ជ្រើស​រើស​រដ្ឋាភិបាល​កម្ពុជា មិន​មែន​រដ្ឋាភិបា​ល​វៀតណាម​ទេ​”។​ អ្នកស្រី​បាន​និយាយ​បន្ត​ទៀតថា “រឿង​នេះ​ទាក់​ទង​នឹង​អនាគត​រប​ស់​ពួក​យើង​ គឺ​វាសនា​របស់​ប្រជាជន​ខ្មែរ​ អ៊ីចឹង ខ្មែរ​ជា​អ្នកសម្រេច​”។​

រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​កាលពីម្ស​ិ​ល​​​មិញ ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែ​ល​ជា​គណបក្ស​ប្រឆាំង​ បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំង​ក្លា​ ដោយ​លើក​ពីគោល​នយោបា​យ​ប្រឆាំង​​​​ជន​ជាតិ​វៀតណាម​ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នីតិ​កាល​ទី​៥​នេះ​។ ​គណ​ប​​ក្ស​ប្រឆាំង​នេះ​បាន​លើក​ឡើងថា ​គណប​ក្ស​កាន់​អំ​ណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​​​ជា​អាយ៉ង​របស់​ប្រទេស​ជិត​ខាង ​នៅ​​​ភាគ​ខា​ងកើតនៃ​​​ប្រទេស​​​​​​​កម្ពុជា​ ​ហើយថា ជន​ជាតិ​វៀតណាម​យ៉ាង​​​ច្រើន​ កំពុងតែ​ចូល​ម​ក​ក្នុ​ង​ប្រទេស​នេះ​ ដើម្បីធ្វើការ​ងារ​ដែល​ប្រ​ជា​ជន​​​​​​​កម្ពុជា​អាចធ្វើ​ដោយខ្លួន​ឯង​បាន​។​​​

​លោក ឃឹម ចាន់គីរី​ អភិ​បាលស្រុក​ស្អាង​ ​បានឲ្យដឹង​ថា ​សកម្មភាព​បោះឆ្នោត​បាន​​​ប្រព្រឹត្តិ​​​​ទៅ​ដោយរលូន​ រ​ហូត​ដល់​ម៉ោង​ប្រមាណ​ជា​៨:៣០​នាទី​ព្រឹក​​​ នៅ​ពេលល​ប្រជាជន​កម្ពុជា​ដើម​កំណើត​វៀ​ត​ណាម​ ត្រូ​​វបាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​បោះ​ឆ្នោត​។

លោក ​ចាន់​គីរី បាន​មាន​​​ប្រសាសន៍ថា  “យើង​មិនអនុញ្ញាត​ឲ្យ​ជន​បរទេស​ចូលរួម​បោះឆ្នោត​ទេ ក៏ប៉ុន្តែ ជន​ជាតិ​វៀតណាម​ដែ​ល​បាន​​​មក​ទីនេះ ហើយ​​​មាន​​​ឈ្មោះ​របស់​ខ្លួ​ន​នៅ​​​​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​​​ឆ្នោត​ គឺអាច​បោះ​​​ឆ្នោត​បាន​”។  លោក​​​បាន​​​បញ្ជាក់​​​បន្ថែម​​​ទៀត​​​ថា “អ្ន​ក​ដែល​បាន​​​បង្ក​ឲ្យ​មាន​រឿង​ច្របូក​ច្រ​បល់​នេះ​កើតឡើង ​គឺជាអ្នក​ខុស”។ ​លោក​បាន​លើក​​​ឡើង​បន្ថែម​ទៀត​ថា ​កាលពី​​​ម្សិលមិញ​​​ លោក​បាន​ឈរ​ជើង​នៅ​ការិយា​​​ល័យ​​​​បោះឆ្នោត​នេះ​​​​រហូត​ដល់​ម៉ោង​៣រសៀល​ ជា​​​មួយ​នគរ​បាល និង​កង​រាជ​អាវុធ​ហត្ថ​​ប្រ​ហែល​​​​​​​១៥​នាក់​​។​

អ្នកស្រី វៀល​ លី (Veal Le​) ​​អាយុ​​៣៨​ឆ្នាំ អ្នក​​​​ជិត​ខាង​របស់​លោក​ យ៉ាង​ប៊ីន​បា​ន​ឲ្យ​​​ដឹង​​​ថា អ្នក​​​ស្រី​​​បានរស់​នៅ​ក្នុង​ភូមិ​អេ​ជ តាំង​​​ពី​​​អ្នក​​​​​​ស្រី​មាន​អាយុ​ប្រាំឆ្នាំ​មក​ម្លេ៉ះ​​ ហើយ​អ្នក​​​ស្រី​​​ក៏ស្ថិត​ក្នុងចំណោម​ប្រជាជន​វៀតណាម​មួយ​​​ចំនួន​តូច​ ដែល​បាន​ទៅបោះឆ្នោត​ផង​​​ដែរ​​​។ ​

អ្នក​​​ស្រីបាន​រៀបរាប់​ឲ្យដឹងថា កា​លពី​​​​ដំបូង ​អ្នក​​​តវ៉ា​​ពោរ​ពេញ​ដោយ​កំ​ហឹ​ង​ទាំង​នោះ​​​​​​ បាន​​​​ទាញ​អ្នកស្រី​ចេញ​។អ្នកស្រី​បាន​និយាយ​​​ថា “ខ្ញុំ​បាន​ទៅ​ម្តង​ទៀត​​​​នៅម៉ោង​៨​ព្រឹក​។ ពេល​នោះ​ មាន​ន​គរ​បាល​​​​នៅ​ទី​នោះ ​ហើយ​ពួក​គាត់​​​​ក៏​​​ជួយ​​​​ខ្ញុំ​។ពួកគាត់​បាន​ប្រាប់ខ្ញុំ​ថា ​ខ្ញុំ​មាន​អត្ត​សញ្ញា​ណ​ប័ណ្ណ​ ​ហើយ​​​​ក៏​ជូន​ខ្ញុំ​ចូល​ទៅក្នុង​។ ពេ​ល​នោះ ខ្ញុំ​ភ័យ​ឡើង​ញ័រខ្លួន”៕

ប្រែ​សម្រួល​ដោយ កង​ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស