30 C
Phnom Penh

​លោក សម រង្ស៊ី ​ជិះ​ទូកនិងម៉ូតូ​​ខណៈពេលស្ពានត្រូវបានបិទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពីម្សិល​មិញ លោក សម រង្ស៊ី មេដឹក​នាំ​​​បក្ស​ប្រ​ឆាំ​ង​​​បា​ន​ចោទ​​ប្រកាន់​​សកម្មជ​ន​គណបក្ស​​ប្រជា​ជន នៅ​ខេត្ត​កណ្តាល​​ថា ​បា​ន​រុះ​រើ​​ស្ពាន​ដែក​មួ​យ​កន្លែ​ង​​កា​ល​​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ព្យា​យា​ម​កុំ​ឲ្យលោ​ក​​​អា​​ចឆ្លងទៅ​​ចូ​ល​​រួ​ម​​ប្រជុំ​ម​ហា​​ជន​​ចំ​​នួន​​ពីរកន្លែង ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​​​នៅ​ក្នុ​ង​តំ​បន់​នេះ​។

គណបក្ស​សង្គ្រោះ​ជាតិរបស់លោក សម រង្ស៊ី ​​​កំ​ពុ​ង​​​ជំ​​ទាស់​នឹ​ង​លទ្ធផល​បឋម​​នៃ​​កា​រ បោះ​ឆ្នោត​​​ជាតិ​កា​ល​​ពី​​ថ្ងៃ​​ទី​២៨ ខែកក្ក​ដា​ ​ដែល​គ​ណ​បក្ស​​ប្រ​ជា​ជន​ឈ្នះ​បាន​​៦៨​អា​សនៈ​ទល់​នឹ​ង​​គ​ណ​​បក្ស​​ប្រ​ឆាំ​ង​ដែល​​ទទួល​បា​ន​៥៥​​អា​សនៈ ហើយលោកកំ​ពុង​​​ធ្វើ​​ដំ​ណើរ​​​ទៅ​​កា​ន់​ខេត្ត​មួ​យ​​ចំ​នួន​ ដែល​គណបក្ស​​ ប្រឆាំងមួយ​នេះ​​ឈ្នះ​កា​រ​​បោះ​ឆ្នោត​ ដើម្បី​ត្រៀម​រៀប​ចំ ​សម្រាប់កា​រ​​តវ៉ា​។

លោក អ៊ូ ចាន់​រិទ្ធ បេក្ខ​​ជ​ន​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ ដែ​ល​កំ​ពុ​ង​ធ្វើ​​ដំ​ណើរ​​​ជាមួ​យ​​​លោក សម រង្ស៊ី បា​ន​ឲ្យ​ដឹង​ថា ប៉ុន្តែ​​កា​ល​ពី​ព្រឹក​​ថ្ងៃ​​សៅរ៍ ក្បួ​ន​​រថ​យន្ត​​​​របស់​លោក​បា​ន​​ទៅ​​ដល់​​ស្ពាន​ស្រុ​ក​ស្អាង​ នៅ​ម៉ោង​ប្រ​ហែល​៨និ​ង​​៣០​នាទីព្រឹក ​ហើយបា​ន​​​ឃើញ​​ថា បន្ទះ​​ក្តារ​​ស្ពានមួយចំនួន​ត្រូ​វ​​បាន​​គេ​រុះ​​រើ​ចេញ​ ដោ​យ​ធ្វើ​ឲ្យរថយន្ត​មិន​អាច​ឆ្លង​រួច។

លោក​​បាន​ឲ្យដឹង​​ថា​ ដោ​យ​​សារ​​តែ​មា​ន​កា​រ​​រា​រាំ​ង​បែ​ប​​នេះ ​​ទើប​សមា​​ជិ​កគ​ណ​​​​​បក្សប្រ​ហែល​​៣០​នាក់​ឆ្លងព្រែក​​​​នោះតា​ម​ទូក​។ លោក ចាន់​រិទ្ធ ​​បា​ន​ឲ្យ​ដឹងថា​ “យើង​បា​ន​​ទុក​រថ​យន្ត​នៅ​ត្រើយ​​ម្ខាង​ ហើយ​ប្រើ​ប្រាស់​ទូ​ក​​ធំដើម្បីឆ្លង​​”។ លោក​​បា​ន​​បន្ថែម​​ទៀត​​ថា​ បន្ទាប់​មក យើង​​ជិះ​​ម៉ូតូ​​របស់​​អ្នក​​គាំ​​ទ្រ​​បក្ស ដែ​ល​កំពុង​រង់​ចាំ​​យើង​នៅ​ត្រើយ​ម្ខាង ដើម្បីទៅ​​​ដល់​​គោល​ដៅ​ និង​កន្លែ​ង​​ប្រជុំ​មហា​​​ជន។

លោក សម រង្ស៊ី ​ធ្លាប់​​បា​ន​ចោទ​​ប្រ​កាន់​​គណ​បក្ស​កាន់​​អំ​ណា​ច​​ជា​​​យូរ​មក​​ហើយ​​ថា​ ​​ព្យា​​​យា​ម​ប្រើ​ប្រាស់​គ្រប់​ល្បិច​កល​ ដើម្បី​​រារាំង​​មហិច្ឆតា​​នយោ​បា​យ​​​របស់​លោក​ ដែល​​មា​ន​​ចា​ប់​ពី​កា​រ​​ឲ្យ​តុ​លា​ការដាក់បទចោទប្រ កាន់មិនសមហេតុផល រហូ​ត​​ដល់​កា​រ​​រៀប​​ចំ​​កា​រ​​​វាយ​​ប្រហារ​​ដោ​យ​គ្រាប់​បែ​កដ៏​ផ្តាច់ផ្តិល​​ជីវិត​មួ​យលើ​កា​រតវ៉ា​ ដែល​លោក​បា​ន​​ដឹក​នាំ​​​កាល​​​ពី​ឆ្នាំ​១៩៩៧ ហើយ​លោក​បា​ន​ស្តី​បន្ទោស​​សកម្ម​​ជន​​គ​ណ​បក្ស​ប្រជា​​ជន​ថា ​​បា​ន​រា​រាំ​ង​ចំ​ពោះ​កា​រ​​ឆ្លង​ស្ពាន​នេះ​។​លោក​បា​នមាន​​ប្រ​សាស​ន៍​ថា “ ខ្ញុំ​​គិត​ថា គ​ណ​បក្ស​កាន់​​អំ​ណា​​ចរារាំ​​ង​រូ​ប​ខ្ញុំ​ ខណៈ​ដែល​​ខ្ញុំ​​ព្យា​យា​ម​​ទៅ​ជួ​ប​អ្នក​គាំ​​ទ្រ​​​របស់​ខ្ញុំ​នៅ​ខេត្ត​កណ្តាល ​ពី​ព្រោះ​​ពួ​ក​គេ​​បាន​​ដក​ក្តារ​ [ស្ពាន​នោះ​] ដូច្នេះ​​យើង​​មិន​អាច​ឆ្លង​បា​ន​​ទេ​”។

លោក ខឹម ​ច័ន្ទគី​រី ​​អភិ​បាលស្រុ​ក​ និង​​ជា​សមា​​​ជិ​កគណ​​​បក្ស​​ប្រ​ជា​ជន បា​ន​បដិសេធ​​ចំ​ពោះកា​រ​លើក​ឡើង​​​របស់​បក្ស​​ប្រឆាំ​ង​​នេះ​។ លោក​បា​ន​បញ្ជាក់​​ថា​ ស្ពាន​នេះ​ត្រូ​វ​​​​បា​ន​បិទ មិនឲ្យធ្វើ​​ចរា​ចរ​មុន​​ពេល​​លោក​ សម រង្ស៊ីមក​​ដល់​​តែ​បន្តិច​​​ប៉ុណ្ណោះ ប៉ុន្តែ​​លោក​​​បា​ន​និ​យា​យ​ថា វា​​​ជួន​​​ពេល​គ្នា​ ហើយការបិទ​នេះ​ គឺ​ដើម្បី​​​ជួស​​​ជុល​​រយៈ​ពេល​​ពីរ ឬបីថ្ងៃ​ប៉ុណ្ណោះ​។

​លោក​បា​ន​ឲ្យ​ដឹងដូច្នេះ​​ថា “ ខ្ញុំ​សូម​បដិ​សេធ​​ដែល​​ថា​ អាជ្ញា​​ធរ​​​របស់​យើង​​ដក​ក្តារ​ស្ពាន​នេះ​​​​ចេញ​មិន​ឲ្យ​​​ពួ​ក​គេ​ឆ្លង​កា​ត់​។ យើង​ត្រូវ​​​ជួស​ជុល​​ស្ពាន​នេះ ​​ពី​ព្រោះ​​​​វា​​ចាស់​​​​ពេក ”។ លោក ច័ន្ទគីរី ​បា​ន​បន្ត​ថា​ ស្ពាន​​នេះ​ត្រូ​វ​​បើក​​​ឲ្យ​​ឆ្លង​កាត់​ឡើ​ង​វិញ​តែ​កន្លះ​​ម៉ោង​ក្រោយ​​​ប៉ុណ្ណោះ​ ដែល​​មិន​​យូ​រ​​ប៉ុន្មាន​ក្រោ​យ​​​ពី​​លោក សម រង្ស៊ី និងអ្នក​ធ្វើ​​ដំណើរ​​ជាមួយ​​លោក​ត្រូវ​ឆ្លង​​តាម​​ទូ​ក​ ​ហើយ​​​​ជិះ​ម៉ូ​តូ​​បន្ត។

គណ​​បក្ស​សង្គ្រោះ​​​ជាតិ​​ក៏​បា​ន​ឲ្យ​ដឹងផង​​ដែរ​​ថា នៅ​ពេល​លោក ​សម រង្ស៊ី​ ទៅ​ដល់​កន្លែ​ង​គោល​​ដៅ​​​របស់​លោក​​នៅ​ឃុំ​កោះ​ខែ​ល​ លោក​​បា​ន​​ថ្លែ​ង​​​ទៅ​កាន់​អ្នក​គាំ​​ទ្រ​ប្រ​ហែល​២០.០០០​នាក់​ ។ គេមិនអាច ផ្ទៀង​​ផ្ទាត់ចំនួ​ន​​នេះ​ដោយឯក​រាជ្យ​​បា​ន​​ទេ​។

លោក សេង ស៊ាង​លី ​ប្រធា​ន​​​គ​ណ​​បក្ស​​សង្គ្រោះ​​ជាតិ​ប្រ​ចាំ​​ខេត្ត​កំ​ពង់​ចាម​​ បា​ន​ឲ្យ​​ដឹង​ថា ​លោក​ ​សម​ រង្ស៊ី បា​ន​ថ្លែ​ង​​ទៅកាន់​​អ្នក​​គាំ​​ទ្រ​​ចំនួន​​៧.០០០​​នាក់​ និ​ង​២.០០០​​នាក់​ទៀត​​នៅ​ឯ​កន្លែង​​​ប្រជុ​ំ​មហា​​​ជ​ន​នៅ​ខេត្ត​​នេះ​កាល​​ពី​ម្សិល​មិញ​។

លោក ​ស៊ាង​លី ​​បា​នមាន​​ប្រ​សាស​ន៍​ថា ប្រធា​ន​​គ​ណ​​បក្សនេះ​បា​ន​ថ្លែ​ង​អំ​​ណរ​គុណ​​ដល់​​ប្រជា​​​ពល​រដ្ឋ​​ចំ​ពោះ​កា​រ​​បោះឆ្នោត​គាំទ្រ​​​របស់​ពួ​ក​គាត់​​​កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ហើយ​​បា​ន​លើ​កឡើង​ម្តងហើយ​ម្តងទៀត​ថា​ ​ពួ​ក​​គាត់ឈ្នះ​កា​រ​​បោះឆ្នោត​នេះ ព្រម​ទាំ ង​​ជំ​រុ​ញឲ្យ​ប្រជា​​ពល​រដ្ឋ​ត្រៀម​​ខ្លួន​ធ្វើ​បាតុ​កម្មប្រ​សិ​ន​បើ​ចាំ​បាច់ត្រូ​វ​ធ្វើ​។ លោក​ ស៊ា​ង​លី​ ​បាន​​ឲ្យ​ដឹង​ថា “ លោក សម រង្ស៊ី ​​ថ្លែង​ថា ​ប្រ​សិ​ន​​បើ​​គណ​​បក្ស​​ប្រជា​ជ​ន​​មិ​ន​​​ព្រម​​ផ្តល់​យុត្តិ​​ធម៌​ឲ្យ​យើង​ទេ​​នោះ ​ការ​​​ធ្វើ​បាតុកម្ម​​យ៉ាង​​ធំ​មួយ​នឹង​កើតឡើង​”។

​កា​ល​​ពី​ម្សិលមិញ លោក សម រង្ស៊ី បា​ន​ព្រ​មា​ន​​​ថា​ ​ប្រទេស​កម្ពុ​ជា​ “នឹងមានការ​​ធ្វើ​​​បាតុ​កម្ម​យ៉ាង​​ធំ​”  បន្ទាប់ពី​គ​ណៈ​កម្មាធិ​កា​រ​​​ជាតិ​រៀប​ចំ​កា​រ​​បោះឆ្នោត​ច្រានចោល​លទ្ធភាព​នៃ​ការ​អនុញ្ញាត​ឲ្យអង្គ​កា​រ​​សហ​ប្រជា​​ជាតិ​ចូ​ល​​រួ​ម​នៅ​ក្នុងការ​ស៊ើប​​អង្កេត​លើ​សេចក្តី​រាយ​កា​រ​ណ៍​​​​​អំ​​ពីភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ថ្ងៃ​បោះ​ឆ្នោត​។

ទាំ​ង​​​គ​ណ​​​បក្ស​​ប្រជា​ជន​និងគណ​​បក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​​អះ​អាង​ថា ​ខ្លួ​ន​ទទួល​​បា​ន​​​អា​ស​នៈ​ភាគ​ច្រើន​នៅ​ក្នុង​​រដ្ឋសភា ហើយ​ដោ​យមា​ន​​អា​សនៈ​​ភាគ​ច្រើន​នេះ​ ខ្លួន​មា​ន​​សិទ្ធិ​បង្កើត​រដ្ឋា​ភិ​បាល​​ថ្មី​។ លោក​​នា​​យក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន ​​បា​ន​លើកឡើង​​រួ​ច​ហើយ​ថា លោក​មា​ន​បំណ​ង​បង្កើត​​រដ្ឋា​​ភិ​បាល​ថ្មី​មួយ ហើយ​បា​ន​ព្រមា​ន​ដោ​យ​លើកឡើ​ង​​​ពី​កា​រ​បក​ស្រាយ​ច្បាប់​​​របស់​លោក​​ថា លោក​​​អា​ច​​យក​​​អា​សនៈ​​របស់​​គ​ណ​បក្ស​សង្គ្រោះ​​​​ជាតិ​​នៅ​ក្នុងសភាមក​​ឲ្យគ​ណ​​​​​បក្ស​​​របស់លោក​ ប្រ​សិន​​បើ​​គ​ណ​បក្ស​​ប្រឆាំ​ង​​​នេះ​មិ​ន​ព្រម​​អង្គុយ​នៅ​ក្នុ​ង​សភា​​ថ្មី​៕

ប្រែសម្រួល​ដោយ ហួង​ កុក​​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស