32 C
Phnom Penh

ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី និង​សម្តេច​ម៉ែ​  ​យាង​ទៅ​ទីក្រុង​ប៉េកាំង​​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខ​ភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​ព្រះ​បរម​រាជវាំង​កាលពី​ម្សិល​មិញ​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​ នរោត្តម​ សីហនុនី បាន​​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាលពី​ម្សិល​មិញ ជា​មួយ​សម្តច​ម៉ែ​ នរោត្តម​ មុនីនាថ សីហនុ ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព​ ប៉ុន្តែ​ ព្រះ​អង្គ​​នឹង​យាង​ត្រឡប់​មក​មាតុប្រទេស​វិញ ​​ដើម្បី​ធ្វើ​ជា​​អធិបតី​ក្នុង​ការ​បើក​សម័យ​ប្រជុំ​សភា​​នីតិការ​ទី​៥​។

ព្រះមហាក្សត្រ​​​ នរោត្ដម សីហមុនី ទទួលកម្រងផ្កា​​​ម្លិះ​​​មុន​​​ពេល​​​យាង​​​ឡើង​​​យន្ដហោះ​​​​​​ទៅ​​​ក្រុង​​​ប៉េកាំង​​​ កាលពី​​​ម្សិលមិញ​​​ ដោយ​​​មាន​​​លោក ហេង សំរិន និង​​​លោក ហ៊ុន សែន ព្រម​​​ទាំង​​​ភរិយា​​​​​​ ជូន​​​ព្រះ​​​រាជ​​​ដំណើរផង​​​ដែរ​​​។ ​​​(ស៊ីវ ចាន់ណា)
ព្រះមហាក្សត្រ​​​ នរោត្ដម សីហមុនី ទទួលកម្រងផ្កា​​​ម្លិះ​​​មុន​​​ពេល​​​យាង​​​ឡើង​​​យន្ដហោះ​​​​​​ទៅ​​​ក្រុង​​​ប៉េកាំង​​​ កាលពី​​​ម្សិលមិញ​​​ ដោយ​​​មាន​​​លោក ហេង សំរិន និង​​​លោក ហ៊ុន សែន ព្រម​​​ទាំង​​​ភរិយា​​​​​​ ជូន​​​ព្រះ​​​រាជ​​​ដំណើរផង​​​ដែរ​​​។ ​​​(ស៊ីវ ចាន់ណា)

ការ​យាងចេញរបស់​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​​គឺ​កើត​​ឡើង​តែ​ពីរ​​សប្ដាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​ការ​បោះ​​​​ឆ្នោត​ជាតិ​​កាល​ពី​ខែ​មុន​ ដែលគណបក្ស​ធំៗ​ទាំង​ពីរ​បាន​អះ​អាង​ពី​ជ័យ​ជម្នះ​រៀង​ៗខ្លួន​ ហើយ​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​លទ្ធផល​បឋម​របស់​ខ្លួន​ចំ​ពេល​មាន​ការ​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន​។

ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ តាម​រដ្ឋធម្ម​នុញ្ញ​ ព្រះ​មហា​ក្សត្រ​​​ត្រូវ​កោះ​ប្រជុំ​សភា​លើក​ដំបូង​ក្នុង​រយៈពេល​៦០ថ្ងៃ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​។​​​ ក្នុង​ករណី​ព្រះ​មហាក្សត្រ​​ព្រះ​អវត្តមាន​ការ​ទទួល​ខុស​ត្រូវ​នេះ​ នឹង​ធ្លាក់​ទៅ​លើ​ប្រធាន​​ព្រឹទ្ធសភា​  លោក ជា ស៊ីម ដែល​លោក​ក៏​ជា​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា ​ កំពុង​កាន់​អំណាច​ផង​ដែរ​នោះ​​។

សេ​ច​ក្តី​ថ្លែង​ការណ៍​ដដែល​ឲ្យ​ដឹង​ថា​ “ ក្នុង​​អំឡុង​ពេល​​ព្រះ​អវត្តមាន​របស់​ខ្ញុំ​សម្តេច​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ នឹ​ង​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​។​​ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​មាតុប្រទេស​វិញ​ឲ្យ​ទាន់​ពេល​បើក​សម័យ​ប្រជុំ​សភា​ដែល​​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​នោះ​ឲ្យ​ដឹង​ទៀត​ថា ព្រះ​មហាក្សត្រ​មាន​គម្រោង​យាង​ទៅ​ពិនិត្យ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​​ជា​ទៀង​ទាត់​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង​ ហើយ​គង់​​នៅ​ទីនោះ​រយៈពេល​​ពី​១០ថ្ងៃ​ទៅ​ពីរ​សប្ដាហ៍​។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ភរិ​យា ​​​របស់​លោក​គឺ​លោកស្រី  ប៊ុន រ៉ានី​ ប្រធាន​រដ្ឋ​សភា​ លោក ហេង សំរិន អនុ​ប្រធាន​​ព្រឹទ្ធ​សភា លោក សាយ  ឈុំ​ និង​មន្ត្រី​រាជ​រដ្ឋាភិ​បាល​​ផ្សេង​ទៀត​ ព្រម​ទាំង​រាជវង្សានុវង្ស​បាន​ជូន​ព្រះ​រាជ​ដំណើរ​ព្រះ​មហាក្សត្រ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ដែល​ទើប​តែង​តាំង​ថ្មី​លោក​ស្រី   ពូ ជៀនហ្គួរ​ ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ​។ ព្រះមហាក្សត្រ​ និង​សម្តេច​ម៉ែ នឹង​យាង​ចូល​រួម​ទត​​​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​​ក្នុង​ទី​ក្រុង​ណានជីង ខេត្ត​ចៀនស៊ូ​​  ដែល​នឹង​ចាប់​​​ផ្តើម​នៅ​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២៤​ខែ​សីហា​៕

ប្រែសម្រួលដោយ ឃិន ណៃ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស