30 C
Phnom Penh

ការ​ស្លាប់​​ និង​ការ​ឆ្លង​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​​ធ្លាក់ចុះ​នៅ​ក្នុង​រយៈ​ពេលប្រាំមួយ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺ​គ្រុន​ចាញ់​ ​ប៉ារ៉ា​ស៊ីត​សាស្ត្រ​​ បាណកសាស្ត្រ​បាន​ឲ្យ​ដឹង​ថា  នៅក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​​​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៣ ​ករណីឆ្លង​​ជំងឺ​គ្រុន​ចាញ់​នៅ​​ទូ​ទាំង​ប្រទេស ​បាន​ធ្លាក់​ចុះ​៥២​ភាគ​រយ​​​​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ដដែល​កាល​ពីឆ្នាំមុន​ រីឯ​ការ​ស្លាប់​វិញ​​បាន​ថយ​ចុះ​៨៩​​ភាគ​រយ​ពោលគឺ​បាន​ធ្លាក់​ចុះ​ពី​២៨​នាក់​មក​ត្រឹម​​​បី​នាក់ប៉ុណ្ណោះ​​អំឡុង​រយៈពេល​​ដូច​គ្នា​នេះ​។

យោង​តាម​​ការ​ស្ទាបស្ទង់​នៅ​ត្រីមាស​​​ទីពីរ​​​​​​​របស់​​មជ្ឈ​​​​មណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​គ្រុន​ចាញ់​​បាន​បង្ហាញ​ថា ករណីឆ្លង​​ជំងឺគ្រុន​ចាញ់​ បាន​ធ្លាក់​​​​ចុះ​ពី​២៣​.៨៧៩ករណី​​កាល​ពីឆ្នាំ​មុ​ន​មក​នៅ​ត្រឹម​១១.៤១៥​ករណី​​បើគិត​ចាប់​តាំង​ពីខែ​មករា​ ដល់​ខែ​មិថុនា ​ក្នុង​ឆ្នាំនេះ​ដោយ​មាន​អ្នក​​​​​​​ស្លាប់​តែ​បី​នាក់​ប៉ុណ្ណោះ​។
​តួលេខ​នៃករណី​ឆ្លង​ជំងឺ​គ្រុន​ចាញ់​​ដែល​ត្រូវ​​បាន​បញ្ជាក់​ដោយ​ក្រសួង​សុខា​ភិបាល​ បាន​​ធ្លាក់​ចុះ​ពី​៨០​.៦៤៤​ករណី​នៅ​ក្នុង​ឆ្នាំ​២០០៩​​មក​ត្រឹម​៤៤.៦៥៩​ករណី​ក្នុងឆ្នាំ​២០១០​។​​​ហើយ​ចាប់​តាំង​ពីនោះ​មក​អត្រា​នៃការ​ឆ្លង​បាន​​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ដោយ ​លោក​ ស្ទេវិន​​​ បច​ (Steven Bjorge) អ្នក​ជំនាញ​ខាង​ជំងឺ​គ្រុន​ចាញ់​នៅ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ធ្លាក​់​ចុះ​​​​យ៉ាង​ខ្លាំង​នេះ​គឺដោយសារ​តែ​យុទ្ធ​នាការ​ចែក​​​​​មុង​របស់​ខ្លួន​។

លោក​ ស្ទេវិន បច បាន​មាន​ប្រសាសន៍ថា “ យុទ្ធនាការ​នេះ​​បាន​ចាប់​ផ្តើម​កាល​ពីឆ្នាំ​២០០៩​នៅ​ពេលនោះ​​យើងបាន​​ឃើញ​ថា មាន​​ការ​ធ្លាក់​ចុះ​ភ្លាម​ៗ​តាម​បណ្តា​ខេត្ត​នានា​នៅ​​ភាគ​​​​ខាង​លិច​​ប្រទេស​។ហើយ​​នៅ​ពេល​យើង​​​​បាន​ណែ​នាំ​ឲ្យ​មាន​ការ​ប្រើ​មុង​ ​ករណី​ឆ្លង​នេះ​​​​បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​​ខ្លាំងបន្តទៀត​​”។
ប្រជាពល​រដ្ឋ​ខ្មែរ​ប្រហែល​៤៤ភាគ​រយ​​កំពុង​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​ឆ្លង​ជំងឺគ្រុន​ចាញ់ ហើយ​ប្រហែល​​២២ភាគ​រយ​បាន​រស់​នៅ​ក្បែរ​តំបន់​សម្បូរ​ព្រៃឈើ​ដែល​ជាកន្លែង​​ងាយនឹងរង​ការ​​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ខ្លាំង​ផង​ដែរ។

លោក​ ស្ទេ​វិន បច​ បាន​មាន​ប្រសាសន៍ថា ក្រៅ​ពី​យុទ្ធនាការ​ចែក​មុង​ដែល​មាន​ជ្រលក់​ថ្នាំ​ការពារ​ប្រើ​ជាប់​បាន​យូរ​​ជិត​៣លានមុង​នៅ​​ទូទាំង​ប្រទេស​ ក្រុម​ការងារ​ដែល​ចុះ​ជួយ​តាម​​សហគមន៍​ក៏​បាន​បង្កើន​ការធ្វើរោគ​​​វិនិ​​​ច្ឆ័យ​​​​និង​​បាន​ជួយ​ព្យាបាល​​​ប្រជា​ពល​រដ្ឋ​ណា​ដែល​រស់​នៅឆ្ងាយពី​គ្លីនិក​​ជាង​ប្រាំ​គីឡូ​ម៉ែត្រផងដែរ​។

​បញ្ហា​ធំបំផុតដែលនៅសេសសល់​សព្វថ្ងៃ​​សម្រាប់​ការលុប​បំបាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ ប្រហែល​ជា​ការ​សាំុទៅនឹង​ថ្នាំ​ដែល​ត្រូវ​​បាន​ប្រើ​​ក្នុង​ពេល​សព្វ​ថ្ងៃ​។
លោក​ ស្ទេវិន​ បច​ បាន​លើក​ឡើង​ដោយ​សំដៅ​ទៅ​លើ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ដែល​មាន​តម្លៃ​ថ្លៃ​ថា “ យើង​បាន​ប្រើ​ការ​សិក្សា​​​ដែលមាន​ប្រសិទ្ធភាព​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធ្វើ​តេស្ត​ពី​ភាព​សុំា​នឹង​ជំងឺ​​​នេះ ហើយនៅ​​​តំបន់​ភាគច្រើន​នៅ​មិន​ទាន់​បង្ហាញ​ពីសញ្ញា​ថា​មាន​ការ​សុំាទៅនឹងថ្នាំនៅ​​ឡើយ​ទេ​។ ប៉ុន្តែ ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ថៃ​ ខេត្ត​ព្រៃវែង​ បាត់​ដំបង​ និង​ពោធិ៍សាត់​ បាន​​​​បង្ហាញ​ឲ្យឃើញ​ថា ជំងឺគ្រុន​ចាញ់​បាន​សុំាំ​ទៅ​​​​នឹង​ថ្នាំ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​មកម្លេ៉ះ​​ ​​​ហេតុ​ដូច្នេះ​ហើយ​ក្នុង​តំបន់​ទាំង​នេះ ឥឡូវ​​​នេះ​​យើង​បាន​ប្រើ​ថ្នាំ​ Malarone”។

យោង​តាម​កម្មវិធី​កម្ចាត់់​ជំងឺ​គ្រុន​ចាញ់​នៅ​​​តាមដង​ទន្លេ​មេគង្គ​ បាន​ឲ្យ​ដឹង​ថា ខេត្ត​ដែល​ងាយរង​នឹង​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់ខ្លាំង​បំផុត​​ គឺ​ខេត្ត​បាត់​ដំបង​  កំពង់​ស្ពឺ ពោធិ៍សាត់ ព្រះវិហារ​​​​ មណ្ឌល​គិរី​ រតនគិរី​ ប៉ៃលិន និង​ខេត្ត​សៀម​រាប​ ប៉ុន្តែ លោក​ ច ម៉េង​ជូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​​​​ប្រយុទ្ធនឹង​​ជំងឺ​គ្រុន​ចាញ់​បាន​ថ្លែងថា ដោយ​សារ​តែ​​ជោគ​ជ័យ​ក្នុង​ពេល​​ថ្មី​នេះ​នៅ​​​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​​​នឹង​ជំងឺ​គ្រុន​ចាញ់​ ឥឡូវនេះ​“ តួលេខ​នៃការ​ស្លាប់​ដោយ​សារ​តែជំងឺ​គ្រុន​ចាញ់​លែង​ជា​ក្តីបារម្ភដ៏ធំ​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​ទៀត​ហើយ​”៕
ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស