29 C
Phnom Penh

 ការ​​​ដាក់​​​ពង្រាយ​​​រថ​​​ពាសដែក​​​គឺ​​​ដើម្បី​​​រក្សា​​​សន្តិសុខ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង​​​ រដ្ឋម​​​ន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ជាក់​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ការ​ដឹក​​​រថ​​​ពាស​​​ដែក​​​ពី​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​​​​ មក​​​ដាក់​​​ពង្រាយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ គឺជា​ផ្នែក​មួយ​នៃ​​​ប្រតិ​​​បត្តិ​​​ការ​​​រក្សា​​​សន្តិសុខ​​​​​​​​​ជាការ​​​ឆ្លើយ​​​តប​​​នឹង​​​ផែន​​​ការ​​​ធ្វើ​​​​​​បាតុកម្ម​​​​​​របស់​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ប្រឆាំង​​​​​​នឹង​​​លទ្ធផល​​​នៃ​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ កាលពី​​​ថ្ងៃ​​​ទី២៨​​​ ខែកក្កដា​​​។

រថពាស​​ដែក​ជា​ច្រើន​គ្រឿង​​ត្រូវ​បាន​យក​មក​ដាក់​ពង្រាយ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា រថពាស​ដែក​ដែល​​ត្រូវ​បាន​យក​មក​រាជធានីភ្នំពេញនេះ​​​​ គឺ​ដើម្បី​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​​​។ (ស៊ីវ ចាន់ណា)
រថពាស​​ដែក​ជា​ច្រើន​គ្រឿង​​ត្រូវ​បាន​យក​មក​ដាក់​ពង្រាយ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា រថពាស​ដែក​ដែល​​ត្រូវ​បាន​យក​មក​រាជធានីភ្នំពេញនេះ​​​​ គឺ​ដើម្បី​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​​​។ (ស៊ីវ ចាន់ណា)

​​​​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ ​​​នេះ​​​ដែរ​​​  អ្នក​នាំ​ពាក្យ​មួយ​​​រូប​​​នៅ​​​ស្ថានទូត​​​​​​អាមេរិក​​​ ប្រចាំ​​​ប្រទេស​​​កម្ពុជា​បាន​​​ទទូច​ឲ្យ​រាជ​​​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​វិវាទ​​​ជុំវិញ​​​​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​​​​សន្តិវិធី​សន្តិ​​​វិធីនិង​​​ដោយ​​​គ្មាន​​​ការ​​​បំភិត​​​​បំភ័យ​​​។ កាល​ពីថ្ងៃ​​​ព្រហស្បតិ៍ រថ​​​ពាស​ដែក​​​ចំនួន​​​ប្រាំមួយ​​​គ្រឿង​​​ បាន​​​បើក​​​ចូល​​​​​​​​​ក្នុង​​​វត្ត​​​មួយ​​​​​​នៅ​​​​​​ខណ្ឌ​​​សែន​​​សុខ​​​​​​ រាជធានី​​​ភ្នំពេញ​​​ ខណៈ​​​​​​រូបភាព​​​មួយ​​​ចំនួន​​​ដែល​ត្រូវ​គេ​បង្ហោះ​​​នៅ​​​លើ​​​គេ​​​ហ​​​ទំព័រ​​​​​​ភ្ជាប់​​​ទំនាក់ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក​​​ ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​រថពាសដែក​​​ជាច្រើន​​​គ្រឿង​​​ទៀត​​​ដែល​​​ធ្វើ​​​ដំណើរ​​​​​​នៅ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦ ក្នុង​​​​​​ខេត្ត​​​កំពង់​​​ចាម។

លោក ស ខេង បាន​​​ថ្លែង​​​ទៅ​​​កាន់​​​​ក្រុម​​​អ្នក​​​​​​​​​យក​​​ព័ត៌មាន​​​ជាការ​​​​​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណួរ​​​អំពី​​​ការ​​​ដាក់ពង្រាយ​​​រថពាសដែក​​​ និង​ទាហាន​​​ ​​​នេះ​​​​​​ក្រោយ​​​​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​នឹង​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​នៅក្រសួង​​​មហាផ្ទៃ​​​ស្តី​​​ពី​​​ការ​​​ស៊ើប​​​អង្កេតពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ក្នុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថា “​​​ការ​​​ពិត​​​នោះគឺថា  ព័ត៌មាន​​​នេះ​​​គឺ​​​ពិត​​​ជា​​​​​​មិនខុស​​​ឡើយ​​​”។

លោក ស ខេង​​​ មាន​​​ប្រសាសន៍ថា “​​​ប៉ុន្តែ ខ្ញុំ​​​ចង់​​​ជម្រាប​​​ប្រាប់​​​សាធារណជន​​​ថា ឯកឧត្តម​​​ សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ជាច្រើន​​​លើក​​​ច្រើន​​​សាពី​​​កន្លែង​​​មួយ​​​ទៅ​​​កន្លែង​​​​​​មួយ​​​អំពី​​​ការ​​​ធ្វើ​​​មហា​​​បាតុកម្ម  ហើយប្រសិន​​​បើ​​​ខ្ញុំ​​​ចាំ​​​មិន​​​ខុស​​​ទេ​​​នោះ​​​ គាត់​​​បាន​​​និយាយ​​​អំពី​​មហាបាតុកម្ម​​​​នេះ​​​​ចំនួន​​​ប្រាំ​ពីរ​​​លើក​​​រួច​​​មកហើយ។ ទោះជា​​​មាន​​​ការ​​​​​​​​​បង្កើន​​​វិធានការ​​​សន្តិសុ​ខ​​​​​​ ក្តី​​​ ក៏​​​គណបក្ស​សង្គ្រោះ​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​មានការ​​​​រក្សា​​​​​​ភាព​​​អត់​​​ធ្មត់​​​ និង​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ក្រោយ​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយក៏​​​លើកឡើង​​​ផង​​​ដែរ​​​ថា ការ​​​ធ្វើ​​​បាតុកម្ម​​​នេះ គឺ​​​ជា​​​ជម្រើស​​​ចុងក្រោយ​​​ប៉ុណ្ណោះ​​​។

បរិយាកាស​​​នៅ​​​ក្រោយ​​​ថ្ងៃ​​​​​​បោះឆ្នោត ជា​​​​​​ទូទៅ​​​គឺ​មានស​​​​​​​​ភាព​​​ស្ងប់ស្ងាត់​​​​ លើកលែង​​​តែ​​​​​​ករណី​​​​​​ផ្ទុះ​​​គ្រាប​​​​​​​បែក​​​មួយ​​​គ្រាប់​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាលពី​​​ព្រឹក​​​ថ្ងៃ​​​ពុធ​​​ តែករណី​​​នេះ​​​មិន​​​បាន​​​​​​បណ្តាល​ឲ្យ​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ទេ។​​​ ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពីការ​​​ផ្ទុះ​​​នេះ​​​កំពុង​​​​​​​​បន្ត​​​។​​​

លោក ស ខេង​​​ បាន​សរសេរសារលិខិត​​ផ្ញើ​​​​​​ទៅ​​​​​​​​លោក​ សម រង្ស៊ី  ពី​​​រ​​​លើក​​​មក​​​ហើយ​​​ ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បញ្ចប់​​​​​មក​​​​ ​​​លើក​ទី​​​១​​​​​គឺ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​កក្កដា ដើម្បី​​​ព្រមា​​​ន​​​លោក​​​ សម  រង្ស៊ី ថា ការ​ធ្វើ​​​បាតុកម្ម​​​ណាមួយ​ត្រូវ​តែ​ធ្វើ​ឡើង​​​នៅ​​​ឯ​​​សួន​​​សេរី​​​ភាព​​​ រាជធានី​​​ភ្នំពេញ​​​  លើក​​​​ទី​​​២​​​​​​ គឺ​កាលពី​​​ថ្ងៃ​​​​​​ព្រហស្បតិ៍​​​​​​  ដោយ​​​បាន​​​ព្រមាន​​​ថា នឹង​មាន​ការ​ចាប់​​​ខ្លួន​​​​​​និង​​​ផល​​​លំបាក​​​​ផ្សេងៗ ​​​ទៀត​​​ ប្រសិន​​​​​​​​​បាតុកម្ម​​​​​​​​​នេះ​​​​​​ប្រែ​​​ក្លាយ​​​​ក្លាយ​ជា​​​​​ហិង្សានោះ។

លោក ស ខេង​ បាន​ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មានថា “ជាទូទៅ  រដ្ឋា​​​ភិបាល​នៃ​​​ប្រទេស​នីមួយ​ត្រូ​​​វ​​​​មាន​កាតព្វកិច្ច​ក្នុងការ​រក្សា​សនិ្តសុខ​និងស្ថិរភាព​សម្រាប់ ប្រទេស​​​នោះ។​​​ប៉ុន្តែ​ ខ្ញុំ​​​មិនដឹងថា​ តើ​លោក​ សម  រង្ស៊ី អាចគ្រប់គ្រង​បាតុករ​​​បាន​ឬក៏អត់នោះទេ។ ​​​ដូច្នេះ នេះ​​​​​​​​​​​​គឺ​​​ជា​​​​​​កង្វល់​​​​​​ដ៏​​​ធំ​​​បំផុត​​​របស់​​​យើង​​​ មិន​មែន​​​តែ​​​រដ្ឋា​​​ភិ​​​បាលនោះទេ​”។

លោក បាន​ បដិសេធ​ថា ការដាក់​ពង្រាយ​​រថពាសដែក​​​​ និង​ទាហាននេះ​​​​​​ គឺ​​​មិនមែន​​​ក្នុង​​​​បំណង​​​បំភ័យ​ប្រជាពលរដ្ឋឡើយ​ គឺ​​​សម្រាប់​​​​​​ហេតុផល​សន្តិសុខ​​​​តែ​​​ប៉ុណ្ណោះ។​ លោក បាន​បន្ថែម​​​ថា “វាមិនមែន​ជាការ​បំភិតបំភ័យ​ប្រជា​ជន​​​​​​​​​​ និង​​​គណ​​​បក្ស​ប្រឆាំង​ទេ​។ ​​​ធម្មតា​ គឺ​​​រដ្ឋាភិ​បាល​​​​មាន​កាតព្វ​កិច្ច​រក្សា​​​​សន្តិសុខ​​​អ៊ីចឹង​​​ហើយ​​​”។

លោក ស៊ាន ម៉ឹកអ៊ីនតូស (Sean McIntosh) អ្នកនាំពាក្យ​ស្ថានទូត​​​​អាមេរិក បាន​ទទូ​​​ចឲ្យ​​ភាគី​​​ពាក់ព័ន្ធទំាងអស់​បន្តការ​ដោះ​ស្រាយ​​​​បញ្ហា​​​ដោយ​សន្តិវិធី។
លោក​​​បានលើកឡើងតាម​រយៈ​អ៊ីម៉េល​ថា “ ដូច​យើងធ្លាប់​​​បាន​​​បញ្ជាក់​​​រួច​​​មក​​​ហើយ​​​​​​​ថា​​​ សហរដ្ឋ​​​អាមេរិក​​​​ទទូ​​​ចឲ្យ​​​គ្រប់​​​ភាគីពាក់ព័ន្ធ​ទាំងអស់​ និង​​​ក្រុម​​​អ្នកគាំទ្ររបស់ខ្លួនបន្ត​​​​​​ការ​​​ដោះស្រាយ​​​​​​គ្នាដោយ​សន្តិវិធី​​​ក្រោយ​​​ពេល​​​​បោះឆ្នោត​​​ ហើយ​ស្វែងរក​ដំណោះ​​​ស្រាយ​​​សម្រាប់​​​​​​វិវាទ​​​ជុំវិញ​​​​ការ​​​បោះ​ឆ្នោត​នេះ​​តាម​​​រយៈ​​​ការ​​​ចរចា​​​ប្រកប​​ដោយ​តម្លា​ភាព​​​ ជាជាង​​​ប្រើការបំភិត​​​បំភ័យ​ ការគាប​​​​សង្កត់ និង​អំពើហិង្សា”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​​​ជាថ្មី​​​​​ម្តងទៀតអំ​​​​ពី​​​គោលជំហរ​របស់​គណ​បក្ស​លោក​​​​​​ កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា  រាល់​ការ​ធ្វើ​បាតុកម្មណាមួយ​​​គឺជា​ជម្រើសចុងក្រោយ​បំផុត​ ហើយ​បាន​លើក​ឡើង​​​​ថា​​​ គណបក្សប្រជាជន​កម្ពុជានឹង​ធ្វើឲ្យ​​​ខូច​​​មុខមាត់​​​​​​ខ្លួនឯងទៅវិញទេ ប្រសិនបើខ្លួន​គាំទ្រ​​​​ការ​​​ប្រើ​​​អំពើហិង្សានោះ។

លោក​​​​​​មានប្រសាសន៍ថា “វិធាន​ការណ៍​នេះគឺ​​​ ហួស​ហេតុ​ពេក​ហើយ​​។​ យើង​តស៊ូ​​​គឺ​​​ដើម្បី​​​យុត្តិធម៌។ យុត្តិ​ធម៌នឹង​ឈ្នះ​​​​ ហើយ​​​អំពើ​ហិង្សា​​​នឹង​ចាញ់​”។
លោក​បាន​មាន​មាន​ប្រសាសន៍​​​បន្ត​​​ថា  ​​​​​គណ​​​បក្ស​​​​​​​នេះ​​​បន្ត​​​ផ្តោត​ជា​​​សំខាន់​​​ទៅ​​​​​​​​​លើ​​​​​​​ការ​​​ចរចា​ដោយ​​​​គណបក្ស​ប្រឆាំង​​​  គណបក្ស​ប្រជាជន​កម្ពុជា  និង​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប.)​មាន​ផែនការ​ស៊ើប​​​អង្កេត​​​ពី​​​​​​​ភាព​មិន​ប្រក្រតី​​​​​ក្នុង​​​ការ​បោះ​ឆ្នោត​​ដែល​​បក្ស​សង្គ្រោះជាតិ​ជឿជាក់ថា ប្រហែល​​​​​ជា​​​មូលហេតុ​​​ដែល​​​ធ្វើ​​​​ឲ្យ​ខ្លួន​​​មិនបាន​​​​ទទួល​ជ័យ​ជម្នះ​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​នេះ​​​។

លោក​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ត​ទៀតថា “ ខ្ញុំ​​​សូម​​​​អំពាវ​នាវ​ឲ្យ​គណបក្ស​ទាំង​អស់​ ជាពិសេសគឺ​​​​គណបក្ស​ប្រជាជន​កម្ពុជា​​​​ ឲ្យ​​​បញ្ឈប់​​​​កា​របំភិត​បំភ័យ​ដែល​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​​​​។ ប្រទេស​ជាតិ​គឺ​ជា​របស់​ប្រជាពល​រដ្ឋ​​​​គ្រប់ៗ​​​រូប​​​។ ប្រជាពល​រដ្ឋ​ចង់​បាន​យុត្តិធម៌​ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​បែរ​ជា​យក​កងកម្លាំង​ប្រដាប់​អាវុធ​មក​​​​បង្ហាញ​​​ឲ្យ​​​ប្រជាពល​រដ្ឋ​​​​បាន​​​ឃើញ​​​ទៅវិញ​។ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​យក​កង​កម្លាំង​មក​បង្ហាញ​ហើយ​ចង់​លាក់​បាំង​យុត្តិធម៌​ និង​ដោះ​ស្រាយ​​បញ្ហា​ដោយ​​​ការ​​​ប្រើ​​​កម្លាំង​បាយ​​​នោះ វា​មិនមែន​ជា​មធ្យោបាយ​​​​​​​ប្រសើរ​​​បំផុត​សម្រាប់​សង្គម​កម្ពុជា​​​​ឡើយ​​​​”​​​៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស