32 C
Phnom Penh

រាជធានីភ្នំពេញរង​ការ​ជន់លិច​​ ដោយសារ​សំរាម​ហូរ​ចូល​លូ បណ្ដាល​ឲ្យ​ស្ទះ​ប្រព័ន្ធ​ច្រោះ​សំរាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណ្ឌ​ដូនពេញ​​​នៅ​​​​​​​​​​​​ក្នុង​​​រាជ​ធានី​ភ្នំពេញ​​បាន​​​​រង​ការ​ជន់លិច​​​​ដោយ​​​​កន្លែង​​​យា៉ង​​​ខ្លាំង​​​​​​​​​​​កាល​ពី​​​​ថ្ងៃម្សិលមិញ​​​​ និង​កាលពី​​​​រសៀល​ថ្ងៃ​អង្គារ​ ។​​​​​​​​​​ទឹក​​​លិច​​​នេះ​​​បាន​​​ស្រក​​​​​​​​​​​​​វិញ​​​​​​ក្រោយ​​​រយៈ​ពេល​ប្រហែល​ពីរ​​​ម៉ោង​​។

បើ​ទោះ​ជា​មាន​ការ​​​​ចំណាយ​​​ថវិកាយ៉ាង​​​ច្រើន​​​​​​លើ​​​​ប្រព័ន្ធ​លូទឹក​ក្នុង​រាជ​ធានី​ក៏ដោយ​ ក៏​លោក នៅ សារឿន ប្រធាន​អង្គភាព​លូ​ទឹក​​នៅ​​​​ក្រសួង​សាធារណការ​ ​​​និង​​​ដឹក​​​ជញ្ជូន​​​បានមាន​​​ប្រសាសន៍​​​ថា ​ការ​ជន់​លិច​​​​​​​ដោយសា​​​​​​រ​​​តែ​​​​​​ភ្លៀង​​​​​​ធ្លាក់​​​ខ្លាំង​​​គឺ​​​នៅ​​​តែ​​​អាច​​​កើត​​​មាន​​​​។

លោក សារឿន បាន​លើក​ឡើង​ថា “ យើង​​​​នៅតែ​មាន​បញ្ហា​ខ្លះ​ជាមួយ​នឹង​ប្រព័ន្ធ​លូបង្ហូ​រ​​​ទឹក​​​ ​ប៉ុន្តែ​យើង​កំពុង​សិក្សា​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ ហៅកាត់​ថា JICA ហើយ​​​​​។ យើង​​​​​​​​នៅ​​​បូម​ទឹក​​​​​​ចូល​ទៅ​ក្នុង​ទន្លេ​​​​នៅ​​​ឡើយ​​​ទេ​​​”។

លោក អ៊ូជីដា តូហ្គោ ទីប្រឹក្សា​ខាង​​​ផ្នែក​គម្រោងប្រព័ន្ធ​​លូ​បង្ហូ​រទឹក​​​​របស់​ JICA ដែល​បច្ចុប្បន្ន​នេះ​កំពុង​ដំឡើង​បំពង់​លូ​បង្ហូរ​ទឹក​ប្រវែង​ប្រហែល​២០​គីឡូម៉ែត្រ​នៅ​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ​​​នោះ​​​ បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​សាលា​រាជ​ធានី​​​​ភ្នំពេញ​​​បាន​ជូន​ដំណឹង​ប្រាប់​លោក​ថា ទឹក​​​​លិច​​​​មាន​កម្ពស់​ប្រហែល​៤០​ទៅ​៥០​សង់ទីម៉ែត្រ នៅ​ឯ​តំបន់​មួយ​។ លោក​បាន​​​​ឲ្យ​​​ដឹង​​​ថា ការ​ជន់​លិច​បែប​នេះ​មួយ​​​​ផ្នែក​​​​ធំ​​​គឺ​ដោយ​សារ​តែ​​លូ​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​នៅ​​​​តំបន់​​​​មួយ​​​ចំនួន​​​​​​ក្នុង​​​​រាជ​ធានី​​​​ភ្នំពេញ​​​បាន​​​ស្ទះ​ដោយ​សារ​តែ​សំរាម​។

លោក តូហ្គោ បា​ន​បន្ថែម​​​​​​​ទៀត​ថា “ វា​ជា​បញ្ហា​​​​​​​ដែល​​​កើតមាន​​​ជា​​​ទៀងទាត់​​​​។ សំរាម​​​​​​នៅ​​​​​​ក្នុង​​​តំបន់​​​​នេះ​​​​ចាំ​បាច់​គឺ​​​ត្រូវ​តែ​​​សម្អាត​ ហើយ​​​​ស្ថានីយបូម​ទឹក​នៅ​ក្បែរ​​​​កន្លែង​​​នីមួយៗ​​​ត្រូវ​​​តែ​​​មាន​ឧបករណ៍​ច្រោះ​សំរាម​​មួយ​”។  លោក​បាន​​​ពន្យល់​ថា ភ្លៀង​ធ្លាក់​ខ្លាំង​អាច​បណ្ដាល​ឲ្យ​សំរាម​ហូរ​ចូល​ទៅ​ក្នុង​ស្ថានីយបូម​ទឹក​ និង​ធ្វើ​ឲ្យ​ស្ទះ​តម្រង​ច្រោះ​​​​ដែល​​​​​​​បន្ថយ​ប្រសិទ្ធ​ភាព​នៃ​ដំណើរ​ការ​បូម​ទឹក​ចេញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​ភ្លៀង​ធ្លាក់​ ប្រសិន​បើ​គ្មាន​អ្នក​​​​​​សម្អាត​តម្រង​ច្រោះ​ទេ​​នោះ​ វា​អាច​​ស្ទះ​​​បាន​​​​”។ លោក​បាន​បន្ថែម​ថា សាលា​រាជ​ធានី​មាន​កម្មករ​ដែល​ទទួល​ខុស​ត្រូវ​​​​ក្នុង​​​ការ​សម្អាត​ឧបករណ៍​ច្រោះ​របស់​ស្ថានីយ ពេល​​​​ភ្លៀង​ធ្លាក់​ខ្លាំង​​​​ដូច្នេះ​​​​។

បើ​ទោះ​ជា​មាន​ការ​ចំណាយ​​​ថវិកាច្រើន​​​​ទៅ​​​លើ​​​​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ថ្មី​ក៏​ដោយ​ ក៏​លោក ​ប្រាក់​ សុថា​ណារិទ្ធ អាយុ​៥០​ឆ្នាំ​ ជា​អាជីវករ​លក់​ដូរ​លើ​ផ្លូវ​​​លេខ​​​​២១៤​ក្រោយ​ព្រះ​បរម​រាជ​វាំង​ បាន​​​​​​​លើកឡើង​​​ថា​​​ វា​​​ហាក់ដូច​​​ជា​​​គ្មាន​​​ប្រសិទ្ធភាព​​​ឡើយ​​​​។ ឈរ​ក្នុង​ទឹក​​​​លិច​​​លើ​ជង្គង់​​​​​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ លោក​បាន​បន្ត​ថា “ ទឹក​​​​លិច​​​​នេះ​មិន​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​ទេ​”៕

(រាយការណ៍​បន្ថែម​ដោយ Dene-Hern Chen)
ប្រែសម្រួលដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស