27 C
Phnom Penh

យុទ្ធនាការ​​​អំពាវនាវ​ឲ្យ​អង្គការ​ UN ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុទ្ធនាការ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​​​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ជួយ​ដល់​​ប្រទេស​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោតជាតិ​​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​។

រូប​ភាពសារ​ជា​អក្សរ​ និងញត្តិ​ត្រូវ​បាន​ចែក​ចាយ​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​​​ប៊ុក និងបណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្សេង​​ទៀត​ ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​និង​ការ​លួច​បន្លំ​ក្នុង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​។

​​​ក្នុង​ខ្សែ​ព័ទ្ធ​ជុំវិញ​ពណ៌​ស​នៃ​ផែនទី​ប្រទេស​​​កម្ពុជា ​​​ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ​ខ្ចី​ដែល​​ត្រូវ​បាន​ប្រើ​ជា​ទង់​របស់​អ៊ុន​តាក់​ក្នុង​ទស​វត្សរ៍​​ឆ្នាំ​១៩៩០​សរសេរថា “ យើង​ត្រូវ​ការ​ជំនួយ​ពី​​អង្គការ​​សហ​​ប្រជាជាតិ​” ​​​ជា​រូប​ភាព​ដែល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ពេញ​និយម​បំផុត​និង​កំពុង​ចែក​ចាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

នៅ​ក្នុង​យុទ្ធនាការ​នោះ​ដែរ​ មាន​រូប​ប្រជា​ពលរដ្ឋ​​ខ្មែរ​ឈរ​កាន់​ស្លាក​សញ្ញា​ស្នើ​សុំ​ជំនួយ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ និងអង្គការ​នានា​ផង​ដែរ​ ដូច​ជា​អង្គការ​សហ​ប្រជាជាតិ សហ​រដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ព្រម​ទាំង​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា នោះ ត្រូវ​បាន​ចែក​ចាយ​ ចូល​ចិត្ត​​និង​បញ្ចេញ​យោបល់​រាប់ពាន់​ ​រាប់​ម៉ឺន​ដង៕

ប្រែ​សម្រួល​ដោយ ឃិន  ណៃ​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស