30 C
Phnom Penh

គ.ជ.ប. នឹង​​​រៀបចំ​​​កិច្ច​​​ពិភាក្សា​​​ស្តីអំពី​​​ការ​​​ស៊ើប​​​អង្កេត​​​ការ​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទេព នីថា អគ្គ​​​លេខា​​​ធិការនៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​ ​ឆ្នោត ​​​​​​( គ.ជ.ប.) បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គ.ជ.ប. បាន​​​យល់​​​ព្រម​​​រៀប​​​ចំ​​​ជំនួប​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​ ​​​​​​នេះ​រវាង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​​ជាតិ​​​ ដើម្បី​​​ពិភាក្សាអំ​​​ពី​​​ការ​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​រួមមួយ​​ ​ដើម្បី​​​សើុប​​​អង្កេតអំ​​​ពី​​​ភាព​​​​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​ ​បោះ​​​ឆ្នោត​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​កន្លង​​​ទៅ​​​នេះ​​​ហើយ​​​។

លោក ទេព នីថា បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​បាន​​​អញ្ជើញ​​​តំណាង​​​មក​​​ពី​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ឲ្យ​​​ ចូលរួម​​​ក្នុង​​​ជំនួប​​​មួយ​​​ដើម្បី​​​ពិភាក្សាអំពី​​​ការ​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​មួយ​​​ដើម្បី​​​ស៊ើប​​​អង្កេត ​​​អំពី​​​ភាព​​​មិន​​​ប្រ​​​ក្រតី​​​នៅ​​​ថ្ងៃ​​​ស្អែក​​​[ថ្ងៃសៅរ៍] វេលា​​​ម៉ោង​​​៩​​​ព្រឹក​​​” ដោយ​​​លោក​​​បាន​​​ពន្យល់​​​ថា គ.ជ.ប.​​​បាន​​​ទទួល​​​លិខិតស្នើ​​​ឲ្យ​​​គណៈ​​​កម្មា​​​ធិការ​​​នេះរៀប​​​ ចំ​​​ជំនួប​​​បែប​​​នេះ​​​ ​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។

លោក នីថា បាន​​​ឲ្យ​​​ដឹង​​​ថា ខណៈ​​​គ.ជ.ប.​​​ផ្ទាល់​​​គ្មាន​​​អំណាច​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​ មួយ​​​ដែល​​​មាន​​​ការចូល​​​រួម​​​ពី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​តាម​ ​​សំណើរបស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នោះ អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ដែល​​​ធ្លាប់​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ ការ​​​ស៊ើប​​​អង្កេត​​​ស្រដៀង​​​គ្នា​​​នេះ​​​ក្នុង​​​ពេល​​​កន្លង​​​មក ​​​​​​អាច​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​បាន​​​។ លោក​​​​​​បាន​​​បញ្ជាក់​​​ថា “ ការ​​​អញ្ជើញ​​​​​​របស់​​​យើង​​​គឺ​​​ជា​​​ទូទៅ​​​ ដូច្នេះ​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល និង​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ក៏​​​អាច​​​ចូល​​​រួម​​​ក្នុង​​​ការ​​ ​សើុប​​​អង្កេត​​​នេះ​​​បាន​​​ដែរ​​​”។

លោក សម រង្ស៊ី ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​លោក​​​ និង​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ព្រឹក​​​ថ្ងៃ​​​សុក្រថា នឹង​​​ផ្ញើ​​​លិខិត​​​នេះ​​​ទៅ​​​គ.ជ.ប.​​​ស្នើ​​​ឲ្យ​​​គណៈ​​​កម្មា​​​ ធិការ​​​នេះ​​​រៀប​​​ចំ​​​ជំនួប​​​មួយ​​​ស្តី​​​ពី​​​ការ​​​បង្កើត​​​​​គណៈ​ ​​កម្មា​​​ធិការ​​​​​​ដែល​​​លោក​​​និយាយថា នឹង​​​ដំណើរ​​​ការ​​​ដោយ​​​ឯក​​​រាជ្យ​​​ពី​​​គ.ជ.ប. ពោល​​​គឺ​​​មាន​​​តែ​​​តំណាង​​​មក​​​ពី​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ ប៉ុណ្ណោះ​​​។

លោក សម រង្ស៊ី បាន​​​ថ្លែងថា “​​​ ប្រធាន​​​បទ​​​ [នៃ​​​ជំនួប​​​នេះ] ​​​គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​សមាសភាព​​​​​​​​​របស់​​​​​​គណៈ​​​ក​​ម្មា​​​ ធិការ​​​ស៊ើប​​​អង្កេត​​​នេះ តួ​​​នាទី​​​របស់​​​វា​​​ និង​​​អំណាច​​​របស់​​​វា​​​”។ លោក សម រង្ស៊ី បានឲ្យ​​​ដឹង​​​ថា គណៈ​​​កម្មា​​​ធិការ​​​នេះ​​​នឹង​​​ផ្តោត​​​ទៅ​​​លើ​​​ចំណុច​​​ “ បច្ចេក​​​ទេស” ប៉ុណ្ណោះ​​​ ដោយ​​​ពុំ​​​​​​មាន​​​ការ​​​ចរចាផ្នែក​​​នយោ​​​បាយ​​​អ្វី​​​ទេ​​​ ហើយ​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា​​​ គ.ជ.ប​​​. នឹង​​​ពុំ​​​មាន​​​តួ​​​នាទី​​​អ្វី​​​ទៀត​​​ឡើយ​​​ បន្ទាប់​​​​​​​​​ពី​​បាន​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​នេះ​​​រួច​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ ទោះ​​​បី​​​ជា​​​យើង​​​មិន​​​ទុកចិត្ត​​​គ.ជ.ប. ក៏​​​ដោយ​​​ ក៏​​​​​​គណៈ​​​កម្មា​​​ធិការ​​​នេះ​​​នឹង​​​ដើរ​​​តួ​​​នាទី​​​សម្រប​​​ សម្រួល​​​​​​សម្រាប់​​​ជំនួប​​​លើក​​​ដំបូង​​​ ប៉ុន្តែ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​ស្នើ​​​ភ្លាមៗ​​​ឲ្យ​​​គ.ជ.ប.​​​ឈរ ​​​នៅ​​​ម្ខាង​​​…រួច អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នឹង​​​ដើរ​​​តួ​​​នាទី​​​ស្នូល​​​​​​។ យើង​​​នឹង​​​ប្តេជ្ញា​​​គោរព​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​គណៈ​​​ កម្មា​​​ធិការ​​​នេះ​​​”។

កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ឲ្យ​​​ដឹង​​​ថា គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​នឹង​​​បើក​​​ ចំហចំពោះ​​​ការ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​គ.ជ.ប. ប៉ុន្តែ​​​ គណៈ​​​កម្មា​​​ធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​បាន​​​បញ្ជាក់ ​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ថា ខ្លួន​​​គ្មាន​​​អំណាច​​​រៀប​​​ចំ​​​ការ​​​ស៊ើប​​​អង្កេត​​​ ដែល​​​មាន​​​ចូល​​​រួម​​​ពី​​​គណ​​​បក្ស​​​នយោ​​​បាយ​​​ពាក់​​​ព័ន្ធ​​​ទាំង ​​​អស់​​​ទេ​​​ ហើយ​​​នឹង​​​បន្ត​​​ការ​​​សើុប​​​អង្កេត​​​តែ​​​តាម​​​រយៈ​​​យន្តការ​​​ដែល​ ​​មាន​​​ស្រាប់​​​​​​របស់​​​ខ្លួន​​​ប៉ុណ្ណោះ​​​។

នៅ​​​​​​ខេត្ត​​​កណ្តាល​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក ហ៊ុន សែន បាន​​​សង្កត់​​​ធ្ងន់​​​ថា លោក​​​មិន​​​បាន​​​គាំទ្រ​​​ការ​​​បង្កើត​​​ “ គណៈ​​​កម្មា​​​ធិការ​​​ឯក​​​រាជ្យ ដើម្បី​​​ស៊ើប​​​អង្កេត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​”​​​ ដោយ​​​​​​គ្មាន​​​ការ​​​ចូល​​​រួម​​​ពី​​​គ.ជ.ប.ទេ ប៉ុន្តែ​​​ពិត​​​ជា​​​បាន​​​និយាយថា លោក​​​បាន​​​ណែ​​​នាំ​​​ឲ្យ​​​ លោក ​​​​​​ស ខេង ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បញ្ជូន​​​អ្នក​​​តំណាង​​​​​​ ទៅ​​​គ.ជ.ប. ដើម្បី​​​រៀប​​​ចំ​​​ជំនួប​​​ជាមួយ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មែន​​​ ។

លោក​​​ ហ៊ុន សែន​​​ បាន​​​ថ្លែង​​​ថា “ ឯក​​​ឧត្តម​​​ ស ខេង និង​​​ឯក​​​ឧត្តម​​​ សម រង្ស៊ី បាន​​​ពិភាក្សាគ្នា​​​​​​ [កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍] ដើម្បី​​​សម្រេច​​​ថា តើ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​គួរ​​​បញ្ជូន​​​អ្នក​​​តំណាង​​​​​​ ទៅ​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​ជាមួយ​​​គ.ជ.ប. ដើម្បី​​​ពិភាក្សា​​​ពី​​​អ្វី​​​ដែល​​​ត្រូវ​​​ធ្វើ​​​នៅ​​​ជំហ៊ាន​​​ បន្ទាប់​​​។ ឯក​​​ឧត្តម ស ខេង បាន​​​ទាក់​​​ទង​​​មក​​​ខ្ញុំ​​​ភ្លាមៗ​​​ដើម្បី​​​សំុ​​​យោបល់​​​។ ខ្ញុំ​​​​​​បាន​​​​​​ប្រាប់​​​ឯក​​​ឧត្តម ស ខេង ថា វា​​​ជា​​​រឿងល្អ​​​”។

​​​    លោក ហ៊ុន សែន​​​ បាន​​​លើក​​​ឡើង​​​ថា គណ​​​បក្ស​​​កំពុង​​​កាន់​​​អំណាច​​​​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ការ​​ ​ស៊ើបអង្កេត​​​​​​តែ​​​ក្នុង​​​ករណី​​​ដែល​​​គ.ជ.ប.​​​សម្រេច​​​ចិត្ត​​​ ពង្រីក​​​វិសាលភាព​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន​​​ ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ភាគី​​​ទី​​​៣​​​ប៉ុណ្ណោះ​​​។ លោក ហ៊ុន សែន បាន​​​ថ្លែង​​​ថា “ ប្រសិន​​​បើ​​​គ.ជ.ប. បើក​​​ចំហ​​​បែប​​​នេះ​​​មែន​​​ ខ្ញុំ​​​គាំ​​​ទ្រ​​​ឲ្យ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ចូល​​​រួម​​ ​ដែរ។ ធ្វើ​​​បែប​​​នេះ​​​មានន័យ​​​ថា យើង​​​នឹង​​​មិន​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​ថ្មី​​​ទេ​​​ ព្រោះ​​​ច្បាប់​​​ចែង​​​ថា គ.ជ.ប. គឺ​​​ជា​​​ស្ថាប័ន​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ ​​​បញ្ហា​​​នេះ​​​”។

លោក ហ៊ុន​​​ សែន បាន​​​បន្ថែម​​​ថា លោក​​​មិន​​​យល់​​​ទាស់​​​ទេ​​​​​​​​ ប្រ​​​សិន​​​បើ​​​គ.ជ.ប.​​​គិត​​​ថា វា​​​ជា​​​រឿង​​​សំខាន់​​​ក្នុង​​​ការអនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ចូល​​​​ ​​រួម​​​ពី​​​សង្គម​​​ស៊ីវិល​​​ និង​​​គណ​​​បក្ស​​​នយោ​​​បាយ​​​​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ជាមួយ​​​​​​ បក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ ខ្ញុំ​​​ប្រាកដ​​​ជា​​​រីក​​​រាយ​​​ណាស់​​​ ប្រសិន​​​បើ​​​មន្ត្រី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​អាច​​​ចូល​​​រួម​​​ ដែរ​​​”។

ឧត្តមសេនីយឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ខណៈ​​​រូប​​​លោក​​​មិន​​​អាច​​​​​​បញ្ជាក់​​​ថា តើ​​​លោក ស ខេង បាន​​​ពិភាក្សា​​​ជាមួយ​​​នឹងលោក សម រង្ស៊ី មែន​​​ ឬ​​​អត់ ឬថា តើ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ ច្បាប់​​​ទៅ​​​គ.ជ.ប.​​​មែន​​​ឬអត់​​​នោះ ការ​​​លើក​​​ឡើង​​​របស់​​​លោក សម រង្ស៊ី គឺ​​​ទំនង​​​ជា​​​ត្រឹម​​​ត្រូវ​​​។

លោក ខៀវ សុភ័គ បាន​​​ថ្លែង​​​ថា “ ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​ ព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ស្តាប់​​​ការ​​​សន្ទនា​​​តាម​​​ទូរស័ព្ទ​​​ របស់​​​លោក ស ខេង ឡើយ​​​។ ប៉ុន្តែ​​​ខ្ញុំ​​​គិត​​​ថា ប្រហែល​​​ជា​​​អ្វី​​​ដែល​​​លោក សម រង្ស៊ី និយាយ​​​គឺ​​​ត្រូវ​​​ហើយ​​​ ព្រោះ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​អាច​​​បញ្ជូន​​​មនុស្ស​​​ទៅ​​​គ.ជ.ប. ហើយ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​អាច​​​បញ្ជូន​​​មនុស្ស​​​ទៅ​​​ គ.ជ.ប. ដើម្បី​​​​​​ពិភាក្សា​​​ទល់​​​មុខគ្នា​​​​​​ដោយ​​​មិន​​​ចាំ​​​បាច់​​​មាន​​ ​ការ​​​បក​​​ប្រែ​​​ពី​​​បារាំង​​​ទៅ​​​ខ្មែរ​​​”។

លោក ហង្ស ពុទ្ធា នាយក​​​​​​គណៈ​​​កម្មា​​​ធិការ​​​អព្យា​​​ក្រឹត្យ និង​​​យុត្តិ​​​​​​ធម៌​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​​​​ថា និកហ្វិច ​​​ បាន​​​ឲ្យ​​​លើក​​​ឡើង​​​ថា វា​​​មិន​​​ទំនង​​​ថា គ.ជ.ប.នឹង​​​យល់​​​ព្រម​​​ទទួលយក​​​សំណើ​​​ស្តី​​​ពី​​​ការ​​​បង្កើត​​​គណៈ​ ​​កម្មា​​​ធិការ​​​រួម​​​​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​អំពី​​​ភាព​​​មិន​ ​​ប្រក្រតី​​​ទេ​​​ ព្រោះ​​​គ.ជ.ប.​​​បាន​​​បញ្ជាក់​​​ច្បាស់​​​ហើយ​​​ថា ខ្លួន​​​ផ្តោត​​​តែ​​​លើ​​​ការ​​​សើុប​​​អង្កេត​​​​​​របស់​​​ខ្លួន​​​ឯង​​​ ផ្ទាល់​​​ប៉ុណ្ណោះ​​​។

លោក​​​បានថ្លែង​​​ថា “ គ.ជ.ប. នឹង​​​មិន​​​យល់​​​ព្រម​​​បង្កើត​​​គណៈ​​​កម្មា​​​រួម​​​​​​សម្រាប់​​​ គណបក្ស​​​ប្រជា​​​ជន​​​​​​ និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ។​​​ ប្រសិន​​​បើ​​​គ.ជ.ប. ព្រម​​​មែន​​​ មានន័យ​​​ថា គ.ជ.ប.​​​​​មិន​​​​​​សំខាន់​​​ឡើយ”។ លោក​​​បន្ត​​​ថា“ គ.ជ.ប. ​បើក​​​ចំហ​​​ចំពោះ​​​សេចក្តី​​​រាយ​​​ការណ៍​​​ [ អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​]  ដូច្នេះ​​​ ប្រសិន​​​បើ​​​គណ​​​បក្ស​​​នយោ​​​បាយ​​​ចង់​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​នោះ​ ​​ គ.ជ.ប.​នឹង​​​ពិនិត្យ​​​​​ពាក្យ​​​បណ្តឹង​​​នោះ​​​”៕

ប្រែ​សម្រួល​ដោយ ភួន ច័ន្ទ​សេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស