28 C
Phnom Penh

គណបក្ស​បៃ​តង​អូស្ត្រាលី​ អំពាវ​នាវ​ឲ្យមា​ន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះឆ្នោត​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិល​មិញ មេដឹកនាំ​គណបក្ស​បៃ​តង​អូស្ត្រាលី (Austra​lian ​Greens ​Party​) ​បាន​លើក​ឡើង​ថា ​ខ្លួន​បាន​ជំរុញ​ឲ្យ​លោ​ក​ ខេវិន រូដ (Kevi​n ​Rudd​) ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី គាំទ្រ​ការ​ស៊ើបអង្កេត​ករណី​ចោទ​ប្រកាន់​ថា មាន​​ភាព​ប្រក្រតី​បាន​កើ​ត​ឡើង​យ៉ាង​ច្រើន​ ​ក្នុង​​ការ​បោះឆ្នោត​ជា​តិ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។

​កាលពីខែ​តុលា ព្រឹទ្ធសភា​អូស្ត្រាលី​ បា​ន​ឯក​ភាពគ្នា​ថា អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជា “ រៀបចំ​​ការ​បោះឆ្នោត​សេរី និង​យុត្តិ​​ធ​ម៌​ ក្នុងឆ្នាំ​២០១៣​ និ​ង​ធានា​ថា គណបក្ស​ប្រ​ឆាំងនានា​អាច​ចូល​រួម​យ៉ាង​ពេញលេ​ញ​​ក្នុង​កិច្ចការ​ន​យោបាយ​កម្ពុជា​ ដោយ​មិន​មា​ន​ការ​យាយី​ផ្នែករូប​វន្ត​ ​ឬក៏​ផ្នែក​តុលាការ​ ឬ​ក៏​ការគំរាម​កំហែង​”។​

​នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​វិទ្យុ​អេបីស៊ី​អូស្ត្រាលី (ABC​ Radio A​ustralia​) ​លោក​ស្រី​ គ្រីស្ទីន ​មីល​ណេ (Chri​stine ​Milne​)​ មេដឹក​នាំ​គណបក្ស​បៃតង ​បាន​លើកឡើង​ថា ​ក្នុង​នាម​ជា​​អ្នក​ផ្តល់​ជំនួយ​ដ៏​ច្រើន​មួយ​ដ​ល់​​ប្រទេស​កម្ពុជា ​​ប្រទេស​អូស្ត្រាលី​​ត្រូវ​ក្រោក​ឈរឡើង ​និង​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ភាព​មិនប្រ​ក្រ​តី​ ដែល​បានកើតឡើ​ង​នៅ​ក្នុងការ​បោះឆ្នោត​ទូទាំង​ប្រទេស​ កា​ល​ពីថ្ងៃអាទិត្យ​សប្តាហ៍​មុន។

លោកស្រី មីលណេ ​បាន​មានប្រសា​សន៍​ថា “ ប្រទេស​អូស្ត្រាលី​គួរតែ​ប្រើ​ប្រា​ស់​ជំហរ​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរ​ជាតិ​ ក្នុង​ការ​គាំទ្រ​យ៉ាង​សកម្ម​ នូវ​ការស៊ើបអ​ង្កេ​ត​​​ពេ​ញ​លេញ ​និង​មានតម្លាភាព​ ចំពោះភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះឆ្នោត​ ​ហើយ​​ការ​សុើប​អង្កេត​នេះ​ ត្រូវ​​ការ​គណៈ​កម្មាធិការ​ឯក​រាជ្យ​មួយ​ និង​មាន​ជំនួយ​ពី​អង្គការ​សហ​​ប្រជាជាតិ ​និងអង្គការ​មិនមែ​នរដ្ឋាភិបាល​នានា​”។ ​លោកស្រី​បាន​មានប្រសា​សន៍​បន្ត​ទៀតថា “ ​ចំពោះខ្ញុំ ច្បាស់​ណាស់​ថា ​មាន​ភា​ព​មិនប្រក្រ​តីយ៉ាងច្រើន​គួរ​ឲ្យកត់សម្គាល់​នៅ​ក្នុង​ការ​បោះឆ្នោត​… ខ្ញុំ​ស្វាគមន៍​ការ​ដែ​ល​មាន​ការ​លើកឡើងថា នឹង​មានការ​ពិភា​ក្សា​គ្នា ​ហើយ​ខ្ញុំ​ក៏​បានឮ [លោក​​ប្រធាន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ] សម រង្ស៊ី និយាយ​ថា​ គោលបំណង​នៃ​កិច្ច​ពិភាក្សា​ទាំង​នោះ​ គឺ​ដើម្បី​បង្ហាញ ស្វែងរក​ការពិត ​​​និង​គ្មាន​​អ្វី​លើស​ពី​នេះ​ទៀត​ទេ ហើយ​នោះ​គឺជា​អ្វី​ដែ​ល​ខ្ញុំចង់​ឃើញ​នាពេល​បច្ចុប្បន្ន​ សម្រា​ប់​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​ក្រោក​ឈរ​ឡើ​ង​​ដើម្បី​…ឲ្យមានការ​ពិនិត្យ​មើល​បញ្ហា​ ពីព្រោះ​មានការ​អះ​អាង​យ៉ាង​ច្បាស់​ថា ​គ​​ណបក្ស​ប្រឆាំង​បាន​ទទួលជ័យ​ជម្នះ​ ក្នុង​កា​​រ​បោះ​ឆ្នោត​​នេះ​ ហើយ​ការ​បោះឆ្នោត​នេ​ះ​ពិត​ជា​ត្រូវ​មាន​ការស៊ើប​អង្កេត​”។

​លោកស្រី​ មីល​ណេ ​បាន​លើក​ឡើង​បន្ត​ទៀតថា ​លោកស្រី​មិន​ទាន​់ទទួល​បាន​ចម្លើយ​តប​សម្រាប់​សំណើ​របស់​លោកស្រី​​នៅ​ឡើយ​​ទេ​។ ​សំណើ​នេះ​ត្រូវ​បាន​ផ្ញើ​ជូន​លោក រូដ ​មេដឹកនាំ​គណ​បក្ស​ពល​កម្ម​អូ​ស្ត្រា​លី (Austr-​alian ​Labor Party​) កាលពី​ដើម​សប្តាហ៍​នេះ ​ក៏ប៉ុន្តែ ​លោក​ស្រីជឿជា​ក់​ថា ​ការ​សុើប​អង្កេត​​នេះគួរ​តែ​មាន​ការ​គាំ​ទ្រ​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ​។

​កាលពីថ្ងៃ​ព្រហស្បតិ៍​ គណៈ​កម្មាធិកា​រ​ជាតិ​​រៀបចំការ​បោះឆ្នោត (គ.ជ.ប​.) ​បាន​ច្រាន​ចោល​សំណើសុំ​ បង្កើត​គណៈ​កម្មាធិ​កា​រ​ស៊ើប​អង្កេត​ឯករាជ្យនេះ​។ ​លោកស្រី​ មីនណេ ​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ ​យើង​ត្រូវ​ស៊ើប​អង្កេត​ការ​បោះឆ្នោត​នេះ​​​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​បញ្ជាក់ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​ទទួល​ជ័យ​ជ​ម្នះ​ក្នុងការ​បោះឆ្នោត​នេះ​​ ប៉ុន្តែ​ មិន​ត្រូ​វ​បាន​គេ​ផ្តល់​ឲ្យ​ ​ដោយសារ​តែ​ភាព​មិនប្រ​ក្រ​តីទាំង​នេះមែន​​ឬ​យ៉ាង​ណា​”។​

លោក ផៃ​ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី ​បាន​លើកឡើង​ថា ​ក្រៅ​ពី​​លោ​ក​​ចាត់​ទុក​គណបក្ស​នយោ​បាយ​អូស្ត្រា​លី​ជា ​មិត្ត​របស់​ប្រទេស​កម្ពុជា “ ​ពួក​គេ​មិន​មា​ន​​អំណាច​អ្វី​សម្រាប់​បង្គាប់​នូវ​អ្វី​ ដែល​ប្រ​​ទេស​សម្រេច​ឡើយ​”។ ​លោក​បាន​មា​ន​ប្រសា​សន៍ថា “ ខ្ញុំ​យល់ថា ​មានតែ​យន្តការ​ផ្លូវការ​ប៉ុណ្ណោះ ពោលគឺ​មានតែ​គ.ជ.ប. ប៉ុ​ណ្ណោះ​ ដែល​អាច​សម្រេច​ថា តើ​អ្នកណា​ជា​អ្នកឈ្នះ​បាន។ យើង​មិន​អាច​ទទួល​យ​ក​​ការ​អះ​អាង​ដោយខ្លួន​ឯង​របស់​អ្នកណាដែល​​​ថា ខ្លួន​ជា​អ្នក​ឈ្នះ​​បាន​ទេ​។ ​[ការអះ​អាង​] ​រ​បស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​គ្រាន់​តែ​ជា​ការ​អះ​អាង​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​។យើ​ង​មិន​អះ​អាង​​បែប​នោះ​ទេ​។ ការអះ​អាង​ដោយ​ខ្លួន​ឯង និង​​ការ​សន្មត​មិន​បាន​ជួយ​អ្វីទេ​”៕

ប្រែ​សម្រួល​ដោយ ​កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស