27 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​​​​រួច​​​ជា​​​ស្រេច​​​ក្នុងការ​​​ធ្វើ​បាតុកម្ម​ និង​ធ្វើ​ពហិការ​​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាន់​​​ជំហរ​​​ថា គណបក្ស​​​របស់​​​លោក​​​នឹង​អំពាវ​នាវ​ឲ្យ​មាន​​​​ការ​​​ធ្វើ​​​មហា​បាតុកម្ម​ និង​ធ្វើ​ពហិការ​​រដ្ឋ​សភា​​​​ប្រសិន​​​បើ​​​អង្គការ​សហ​ប្រជា​ជាតិ​​​មិន​​​​​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​ឯករាជ្យ​​​​លើ​​​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ​មុន​​​​ទេ​​​នោះ​​​។

​មក​ទល់​​​​នឹង​​​ពេល​នេះ គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ណាមួយ​ពី​អង្គការ​សហ​ប្រជា​ជាតិ​ក្នុងការ​​​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​​នោះ​ទេ​ ហើយ​គណបក្ស​ប្រជា​ជន​បាន​ច្រាន​ចោល​រាល់​​​ការ​ស៊ើប​អង្កេត​​ដែល​មិន​ស្ថិត​​​ក្រោម​​​ការ​​​ដឹកនាំ​របស់​​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​មជ្ឈដ្ឋាន​ទូទៅជឿ​​​​​​​ថា ​​​មាន​​​ភក្តីភាព​​​ចំពោះ​​​​គណបក្ស​កាន់​អំណាច​។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជាង​២០០​នាក់​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ លោក កឹម សុខា បាន​ច្រាន​ចោល​ពាក្យ​​ចចាម​អារ៉ាម​​តាម​អុីន​ធើណិត​​​​ដែល​​​ថា បក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​យក​​​ថ្ងៃ​ទី​២០​ ខែ​សីហា ​ជា​​​ថ្ងៃ​​​ធ្វើ​មហាបាតុកម្ម​។ ​ប៉ុន្តែ លោក​​​​ថ្លែង​​​ថា បាតុកម្ម​នឹង​កើត​មាន​​​ឡើង​ ប្រសិន​​បើ​គណបក្ស​ប្រជា​ជន​នៅ​តែ​​​​បន្ត​​​ច្រាន​ចោល​លក្ខខណ្ឌ​របស់​បក្ស​ប្រឆាំង​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មិន​លម្អៀង​លើ​​​អ្វី​ដែល​ខ្លួន​ជឿ​ថា ជា​ភាព​​មិន​ប្រក្រតី​​​​ជា​​​ទូទៅ​​​​ក្នុង​ការ​បោះ​ឆ្នោត​។

លោក​បាន​ថ្លែង​ថា “ជំហាន​​​​​ចុង​​ក្រោយ​ គឺ​​​​ការ​​​ធ្វើ​បាតុកម្ម។ យើង​នឹង​ស្នើ​ទៅ​​​ប្រជា​ពល​រដ្ឋ​​ ហើយ​ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​មិន​យល់​ស្រប​​នឹង​ដំណោះ​ស្រាយ ​[របស់​​​គ.ជ.ប.] ទេ​​​​នោះ​​​ ពួក​គេ​នឹង​ក្រោក​​​​ឈរ​ឡើង​​​ដើម្បី​​​​ធ្វើ​បាតុកម្ម​។ យើង​នឹង​គាំទ្រ​​​​ប្រជា​ពល​រដ្ឋ​​​​ឲ្យ​​​ធ្វើ​បាតុកម្ម​ ហើយ​យើង​នឹង​សុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​​​​ធ្វើ​បាតុកម្ម​អហិង្សា​”។

រដ្ឋាភិបាល​បាន​បញ្ជូន​​​​​​​ទាហាន​រាប់​រយ​នាក់​​មក​កាន់​រាជ​ធានី​ភ្នំពេញ​ក្នុង​​​រយៈពេល​​​មួយ​​​​សប្ដាហ៍​​​​ចុងក្រោយ​​​នេះ​​​ ដើម្បី​ត្រៀម​ទប់​ទល់​​​​នឹង​​​បាតុកម្ម​​​​នេះ​​​ រួម​ជា​មួយ​នឹង​រថ​ពាស​ដែក​មួយ​ចំនួន​ផង​ដែរ​។ ខណៈ​​​​លោក​ សុខា កំពុង​​​ថ្លែង​​​កាលពី​ម្សិលមិញ​នោះ​​​ រថ​ក្រោះ​​​​មួយ​ចំនួន​​ត្រូវ​បាន​គេ​ឃើញ​ដឹក​មក​កាន់​រាជ​ធានី​​​​ក្នុង​ពេល​​​ដំណាល​​​គ្នា​​​​ដែរ​។

លោក សុខា បាន​ជំរុញ​អ្នក​គាំទ្រ​កុំ​ឲ្យ​​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​។ លោក​បាន​ថ្លែង​ថា “ ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ធ្វើ​បាតុកម្ម​ ពួក​គេ​ [រដ្ឋា​ភិបាល​] នឹង​ប្រើ​រថ​ពាស​​ដែក​ដើម្បី​បង្ក្រាប​។វា​នឹង​បង្ក​​​​បញ្ហា​​​​ ព្រោះ​​អង្គការ​សហ​ប្រជា​ជាតិ​នឹង​​​​បាន​​​ដឹង​ ហើយ​ [តុលា​ការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​] នឹង​ផ្ដន្ទាទោស​ពួក​គេ​”។ លោក កឹម សុខា បាន​បញ្ជាក់​​​សាជាថ្មី​​​ពី​​​ការ​មិន​ទុក​ចិត្ត​លើ​​​​ គ.ជ.ប. ដោយ​បាន​​​ហៅ​ គ.ជ.ប.​ថា ជា​មែកធាង​​​របស់​គណបក្ស​កាន់​អំណាច​។

លោក​បាន​ថ្លែង​ថា “ គ.ជ.ប.គឺ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​ជាគ.ជ.ប.” ដោយ​ថែមទាំង​​​បាន​​​ហៅ​​​​គណៈ​កម្មាធិការ​នេះ​ថា​​​ ជា​ “ ជំងឺ​​” ទៀតផង​​​​​។ លោក​បាន​បន្ថែម​ថា “ យើង​ចង់​បាន​គណៈ​កម្មាធិការ​មួយ​​​ដែល​​​មាន​​​ការ​​​ចូល​រួម​ពី​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​​​មាន​ភាព​អព្យាក្រឹត​ដើម្បី​​​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​យើង​ចង់​បាន​អ្នក​សង្កេត​ការ​ណ៍​​​​របស់​​​អង្គការ​​​សហ​ប្រជាជាតិ​។ ប្រសិន​បើ​ពួក​គេ​ ​[គណបក្ស​ប្រជា​ជន​] មិន​ព្រម​​​ចរចា​ ហើយមិន​បង្កើត​គណៈ​កម្មាធិការ ​[ឯករាជ្យ]​​​ មួយ​​​ដើម្បី​ស៊ើប​អង្កេត​ពី​​​ភាព​មិន​ប្រក្រតី​នេះ​​​ទេ​​​នោះ​​​ យើង​មិន​អាច​ទទួល​​​យក​​​​​បាន​​​ឡើយ​។ រយៈ​ពេល​៦០​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ ប្រសិន​បើ​យើង​នៅ​​​តែ​​​រក​​​​ដំណោះ​​ស្រាយ​មិន​​​ឃើញ​​​​ យើង​នឹង​មិន​ចូល​រួម​​​​ក្នុង​​​សម័យ​ប្រជុំ​​​​​សភាទេ​”។

លោក សម រង្ស៊ី ជាប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ បាន​ជួប​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​​​កិច្ច​កា​រ​​​នយោបា​យ​​​របស់​​អង្គការសហ​ប្រជា​ជាតិ​ក្នុ​ងបុរី​​​ញូ​​វ​យ៉ក​​ កា​ល​ពី​ថ្ងៃ​​ច័​ន្ទ​ ប៉ុន្តែ​ទាំង​​​រូប​​​លោក និ​ង​អង្គការ​​សហ​ប្រជា​ជាតិ​មិ​ន​ព្រម​​​​​ធ្វើ​​អត្ថា​​​ធិ​ប្បាយ​​​អំពី​កា​រ​​​ពិ​ភាក្សា​​​នេះ​​​ទេ​។

គ​ណ​បក្ស​​ប្រ​ជា​ជន​​កម្ពុជា​​​បាន​​​បដិ​​សេធ​មិ​ន​​ចូល​​រួ​ម​​ក្នុ​ង​កា​រ​​ស៊ើប​អ​ង្កេត​​ណា​មួ​យ​​​ក្រៅ​​​ក្រប​ខណ្ឌ​​​ គ​.ជ.ប.​​​ឡើយ​។ លោក​​នា​​យក​រដ្ឋ​មន្ត្រី ​​ហ៊ុន ​​សែ​ន ​ក៏​​​​បា​ន​​​បញ្ជាក់​​​រួច​​​ហើយ​​​ថា ​​គ​ណ​បក្ស​​​ប្រ​​​ជា​ជន​​​អាច​​​បើក​​​សម័យ​​​​​ប្រជុំ​​សភា​ដោ​យ​មិ​ន​ចាំ​បា​ច់​មា​ន​​​ការ​​​ចូលរួម​​​ពី​​​​​​​គ​ណ​បក្ស​សង្គ្រោៈ ​ប៉ុន្តែ​​ក្រុ​ម​​​អ្នក​​វិ​​ភាគ​​ឯក​​រាជ្យ​ និ​ង​​ជំនាញ​​​​​ការ​​​ផ្នែ​ក​​ច្បាប់​​​​​​​​​​ គឺ​​​មិន​​​យល់ស្រ​ប​​​នឹង​​​ការ​​​អះអាង​​​បែបនេះ​​​​ឡើយ​ ហើយ​​​​​បា​ន​​​ព្រ​​មា​ន​​​ថា អា​​សនៈ​​​ដែល​​គ​ណ​បក្ស​​​សង្គ្រោះ​​ជាតិ​​​ទទួ​ល​​បា​ន​​​​​​ដោ​យលំ​​បាក​ នឹ​ង​​​បា​ន​​​​ទៅ​​​គ​ណ​បក្ស​​ប្រ​ជា​ជន​​​កម្ពុជា​​​ ប្រ​សិ​ន​បើ​​​គ​ណ​​​បក្ស​​នេះ​​​ធ្វើ​​​ពហិ​ការ​​​​មែន​​​នោះ​​​។

​លោក ឃឿន ​​វី​រ័ត្ន ​​​ជា​​និស្សិត​​​​ច្បាប់​​បា​ន​​ស្រែក​​​សួរ​​​ក្រុ​ម​អ្នក​គាំ​​ទ្រ​​នៅ​ទីស្នាក់​កា​រ​​​គ​ណ​​​បក្ស​សង្គ្រោះ​​​ជាតិ​​​ថា​​​​ “ប្រសិ​ន​​​​បើ​​ គ​.ជ.ប.មិ​ន​ផ្តល់​យុត្តិធម៌​ឲ្យយើង​ តើ​​ប្រជា​​​ពល​រដ្ឋ​ហ៊ាន​​ធ្វើ​​បាតុ​កម្ម​​​ដែរ​​ឬទេ​?”។ ក្រុ​ម​អ្នក​គាំទ្រ​បាន​​​ស្រែក​​​​តប​វិញ​​​ថា “ហ៊ាន!”។

លោក ​ជា ប៊ុន​ធឿន ​​ដែល​បា​ន​​ចូ​ល​រួ​ម​​ក្នុង​​ព្រឹត្តិ​​កា​រណ៍​​​​នេះ​​​ដែរ​​​នោះ​​​​​​​បា​ននិយាយ​​​ថា “ខ្ញុំ​​ស្ម័គ្រ​​ចិត្ត​​ធ្វើ​​បាតុ​កម្ម​ ប្រ​សិ​ន​​បើ​​​គ​ណ​បក្ស​​សង្គ្រោះជាតិ​​ធ្វើបាតុ​កម្ម​”។

និស្សិត​ច្បាប់​ម្នាក់​ ដែលគ្រាន់​តែ​​ប្រាប់​​ថា​​​ខ្លួន​​​ឈ្មោះវាស​​នានោះ​​​ បា​ន​​សួ​រ​លោក​ កឹម សុខា ​ថា​​​​​ហេតុ​អ្វី​បា​ន​​ជា​​គ​ណ​បក្ស​ប្រឆាំ​ង​មិ​ន​ទាន់​​​បាន​​​បញ្ចេញ​ភ័ស្តុតាងគាំ​​ទ្រ​​​អំណះ​​​អំណាង​​​​របស់​​ខ្លួន​​​​​​ដែល​​​ថា ​​ខ្លួន​​បា​ន​​ឈ្នះ​កា​រ​​បោះ​ឆ្នោត។ លោក សុ​ខា ​បា​ន​​ថ្លែ​ង​ថា ​​គ​ណ​បក្ស​​​នេះ​​​​​មា​ន​​ឯក​សារ​​​​​​ចាំបាច់​​​គ្រប់យ៉ាង​​​សម្រាប់​​​​​​​បញ្ជាក់ ​​ប៉ុន្តែ​លោក​មិន​បា​ន​​​ពន្យល់​ពី​​មូល​​ហេតុ​​ដែល​គណបក្ស​​​មិន​​​​​ព្រម​​​បញ្ចេញ​​​ឯកសារ​​​​នោះ​ទេ​​៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស