34 C
Phnom Penh

ប្រជាពលរដ្ឋ​​​ប្រទះឃើញ​សាកសព​អ្នក​នេសាទ​​​ពីរ​នាក់អណ្តែត​ទឹក​​​​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាលបាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​សាកសព​បុរស​អ្នក​នេសាទ​ពីរ​នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹក​សមុទ្រ​​ក្នុង​ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​មាន​ព្យុះ​បោក​បក់​យ៉ាង​ខ្លាំង​កាត់​ទី​ក្រុង​ឆ្នេរ​សមុទ្រ​នេះ​ កាលពី​មួយ​សប្ដាហ៍​កន្លង​មក​។

លោក លឹម សួន នាយ​ប៉ុស្តិ៍​នគរបាល ​សង្កាត់​លេខ​១​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ពុធ​ប្រជា​ពលរដ្ឋ​បាន​ប្រទះឃើញ​សាក​សព​​ជន​រង​គ្រោះ​ទី​១​រីឯ​សាកសព​ជន​រង​គ្រោះ​ទី២​ត្រូវ​បាន​ប្រទះឃើញ​អណ្ដែត​ក្នុង​ទឹកសមុទ្រ​​កាលពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា។

លោក​ ម៉ែន ផល្លី អាយុ​២៥ឆ្នាំ ជា​អ្នក​នេសាទ​ម្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ បាន​និយាយ​ថា ជន​រង​គ្រោះ​មិនបាន​​វិល​​ត្រឡប់​មក​កាន់​ឆ្នេរ​វិញ​ទេ​ អំឡុង​មាន​ព្យុះ​ភ្លៀង​ដោយ​​​សារ​​​​ពួកគេពឹងផ្អែកលើការ​​នេសាទ​ត្រី​សម្រាប់​​​​ចិញ្ចឹម​ជីវភាពរបស់ខ្លួន​​។

លោក​បាន​និយាយ​បន្ត​ថា “ជន​រង​គ្រោះ​មិន​បាន​ត្រឡប់​មក​កាន់​ឆ្នេរ​វិញ​ទេ​ ដោយ​សារ​ពួកគេ​ក្រីក្រ​ណាស់​។ ប្រសិន​បើ​ពួកគេ​មិន​ទៅ​នេសាទ​ត្រី​ទេ​ នោះ​ពួកគេ​គ្មាន​អ្វី​បរិភោគ​ឡើយ។ លោកបាន​​លើក​​​ឡើង​​​បន្ថែម​ទៀតថា មាន​ទូក​​នេសាទ​ចំនួន​បួនគ្រឿង​​ហើយ​បាន​លិច​​ក្នុង​អំឡុង​ពេល​មាន​ព្យុះ​ភ្លៀង​កាលពី​សប្ដាហ៍​មុន​៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស