37.6 C
Phnom Penh

សាលា​​​ឧទ្ធរណ៍​​​​ជំនុំំ​ជម្រះ​រឿង​​​ក្តី​បុរស​ពី​​រនា​ក់​​​​​​​ពី​បទ​​​ធ្វើឃាត​​​អ្នក​​​ដែលគេ​​​ចោទថា​​​ចេះ​​​អំពើ​​​​​អាប​​​ធ្មប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ ​​សាលា​​ឧទ្ធរណ៍​​​បា​ន​​​បើក​​​​​​​​​​សវ​នា​កា​រ​​​​ជំនុំ​ជម្រះរឿង​​​​ក្តី​​​របស់​​​បុ​រស​​​ពី​រ​នា​ក់​​ដែលត្រូ​វ​​​​​​​​​បា​ន​​​​​​​​​កាត់​​​​​ឲ្យ​​​ជាប់​​​ទោស​​​​ក្នុ​ង​ឆ្នាំ​​២០១១និ​ង​ត្រូ​វ​បាន​​​​​ផ្តន្ទា​​ទោស​​​ដាក់​​​​​ពន្ធ​នា​​គា​រ​​​​​ក្នុង​​​ម្នាក់​​​ៗ​​​រយៈ​ពេល​​១៧​ឆ្នាំ​​​ពី​​បទ​​ធ្វើ​​​​​ឃាត​​បុរស​​ម្នាក់​យ៉ាង​ព្រៃ​​ផ្សៃ​​នៅ​​ក្នុង​​ខេត្ត​​កំ​ពង់​ស្ពឺ​ ដោយសារ​​​ការ​​​​​​​សង្ស័​យ​ថា​​​​​​ ជន​​​រងគ្រោះ​​​ចេះ​​អំ​ពើ​​​​អាបធ្មប់​​​។ 

គួរ​​​រំឭក​​​ថា​​​ នៅ​​​ក្នុ​ង​​ខែ​មិថុ​នា​​ឆ្នាំ​​២០១០ ​ឈ្មោះ​​ ​មូល សុផល ​​អា​យុ​​៤៧​ឆ្នាំ​ ​ត្រូ​វ​បាន​​វា​យ​​​​​និ​ង​កាប់ស្លាប់​​ដោ​យ​​​​​ពូ​​ថៅ​​នៅ​ក្បែ​រ​ផ្ទះ​​​របស់​​​​​គាត់​​នៅ​ក្នុង​ឃុំពោធិ៍​​​អ​ង្ក្រង ស្រុ​ក​បសេដ្ឋ។ នៅ​ក្នុ​ង​តុ​លា​កា​រ​​កា​ល​​ពី​ម្សិល​មិញ ​ឈ្មោះណន សុ​វណ្ណ និ​ង​​​ឈ្មោះសុ​ខ សាក់ ​បា​ន​និ​យាយ​​​​​​​​​កា​រ​ពារ​គ្នា​​​​​​ទៅវិញ​​​ទៅមក​​​ ហើយ​​​​បា​ន​​បដិ​សេធ​​​​​ថា ​ខ្លួ​ន​​មិន​បា​ន​​​ពាក់​ព័ន្ធ​​​ក្នុ​ង​​​​​​​​​ឃាត​​កម្ម​នេះទេ។

សុខ សាក់ ​បា​ន​និយាយ​​ថា​ “​ខ្ញុំ​​មិ​ន​បា​ន​ប្រព្រឹត្ត​​​​បទ​​​ឧក្រិដ្ឋ​​​​នេះ​​​ទេ​ ខ្ញុំ​​គ្រាន់​តែ​​​បា​ន​​​​ឃើញ​​​​​​​​ជ​ន​​​ដៃ​​​ដល់​​​​​បួ​ន​នាក់​​វា​យ​និ​ង​កា​ប់​​ជ​ន​​​​​រង​គ្រោះប៉ុណ្ណោះ​ ​ប៉ុន្តែ​​ សុ​វណ្ណ មិ​ន​បាន​ស្ថិត​​​​ក្នុង​ចំ​ណោម​​​ពួ​ក​គេ​​ទេ​”។

សុ​វណ្ណ ​​ដែល​​​ពេល​​​​ត្រូ​វបា​ន​​ចាប់​​​ខ្លួន​​​​​និ​យាយ​ថា ​​ខ្លួន​​ស្រ​វឹង​​​ជោកជាំ​​​ពេក​​​​​មិន​ចាំថា​​​ តើ​​​ខ្លួន​​​​​​ជា​ប់​​ពាក់​​ព័ន្ធ​​ក្នុង​ការ​​វា​យ​ប្រហារ​​​​នេះ​​​​​​ឬ​​អត់​​នោះ បា​ន​​​បដិ​សេធ​​ថា​ មិ​ន​បា​ន​ធ្វើ​​ឃាត មូ​ល សុ​ផល ​ទេ​។ គាត់​បា​ន​និ​យាយ​ថា “ ​ខ្ញុំ​​គ្រាន់​​តែ​​បំ​ផ្លាញ សម្ភារ​​​​​នៅ​ក្នុង​ផ្ទះ​​​ជ​ន​​រង​គ្រោះ​​ប៉ុណ្ណោះ​ ប៉ុន្តែ​​ខ្ញុំ​មិ​ន​បា​ន​ស​​ម្លាប់គាត់​ទេ​”។ លោក​ ប៉ាន់ គឹម​លាន ​ព្រះរាជ​អាជ្ញា​​​អ​ម​​សាលា​ឧទ្ធរណ៍​​ បា​នឲ្យ​​​ដឹង​​​ថា ​សាក្សី​ជា​ច្រើន​​បា​ន​​​បំ​ភ្លឺ​ថា ​​ពួ​ក​គេ​​បា​ន​ឮ​ចុ​ង​​ចោទ​​ពិភាក្សាគ្នា​​ពី​ការ​​សម្លាប់​បុរស​​​រងគ្រោះ​​​ ​ពី​ព្រោះ​​​ពួ​ក​គេ​​ជឿ​​ថា ​​គាត់​ចេះ​​​អំពើ​​​អា​ប​​​ធ្មប់​ ​ដែលបាន​​​​ធ្វើ​ឲ្យ​​​​មនុស្ស​​​ជា​​ច្រើ​ន​​​​ក្នុ​ង​ភូមិ​ស្លាប់ ឬ​ធ្លាក់​ខ្លួន​ឈឺ។ លោក គឹមលាន ​ថ្លែង​​​​​​​ថា “ ​ខ្ញុំ​សូម​ឲ្យ​​​ចៅ​​​​​​​​​ក្រម​​​​តម្កល់​សេចក្តី​សម្រេច​​​របស់​តុលាការ​​ខេត្ត​”។ ​សាល​ក្រម​​​​​​នឹង​ត្រូ​វ​​​​បាន​​​ប្រកាស​​នៅ​ថ្ងៃ​ទី​២២ ខែ​សី​ហា​​៕

 ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស