29 C
Phnom Penh

សាលាឧទ្ធរណ៍តម្កល់​សាលក្រមរបស់សាលាដំបូង​ក្នុង​រឿង​ក្ដី​ធ្វើ​ឃាត និង​ប្លន់​បុរស​ជន​ជាតិ​ចិន​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​សាលា​ឧទ្ធរណ៍​បាន​តម្កល់​សេចក្ដី​សម្រេច​រ​បស់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ ដែល​​​បាន​​​​ផ្ដន្ទាទោស​ជន​ជាតិ​ចិន​ពីរនាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​​​​ក្នុង​​​​ម្នាក់​ៗ​១៣​ឆ្នាំ​ពីបទ​ប្លន់ និង​ធ្វើ​ឃាត​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១១។

លោក សាម៉េត សុផល ​ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​ បាន​ថ្លែង​​​​ថា “ សាលា​ឧទ្ធរណ៍​​​​​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​”។ ​ចៅក្រម សុផល បាន​ទុក​ពេល​ឲ្យ​​ចុង​ចោទ​​​​​​​​​មួយ​ខែ​​ដើម្បី​ប្ដឹង​​​​សារទុក្ខ​​​​ទៅ​តុលាការ​កំពូល​។ ដំបូង​ឡើយ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានផ្ដន្ទាទោស​បុរសជន​ជាតិ​ចិន​ពីរ​នាក់​ឈ្មោះ ហ្គ័រ យ៉េន​ហ្គុយ អាយុ​៣២​ឆ្នាំ និ​ង​ឈ្មោះ​ វ៉ាង ហ្វាង​ពីង អាយុ​៣២​ឆ្នាំ​​​​ដាក់​​​​ពន្ធនាគារ​ម្នាក់​ៗ​រយៈពេល​១៣​ឆ្នាំ កាលពីខែ​កក្កដា​​​​ឆ្នាំមុន ​ពី​បទ​ចាក់​សម្លាប់​ឈ្មោះ​ ជាង យ៉ាតុង ក្នុង​ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​។ ចុង​ចោទ​ទាំង​ពីរ​នាក់​ក៏​ត្រូវ​បាន​កាត់​ឲ្យ​​​ជាប់​​​ទោស​ពី​បទ​ប្លន់​ជន​រង​គ្រោះ​រូប​នេះ​បាន​ប្រាក់​ជិត​៣៩​.០០០​ដុល្លារ​ផង​ដែរ។

លោក ហ៊ាន រិទ្ធ ព្រះ​រាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍​​​​ បានលើកឡើង​​​​​​​ថា សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​​​​​ឧទ្ធរណ៍​​​​​​​ក្នុង​ការ​តម្កល់​សាល​ក្រម​ គឺ​ជា​សេចក្តី​​​​​​សម្រេចដ៏​​​​ត្រឹម​ត្រូវ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា សេចក្ដី​សម្រេច​នេះគឺ​​​​​​​សម​ស្រប​ហើយ ​ព្រោះ​​​​ [ ចុង​ចោទ​] បាន​សារភាព​ថា ​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​មែន”​៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស