37 C
Phnom Penh

ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កើន​​​ឡើងធៀប​​​នឹង​​​អាណត្តិមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​​​កម្មា​​​ធិការ​​​ដើម្បីការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា (ខុមហ្វ្រែល) ដែល​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ឯក​​​រាជ្យ​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បានរក​​​ឃើញ​​​ភាព​​​មិន​​​ប្រក្រតី​​​ច្រើន​​​ជាង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០០៨ប្រហែល​​​បួន​​​ដង​​​។

លោកស្រី គង់ រ៉ាវីន ជាប្រធាន​​​ក្រុម​​​អ្នក​​​សង្កេត​​​​​​ការណ៍​​​របស់​​​ខុមហ្វ្រែល​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ក្រុម​​​ការ​​​ងារ​​​របស់​​​ខុមហ្វ្រែល​​​ បាន​​​រក​​​ឃើញ​​​ភាព​​​មិន​​​ប្រក្រតី​​​ជាង​​​មួយ​​​ម៉ឺន​​​ករណី​​​​​​តាម​​​ការិយា​​​​​​ល័យ​​​បោះ​​​ឆ្នោត​​​នានា​​​កាល​​​ពី​​​ខែ​​​មុន​​​ ធៀប​​​នឹង​​​ចំនួន​​​២.០១២ករណី​​​ក្នុង​​​ឆ្នាំ​​​២០០៨ ទោះ​​​បី​​​ជា​​​ខ្លួន​​​មាន​​​អ្នក​​​សង្កេត​​​ការណ៍​​​នៅ​​​នឹង​​​កន្លែង​​​ផ្ទាល់​​​តិច​​​ជាង​​​កាល​​​ពី​​​ប្រាំ​​​​​ឆ្នាំ​​​មុន​​​ក៏​​​ដោយ​​​។

លោកស្រី រ៉ាវីន បានឲ្យ​​​ដឹងថា “ [ភាព​​​មិន​​​ប្រក្រតី] ធំ​​​បំផុត​​​គឺ​​​រឿង​​​អ្នក​​​បោះ​​​ឆ្នោត​​​បាត់​​​បង់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ ​​​អំឡុង​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ពួក​​​គេ​​​រក​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​​​មិន​​​ឃើញ​​​ ឬបើ​​​មិន​​​ដូច្នេះ​​​ទេ​​​ ឈ្មោះ​​​របស់​​​ខ្លួន​​​ត្រូ​​​វ​​​អ្ន​​កបោះ​​​ឆ្នោត​​​​​​ផ្សេ​​ងទៀត​​​យក​​​ទៅប្រើ​​​រួច​​​ទៅ​​​​​​ហើយ ឬ​​​បើ​​​មិន​​​អ៊ឺចឹង​​​ទេ​​​ គឺ​​​ខុស​​​ឈ្មោះ​​​​​​ ដូច្នេះ​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន”។

ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​របស់​​​ខុមហ្វ្រែល​​​ បាន​​​រក​​​ឃើញ​​​ភាព​​​មិន​​​ប្រក្រតី​​​ចំនួន​​​១០.៣៩៨​​​ករណី​​​​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​ក្នុង​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​។ ភាព​​​មិន​​​ប្រ​​​ក្រតី​​​ច្រើន​​​បំផុត​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​​​​មណ្ឌល​​​ធំ​​​បំផុត​​​ទាំង​​​ពីរ​​​​​​ ​​​​​​គឺ​​​មណ្ឌល​​​​​​កំពង់​​​ចាម​​​ដែល​​​មាន​​​៣.១៣៨ករណី​​​ និង​​​​​​មណ្ឌល​​​ភ្នំ​​​​​​ពេញ​​​ដែល​​​មាន​​​១.៨២២​​​ករណី​​​​​​។

លោក​​​ស្រី​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​គិត​​​ថា [ភាព​​​មិន​​​ប្រក្រតី​​​] ១០.០០០ករណី​​​ គឺ​​​ជា​​​បញ្ហា​​​ដ៏​​​ធំ​​​មួយ​​​ បើ​​​ប្រៀបធៀប​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​អាណត្តិ​​​មុន​​​​​ ដែល​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​ត្រឹម២.០០០ ឬ​​​៣.០០០ ករណី​​​។ [លទ្ធ​​​ផល​​​ទាំង​​​នេះ] យើង​​​ទទួល​​​បាន​​​​​​ពី​​​៥០០០ការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​តែ​​​ប៉ុណ្ណោះ​​​”  ដោយបញ្ជាក់​​​ថា  ​​​ការិយាល័យ​​​បោះ​​​ឆ្នោតនៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​មាន​​​​​​ចំនួន​​​​១៩.០០៩​​​។

អំឡុង​​​​​សន្និសីទសារព័ត៌​​​មាន​​​មួយ​​​ដែល​​​ធ្វើ​​​ឡើង​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​អង្គការ​​​តម្លា​​​ភាព​​​អន្តរ​​​ជាតិ​​​ហៅ​​​កាត់​​​ថា T.I. បាន​​​អះអាង​​​ថា លទ្ធ​​​ផល​​​បាន​​​មក​​​ពី​​​អ្នក​​​សង្កេត​​​​​​ការណ៍​​​​​​៩០៦​​​នាក់​​​នៅ​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​​​​​​​ចំនួន​​​៤០៧​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​​​​បង្ហាញ​​​ថា នៅ​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​យ៉ាង​​​តិច​​​៦០​​​ភាគ​​​រយ​​​​​​មាន​​​អ្នក​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ហើយ​​​ ដែល​​​រក​​​ឈ្មោះ​​​មិន​​​ឃើញ​​​នៅ​​​ក្នុង​​​បញ្ជី​​​ ដែល​​​បិទ​​​លើ​​​ជញ្ជាំង​​​នៅ​​​ខាង​​​ក្រៅ​​​ការិយាល័យ​​​។

បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​កង្វល់​​​ធំ​​​បំផុត​​​តាំង​​​ពី​​​មុន​​​ពេល​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ទៅ​​​ទៀត។ ខុមហ្វ្រែល​​​ និង​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​ប្រជា​​​ធិបតេយ្យ​​​​​​ ហៅ​​​កាត់​​​ថា NDI ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅក្នុង​​​រដ្ឋ​​​ធានី​​​វ៉ាស៊ីន តោន​​​ បាន​​​ចេញ​​​ផ្សាយ​​​លទ្ធ​​​ផល​​​ធ្វើ​​​សវន​​​កម្ម​​​ដែល​​​បាន​​​រក​​​ឃើញ​​​ថា បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​​​គឺពោរពេញ​​​ទៅ​​​ដោយ​​​​​​ចន្លោះ​​​ប្រហោង​​​ ដែល​​​​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​ជាង​​​មួយ​​​លាន​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​បោះ​​​ឆ្នោត​​​ទាំង​​​ប្រហែល​​​៩,៦លាន​​​នាក់​​​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោតរបស់​​​ខ្លួន​​​។ ​​​ការ​​​ធ្វើ​​​សវន​​​កម្ម​​​របស់​​​ គ.ជ.ប.​​​​​​ផ្ទាល់​​​បាន​​​រក​​​ឃើញថា ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ចំនួ​​​ន​​​៩​​​ភាគ​​​រយ​​​បាន​​​បាត់​​​ពី​​​ក្នុង​​​បញ្ជី​​​ ខណៈ​​​ឈ្មោះ​​​១៣​​​ភាគ​​​រយ​​​ត្រូវ​​​បាន​​​វាយ​​​​​​ខុស​​​។

លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​អង្គការ​​​ខុមហ្វ្រែល​​​ បាន​​​ឲ្យ​​​ដឹង​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ថា ការ​​​បដិសេធ​​​របស់​​​គ.ជ.ប. ក្នុង​​​ការ​​​មិន​​​បញ្ចេញ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅ​​​តាម​​​ការិយា​​​ល័យ​​​នា​​​នា​​​​​​និង​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​ នឹង​​​បន្ទុច​​​បង្អាក់​​​កិច្ច​​​ប្រឹង​​​ប្រែង​​​​​​វាស់​​​ស្ទង់​​​វិសាលភាព​​​នៃភាព​​​មិន​​​ប្រក្រ​​​តី​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ ឬ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ស៊ើបអង្កេត​​​ពី​​​ភាព​​​គួរ​​​ឲ្យ​​​ជឿ​​​ជាក់​​​នៃ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដូច​​​ ដែល​​​បាន​​​ទាម​​​ទារ​​​ដោយ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក​​​មាន​​​ប្រសាសន៍ថា “បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​​​មាន​​​បញ្ហា​​​ច្រើន​​​ ហើយ​​​ទឹក​​​ថ្នាំ​​​លុប​​​មិន​​​ជ្រះ​​​ក៏​​​អាច​​​លាង​​​ជ្រះ​​​បាន​​​ ដូច្នេះ​​​ គ.ជ.ប. មិនអាច​​​ធានា​​​បានថា ​​​អ្នក​​​បោះ​​​ឆ្នោត​​​ម្នាក់​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​តែ​​​ម្តង​​​ទេ។ នេះ​​​ហើយគឺ​​​ជា​​​មូលហេតុ​​​ ដែល​​​ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ប្រព័ន្ធ​​​ស៊ើប​​​អង្កេត​​បញ្ជី​​​ឈ្មោះ​​​អ្នកបោះ​​​ឆ្នោត​​​​​​នៅក្នុង​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ និង​​​ចំនួន​​​ប័ណ្ណ​​​បោះ​​​ឆ្នោតដែល​​​ត្រូវ​​​បាន​​​ចេញ​​​ ដែល​​​ប្រើ​​​ខុស និង​​​លួច​​​បន្លំ​​​”។

លោក គល់ បញ្ញា បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​ចំនួន​​​មួយលាន​​​ ដែល​​​ត្រូវ​​​បាន​​​ចេញ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​ចំនួន​​​៧០​​​ម៉ឺន​​​ផ្សេង​​​ទៀត​​​ត្រូវ​​​​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ចេញ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ គឺមានន័យថា អាចមា​​​ន​​​ប័ណ្ណ​​​​​​បោះ​​​ឆ្នោត​​​ត្រឹម​​​១,៧​​​លាន​​​ ដែល​​​អាច​​​ត្រូវ​​​បាន​​​ប្រើ​​​ដោយ​​​អ្នក​​​បោះ​​​ឆ្នោត​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​អាណត្តិ​​នេះ​​​។

លោក​​​​​​បាន​​​ថ្លែងថា “នេះ​​​គឺជា​​​បញ្ហា​​​ដ៏​​​ធំ​​​មួយ​​​។ ក៏​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​យ៉ាង​​​ច្រើន​​​ផង​​​ដែរ​​​ថា មាន​​​ការ​​​ចេញ​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​ក្លែង​​​​​​ក្លាយ​​​រឿង​​​ដែល​​​មិន​​​ត្រឹម​​​ត្រូវ​​​ពិត​​​ប្រាកដ។​​​ដូច្នេះ​​​[ការ​​​បោះ​​​ឆ្នោត​​​នេះ]ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ការ​​​ធ្វើ​​​សវនកម្ម​​​”។

លោក ព្រាប​​​ កុល នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លា​​​ភាព​​​អន្តរ​​​ជាតិ​​​ បានលើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត ដែល​​​មាន​​​ចន្លោះ​​​ប្រហោង​​​​​​នេះ​​​មានន័យថា លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោតនេះ​​​គឺ​​​មិន​​​អាច​​​ទុក​​​ចិត្ត​​​បាន​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ វា​​​ពិត​​​ជា​​​រឿង​​​សំខាន់​​​ណាស់​​​។ ភាព​​​គួរ​​​ឲ្យ​​​ជឿ​​​ជាក់​​​នៃ​​​ការ​​​​​​​បោះ​​​ឆ្នោត​​​គ​​ឺ​​​​​​អាស្រ័យ​​​លើ​​​​​​ភាព​​​គួរ​​​ឲ្យ​​​ជឿ​​​ជាក់នៃ​​​បញ្ជី​​​​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​។ បញ្ហា​​​ទាំង​​​នេះ​​​​​​​​​​​​ធ្វើ​​​ឲ្យ​​​យើង​​​សន្មតបាន​​​ថា លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ ​​​គឺ​​​មិន​​​ឆ្លុះ​​​បញ្ចាំង​​​​​​​​​ពី​​​ឆន្ទៈរបស់​ប្រជា​​​ពលរដ្ឋ​​​ ដែល​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ទេ”។

ទាំង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ សុទ្ធ​​​តែ​​​បាន​​​អះ​​​អាង​​​ពី​​​ជ័យ​​​ជម្នះ​​​រៀងៗ​​​ខ្លួន​​​ ដោយ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ចោទ​​​ថា មាន​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​​​​ទ្រង់​​​ទ្រាយធំ​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដែល​​​មិន​​​លម្អៀង​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស