31.8 C
Phnom Penh

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ចាប់​ផ្តើមបើកសវនាការ​ជំនុំជម្រះ​ក្តី​ជន​ជាតិ​បារាំង​រួម​ភេទ​ជាមួយ​កុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ចាប់​ផ្តើមសវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​​​ជន​ជាតិ​បារាំង​ឈ្មោះ ហ្សាក់កេ ហ្វីលីព អាល់បឺទីនី (Jacques Philippe Albertini) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១២ ពីបទ​ធ្វើ​​​សញ្ចរកម្ម​​​​លើ​​​កុមារ​​​។

ក្មេង​ប្រុស​ពីរ​នាក់​ក្នុង​ចំណោម​ក្មេង​ប្រុស​បី​នាក់​ ដែល​ជន​នេះ​ត្រូវ​បានចោទ​ប្រកាន់​ថា បាន​រំលោភ​បំពាន​​​នៅ​ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១២ បា​ន​ឡើង​​តុលាការ​កាល​ពី​​​ម្សិល​មិញ ​ដោយ​​មាន​ការ​ចូល​រួមពី​គ្រួសារ​​ និង​មេ​ធាវី​របស់​ពួ​ក​គេ​​​ដែរ​​​។

លោក សេង នាង ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​មាន​ប្រសាសន៍ថា “ លោក​​​​ ​​អាល់​បឺទីនី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​​​សញ្ច​រ​កម្ម​​​លើ​​​កុមារ​​​​ ហើយ​តុលាការ​បាន​យក​រឿង​ក្តី​នេះ​មក​បើក​សវនា​ការ​ជំនុំ​ជម្រះ​នា​ថ្ងៃ​នេះ​ទល់​មុខ​គ្នា​រវាង​ជន​សង្ស័យ​ និង​ជន​រង​គ្រោះ”។ នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ចោទ​ថា លោក អាល់បឺទីនី បាន​ប្រ​ព្រឹត្ត​បទ​ល្មើស​ប្រហាក់​ប្រហែល​គ្នា​នេះ​​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​បារាំង​​​​​​ ដែរ​​​។

ជន​នេះបាន​ប្រាប់​តុលាការ​ថា ខ្លួន​​បាន​យក​​​ក្មេង​ប្រុស​កម្ពុជា​ពីរ​នាក់​ទៅ​ចិញ្ចឹម និង​បាន​បដិ​សេធ​ថា ខ្លួន​មិន​បាន​​រំលោភ​​​​បំពាន​​​ពួក​គេ​ទេ​។ គាត់បាន​បន្តថា “ខ្ញុំមិន​ដឹង​អំពី​ការ​រំលោភ​បំពាន​​​អ្វី​​​ទេ។  ខ្ញុំ​​​ធ្លាប់​តែឲ្យ​លុយ​ក្មេងៗ​ក្រី​ក្រ​។ ខ្ញុំ​មិន​បាន​រំលោភ​ក្មេង​​​ៗ​​​​ទាំង​​​​​នេះ​ទេ។  ​​​តើ​​​ហេតុ​​អ្វី​​​​​ក៏​​​ពួ​ក​គេ​ចោទ​ប្រ​កាន់​ខ្ញុំ​ទៅ​វិញ​?”។

ជន​រង​គ្រោះ​ម្នាក់​​​នៅ​​​​ក្នុ​ង​ចំ​ណោម​​​ជន​​រង​គ្រោះ​​​ទាំ​ងនេះ​ ​​​​ដែល​​​មា​ន​អាយុ​​១២ឆ្នាំ ​បា​ន​និ​យា​យ​​​ថា​ ​ខ្លួន​ត្រូ​វ​បា​នជន​សង្ស័យ​​​ចាប់​រំ​លោភ​នៅ​​​ក្នុង​​ឆ្នាំ​​២០១១។គ្រួសារក្មេង​​​ប្រុស​​​​​​ទាំង​​​បី​នាក់​នេះ​កំ​ពុ​ង​​ស្វែង​រក​សំ​ណង​​​ជា​​​ប្រាក់​​​​ចំ​នួន​​​ពី​​៣.០០០​ដុល្លារ​​ទៅ​​១០.០០០​ដុល្លារ​។ លោកស្រី​​​ ​ងួ​ន មករា មេ​ធា​វី​​​របស់​លោក ​អាល់​បឺទី​នី ​​អះអាង​​​​​ថា តុ​លា​កា​រ​​គ្មាន​ភ័ស្តុតា​ង​​​​​​​​កាត់​​​កូនក្តី​​​​របស់​លោក​​​ឲ្យ​​​​​​​​ជាប់​​​ទោស​​ទេ​។  សាលក្រម​​​នឹង​​​ប្រកាស​​​​ថ្ងៃ​​​ ទី​​​២៧​​​ ខែ​​​សីហា៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស