38 C
Phnom Penh

ព្រះមេគណរាជធានី​​​ភ្នំពេញ​​​និមន្ត​​​ទៅ​​​ពិនិត្យ​​​មើល​​​កន្លែង​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​នៅ​​​ថ្ងៃ​​​បោះឆ្នោត​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះតេជគុណ ឃឹម​​​ សន ព្រះ​​​មេគណ​​​​​​រាជធានី​​​ភ្នំពេញ​​​បាន​​​និមន្ត​​​ទៅ​​​មើល​​​វត្ត​​​មួយ​​​ដែល​​​ស្ថិតនៅ​​​​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ កន្លែង​​​​​​ដែល​​​មាន​​​កុបកម្ម​​​កើត​​​ឡើង​​​​​​អំឡុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពីថ្ងៃអាទិត្យ​​​ ហើយព្រះ​​​អង្គ​​​​​​​​​បាន​​​មាន​​​សង្ឃដីកា​​​ទៅ​​​កាន់​​​ព្រះ​​​សង្ឃ​​​គង់​​​នៅ​​​ក្នុង​​​វត្ត​​​នោះ​​​កុំឲ្យ​​​ចូល​​​រួមក្នុង​​​ការ​​​​​​តវ៉ា​​​ពាក់​​​ព័ន្ធ​​​នយោ​​​បាយ​​​។

Siv channa16

អំពើ​​​ហិង្សា​​​កើត​​​ឡើ​​​ងនៅ​​​ខាង​​​ក្រៅ​​​វត្ត​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​នៅ​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​សាលាបឋម​​​សិក្សា​​មួយ​​ក្បែរ​​​នោះ​​​នៅ​​​ពេល​​​អ្នក​​​បោះ​​​ឆ្នោត​​​ជា​​​ច្រើន​​​នាក់​​​ដែល​​​មាន​​​កំហឹង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ាថា ពួក​​​គេ​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​មិន​​​ឃើញ​​​នៅ​​​ក្នុង​​​បញ្ជីឈ្មោះបោះ​​​ឆ្នោត​​​​​​ ហើយ​​​បុគ្គលិក​​​​​​​​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) មិន​​​បាន​​​ជួយ​​​ដល់​​​បញ្ហា​​​នេះ​​​ឡើយ​​​។

នៅ​​​ពេល​​​នោះ​​​កន្លែង​​​នោះ​​​បាន​​​ក្លាយ​​​ជា​​​អនាធិបតេយ្យ​​​នៅពេល​​​ដែល​​​បុរស​​​ម្នាក់​​​​​​ ដែល​​​តាម​​​ចោទ​​​ថា បា​​​នវាយ​​​ព្រះសង្ឃ​​​មួយ​​​អង្គ​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា។ មន្ត្រី​​​កង​​​រាជអាវុធហត្ថ​​​ចំនួន​​​១០០នាក់​​​ ពេល​​​នោះ​​​បាន​​​បាញ់​​​កាំភ្លើង​​​ឡើ​​​ង​​​លើ​​​ជាង​១០​​​គ្រាប់​​​ដើម្បី​​​បំបែក​​​ក្រុម​​​អ្ន​​​ក​​​តវ៉ា​​​ ដែល​​​បាន​​​បន្ត​​​កាន់​​​តែខ្លាំង​​​​ឡើង​​​ដោយបាន​​​​វាយ​​កម្ទេច​​​រថយន្ត​​​កង​​​រាជ​​​អាវុធហត្ថ​​​ពីរគ្រឿង​​​ ហើយ​​​ដុត​​​​ចោល​​​​ទៀត​​​​​​។

ព្រះសង្ឃ​​​ដែល​​​បាន​​​និមន្ត​​​ចេញពី​​​ប្រជុំ​​​ជាមួយ​​​ព្រះតេជគុណ​​​ ឃឹម​​​ សន កាល​​​ពីម្សិល​​​មិញ​​​ បាន​​​មាន​​​សង្ឃដីកាថា ព្រះ​​​មេគណ​​​រាជ​​​ធានី បាន​​​មា​​​នសង្ឃដីកា​​​ប្រាប់​​​ព្រះ​​​សង្ឃ​​​ដែល​​​ជួប​​​ជុំ​​​គ្នាថា ព្រះសង្ឃ​​​មិនគួរ​​​​ចូល​​​រួម​​​ក្នុងការ​​​តវ៉ា​​​បែប​​​នេះឡើយ​​​។

ព្រះតេជគុណ ឃួន សារាយ ព្រះជន្ម​​​​​​៣៨​​​ព្រះវស្សា បាន​​​មាន​​​សង្ឃដីកាថា  “ខ្ញុំ​​​ព្រះ​​​ករុណា​​​មាន​ការ​សោ​​​កស្តាយ​​​ណាស់​​​ដែល​​​បាន​​​​​​ចូល​​​រួម​​​ក្នុងការ​​​តវ៉ានេះ​​​ ប៉ុន្តែ អ្វីដែល​​​ខ្ញុំ​​​ព្រះ​​​ករុណា​​​ព្យាយាម​​​ធ្វើ​​​នោះ​​​ គឺដើម្បី​​​​ជួយ​​​ដល់​​​ប្រជាពល​​​រដ្ឋ​​​”។ ព្រះអង្គ​​​បាន​​​បន្ថែម​​​ថា ព្រះតេជគុណ ឃឹម​​​ សន បាន​​​លើក​​​​​​​​​រូប​​​ថត​​​​​​​​ស្តីពីការ​​​តវ៉ា​​​បង្ហាញ​​​​​​ដល់​​​ព្រះសង្ឃ។

ព្រះេតជគុណ​​​បាន​​​មាន​​​សង្ឃដី​​​កាថា “ មុន​​​​​​ពេល​​​យើង​​​ចាក​​​ចេញ​​​ពីបន្ទប់​​​ ព្រះ​​​មេគណ​​​មាន​​​សង្ឃដី​​​កាថា យើង​​​មិន​​​គួរ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ នឹង​​​នយោបាយ​​​ឡើយ ហើយ​​​​​​ព្រះ​​​អង្គបាន​​​បង្ហាញ​​​រូប​​​ថត​​​ស្តីពី​​​ការ​​​តវ៉ា​​​​​​នោះ​​​។ខ្ញុំ​​​ព្រះ ករុណា​​​បារម្ភ​​​អំពី​​​សុវត្ថិភាព​​​ខ្លួនឯង​​​ ហើយ​​​​ខ្ញុំ​​​ព្រះករុ​​​ណា​ត្រូវ​​​ការ​​​ពារ​​​ខ្លួន​​​”។​​

ព្រះ​​​តេជគុណ ប៊ុន ធឿន ព្រះ​​​ចៅ​​​អធិការ​​​​​​វត្ត​​​ស្ទឹង​​មាន​​​ជ័យ​​​បាន​​​មាន​​​សង្ឃដីកាថា ព្រះ​​​តេជ​​​គុណ ឃឹម សន បាន​​​និមន្ត​​​មក​​​មើល​​​ មិន​​​មែន​​​មក​​​ផ្សឹក​​​ព្រះសង្ឃ​​​ដែល​​​បា​​​ន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តវា៉​​​ និង​កុប​​​កម្ម​​​នោះ​​​ឡើយ​​​ ប៉ុន្តែបាន​​​ណែនាំ​​​ព្រះ​​​សង្ឃ​​​ឲ្យគង់នៅ​​​ក្នុងនាម​​​ជា​​​ពុទ្ធ សាសនិក​​​ដ៏​​​ល្អ​​​។

នៅ​​​ពេលត្រូវ​​​បាន​​​​​​សួរ​​​ថា តើ​​​ព្រះ​​​សង្ឃ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​នឹង​​​ត្រូវ​​​ផ្សឹក​​​ ឬអត់​​​នោះ ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដី​​​កាថា “មិន​​​មាន​​​គម្រោង​​​ធ្វើ​​​ដូច្នោះ​​​ទេ​​​ ហើយ​​​យើង​​​មិន​​​បាន​​​លើកឡើង​​​ពីបញ្ហា​​​នោះ​​​ឡើយ។ ព្រះ​​​មេគណ​​​​​​គ្រាន់​​​តែ​​​បាន​​​រៀបចំកិច្ច​​​ប្រជុំ​​​មួយ​​​ ហើយ​​​ទូន្មាន​​​ដល់​​​ព្រះសង្ឃ​​​ទាំង​​​អស់​​​​​​ឲ្យ​​​សូត្រ​​​ធម៌​​​ និ​​​ង​​​ថ្វាយ​​​បង្គំ​​​ព្រះ”។

ព្រះ​​​តេជគុណ យ៉ែន រតន​​​សុធាវី ព្រះជន្ម​​​២៩​​​ព្រះវស្សា​​​ជា​​​ព្រះសង្ឃ​​​ដែល​​​ត្រូវ​​​បាន​​​រង​​​ការ​​​វាយ​​​ប្រហារ​​​​​​ និង​​ព្រះតេជគុណ អ៊ិន​​​ វុទ្ធី ព្រះជន្ម​​​២៥​​​ព្រះ​​​វស្សា​​​​​​ បច្ចុប្បន្ន​​​នេះ គង់​​​នៅ ​​​ជាមួយ​​​អង្គការក្រៅ​​​រដ្ឋាភិបាល​​​ផ្នែក​​​​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​​ស្រុក​ ​​​ពីព្រោះ​​​ព្រះអង្គ​​​បារម្ភ​​​ពី​​​សុវត្ថិភាព​​​ផ្ទាល់​​​ខ្លួ​​​ន​​​។

មាន​​​សង្ឃដីកាតាម​​​ទូរស័ព្ទ ព្រះតេជគុណ​​​ អ៊ិន វុទ្ធី​​​ លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​​ឃ្លាំ​មើល​ចលនា​​​របស់​​​ព្រះ​​​អង្គ​​​យ៉ាង​​​ជិតស្និទ្ធ​​​​​​មួយ​​​ថ្ងៃ​​​ក្រោយកា​​​របោះ​​​ឆ្នោត​​​។ ព្រះតេជគុណ​​​ អិុន វុទ្ធី បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា “ អាត្មា​​​ស្រឡាញ់​​​ប្រទេស​​ជាតិ ហើយ​​​អាត្មា​​​​​​គ្មាន​​​បំណង​​​បង្ក​​​អំពើ​​​ហិង្សាទេ​​​។ អាត្មា​​​គ្រាន់​​​តែ​​​ចង់​​​​​​ឃើញ​​​​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរ​​​ចេះ​​​សាមគ្គី​​​គ្នា​ប៉ុណ្ណោះ​​​​​”។

ព្រះតេជគុណ​​​ អ៊ិន វុទ្ធី បាន​​​មាន​​​សង្ឃដីកា​​​​​​បន្ថែមទៀត​​​ថា ព្រះអង្គ​​​មិន​​​បាន​​​ចូល​​​រួម​​​ក្នុង​​​កុបកម្ម​​​នោះឡើយ​​​។ ក្រុម​​​មន្ត្រី​​​កង​​​រាជវុធហត្ថ​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីថ្ងៃច័ន្ទថា ពួក​​​គេ​​​កំពុងធ្វើ​​​ការ​​​​​​សើុប​​​អង្កេត​​​កុបកម្ម​​​នេះ​​​។

លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ខេង​​​ ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជអាវុធហត្ថ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​បណ្តាញទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិលមិញថា អ្នក​​​ដែល​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ “​​​ត្រូវ​​​ផ្តន្ទា ទោស​​​” តាម​​​ច្បាប់​​​។ លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ខេង​​​ ទីតូ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ផង​​​ដែរ​​​ថា លោក​​​​​​ឧត្តម​​​សេនីយ៍​​​ឯក វង្ស ពិសេន មេបញ្ជាការ​​​រង​​​កង​​​រាជអាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ត្រូវ​​​បាន​​​ចាត់​​​តាំង​​​ឲ្យជួយ​​​លោកឧត្តម​​​សេនីយ៍​​​ឯក​​​ យ៉ា គឹម​​​អ៊ី មេបញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​រាជធានី​​​​​​ ​​​ដើម្បី​​​ការ​​​ពារ​​​សណ្តាប់​​​ធ្នាប់​​​ក្នុង​​​រាជធានី​​​។

លោ​​​កឧត្តម​​​សេនីយ៍​​​ឯក យ៉ា គឹមអ៊ី បាន​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំ​​​មិន​​​ត្រូវ​​​បាន​​​​​​ជំនួស​​​ដោយ​​​លោក​​​ឧត្តមសេនីយ៍​​ឯក​​​ វង្ស ពិសេន ទេ។ ប៉ុន្តែ ប្រសិន​​​បើ​​​មានការ​​​រំលោភ​​​បំពាន​​​ណាមួយ​​​កើត​​​ឡើង​​​ ដូច​​​ជា​​​ អំពើ​​​ហិង្សានៅ​​​ការិ​​​យាល័យ​​​បោះ​​​ឆ្នោត​​​សង្កាត់​​​ស្ទឹង​​​មាន​​​ជ័យ​​​ជាដើម​​​នោះ​​​ ​​​យើង​​​នឹង​​​សុំជំនួយ​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​”៕

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ សាំង សុឥន្ទរិទ្ធ)
ប្រែ​​​សម្រួល​​​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស