27.5 C
Phnom Penh

បុរស​ជនជាតិ​​​អា​មេរិក​ម្នាក់​​​ដែល​​​ជាប់​​ចោទ​​ពី​​បទ​​ជួ​ញ​​ដូរ​គ្រឿន​ញៀន​​​នឹង​​​ត្រូ​វបា​ន​​​​​ធ្វើបត្យាប័ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​​​បា​នឲ្យ​​​ដឹង​​​​​​ថា​ ​កា​ល​​​ពី​ថ្ងៃ​សៅរ៍ សាលា​​ដំ​បូ​ង​រាជ​​ធានី​ភ្នំ​ពេញ​បា​ន​​​បើក​​​ផ្លូវ​​សម្រាប់​ការ​ធ្វើបត្យា​​ប័ន​​បុរស​​​ជ​ន​ជា​តិ​​​​​អា​មេរិកាំ​ង​ម្នាក់​ ដែល​ត្រូ​វ​​​បា​ន​​ចាប់​​ខ្លួន​​​នៅ​​កម្ពុ​ជា​​​​កា​ល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ ​និ​ង​​​ដែល​​​កំពុង​​​​​ត្រូ​វ​បា​ន​​តា​ម​​ចាប់​ខ្លួន​​នៅ​​សហរដ្ឋ​​អា​មេរិ​ក​​ តា​ម​​​ការ​​ចោទ​​​ប្រកាន់​​​ពី​​បទ​​​ជួ​ញ​ដូរ​គ្រឿង​ញៀន​។
​លោក អ៊ិន សុង ​អនុប្រធា​ន​​នាយកដ្ឋាន​​​​​ប្រឆាំ​ង​គ្រឿ​ង​ញៀ​ន​​​នៃក្រ​សួ​ង​មហា​ផ្ទៃ​​​បាន​​ឲ្យ​​​ដឹង​​​​ថា​ ​តុ​លាការ​​​បា​ន​សម្រេច​​​យល់​​ព្រម​​ធ្វើ​បត្យាប័ន​ឈ្មោះ​ គ្រីស្តូហ្វ័រ ​ចេមស៍​​​​ ភីតធើ​​​សេន (Christopher James Petersen) ​អា​យុ​៣៨​ឆ្នាំ ​កា​ល​​​​​ពី​​ថ្ងៃ​សៅរ៍​ ហើយ​ថា​ គាត់​​អាច​នឹង​​ត្រូវ​​​បញ្ជូន​​​ចេញ​​​​​ពី​​​កម្ពុជា​​​នៅ​ថ្ងៃ​នេះ​។

លោកបា​ន​បន្ត​ថា “ ពេល​នេះ​ យើង​​កំ​ពុ​ង​​រង់​ចាំកា​រ​សម្រេច​ពី​ថ្នាក់​លើ​​​ដើម្បី​​​បញ្ជូន​​​​​​​លោក​​​ ​ចេមស៍​​​ ទៅ​ការិយាល័​យ​នគរបាល​អន្តោ​​​​ប្រ​វេស្ត​​​នៅ​​ទល់​មុខ​​អា​កាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​​​ភ្នំពេញ​​​ និ​ង​ប្រគល់​ខ្លួន​​​គាត់​​ឲ្យ​ស្ថាន​​ទូ​ត​​អា​មេរិក​​ដើម្បី​​ធ្វើ​បត្យា​ប័ន”។

កា​ល​ពី​ថ្ងៃព្រ​ហស្បតិ៍ លោក អ៊ិន សុ​ង ក៏​​បា​ន​​ចោទ​​ប្រកាន់​លោក ភីតធើសេន ​​​ថា​​​​​​បាន​​​​​​ចូល​ក្នុ​ង​ប្រទេស​កម្ពុ​ជា​​ដោ​យ​​ខុស​ច្បាប់​​​តា​ម​​រយៈ​​លិ​ខិត​​ឆ្លង​​ដែន​​​​អា​មេរិក​ ដែល​ត្រូ​វ​បាន​តុ​លាការ​​​​​អា​មេរិ​ក​​ទុក​​​ជា​មោ​​ឃៈ​​​​ផង​ដែរ​​​។

មន្ត្រី​​​​​តុលាការ​​​ដែល​កាន់​​សំ​ណុំ​រឿងនេះ​​​​មិន​អា​ច​​ទាក់​​ទ​ង​​​​ ​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បា​ន​ទេ​​កា​ល​​​ពី​ម្សិល​មិញ​​​​​នេះ​​​។ យោង​តា​ម​​​សេចក្តី​​រាយ​កា​រ​​ណ៍​ព័ត៌មា​ន​​​នៅ​​​​​​អា​មេរិក​បាន​ឲ្យ​​ដឹង​ថា ​​ជ​ន​​នេះ​​ក៏ត្រូ​វ​បា​ន​​ចោទ​​ប្រកាន់​​ពី​បទ​​សម​គំ​និត​​ចែក​ចាយ​ថ្នាំ​ញៀន​មេតំ​ហ្វេតា​មី​ន​​នៅ​ក្នុ​ង​រដ្ឋ​​ចំ​នួន​បី​ផ្សេងទៀត​ផង​​ដែរ​៕

ប្រែសម្រួល​ដោ​យ ចេវ ​ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស