28 C
Phnom Penh

លោក​ ហ៊ុន​ សែន​៖​ គណបក្ស​ប្រជា​ជន​អាចនឹង​យក​អាសនៈ​សភា​ទាំង​អស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រថា  ប្រសិន​ បើ​សមាជិក​​គណបក្ស​សង្គ្រោះជាតិ​ មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​មុន​ដំណាច់​ ឱសានវាទ​រយៈពេល​៦០ថ្ងៃ​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ទេ​នោះ​ អាសនៈ​ ទាំង​នោះ​អាច​នឹង​ប្រគល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ របស់​លោក​ដែល​បាន​ កាន់​អំណាច​ជាយូ​រ​មក​ហើយ។

នេះ​គឺ​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​លើក​ទី ២​ហើយ​របស់​លោក​ ហ៊ុន​ សែន​ ក្នុង​ រយៈ​ពេល​ជា​ច្រើ​ន​ថ្ងៃ​មក​នេះ ​ស្តី​ពី​ការ​បាត់​បង់​អាសនៈ​សភា​របស់​​​ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​គណបក្ស​នេះ​​ធ្វើ​ពហិការ​ ឬ​តាម​​មធ្យោ​ បាយ​ផ្សេង​ៗ​ទៀត​ដើម្បី​ពន្យារ​ពេល​ចាប់​ផ្តើមបង្កើត​រដ្ឋាភិបាល​ថ្មីអាណត្តិ​ទី​៥​របស់​លោក​។
លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​អំឡុង​ពិធី​សំណេះ​សំណាល​រយៈពេល​ពីរ​​ម៉ោង ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​​តាម​ទូរទស្សន៍​​ជាមួយ​អ្នកភូមិ​នៅក្នុង​ស្រុក​ ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ថា “ វាមាន​ចែង​នៅក្នុង​ច្បាប់​បោះឆ្នោត​  ហើយ ​ច្បាប់​នេ​ះ [បើក​ចំហ​សម្រាប់​​​​ការ​បក​ស្រាយ​] ” ។

លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ខណៈ​ពេល​លោក​អង្គុយ​លើ​​សំពត់​តង់​​ក្រោម ​ម្លប់​ដើម​ពោធិ៍​ បន្ទាប់​ពី​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភា​គចក្រ​ទៅ​ដល់​ខេត្ត​ នេះថា “ នៅ​ពេល​ណា​គណ​បក្ស​បោះ​បង់​អាសនៈ​ ឬ​ពួក​គេ​បាន​ច្រាន​ចោល​អាសនៈ​  គណៈកម្មាធិការ​ជាតិ​រៀប​ចំ ការ​​បោះឆ្នោត​ [គ.ជ.ប.] នឹងយក​អាសនៈ​ទាំង​នោះ​ទៅ​ចែក​ឲ្យ​គណបក្ស​ដ៏ទៃ​ទៀត​ ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ ដូច្នេះ​អាសនៈ​ទាំង​អស់​នឹង​ធ្លាក់​​លើ​គណបក្ស ​ប្រជាជន​កម្ពុជា​”។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​របស់​លោក​​ធ្វើ​ឡើងបន្ទាប់ពីរូប​លោក និង​មន្ត្រី ​​ជាន់​ខ្ពស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​មួយ​ក្រុម​ធំ​​ បាន​ជួយ​ស្ទូង​ ស្រូវ​ប្រជាពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ លោក​ ហ៊ុន សែន​ បាន​បញ្ឆិត​បញ្ឆៀង​ ​​ដល់​ការ​សន្ទនា​​មួយ​រវាង​រូប​លោក និង​លោក​​ វ៉ូល​ហ្គាំង ម៉ូស័រ​ (Wolfgang Moser) ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​       កា​លពីថ្ងៃ​ព្រហស្បតិ៍ ​ ។

លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​​ថា លោក​មិន​បាន​ប្រាប់​ឯកអគ្គ​រដ្ឋ​ទូត​ អាល្លឺម៉ង់​រូប​នេះ​ថា អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ប្រគល់​ ទៅ​ឲ្យ​គណបក្ស​ដ៏ទៃ​ទៀត​ដែល​មិន​ទទួល​ស្គាល់ការ​បោះ​ឆ្នោត​​នោះ​ឡើយ​​  ប៉ុន្តែ គឺ​ត្រូវ​ឲ្យ​ទៅគណ​បក្ស​​ប្រជា​ជន​កម្ពុជា​របស់​លោក​​តែ​មួយ​ គត់ស្រប​​តាម​ច្បាប់​របស់​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។

ក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ ​ដក​ហូត​អាសនៈ​សភា​នោះ​ទេ​។ ប៉ុន្តែ គណបក្ស​ណា​ក៏​អាច​បោះ​បង់​អាសនៈសភា​​ របស់​ខ្លួន​បាន​ដែរ​ ហើយ​ គ.ជ.ប. អាច​បែង​ចែក​អាសនៈ​ទាំង​​នោះ​បាន​​”។​​​​​ លោក​ក៏បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​ទទួល​ខុស​ត្រូវ​ចំពោះការ​បែង​ចែកអាសនៈ​ សភា​ឡើង​វិញ​បែប​នេះ​ គឺ​ជារឿង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឯង​។ លោក ​មាន​ប្រសាសន៍​ថា “ ប្រសិនបើ​​ពួក​គេ​ [ គណ​បក្ស​​សង្គ្រោះ​ជាតិ​] មិន​បោះ ​បង់​អាសនៈ​ចោល​ទេនោះ​​ តើ​គេ​អាច​បែង​ចែក​អាសនៈ​ទាំង​នោះ​​ម៉េច​នឹង​កើត​ ?”។

គណ​បក្ស​​ប្រជា​ជន​កម្ពុជាកំពុងតែ​​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះជាតិ​ បាន​អះ​អាង​ពី​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​ចាប់​តាំង​ពីដំ​ណើរ​ការ​បោះ​ឆ្នោត​បាន ​បិទ​កាល​ពីថ្ងៃ​អាទិត្យមក​។​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​បាន​ប្រកាស​ភ្លាមៗ​ ថា ខ្លួន​ទទួល​បាន​៦៨​អាសនៈ ហើយ​គណ​បក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥អាសនៈ​ ជា ​លទ្ធ​ផល​បឋម​មួយ​ដែល​គាំទ្រដោយ​ គ.ជ.ប. ។ ​ប៉ុន្តែ គណបក្ស​សង្គ្រោះជាតិ​ មិន​ទទួល​ស្គាល់​តួលេខ​នោះ​ចាប់​តាំង​ពីពេល​នោះ​មក​ ហើយ​កំពុង​អះអាង​ថា  ខ្លួន​ទទួល​បាន​យ៉ាង​ហោច​ណាស់​៦៣​អាសនៈ​ រីឯ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ទទួល​បាន​៦០​អាសនៈ​។

គណបក្ស​ប្រឆាំង​ក៏បាន​ទាមទារ​ឲ្យ​មាន​ការ​សើុប​អង្កេត​លើ​ភាពមិន​ប្រក្រតី  ដែល​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​យ៉ាង​ច្រើន​មិន​អាច​បោះ​ឆ្នោត​បាន​កាល​ពីថ្ងៃ​ អាទិត្យផង​ដែរ ​ ខណៈ​ពេល​ដែល​​សមាជិក​គណបក្សប្រឆាំង​បាន​បង្ហាញ​ថា ការ​មិន​ បាន​ចូល​រួម​របស់​ខ្លួន​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង ​ បន្ទាប់​ពីការ​ ប្រកាស​​លទ្ធផល​​បោះ​​ឆ្នោត​ជាផ្លូវការ​ អាច​រារាំង​ការ​បង្កើ​ត​រដ្ឋាភិ​ បាល​ថ្មី​។

លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា  រឿង​នោះ​នឹង​មិន​កើត​ ឡើង​ឡើយ​ ហើយថា គណបក្ស​ប្រឆាំង​​គ្មាន​ជម្រើស​​ផ្សេង​ក្រៅ​ពី​ទទួល​យក​អាសនៈ ​របស់​ខ្លួន​នៅ​ក្នុង​សភា​អាណត្តិ​ថ្មី​ឡើយ​ ប្រសិន​បើ​មិន​ដូច្នោះ​ទេ​ ពួក ​គេ​នឹង​បាត់​បង់​អាសនៈ​ទាំង​នោះ​។ ខណៈពេល​ដែល​រដ្ឋ​សភា​មិន​អាច​បើក​សម័យ​​ប្រជំុ​​ដោយ​គ្មាន​សមាជិក​​​សភាយ៉ាង ​តិច​១២០​​រូបនោះ​  លោក​ ហ៊ុន​ សែន​ បាន​មាន​​ប្រសាសន៍ថា គណបក្ស​ណា​ដែល​ ជំទាស់​នឹង​ការ​អញ្ជើញ​របស់​ព្រះ​មហា​ក្សត្រ នរោត្តម​​ សីហមុនី ដែល​លោក​អាច ​ធ្វើ​បាន​នៅ​ពេល​​មាន​សមាជិក​សភាគ្រប់​កូរ៉ុម​នោះ ជាការ​ប្រឆាំង​នឹង​ ព្រះមហាក្សត្រ​។

លោក ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ថា “ នៅ​ពេល​ព្រះ​មហាក្សត្រ​អញ្ជើញ​អស់​លោក  ហើយ​អស់​លោក​បដិសេធ​មិន​​​ចូល​រួម​​ មាន​ន័យ​ថា អស់លោក​ប្រឆាំង​នឹង​ ព្រះមហា​ក្សត្រ។ ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង​នឹង​អញ្ជើញ​អស់​លោក​  ប៉ុន្តែ ត្រង់ថា អស់​លោក​ទៅ​ ឬមិន​ទៅ​​នៅ​តែ​ចោទ​ជាបញ្ហា​។ អស់​លោក​ ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​ដែល​បាន​បោះឆ្នោត​​គាំទ្រ​ឲ្យ​អស់​លោក ​​ធ្វើ​ការ​នៅ​រដ្ឋ​សភា​ ប៉ុន្តែ អស់​លោកនឹង​​ច្រាន​​ចោល​វា។ ប្រសិន​បើ​អស់ ​លោក​មិន​ចង់​​ចូល​រួម​សម័យ​ប្រជុំ​ទេ​នោះ លាលែង​ពី​តំណែង​​ ហើយ​​បោះបង់​ អាសនៈ​ទាំង​នោះ​ទៅ​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ វា​មានចែង​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​…។  ចំណុច​​នេះ​មិ​នមាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ទេ ប៉ុន្តែ វា​មានចែង​​ ក្នុង​ច្បាប់​បោះ​ឆ្នោត​​។ នៅ​ពេល​គណបក្ស​ណាមួ​យ​បោះ​បង់​អាសនៈ​ ឬ​បាន​ ច្រានចោល​អាសនៈ​ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​នឹង​យក​អាសនៈ​ទាំង ​នោះ​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋ​សភា”។

រដ្ឋធម្មនុញ្ញ​ចែង​ថា រដ្ឋសភា “ ត្រូវ​មាន​សមា​ជិក​យ៉ាង​ហោច​ណាស់​ចំនួន​ ១២០រូប”  ប៉ុន្តែ គ្មាន​ខជាក់​លាក់​ណាមួយ​បញ្ជាក់​ពីការ​ជំនួស​សមាជិក​រដ្ឋ​ សភា​ដែល​បដិសេធ​មិន​ទទួល​យក​អាសនៈរបស់​ខ្លួន​នោះឡើយ​។​ យោង​តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើ​ស​​តាំង​តំណាង​រាស្ត្រ​ គ.ជ.ប.  អាច​បែង​ចែក​អាសនៈ​ឡើង​វិញ​ឲ្យ​ទៅគណបក្ស​មួយ​ទៀត​ ប៉ុន្តែ លុះត្រាតែ​គណបក្ស ​នោះ​ “ ប្រកាស​បោះបង់​” អាសនៈ​របស់ខ្លួន​ ឬ​ប្រសិន​បើ​គណ​បក្ស​នោះត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​គណ​បក្ស​នយោបាយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់។

គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ធ្វើ​ដូចនេះ​​ទេ​ ហើយ​នៅ​តែ​ត្រូវ​បាន​ទទួល​ស្គាល់​ថា គណ​​បក្ស​នយោបាយ​។​ នៅក្នុង​សុ​ន្ទរកថាដ៏វែង​របស់​លោក លោក​ ហ៊ុន​ សែន ក៏បាន​ជំរុញ​ឲ្យ​សហ​រដ្ឋ​ អាមេរិក​ធ្វើ​​តាម​ការ​គំរាម​កំហែងរបស់​ខ្លួន​កាល​ពី​ប៉ុន្មាន​​សប្តាហ៍​ កន្លង​ទៅដែល​ថា  ជំនួយ​សម្រាប់​កម្ពុជា​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​​​​​  ប្រសិន​បើការ​បោះ​ឆ្នោត​ជាតិ​មិន​អាច​ជឿទុកចិត្ត​បាន​ និង​គ្មាន​ការ​ប្រកួត ​ប្រជែង​ដោយ​យុត្តិធម៌​។

កាល​ពីខែ​មិថុនា ព្រឹទ្ធសភា​អាមេរិក​បាន​​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​មួយ​ ដែល​បាន​​អំពាវ​នាវ​ឲ្យ​កាត់​ផ្តាច់​ជំនួយ​ដល់​កម្ពុជា​​ ចំពេល​មានការ​ ព្រួយ​បារម្ភ​ថា ការ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ ​​កន្លង​ទៅនេះ​​មិន​អាច​ ជឿ​ទុក​ចិត្ត​បាន​ និង​គ្មាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិ​ធម៌  ហើយ​​បាន​ ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​​​ផ្សេង​ៗ​​ទៀត​កាត់​ផ្តាច់​ជំនួយ​តាម​ខ្លួន​ ​ដែរ​។ សេចក្តី​សម្រេច​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​​សេចក្តី​ព្រាង​ច្បាប់​មួយ​ ​ត្រូវ​បាន​​ស្នើ​ឡើង​កាល​ពីដើម​ខែ​កក្កដា ដោយ​លោក​ ស្ទីវ ឆាបូត (Steve  Chabot)​ ​សមាជិក​​សភា​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រធាន​​​អនុ​គណៈ​កម្មាធិការ ​រដ្ឋ​សភា​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ឲ្យ​បើក​សវនាការ​ ស្តីពីការ​បោះ​ឆ្នោត​របស់​កម្ពុជា​។

នៅក្នុ​ងសវនាការ​សភា​នោះ​ លោក ស្ទីវ​ ឆាបូត បាន​មាន​ប្រសាសន៍ថា ការ​បញ្ជូន​ អ្នក​សង្កេតការណ៍​មក​ប្រទេស​កម្ពុជា​ នឹង​គ្រាន់​តែ​ធ្វើ​ឲ្យជ័យ​ជម្នះ​ខុស​ ច្បាប់​របស់​លោក​ ហ៊ុន សែន​ ស្រប​ច្បាប់​ប៉ុណ្ណោះ​ ហើយ​បាន​គាំ​ទ្រ​ សេចក្តីសម្រេច​របស់​ព្រឹទ្ធសភាដែល​​មាន​ការ​អំពាវ​នាវ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ ​​ទប់​ស្កាត់​រំហូរ​ជំនួយ​ដល់​កម្ពុជា។

លោក​ ហ៊ុន សែន​ បាន​ឆ្លើយ​តប​ទាំង​កំហឹង​​​កាល​ពី​ថ្ងៃ​សុក្រ  ដោយ​ជំរុញ​ ឲ្យ​សហរដ្ឋ​អាមេរិក​កាត់​ផ្តាច់ជំនួយ​របស់​ខ្លួន​​ដល់​កម្ពុជា ដោយ​លោក​បាន​ មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូល​រួម​ស្តាប់​ថា ចំណាត់​ការ​បែប​នេះ​នឹង​ធ្វើ​ ឲ្យ​ប៉ះ​ពាល់​ដល់​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​​ប៉ុណ្ណោះ​ មិន​មែន​ រដ្ឋាភិបាល​ឡើយ​​។
លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ថា “ ប្រសិន​បើអ្នក​ឯង​ក្លាហាន​ កាត់​ ផ្តាច់​ទៅ​​”។ លោក​បាន​បន្តថា មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​​​បានអំពាវនាវ​​ ឲ្យ​កាត់​ផ្តាច់​ជំនួយទាំង​នោះ​​  មិន​មែន​តំណាង​ឲ្យ​ទស្សន​របស់​លោក  បារ៉ាក់​ អូបាម៉ា ប្រធានាធិបតី​អាមេរិក​ឡើយ​​។

លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ថា សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ប្រហែល​៥០​ លាន​ដុល្លារ​ដល់​កម្ពុជា​ជារៀង​រាល់​ឆ្នាំ​ ហើយ​​១លាន​ដុល្លារ​នៃ​ជំនួយ​ ទាំង​នោះ​សម្រាប់​យោធា​របស់​កម្ពុជា​។​ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏​បាន​មាន​ប្រសាសន៍​​ដែរថា ប្រទេស​ផ្សេង​ ៗទៀត​​អាច​នឹង​​ចូល​ជួយ​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​​មិន​ផ្តល់​ជំនួយ​ដល់​ កម្ពុជាទេ​នោះ​ ​ ដោយ​លោក​បាន​​លើក​ឡើង​ពី​រថយន្ត​យោធា​ដែល​​ប្រទេស​ចិន​បាន ​បរិច្ចាគ​​កាល​ពីឆ្នាំ​២០១០​ជាឧទាហរណ៍​។ឆ្នាំនោះ​អាមេរិក​បាន​ផ្អាក​ការ​ ដឹក​ជញ្ជូន​រថយន្ត​យោធា​ប្រើ​ហើយ​មួយ​ទឹក​មក​​ឲ្យ​កម្ពុជា  បន្ទាប់​ពី​ រដ្ឋាភិ​បាល​កម្ពុជា​បាន​ធ្វើ​បត្យាប័ន​ជន​ជាតិ​ភាគតិច​វីហ្គួ​រ ​២០​ នាក់ដែល​បាន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​​ទី​នេះ​ ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ជា ​បន្ទាន់​​​។ ប្រទេស​​ចិន​បាន​ឆ្លើយ​តប​នឹង​ការ​​ធ្វើ​បត្យាប័ន  និង​ការ​ ផ្អាក​ផ្តល់​ជំនួយ​រថ​យន្ត​របស់​សហ​រដ្ឋ​អាមេរិក តាម​រយៈការ​​​បរិច្ចាគ​រថ​ យន្ត​យោធា​​របស់​ខ្លួន​ចំនួន​២៥០គ្រឿង​ ហើយ​បាន​​ប្រកាស​​ផ្តល់​កញ្ចប់​ ជំនួយ​ និង​ឥណទាន​មួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​១,២​ពាន់​លាន​ដុល្លារ​ដល់​ កម្ពុជា​។

នៅ​ពេល​សុន្ទរកថា​ដ៏វែង​របស់លោក​បាន​ឈាន​ជិត​ដល់​ទីបញ្ចប់​កាល​ពី​​ ថ្ងៃសុក្រ លោក​ ហ៊ុន សែន​ បាន​ផ្តោត​ការ​ចាប់​អារម្មណ៍​​របស់​លោកទៅលើ​ លទ្ធភាពដែលថា បាតុកម្ម​​ធ្វើ​ឡើង​ដោយ​អ្នក​​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​  អាច​នឹង​កើត​មាន​ឡើង ​ ដែល​​លោក​បាន​មាន​ប្រសាសន៍ថាជាសញ្ញា​បង្ហាញពី​សម័យ​ កាល​អស្ថិរភាព និង​ការ​កើន​ឡើង​នូវ​​បទ​ល្មើស​នៅក្នុង​រាជធានី​ភ្នំពេ​ញ​។

លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ថា បាតុកម្ម​ណាមួយ​ប្រឆាំង​នឹង​លទ្ធផល​ នៃការ​បោះ​ឆ្នោត​ អាច​នឹង​ត្រូវ​ទប់​ទល់​ដោយ​បាតុ​កម្ម​គាំទ្រ​លទ្ធផលនៃការ​ បោះឆ្នោត​ជួសមុខ​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហើយ​បាន​មាន​ ប្រសាសន៍ថា ស្ថានភាព​ចលា​ចល​នៅ​តាម​ផ្លូវ​ទំនង​ជានឹង​កើត​មានឡើង​ ហើយ​​ បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​​សហ​គ្រាសខ្នាត​​តូច​នានា​បិទ​ទ្វារ​។​

លោក​ ហ៊ុន​ សែន បាន​លើក​ឡើង​ពី​ការ​វាយ​ប្រយុទ្ធគ្នា​​​ក្នុង​ឆ្នាំ​១៩៩៧​  ដែល​​​នៅ   ​ពេល​​នោះ​កង​ទ័ព​ស្មោះ​ត្រង់​នឹងលោក​បាន​​បណ្តេ​ញ​ព្រះ​ អង្គម្ចាស់​ នរោត្តម រណប្ញទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១​នា​ពេល​នោះចេញ​ពី​ អំណាច​ ធ្វើ​ជា​ឧទាហរណ៍​ដើម្បី​​ឲ្យ​ប្រជាពល​រដ្ឋ​យល់​ច្បាស់​ពីគ្រោះថ្នាក់ ​នៃ​ការ​តវ៉ា​​របស់​គណ​បក្ស​ប្រឆាំង​នៅ​តាម​ដង​ផ្លូវ​។

នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ព្រមាន​ថា  “ បង​ប្អូន​មិន​ចង​ចាំ​ ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​១៩៩៧​ទេ​ឬ នៅ​ពេល​នោះ​ទាហាន​បាន​ចូល​មក​ក្នុង​ រាជធានី​ ​ហើយ​​អ្នក​ដែលលួច​​​របស់​របប​ចេញ​ពី​រោង​ចក្រ​ គឺ​កម្មករ​កាត់​ ដេរ មិន​មែន​យោធា​ទេ​។ សូម​ប្រុង​ប្រយ័ត្ន​ ពីព្រោះ​បញ្ហា​ដដែល​នេះ​អាច​នឹង ​កើត​ឡើង​ម្តង​ទៀត​”។
លោក​បាន​មាន​ប្រសាសន៍បន្ត​ទៀត​ថា    “ ប្រសិន​បើ​គណបក្ស​ប្រឆាំង​មាន​ សមត្ថភាព​ធ្វើ​ការ​តវ៉ា​ជំទាស់​នឹង​លទ្ធផល​នៃកា​របោះ​ឆ្នោត​​ តើ​​ គណបក្សប្រជាជន​កម្ពុជា​មិន​អាច​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​បាន​ ទេ​ឬ? ភាគី​ម្ខាង​គាំទ្រ​ ហើយ​ភាគីម្ខាង​ទៀត​ជំទាស់។ តើ​ស្ថាន​ភាព​នឹង​ទៅ​ ជាយ៉ាង​ណា​ ហើយ​នឹង​មាន​អ្វី​កើត​ឡើង​?”។

ពេល​ទាក់ទង​​តាម​ទូរស័ព្ទ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ អះអាង​ថា គណបក្ស​របស់​លោក​គ្មាន​បំណង​បោះ​បង​់​អាសនៈ​របស់​ខ្លួន​ដែល​ទទួល​ បាន​​ទាំង​លំបាក​នោះ​ឡើយ​  ហើយ​បាន​ស្នើ​ឲ្យ​លោក​ ហ៊ុន​ សែន​ អាន​ច្បាប់​ ដែល​ពាក់​ព័ន្ធ​ឡើង​វិញ​។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍ថា “ការមិន​ចូល​រួ​ម​ក្នុង​សម័យ​ប្រជុំ​មិន ​មាន​ន័យ​ថា យើង​បោះ​បង់​អាសនៈទាំង​នោះជា​ផ្លូវ​ការ​ទេ​។ វា​គួរ​ឲ្យ​អស់​ សំណើច​ណាស់​។​ចូរ​ស្រមៃមើល​ថា  ប្រសិន​បើ​គណបក្សប្រជា​ជន​​កម្ពុជា​​ធ្វើ​ បែប​នេះ​ លទ្ធផល​ចុង​បញ្ចប់​នឹង​គួរ​ឲ្យ​អស់​សំណើរ​ជាខ្លាំង​ ពីព្រោះគណបក្ស ​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​អាសនៈ​សភា​ទាំង​១២៣​តែ​ម្នាក់​ឯង​ ដូច្នេះ​យើង ​នឹង​វិល​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​កុម្មុនីស្ត​ឯកបក្ស”៕

(រាយការណ៍​បន្ថែម​ដោយ Alex Willemyns)
ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស