28 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ប្រមូល​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​​​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្តាខេត្ត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គម្រោង​ប្រមូល​ពាក្យ​បណ្តឹង​ក្រោយ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​​នៅ​ក្រៅ​ពី​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ ដោយ​គណបក្ស​នេះ​បាន​បន្ត​ការ​ស៊ើប អង្កេត​របស់​ខ្លួន​ពីភាព​មិន​​ប្រក្រតី​ជុំវិញ​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​អាទិត្យ​។

បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា ពួកគេ​ទទួល​បាន​ពាក្យ​បណ្តឹង​ជាង​២.០០០​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចាប់​តាំង​ពីថ្ងៃ​ពុធ​មក​ ហើយ​​បាន​​ប្រើ​ប្រាស់​បណ្តាញ​សកម្ម​ជន​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​  ដើម្បី​ប្រមូល​ពាក្យ​បណ្តឹង​មុន​ពេល​ចង​ក្រង​របាយការណ៍​ចុង​ក្រោយ​នៅថ្ងៃ​ច័ន្ទ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា វា​ជា ការ​សំខាន់​ណាស់​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​កិច្ច​ការ​នេះ​ដោយសារ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​អំពី​គុណ​វិបត្តិ​នៃ​ការ​បោះ​ឆ្នោត​ដោយ ​​ឯករាជ្យ​ ឬ​ដោយ​មាន​ជំនួយ​ពី​អ្នក​​ជំនាញ​អន្តរ​ជាតិ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ សកម្ម​ជន​របស់​យើង​នៅ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ និង​ថ្នាក់​ឃំុ ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​ប្រមូល​ស្ថិតិ​នៅ​តាម​បណ្តា​ខេត្ត​ណា​ដែល​មាន​អាសនៈ​ច្រើន​ជាង​បី”។

លោក​បាន​មាន​ប្រសាសន៍ថា “ យើង​ប្រហែល​ជា​ត្រូវ​​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ ហើយ​យើង​បាន​ធ្វើ​រឿង​នេះ​ដោយ​ខ្លួន​យើង​ ​ដើម្បី​សើុប​អង្កេត  ​ពីព្រោះ​ គ.ជ.ប. ជា​សមា​ជិក​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដូច្នេះ​ហើយ​ យើង​មិន​អាច​ទុក​ចិត្ត​ពួក​គេបាន​​ទេ​។ ពួកគេ​គ្មាន​​ប្រយោជន៍​ឡើយ”។

គិត​មក​ដល់​ម៉ោង​៦ល្ងាច​ម្សិល​មិញ មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​បាន​រាយ​ការណ៍ថា មាន​បណ្តឹង​ចំនួន​៣៨៨​​ករណី​ ប្តឹង​នៅ​ក្នុង​ស្រុក​ខ្សាច់​​កណ្តាល​ ខេត្ត​កណ្តាល ហើយ​ពាក្យ​បណ្តឹង​ចំនួន​៨០​ករណី​ទៀត​ត្រូវ​បាន​រាយ​ការណ៍ថា ប្តឹង​នៅ​ក្នុង​ក្រុង​សៀម​រាប និង​ពាក្យ​បណ្តឹង​ចំនួន​​១០១ករណី​​ទៀត​ត្រូវ​បាន​ដាក់​ជូន​ទៅ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ក្រុង​កំពង់​ចាម។

លោក​ស្រី មូរ សុខ​ហួរ បេក្ខ​ជន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​មាន​ប្រសាសន៍​ថា គណបក្ស​ពឹង​ផ្អែក​លើ​រចនា​សម័្ពន្ធ​ទំនាក់​ទំនងរបស់​ខ្លួន​ផ្ទាល់​ ព្រម​ទាំង​លើ​​វិទ្យុ​សម្បុក​ឃ្មុំ វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក និង​​នៅ​តាម​កម្មវិធី​សំឡេង​​សង្គ្រោះ​ជាតិ​តាម​វិទ្យុ៩៥.៣ មេហ្គាហឺត ​ដើម្បីផ្សព្វ​ផ្សាយ​​​សារ​ទៅ​កាន់​អ្នក​បោះ​ឆ្នោត​ដែល​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​នៅ​តាម​​តំបន់​ជន​បទ​ដាច់​ស្រយាល​។

​លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “ គ ណ​បក្ស​បាន​ធ្វើ​ការ​អំឡុង​ការ​បោះ​ឆ្នោត​  យើង​អាច​បង្កើន​វត្ត​មាន​របស់​យើង​ដ៏ច្រើន​នៅ​ក្នុង​សភា បើ​ទោះណា​ ជាមិន​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​​ក៏ដោយ​ ដូច្នេះ​ពេល​នេះ​ហេតុ​អ្វី​យើង​​ធ្វើមិន​បាន​​?”។

លោក​ស្រី  មូរ  សុខ​ហួរ​  ​បន្ថែម​ថា គណ​បក្ស​​សង្គ្រោះ​ជាតិ​​មិនរំពឹង​ថា នឹង​ទទួល​បាន​ពាក្យ​បណ្តឹង​ជិត​១,២៥លាន​ដែ​ល​ទាក់​ទង​ទៅ​នឹង​ចំនួន​អ្ន​ក​បោះ​ឆ្នោត​ដែល​គណៈ​កម្មាធិការ​ខុម​ហ្វ្រែល បាន​ប៉ាន់​ប្រមាណ​ថា ត្រូវ​បាន​លុប​​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​ធ្វើ​សវនកម្ម​កាល​ពីខែ​មេសា​ឡើយ​។

លោក​ស្រី​បាន​ប្រសាសន៍ថា “ នៅ​ពេល​នេះ​លទ្ធផល​របស់​ គ.ជ.ប. ​បង្ហាញ​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​ឆ្នោត​លើសគណបក្ស​សង្គ្រោះ​ជាតិ​ចន្លោះ​ពី​២០០.០០០សំឡេង​ ទៅ​៣០០.០០០​សំឡេង​ ​ដូច្នេះ​ហើយ​ពេល​ដែល​យើង​ទទួល​បាន​ពាក្យ​​បណ្តឹង​ច្រើន​ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខុស​គ្នា​ច្រើន​ណាស់”។

លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “ យើង​នឹង​រៀបចំចងក្រងរបាយ​ការណ៍​នៅ​ពេល​ដែល​យើង​ទទួល​បាន​ព័ត៌មា​ន​ទាំង​អស់​ពី​តាម​បណ្តា​ខេត្ត​ ហើយ​ប្រសិន​បើ​ គ.ជ.ប. មិន​គិត​​ពីលទ្ធផល​របស់​យើង​ទេ យើង​នឹង​ប្រមូល​​ព័ត៌​មាន​នៅ​កន្លែង​ផ្សេងៗ​ទៀត​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​នេះ​៕

ប្រែសម្រួលដោយ​ សោម​ សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស