28 C
Phnom Penh

ស្ត្រីម្នាក់​​ត្រូ​វ​បា​ន​​ចាប់​​ខ្លួ​ន​​​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​លាក់​​ថ្នាំ​​មេតំហ្វេ​តាមី​ននៅក្នុង​កុំ​ព្យូ​​ទ័រ​យួរដៃ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​​ប្រឆាំង​​​​​​គ្រឿងញៀន​​​បាន​​​ឲ្យ​​​ដឹង​​​​ថា​ ​​ស្ត្រី​​ជ​ន​ជាតិ​នីហ្សេរី​​​យ៉ា​​​ វ័យ​​​​​៣៤ឆ្នាំ​ម្នាក់​​​ត្រូ​វ​​​​បា​ន​​ចាប់​​ខ្លួន​​​នៅ​​​អា​កាស​​យា​ន​ដ្ឋាន​​​​អន្តរ​ជាតិ​ភ្នំ​ពេញ​​​កា​លពី​​​​​​​​​ថ្ងៃ​​សៅរ៍​​​​​​ ជាមួយ​​​​​​នឹង​ថ្នាំ​ញៀន​​មេតំឮ​ហ្វេតា​មីន​​១,៥គីឡូក្រាម​​​​​ ដែល​​​លាក់​​​នៅក្នុង​​ឧប​ករណ៍​អេឡិច​ត្រូ​និ​ក​។

លោក អ៊ិន សុង ​​អ​នុ​ប្រធា​ន​នា​​យក​ដ្ឋាន​ប្រ​ឆាំង​គ្រឿងញៀន​​របស់​​ក្រ​សួ​ង​មហា​​ផ្ទៃថ្លែង​​ថា ​ឈ្មោះ អេ​​នី​អូ​​ឡា បូ​សែត ខល់លីន (Eniola Bosede Collin)​ ត្រូ​វ​បា​ន​​ចាប់​​​ខ្លួ​ន​​​កា​ល​​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​​ពី​ក្រុម​មន្ត្រីបាន​​ឆែ​ក​​ឆេរ​​​អី​​​វ៉ាន់​​​របស់​គាត់​​នៅ​​​ពេល​មក​ដល់។

លោកបាន​​​​​​ឲ្យ​​​ដឹង​​​​ថា មន្ត្រី​​ព្រំ​​ដែន​​រួ​ម​សហ​​​កា​រ​​​ជា​មួយ​នគរ​បាល​​​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀន ​​​បា​ន​​រក​ឃើញ​កញ្ចប់​​ថ្នាំ​​ញៀន​បា្ល​ស្ទី​ក​​លាក់​ក្នុ​ង​​​​​​​កំ​ព្យូទ័រ​​​យួរដៃ​​​ម៉ាក HP មួ​យ​គ្រឿង​ និងម៉ា​ស៊ី​ន​ចាក់​​ឌី​វី​ឌី​​ម៉ាក Chusei មួយ​គ្រឿង​។ លោក​បន្ត​ថា “ យើង​មិនទាន់​ចាប់​ខ្លួន​​​គូ​​​​កន​​​របស់​​គាត់​​​​​ដែល​យើង​គិត​ថា​ កំ​ពុ​ង​​រស់​នៅ​ក្នុង​​រាជធា​​នី​ភ្នំ​ពេញ​​​ នៅ​ឡើយ​​ទេ​​​។ អ្នក​​ដែល​នាំ​​ថ្នាំញៀន​​មេតំ​ហ្វេតា​មីន​​​នេះ​​មក បើ​​​មិន​​​លក់​​វា​​​នៅ​ក្នុង​រាជ​ធា​នី​ភ្នំពេញ​​​ទេ​​​ គឺ​​​ប្រាកដ​​​ជា​​​​​យក​​​វា​​​ទៅ​​​លក់​​​នៅ​​​​ប្រទេ​ស​​​ថៃ​​”។

​លោក ​​អ៊ិន សុ​ង ​​បា​ន​ឲ្យ​ដឹង​ថា លោក​​  មាស គឹម​​ពិ​សិដ្ឋ ព្រះ​​​រាជ​អា​ជ្ញា​​​អម​​សាលាដំ​បូង​​​រា​ជ​ធា​​នី​ភ្នំ​ពេញ  បា​ន​ចោទ​ប្រកាន់​​​​ ខល់​លីន ​កាល​​ពី​ម្សិល​មិញ​​ ពី​បទ​​ជួ​ញ​​ដូ​រ​គ្រឿង​ញៀន​ និង​​​កំពុង​​​​​​ឃុំ​​ខ្លួន​​​គាត់​​​​​រង់ចាំ​​​ការ​​​កាត់ក្តី​​​។

លោក ឈួរ គឹម​នី ​ប្រធា​ន​​នគរ​បា​ល​​​​ព្រំដែន​​​ប្រចាំ​​​​អា​កាស​​យាន​​ដ្ឋាន​​​​នេះ​​​ ​បា​នមា​ន​​​​​ប្រ​សាសន៍ថា​​​​ ទូរ​ស័ព្ទ​​ដៃ​របស់​ខល់​លីន ត្រូ​វ​​​បា​ន​​​​​រឹប​អូស​យក​​​ ដោយ​សង្ឃឹម​​​ថា ​វា​​នឹ​ង​​​អាច​​​​​​​​​​​ជួយ​​​អាជ្ញា​​ធរ​​​​​ក្នុង​​​ការ​​​ចាប់​ខ្លួន​​​ជ​ន​សង្ស័យ​​ដទៃ​​​​ទៀត​។

លោក គឹមនី ​​បា​ន​​បន្ត​ថា អ្នក​ស្រី ខល់​លីន​បា​ន​​មក​​ដល់​​តា​ម​​​ជើង​យន្ត​ហោះ ​កាតា អ៊ែរ​​វ៉េ ​​ពីទី​ក្រុ​ង​ ដូ​ហា កាត់​​តាម​​​ទី​ក្រុង​​ ​ហូ​ជី​មិញ ​​​​ ​ដែល​​​​ផ្លូវ​​​ហោះហើរ​​​នេះ​​​ទើប​​​នឹង​​​​​​មាន​​សម្រាប់​​​​​ការ​​​ហោះ​ហើរចូលរាជ​​ធា​នី​ភ្នំ​ពេញ​ចា​ប់​​​​ពី​ខែ​កុម្ភៈមក​​​​ប៉ុណ្ណោះ​​​។ ចំណុច​​​ចេញ​​ដំ​ណើរ​ដំ​បូ​ង​​​របស់​​អ្នក​ស្រី​ គឺ​ប្រទេស​​នី​ហ្សេរី​យ៉ា។

“​​ ពួ​ក​គេ​​បា​ន​​រក​ឃើញ​​ថ្នាំ​ញៀន​មេតំហ្វេតា​មីន​​សរុប​១.៤៨៥,៨ក្រាម​​នៅ​ក្នុង​​កំ​ព្យូ​​​ទ័រ​​​​យួរដៃ​​​​​​ ម៉ាស៊ី​ន​​ចាក់​​វី​ដេ​​អូ​​ និង​​​ទូរស័ព្ទ​ដៃ​​​របស់​​គាត់​”។ ​​អា​កា​ស​យាន​ដ្ឋាន​​​​​អន្តរជាតិ​​​ភ្នំ​ពេញ និ​ង​អា​កាសយាន​​ដ្ឋាន​​​សៀម​​រាប មាន​​​ករណី​​​ចាប់​បា​ន​ថ្នាំ​ញៀ​ន​​​​ជា​​​បន្ត​​​បន្ទាប់​​​​​ក្នុង​​រយៈពេល​​១២​ខែ​ចុងក្រោយ​នេះ ​​ដោយ​​​ជនល្មើស​​​​ខ្លះ​ប្រើ​​ប្រទេ​ស​នេះ​​ជា​​​កន្លែង​ឆ្លង​កាត់​ ហើយខ្លះ​​​​ទៀត​​​ប្រើ​​​​​​ជា​​គោល​​ដៅ​៕

 ប្រែសម្រួល​ដោយ ​ចេវ ប៊ុននី​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស