30 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​ជាតិ​ប​ដិ​សេ​ធ​លទ្ធ​ផ​ល​បោះ​ឆ្នោតដែលប្រកាសដោយ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​ប្រ​ឆំា​ង​បាន​បដិ​សេ​ធ​មិន​ទទួលយក​លទ្ធ​ផល​បឋម​ជាផ្លូវ​ការ​ដំបូង ដែល​គណៈ​​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (...)​ បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ័​នេះ

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ស​ន្និ​សី​ទ​កា​សែត​មួយ​នៅ​ឯ​ទី​ស្នាក់​ការ​បក្ស​នេះ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញភ្លាមៗ ដោយ​មិន​ទទួល​ស្គាល់លទ្ធ​ផល​ដែល គ.ជ.ប.​ បាន​ប្រកាស​កាល​ពី​ព្រឹក​មិញ​នេះ ហើយ​​លើក​ឡើង​​ថា គ.ជ.ប.​ មិន​គួរ​ប្រ​កាស​លទ្ធផល​មុន​ពេល​ដែល​ភាព​មិន​ប្រ​ក្រ​តី​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅឡើយទេ​ ហើយថា​គណៈ​ក​ម្មាធិការ​នេះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ភាព​ចលាចល​ណា​មួយ​ដែលនឹង​កើតមាន​ឡើង​ថ្ងៃ​អ​នា​គ​ត​។

គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (...)​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ័​នេះ​បាន​ប្រ​កាស​លទ្ធ​ផល​បោះឆ្នោតជាផ្លូវការ​លើកដំបូង ​ ហើយ​នេះ​វាមិន​ខុសគ្នា​ប៉ុន្មាន​នោះទេ​​ទៅនឹងលទ្ធផលក្រៅផ្លូវការ ដែលបង្ហាញដោយ គ... បន្ទាប់​ពីការ​​បោះ​ឆ្នោត​នៅ​ថ្ងៃទី​ ២៨ កក្កដា​ គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជាជាអ្នក​ទទួល​ជ័យជម្នះ​។

លទ្ធផល ​បឋម​ជាផ្លូវការ​បង្ហាញ​ថា​មាន​ការ​កើន​ឡើងតិចតួច​នៃ​សន្លឹក​ឆ្នោតសរុប​​ សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​ យោង​តាម គ... បានឲ្យដឹងថា ​គណបក្ស​ប្រ​ជា​ជន​ទទួល​បាន​ ៣.២៣៥.៩៦៩ សំឡេង​ទូទាំង​ប្រទេស ចំណែកឯគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ​២.៩៤៦.១៧៦​សំឡេង។

គណ​បក្ស​ប្រឆាំង​ទទួល​បាន​ជ័យ​ជម្នះ​តាម​បណ្តា​ខេត្ត​ក្រុងធំៗ​ចំនួន​បួន គឺ​ខេត្ត​កំពង់ចាម ក្រុងភ្នំពេញ​ ព្រៃវែង និង​ខេត្តកណ្តាល ខណ:​ដែល​គណ​បក្សកាន់​អំណាច​ទទួល​ជ័យ​ជម្នះ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត។

លទ្ធ​ផល​បឋម​របស់ គ...​ បាន​បង្ហាញ​ថា​គណ​បក្ស​កាន់​អំណាច​ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ ពោលគឺ​ទទួល​បាន​ ៦៨ ​អាសនៈ រីឯគណ​បក្ស​សង្គ្រោះជាតិ​ទទួល​បាន ៥៥ អា​ស​ន:។ ​ប៉ុន្តែគណ​បក្ស​សង្គ្រោះជាតិ​បាន​អះ​អាង​ថា​ខ្លួន​ទទួល​បាន​ ៦៣ អាស​នៈហើយ​គណ​បក្សប្រ​ជា​ជន​កម្ពុជាទទួល​បាន​ត្រឹមតែ ​៦០ អាស​ន: ប៉ុណ្នោះ៕

សូមអានព័ត៌មានលម្អិតនៅថ្ងៃស្អែក។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស