28.4 C
Phnom Penh

បុរស​​​អូស្ត្រា​លី​​ម្នាក់​ត្រូ​វ​បា​ន​​ចាប់​ខ្លួន​​​ពី​បទ​​រំលោភ និ​ង​ថត​រូ​ប​​​​អាស​​អា​​​ភាស​​​នៅ​​​ខេត្តបាត់ដំបង​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បា​ល​​​​បា​ន​​ឲ្យ​​​ដឹង​​​កា​ល​​​ពី​ម្សិល​​​មិញ​​ថា ​​​​ជ​ន​​​ជាតិ​អូ​ស្ត្រា​លី​​​​អា​យុ​​៦១​ឆ្នាំ​​​ម្នាក់​​ត្រូ​វ​បាន​​ចាប់​​​ខ្លួ​ន​​នៅ​ក្នុ​ង​ខេត្ត​បាត់​​ដំ​បង​​កា​ល​​​ពី​ថ្ងៃ​​​​អា​ទិត្យ​​ តា​ម​​​ការ​​ចោទ​​ប្រ​កាន់​​ពី​បទ​ចាប់​រំ​លោភ​​​​ ​និ​ង​​​ចែក​​ចាយ​​​រូ​​ប​​​ភាព​​​​អា​ស​​អា​​ភា​ស។

លោក​ កូយ ​​ហ៊ាង នា​យ​​​កា​រិ​​​យាល័យ​​​នគរ​បាល​​ប្រ​ឆាំ​ង​​​​​ការ​​​ជួញដូរ​​​មនុស្ស​​​​​ខេត្ត​​​​បាត់​ដំបង​​​ បា​នឲ្យ​​​ដឹង​​​​ថា​ ​បុរស​ឈ្មោះ​ ​​រូជីអូ រ៉ូបឺរ៉ា ​សេតធ័រ ត្រូ​វ​បា​ន​​ចាប់​​ខ្លួន​​​នៅ​ម៉ោង​ប្រ​ហែល​​៧​​យប់​​​ថ្ងៃ​​​អា​ទិត្យ​ បន្ទាប់​​​ពី​​បា​ន​​ថត​​សកម្មភាព​​​ចាប់​រំ​លោភ​​​ស្ត្រី​​​អា​យុ​​២៧ឆ្នាំ​ម្នាក់​ ក្នុ​ង​​សង្កាត់​​ស្វាយ​​ប៉ោ​ ​ក្រុង​បាត់​​ដំ​បង​។

លោក ហ៊ាង ​​បា​នឲ្យ​​​ដឹង​​​ថា​ ​ជ​ន​សង្ស័យ​​រូ​ប​​​នេះ​​​បា​នជួល​​​ជ​ន​​រង​គ្រោះ​​ឲ្យ​​​ម៉ា​ស្សា​​​​​ឲ្យ​​​ខ្លួន​​​រយៈពេល​​មួ​យ​​​ម៉ោង​នៅ​​​ហា​ង​​​​មួ​យ​ មុន​​​ពេល​​​នាំ​​​​នា​ង​ទៅ​ផ្ទះ​​​របស់​​​ខ្លួន​។ ​លោក​ ​ហ៊ាន បា​ន​​មាន​​​ប្រសាសន៍​​​ថា “ នគរ​​បាល​​​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រូបនេះ​​​ពី​បទ​ចាប់​​រំលោភ​ និង​ថត​ស្ត្រី​រូប​នេះ​ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្តឹង​ទៅ​នគរ​បាល​ថា ជន​នេះ​បាន​រំលោភ​នាង​​​​។ យើង​ក៏​បាន​ដក​ហូត​វីដេអូ​ចំនួន​១០​ ដែល​ជន​នេះ​បាន​ថត​​​​នារី​​​​ដែល​​​ធ្លាប់​​​ម៉ាស្សា​​​​ឲ្យ​​​​គាត់​​​​កន្លងមក​​​”។

លោក​បាន​បន្ថែម​ថា ជន​រង​គ្រោះ​បាន​រត់​គេច​ខ្លួន នៅ​ពេល​​លោក សេតធ័រ បាន​ចាក​ចេញ​ពី​បន្ទប់​។ លោក​បាន​មាន​​​ប្រសាសន៍​​​​ថា “ យោង​តាម​ជន​រង​គ្រោះ​ ជន​ជាតិ​អូស្ត្រាលីរូប​នេះ​បាន​នាំ​​នាង​ទៅ​កាន់​ផ្ទះ​របស់​គាត់​ និង​បាន​ចាប់​រំលោភ​​​​​នាង​​​យ៉ាង​ព្រៃ​ផ្សៃ ហើយ​​​បាន​​​​ថត​រូប​នាងជា​​ខ្សែ​​វី​ដេអូ។នាង​មិន​អាច​ទ្រាំ​ទ្រ​នឹង​ការ​ឈឺ​ចាប់​បាន​​​​ ដូច្នេះ​ បន្ទាប់​ពី​ជន​នេះ​​​​ចាក​ចេញ​​​​ពី​​​បន្ទប់​​​ នាង​ក៏​​​បាន​រត់​គេច​​​ខ្លួន​​​ដើម្បី​សំុ​​​ឲ្យ​​​​អ្នក​ភូមិ​​​​ជួយ​​​”។ លោក សេតធ័រ ត្រូវ​​​​បង្ហាញ​ខ្លួន​នៅ​សា​លា​​​ដំបូង​ខេត្ត​បាត់​ដំបង​នា​ព្រឹក​នេះ៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស